1 283
订阅者
-124 小时
-27 天
-2030 天
帖子存档
ម៉ោង០២:១៣នាទីរសៀល នៅច្រកជាំ-សាង៉ាំ ដ្រូនធុនធំចោរសៀម កំពុងបន្តហោះឆ្វែលលើខ្សែរបន្ទាត់ព្រំដែន!
០៧-១០-២០២៦
+7
ចាប់ពីវេលាម៉ោង០៧:១៨នាទី រហូតមកដល់ម៉ោង០៨:៣៥នាទីយប់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦នេះ សម្រាប់បងប្អូនអ្នករស់នៅលើច្រកជាំ-សាង៉ាំ ភូមិជើងភ្នំ ស្រះឈូក ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ប្រាកដជាបានឮសំឡេងយន្តហោះចំនួនសរុប=៤គ្រឿង ដែលបានហោះឆ្លងកាត់នៅតំបន់ខាងលើ។
គូសបញ្ជាក់ផងដែរថា៖ សំឡេងយន្តហោះទាំង៤គ្រឿងនេះ គឺជាប្រភេទយន្តហោះ(Boeing-787-Boeing-777-Boeing-777-Airbus A-330) ដឹកអ្នកដំណើរដែលហោះឆ្លងកាត់ប៉ុណ្ណោះ មិនមែនជាសំឡេងយន្តហោះចម្បាំងអ្វីនោះទេ។
អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាជ្រាបជាដំណឹងទាំងអស់គ្នា៕
សូមអរគុណ!
តម្លៃប្រេងសាំងធ្លាក់វិញបន្តិច ចាប់ពីរសៀលថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦នេះ!
តម្លៃសាំងធម្មតា=៥.១៥០រៀល/១លីត្រ
តម្លៃប្រេងម៉ាស៊ូត=៥.៦៥០រៀល/១លីត្រ
សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ វេលាម៉ោង ១១:០០នាទីព្រឹក នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានលេខាធិការ (RBC) ភាគីកម្ពុជា និងគណៈប្រតិភូថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាត វ៉ាផាន់ស៊ុ ប្រធានលេខាធិការ (RBC ) ភាគីថៃ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅតបតាមការអញ្ជើញរបស់ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងមានការចូលរួមសង្កេតការណ៍ ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ប្រចាំរបស់ភាគីទាំងពីរផងដែរ។
ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានាឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦
🟢 តាមដានលើបណ្តាញសង្គម៖
=============
🌐 Channel
🌐Group Hotline
🌐Facebook Page
🌐Preahkhannews
🌏 Website ៦
12:47ថ្ងៃត្រង់ បន្ទាប់ពីកិច្ចប្រជុំចប់នៅច្រកជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ វាកំពុងបង្ហោះដ្រូនឆ្វែលលើបន្ទាត់ព្រំដែន!
29-09-2026
Repost from ព្រះខ័នញូស៍ • Preah Khan News
+9
រាជរដ្ឋាភិបាលអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នានឹងក្រដាសប្រាក់គំរូចាស់ដែលកំពុងចរាចរ !
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នានឹងក្រដាសប្រាក់គំរូចាស់ដែលកំពុងចរាចរ៕
🟢 តាមដានលើបណ្តាញសង្គម៖
================
🌐 Channel
🌐Group Hotline
🌐Facebook Page
🌐Preahkhannews
🌏 Website
រាជរដ្ឋាភិបាលអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នានឹងក្រដាសប្រាក់គំរូចាស់ដែលកំពុងចរាចរ !
ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅលើភ្នំដងរែក-ច្រកជាំ ក្រៅពីរលឹមប្រុយៗ ក៏មានចុះអាប់ខ្លាំង !
Repost from ព្រះខ័នញូស៍ • Preah Khan News
⭕️ម្ចាស់ Facebook ឈ្មោះ Hok Nave ត្រូវបានឃាត់ខ្លួនរួចហើយ នៅល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ និងកំពុងបន្តនីតិវិធី។
🟢 តាមដានលើបណ្តាញសង្គម៖
================
🌐 Channel
🌐 Group Hotline
🌐 Facebook Page
🌐 Preahkhannews
🌏 Website
Repost from ហេង សុធីរ Heng Sothy
+2
ខេត្តឧត្តរមានជ័យ ៖ នាយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោក ឃឹម ណុប អ្នកយកព័ត៌មាន នៃអង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ (PREAH KHAN NEWS) ប្រចាំស្រុកអន្លង់វែង នាំយកសម្ភារៈមួយចំនួនបានមកពីសប្បុរសជន រួមមាន ទឹកសុទ្ធចំនួន ១០០ យួរ, កាហ្វេ ៦ កញ្ចប់ធំ, ធូបមូស ៣០ ប្រអប់ ប្រគល់ជូនដល់វីរៈកងទ័ពនៅទល់មុខ ។
វីរៈកងទ័ពនៅទល់មុខ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ដែលជាម្ចាស់ជំនួយបានចូលរួមចំណែកជួយដល់ពួកគាត់ និងជូនពរដល់សប្បុរសជនទាំងអស់ មានសុខភាពល្អ សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ចការងារ ។
រាយការណ៍ ៖ លោក ឃឹម ណុប (PKN)
🌐 Telegram 🌐 Facebook
🌐 TikTok 🌐 YouTube
🫥 CoolApp
+3
កងកម្លាំងឈរជើងការពារទឹកដីមិនអាចប្រមាថបាន! ជនពាលណាដែលហ៊ានជេរប្រមាថមើលងាយកងទ័ពដែលខំប្រឹងប្រែងដើម្បីការពារជាតិ ទឹកដីនិងប្រជាជន គួរមានទោសមិនអាចលើកលែងបានទេ!
(ដឹងគុណ និងគោរពស្រលាញ់ចំពោះកងកម្លាំងការពារទឹកដី)
៨:០៥នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅច្រកជាំកំពុងមានភ្លៀងធ្លាក់លាយឡំនិងខ្យល់បោកបក់! សូមនឹកគុណ និងសូមជូនពរកងកម្លាំងទល់មុខយើងនៅលើភ្នំសុខសប្បាយទាំងអស់គ្នា!🙏❤️🇰🇭
៧:៣៨នាទីយប់ ស្រាបៀរនៅមុខច្រកជាំចាប់ផ្តើមលែងមានរង្វាន់ហើយ!
២៣-៩-២០២៦
Repost from ព្រះខ័នញូស៍ • Preah Khan News
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានរំឭកឡើងពីការថ្លែងអំណរគុណ របស់ថ្នាក់ដឹកនាំកម្ពុជា ចំពោះតួនាទីការទូតជួយសម្របសម្រួលឱ្យសម្រេច បានបទឈប់បាញ់រវាងកម្ពុជា និងថៃ
(UN) នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅមហាសន្និបាតអង្គការសហប្រជាជាតិ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានរំឭកឡើងពីការថ្លែងអំណរគុណរបស់ ថ្នាក់ដឹកនាំកម្ពុជាចំពោះតួនាទីការទូតរបស់លោកនៅក្នុងការជួយសម្របសម្រួលឱ្យសម្រេចបានបទឈប់បាញ់រវាងកម្ពុជា និងថៃ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៖ បានកោតសរសើរចំពោះតួនាទីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានជួយឱ្យសម្រេចបាននូវបទឈប់បាញ់ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌរវាងកម្ពុជានិងថៃ ដោយហៅលោកថាជា Statesmanship ដែលមានន័យថា «ភាពជារដ្ឋបុរស» ឬ «អ្នកដែលមានសមត្ថភាពដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យនយោបាយ»៕
🟢 តាមដានលើបណ្តាញសង្គម៖
===========
🌐 Channel
🌐 Group Hotline
🌐 Facebook Page
🌐 Preahkhannews
🌏 Website
+3
នៅវេលាម៉ោង៧:៤៥នាទីយប់ ថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ឃឹម ណុប ជាអ្នកយកព័ត៌មាននៃ(អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ)។
បាននាំយកសម្ភារ:រួមមាន៖
ទឹកសុទ្ធចំនួន=៧០យួរ+៣០យួរ កាហ្វេ=៦កញ្ចប់ធំ និងធូបមូស=៦ដុំធំ=៣០ប្រអប់ ដើម្បីជូនកងកម្លាំងទល់មុខខ្មាំងនៅលើភ្នំបេង ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
«ជាចុងក្រោយនេះ ខ្ញុំបាទសូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់ជំនួយដែលបានចូលរួម និងសូមជូនពរឲ្យបងប្អូនទាំងអស់ មានសុខភាពល្អ សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ចការងារទាំង»៕
សូមអរគុណ!🙏❤️🇰🇭👮♂️
🟢 តាមដានលើបណ្តាញសង្គម៖
===========
🌐 Channel
🌐 Group Hotline
🌐 Facebook Page
🌐 Preahkhannews
🌏 Website
កម្ពុជាតវ៉ាថៃ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីឈូសឆាយដី កងកម្លាំងថៃអមដោយព្រះសង្ឃបានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ ក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅចន្លោះបង្គោលលេឋ២-៣ !
