ch
Feedback
ព័ត៌មានរដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានរដ្ឋបាលខេត្តកំពង់ចាម

前往频道在 Telegram
645
订阅者
无数据24 小时
-77
-1130
帖子存档
បទយកការណ៍ ស្ដីពី ការពង្រីកកំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ ទៅដល់ក្រុងកំពង់ចាម ពី ២គន្លង ទៅ ៤គន្លង ។ សមិទ្ធផលនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន ជាពិសេស ជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនដែលរស់នៅស្របតាមកំណាត់ផ្លូវជាតិនេះ និងអ្នកធ្វើដំណើរទាំងអស់ ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

នៅវេលាម៉ោង៧:០០នាទី ព្រឹកថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីសា
+6
នៅវេលាម៉ោង៧:០០នាទី ព្រឹកថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីសាលខេត្តកំពង់ចាម បានបំពេញកាតព្វកិច្ច ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា🙏🇰🇭

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃអាទិត្យទី៥ ខែកក្កដា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផែនការរៀ
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃអាទិត្យទី៥ ខែកក្កដា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផែនការរៀបចំតុបតែងលម្អសោភ័ណភាពតាមដងផ្លូវជាតិលេខ៦ និងលេខ៧ ចាប់ពីព្រំទល់ស្រុកមុខកំពូលខេត្តកណ្តាល រហូតដល់ក្រុងកំពង់ចាម និងបានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ផងដែរ។

ខេត្តកំពង់ចាម ត្រៀមលក្ខណៈសម្រាប់ពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៧ ជាមួយការចូលរួមពីមហាជនរហូតដល់ ៧៧៧៧នាក់ (កំពង់ចាម) រដ្ឋបាលខេត្តកំ
+9
ខេត្តកំពង់ចាម ត្រៀមលក្ខណៈសម្រាប់ពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៧ ជាមួយការចូលរួមពីមហាជនរហូតដល់ ៧៧៧៧នាក់ (កំពង់ចាម) រដ្ឋបាលខេត្តកំពង់ចាម និងក្រសួងសាធារណការ ក្រោមការដឹកនាំផ្ទាល់ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លឹម សុីដេនីន រដ្ឋលេខាធិការ និងដឹកជញ្ជូន កំពុងញាប់ដៃញាប់ជើងរៀបចំតុបតែងលម្អ និងរៀបចំទីតាំងយ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមលក្ខណៈទទួលរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កំណាត់ផ្លូវជាតិលេខ៧ ដែលជាសមិទ្ធផលថ្មីស្រឡាងមួយបម្រើដល់ផលប្រយោជន៍សាធារណៈ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នឹងត្រូវប្រារព្ធឡើងចំថ្ងៃដែលមានលេខនាំសំណាង និងជានិមិត្តរូបដ៏អស្ចារ្យ គឺផ្លូវជាតិលេខ៧ សម្ពោធនៅថ្ងៃទី០៧ ខែ៧ មានការចូលរួមពីមហាជនរហូតដល់ ៧៧៧៧នាក់។ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ អភិបាលខេត្តកំពង់ចាម និងឯកឧត្តមរដ្ឋលេខាធិការក្រសួងសាធារណការ ព្រមទាំង ក្រុមងារ និងអាជ្ញាធរមូលដ្ឋាន បានរៀបចំតុបតែងលម្អនៅតាមបណ្តោយដងផ្លូវជាតិលេខ៧ មានការចងបដាពាក្យស្លោក ទង់ជាតិ និងទង់ជម្រុះពណ៌ ដើម្បីញ៉ាំងបរិយាកាសឱ្យកាន់តែមានភាពអធិកអធម។ ណែនាំឲ្យរៀបចំផ្លូវវាងបណ្តោះអាសន្នសម្រាប់រថយន្តដឹកទំនិញធុនធ្ងន់ ដើម្បីចៀសវាងការកកស្ទះនៅទីតាំងប្រារព្ធពិធី នៅភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ។ គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧ នេះ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ក៏ដូចជាការតភ្ជាប់ទៅកាន់បណ្តាខេត្តនានាផងដែរ។ អាជ្ញាធរខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអបអរសាទរសមិទ្ធផលថ្មីនេះ និងធ្វើដំណើរដោយគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕

https://www.facebook.com/share/p/1CNWcm4nWv/ ប្រព័ន្ធបណ្ដាញសង្គមផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម 👉ផេក-Page h
https://www.facebook.com/share/p/1CNWcm4nWv/ ប្រព័ន្ធបណ្ដាញសង្គមផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម 👉ផេក-Page https://www.facebook.com/share/1EtLp5FMsn/ 👉ហ្វេសប៊ុក-F.b https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr 👉តិកតុកTikTok https://www.tiktok.com/@unchanda_official2? 👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា 👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត https://www.facebook.com/share/1JKYYxDayM/ 👉ឆាណែលតេលេក្រាម-Telegram https://t.me/kpcadmin

កាតព្វកិច្ចរបស់មន្ត្រីបម្រើរាស្ត្រ គ្មានទេ សៅរ៍-អាទិត្យ

ប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម ទទួលបានការពិនិត្យភ្នែក និងផ្តល់វ៉ែនតាឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យឯកទេសភ្នែក នៃវិទ្យាស្ថានភ្នែកនេប៉ាល់

អភិបាលខេត្តកំពង់ចាម ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់

អភិបាលខេត្តកំពង់ចាម អះអាងថា ក្នុងឆមាសទី១នេះ បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ៦១លើក ប៉ុន្តែសមត្ថកិច្ចបង្ក្រាបបាន ១០០%។ ប្រព័ន្ធបណ្ដាញសង្គមផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម 👉ផេក-Page https://www.facebook.com/share/1EtLp5FMsn/ 👉ហ្វេសប៊ុក-F.b https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr 👉តិកតុកTikTok https://www.tiktok.com/@unchanda_official2? 👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា 👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត https://www.facebook.com/share/1JKYYxDayM/ 👉ឆាណែលតេលេក្រាម-Telegram https://t.me/kpcadmin

ប្រជាពលរដ្ឋ ប្រមាណ១.៥០០នាក់ មកទទួលសេវាពិនិត្យភ្នែក និងផ្តល់វ៉ែនតាឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យឯកទេសភ្នែក នៃវិទ្យាស្ថានភ្នែកនេប៉ា
+9
ប្រជាពលរដ្ឋ ប្រមាណ១.៥០០នាក់ មកទទួលសេវាពិនិត្យភ្នែក និងផ្តល់វ៉ែនតាឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យឯកទេសភ្នែក នៃវិទ្យាស្ថានភ្នែកនេប៉ាល់ (កំពង់ចាម) ប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម និងមកពីតាមបណ្តាខេត្តផ្សេងៗ ប្រមាណ១.៥០០នាក់ បានមកទទួលសេវាពិនិត្យភ្នែក និងផ្តល់វ៉ែនតាឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យឯកទេសភ្នែក នៃវិទ្យាស្ថានភ្នែកនេប៉ាល់ នេត្រា ជូទី លុម្ពីនី ដែលដឹកនាំដោយ ឯកអគ្គរដ្ឋទូតនេប៉ាល់ សហការជាមួយរដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្ម ខេត្តកំពង់ចាម។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានគូសបញ្ជាក់ថា ការរៀបចំពិនិត្យភ្នែក ផ្ដល់ថ្នាំបន្តក់ និងផ្តល់វ៉ែនតាដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋនាពេលនេះ គឺធ្វើឡើងដើម្បីឆ្លើយតបចំពោះតម្រូវការជាក់ស្តែង និងជួយសម្រាលបន្ទុកចំណាយថវិការបស់បងប្អូនបានមួយកម្រិតធំ។ ឯកឧត្តម អភិបាលខេត្តបន្តថា សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកអគ្គរដ្ឋទូតនេប៉ាល់ ព្រមទាំងក្រុមគ្រូពេទ្យឯកទេសទាំងអស់ ដែលបានចំណាយពេលវេលា និងថវិកា នាំយកនូវសេវាសុខាភិបាលដ៏មានសារៈសំខាន់នេះមកជូនប្រជាពលរដ្ឋខេត្តកំពង់ចាម។ ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ បានបញ្ជាក់ថា ការនាំយកក្រុមគ្រូពេទ្យឯកទេសភ្នែកលំដាប់ខ្ពស់ពីប្រទេសនេប៉ាល់មកកាន់ខេត្តកំពង់ចាមនាពេលនេះ គឺដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាពិការភ្នែក និងផ្តល់ពន្លឺសារជាថ្មីជូនដល់ប្រជាពលរដ្ឋកម្ពុជាដែលមានជីវភាពខ្វះខាត។ នេះមិនត្រឹមតែជាការជួយសង្គ្រោះផ្នែកសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាស្ពានចម្លងក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ (នេប៉ាល់-កម្ពុជា) ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមមួយកម្រិតទៀតផងដែរ៕

អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ (កំពង់ចាម) ន
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ (កំពង់ចាម) នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានអនុញ្ញាតឱ្យ ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ អញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងយល់ពីសក្តានុពលរបស់ខេត្តកំពង់ចាម។ ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូតនេប៉ាល់ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តកំពង់ចាម។ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពទូទៅ និងសក្តានុពលសេដ្ឋកិច្ច វឌ្ឍនភាពលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត។ សន្តិសុខ និងសណ្តាប់ធ្នាប់ ស្ថិរភាពនយោបាយ និងបរិយាកាសវិនិយោគដ៏ល្អប្រសើរ ដែលទាក់ទាញដល់អ្នកវិនិយោគិន។ ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្តកំពង់ចាម។ ឯកឧត្តមបានកោតសរសើរចំពោះការអភិវឌ្ឍន៍យ៉ាងលឿនរហ័សរបស់ខេត្តកំពង់ចាម និងបានបង្ហាញបំណងក្នុងការពង្រឹងទំនាក់ទំនង មិត្តភាព ក៏ដូចជាការស្វែងរកឱកាសកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា វិស័យទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ៕

https://www.facebook.com/share/p/18zeRcMaGP/ ប្រព័ន្ធបណ្ដាញសង្គមផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម 👉ផេក-Page h
https://www.facebook.com/share/p/18zeRcMaGP/ ប្រព័ន្ធបណ្ដាញសង្គមផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម 👉ផេក-Page https://www.facebook.com/share/1EtLp5FMsn/ 👉ហ្វេសប៊ុក-F.b https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr 👉តិកតុកTikTok https://www.tiktok.com/@unchanda_official2? 👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា 👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត https://www.facebook.com/share/1JKYYxDayM/ 👉ឆាណែលតេលេក្រាម-Telegram https://t.me/kpcadmin

អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧ នៅរសៀលថ្ងៃ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧ នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងចំណូល-ចំណាយ របស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២៧ ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត, នាយក-នាយករងរដ្ឋបាលសាលាខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលប្រជុំសាលាខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលលើការប៉ាន់ប្រមាណផែនការចំណូលថវិកាបឋមរបស់មន្ទីរ-អង្គភាពនីមួយៗ ឱ្យមានតម្លាភាព គណនេយ្យភាព និងចំគោលដៅ ក្នុងគោលបំណងធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅក្នុងខេត្តកំពង់ចាម នាឆ្នាំ២០២៧ ខាងមុខ។ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញនិងណែនាំដល់គ្រប់មន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ ក្នុងការប្រមូលទិន្នន័យ និងរៀបចំផែនការថវិកាឱ្យមានភាពច្បាស់លាស់ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន ដើម្បីបន្តរុញច្រានការអភិវឌ្ឍខេត្តកំពង់ចាមឱ្យកាន់តែរីកចម្រើន៕

សេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ដល់ទីប្រជុំជ
+1
សេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ដល់ទីប្រជុំជនផ្សារព្រៃទទឹង (គ.ម៧៥+១៤០ ដល់គ.ម៩៥+៣០០) និងរថយន្តធន់ស្រាល ទោចក្រយានយន្ត ចាប់ពីច្រកចូលវត្តផ្ចឹក ដល់ច្រកចូលវត្តសូរ្យសែន (គ.ម៧៩+១០០ដល់គ.ម៨៥+៣០០) ក្នុងរយៈពេល ១ព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦