1 275
订阅者
无数据24 小时
-77 天
-2030 天
帖子存档
ត្រឹមម៉ោង10:50នាទីយប់នេះ ស្ថានការណ៍គឺស្ងាត់ហើយ សូមបងប្អូនយើងចូលសម្រាកចុះ កងកម្លាំងយើងក៏បានសម្រាកដៃ និងបានហូបបាយ ហូបទឹកខ្លះហើយ និងកំពុងបន្តឈរជើងការពារយ៉ាងរឹងមាំ នៅលើដែនអធិបតេយ្យរបស់យើង។ យើងចាំមើលវេលាទៀបភ្លឺថ្ងៃសុក្រ ទី១៩ ខែធ្នូ ស្អែកបន្តទៀត៕
សូមអរគុណ សូមគោរពលា!🙏❤️🇰🇭💪👮♂️
18-12-2025
+1
(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន🇨🇳 លោក គួ ជាគុន (Guo Jiakun) បានប្រកាសនៅថ្ងៃនេះថា ភាគីកម្ពុជា🇰🇭 និងថៃ🇹🇭 បានបង្ហាញឆន្ទៈក្នុងការកាត់បន្ថយភាពតានតឹង និងឈានទៅអនុវត្តបទឈប់បាញ់។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោក វ៉ាង យី បានជួបសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយនឹងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃនៅថ្ងៃទី១៨ ខែធ្នូ នេះ។
លោក វ៉ាង យី បានបញ្ជាក់ប្រាប់ភាគីទាំងពីរថា ចិនប្រកាន់ជំហរយុត្តិធម៌ និងអព្យាក្រឹត ហើយគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន។ ដើម្បីជួយដល់ដំណើរការនេះ ក្រសួងការបរទេសចិនបានបញ្ជូនបេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ី ឱ្យទៅបំពេញបេសកកម្មការទូតនៅកម្ពុជា និងថៃរួចហើយ។
លោក គួ បានបន្ថែមថា ចិននឹងបន្តដើរតួជាស្ពាន និងខិតខំប្រឹងប្រែងប្រកបដោយភាពស្ថាបនា ដើម្បីជួយសម្រួលដល់ការស្តារសន្តិភាពរវាងប្រទេសទាំងពីរឡើងវិញ៕
9:25យប់ នៅទិសឧត្តរមានជ័យ.វាបន្តបាញ់ផ្លោងកាំភ្លើងធំចូលទៀតហើយ៕
18-12-2025
សត្វហើរអាចភ្លេចព្រាន តែព្រានមិនអាចភ្លេចសត្វទេ.ធ្លាប់តែហើរបានសុខសប្បាយ.ប៉ុន្តែយប់នេះបងព្រានព្រៃប្រម៉ាញ់បានគួរសម.សូមកោតសរសើរទឹកដៃ យប់ប៉ុណ្ណាក៏នៅតែច្បាស់.៕
18-12-2025
ប្រើទាហានវ៉ៃ និងមិនអាចទម្លុះកំពែងកម្លាំងកម្ពុជា, ពួកចោរប្រើឆ្កែឆ្កួតចូលមកខាំនៅចំណុច៥មករា ទិសប្រាសាទព្រះវិហារ!
សត្វហើរអាចភ្លេចព្រាន តែព្រានមិនអាចភ្លេចសត្វទេ.ធ្លាប់តែហើរបានសុខសប្បាយ.ប៉ុន្តែយប់នេះបងព្រានព្រៃប្រម៉ាញ់បានគួរសម.សូមកោតសរសើរទឹកដៃ យប់ប៉ុណ្ណាក៏នៅតែច្បាស់.៕
18-12-2025
+1
សារពី ពលបាលឯកថៃ🇹🇭ម្នាក់ ដែលយើងគ្រប់គ្នាតែងតែស្គាល់ និងហៅថា(អា កាហ៊ុប) ពេលនេះកំពុងកាន់ទុក្ខ.ដោយឪពុករបស់លោក.ត្រូវបានបាត់បង់ជីវិត ដោយរូបលោកនិយាយថា: ខ្ញុំជឿថាឪពុករបស់ខ្ញុំនឹងមានមោទនភាពចំពោះខ្ញុំ។ សូមឲ្យលោកបានទៅកាន់សុគតិភព លោកឪពុក វុទ្ធីឆៃ ជៃថងសាត 🙏
ត្រឹមម៉ោង7:35យប់ នៅទិស.ឧត្តរមានជ័យ ស្ងាច់មួយសន្ទុះធំហើយ៕
18-12-2025
7:10យប់ នៅទិស.អានសេះ.ភ្នំខ្មោច. ស្ងាត់បន្តិចហើយ៕
18-12-2025
5:26ល្ងាចនេះ វាប្រើដ្រូនពាំក្បាលគ្រាប់.មកទម្លាក់លើអាគារនៅ.ថ្មដា.ខេត្តពោធិ៍សាត់៕
18-12-2025
5:31ល្ងាចនេះ នៅទិស.ភ្នំខ្មោច.វាបុកថ្មើរជើងខ្លាំង ប៉ុន្តែកម្លាំងយើង.បានបាញ់ស្រោចកំទេចពួកវា៕
18-12-2025
4:30ល្ងាច នៅទិស.ថ្មដា.អូរភ្លុកដំរី.ខេត្តពោធិ៍សាត់ វានៅបន្តបាញ់ផ្លោងមកលើយើង.កម្លាំងយើងក៏បានឆ្លើយតបទៅពួកចោរសៀមវិញ៕
18-12-2025
+2
រូបភាពនៃការខូចខាត ឃ្លាំងរថយន្តនៅក្រុងប៉ោយប៉ែត ដែលទាហានឈ្លានពានសៀម បានប្រើ F-16 ទម្លាក់នៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥៕
WATCH VIDEO: ទិដ្ឋភាពខូចខាតឃ្លាំងរថយន្តនៅក្រុងប៉ោយប៉ែត ដែលទាហានឈ្លានពានសៀម បានប្រើ F16 ទម្លាក់នៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥៕
នៅម៉ោង១៤:៤៥នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ យន្តហោះ F-16យោធាថៃទម្លាក់គ្រាប់ ១គ្រាប់ទៀត នៅក្នុងភូមិសាស្ត្រក្រុងសេរីសោភ័ណ្ឌ!
ប្រភពដោយ: លោកពូ ផែង វណ្ណៈ
3:23 នៅទិស.ប្រាសាទខ្នារ.តាក្របី.តាមាន់ធំ.វានៅបន្តបាញ់ផ្លោង មិនទាន់ឈប់ទេ.កម្លាំងយើងក៏កំពុងទប់ទល់ជាប់ជានិច្ច៕
18-12-2025
🚨ព័ត៌មានក្តៅៗ: នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ🇹🇭លោក អនុទីន ឆាន់វីរ:គុល បានថ្លែងប្រាប់សារព័ត៌មាន នៅវិមានរដ្ឋាភិបាលថា:
- ចំពោះការចោទសួរថា ប្រទេសចិន🇨🇳និងមានការសម្របសម្រួលអំពីជម្លោះព្រំដែនថៃ🇹🇭-កម្ពុជា🇰🇭ដែលគ្រោងនិងរៀបចំទុកនាពេលឆាប់ៗនេះទេ លោកបាននិយាយថា: ប្រទេសចិន ប្រហែលជាបានសម្របសម្រួលតាមរយៈបណ្តាញការទូត ប៉ុន្តែលោកមិនទាន់បានដឹង និងទទួលបានការទាក់ទងណាមួយពីប្រទេសចិន មកកាន់រូបលោកផ្ទាល់អំពីបញ្ហានេះឡើយ។
- លោកបន្ថែមថា: ចំពោះអ្នកណាក៏ដោយ ដែលចង់ចរចាអំពីជម្លោះព្រំដែនថៃ-កម្ពុជា គឺគួរតែប្រាប់ទៅខាងភាគីកម្ពុជា🇰🇭ឲ្យឈប់បាញ់មុន ព្រោះថៃ🇹🇭មិនបានចាប់ផ្តើម ឬផ្តួចផ្តើមមុនឡើយ។
- លោកសង្កត់ធ្ងន់ថា: ប្រទេសថៃគ្រាន់តែប្រើសិទ្ធិដើម្បីការពារខ្លួន និងការឆ្លើយតបសងសឹកវិញ ក្នុងការថែរក្សាដែលអធិបតេយ្យភាពតែប៉ុណ្ណោះ. ដោយលោកបន្ថែមថា: ក្នុងប្រវត្តិសាស្ត្ររបស់ថៃ🇹🇭គឺមិនដែលឈ្លានពានទៅលើប្រទេសជិតខាងនោះឡើយ៕
