ch
Feedback
ព័ត៌មាន ស.ភ.រ

ព័ត៌មាន ស.ភ.រ

前往频道在 Telegram

ការផ្សព្វផ្សាយព័ត៌មានថ្មីៗ ពីសាលាភូមិន្ទរដ្ឋបាល

显示更多
3 074
订阅者
+224 小时
+257
+12330
帖子存档
កិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ---------------------------------- ---------------------------------- នាព្រឹកថ្ងៃអ
+7
កិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ---------------------------------- ---------------------------------- នាព្រឹកថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ សាលាភូមិន្ទរដ្ឋបាលបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល​ ដើម្បីពិនិត្យនិងអនុម័យតលើរបៀបវារៈដូចខាងក្រោម៖ ១.​ការកែសម្រួលព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់សាលាភូមិន្ទរដ្ឋបាល ២.ការកែសម្រួលអនុក្រឹត្យស្តីពីលក្ខន្តិកៈរបស់សាលាភូមិន្ទរដ្ឋបាល ៣.សំណើជ្រើសរើសសិស្សសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៤ និងសិស្សមន្ត្រីក្រមការជំនាន់ទី១៣ ៤.សំណើជ្រើសរើសកម្មសិក្សាការីនៃវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ និងកម្មសិក្សាការីមន្ត្រីមធ្យម ឆ្នាំ២០២៧ ៥.ការរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៦ ៦.ផ្សេងៗ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តមបណ្ឌិត លោកជំទាវបណ្ឌិត សមាជិកក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ព្រមទាំងឯកឧត្តម លោកជំទាវ និងអស់លោកជាសមាជិកគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ២០នាក់ (ស្រី២នាក់)។ ------------------------------------- 👉🏻 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមផ្សេងៗ 🌍| Website 🌐| Facebook 🌐| Telegram 🌐| YouTube

រសៀលស្អែកនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ា
រសៀលស្អែកនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២៥ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

«អបអរសាទរ ខួបលើកទី ១៨ ដែលប្រាសាទ​ព្រះ​វិហារ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ ពិភពលោក» ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០០៨ គឺជា
«អបអរសាទរ ខួបលើកទី ១៨ ដែលប្រាសាទ​ព្រះ​វិហារ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ ពិភពលោក» ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០០៨ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលប្រាសាទព្រះវិហារ ត្រូវបានអង្គការយូណេស្កូ (UNESCO) សម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ គិតមកដល់ឆ្នាំ ២០២៦ នេះ គឺមានរយៈពេល ១៨ ឆ្នាំពេញ ដែលស្នាដៃស្ថាបត្យកម្មដ៏វិចិត្ររបស់បុព្វបុរសខ្មែរត្រូវបានពិភពលោកទទួលស្គាល់ និងផ្តល់តម្លៃ។ ប្រាសាទព្រះវិហារ មិនត្រឹមតែជារចនាសម្ព័ន្ធថ្មដែលស្ថិតនៅលើកំពូលភ្នំដងរែកនោះទេ ប៉ុន្តែវាគឺជាសក្ខីភាពនៃស្មារតីអំណត់ ការតស៊ូ និងភាពប៉ិនប្រសប់នៃវិស្វករខ្មែរបុរាណ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា វប្បធម៌ខ្មែរមានភាពរុងរឿង និងច្នៃប្រឌិតតាំងពីសម័យកាលមុនៗមកម្ល៉េះ។ ក្នុងឱកាសដ៏ពិសេសនេះ សូមឱ្យយើងទាំងអស់គ្នាក្នុងនាមជាកូនខ្មែរជំនាន់ក្រោយ បន្តរួមគ្នាតម្កល់ទុកនូវស្មារតីថែរក្សា ការពារ និងផ្សព្វផ្សាយពីតម្លៃនៃមរតកដូនតាយើង ឱ្យបានរស់រវើកក្នុងដួងចិត្តជានិច្ច។ រក្សាមរតក ដើម្បីកិត្តិយសជាតិ! ------------------------------------- 👉🏻 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមផ្សេងៗ 🌍| Website 🌐| Facebook 🌐| Telegram 🌐| YouTube

នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំការបណ្តុ
+6
នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំការបណ្តុះបណ្តាលដោយផ្ទាល់នៃវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ជំនាន់ទី៨។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សរុបចំនួន១៥រូប។ កិច្ចប្រជុំនេះបានពិនិត្យ និងពិភាក្សាជាមួយក្រុមការងារបច្ចេកទេសគាំទ្រការរៀបចំវគ្គបណ្តុះបណ្តាល ដោយផ្តោតលើការពិនិត្យផែនការរៀបចំ កម្មវិធីបណ្តុះបណ្តាល ខ្លឹមសារមេរៀន វិធីសាស្ត្របង្រៀន ការសម្របសម្រួលវាគ្មិន និងការងារគាំទ្រផ្សេងៗ ដើម្បីធានាឱ្យការអនុវត្តវគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅដោយរលូន ប្រកបដោយគុណភាព និងសម្រេចបានតាមគោលបំណងដែលបានកំណត់។ ------------------------------------- 👉🏻 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមផ្សេងៗ 🌍| Website 🌐| Facebook 🌐| Telegram 🌐| YouTube

«សេចក្តីប្រកាសព័ត៌មានស្តីពីពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល» សាលាភូមិន្ទ
«សេចក្តីប្រកាសព័ត៌មានស្តីពីពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល» សាលាភូមិន្ទរដ្ឋបាលមានកិតិ្តយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា សាលាភូមិន្ទរដ្ឋបាលគ្រោងនឹងរៀបចំ«ពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៦» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០ នាទីរសៀល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ -------------------------------------- 👉🏻 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមផ្សេងៗ 🌍| Website 🌐| Facebook 🌐| Telegram 🌐| YouTube

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥​ នៃការចូលជាសមាជិក អង្គការយូណេស្កូ (UNESCO) របស់ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី​៣​ កក្កដា ១៩៥១​ -
អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥​ នៃការចូលជាសមាជិក អង្គការយូណេស្កូ (UNESCO) របស់ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី​៣​ កក្កដា ១៩៥១​ - ៣​​ កក្កដា ២០២៦។ ក្នុងឱកាសដ៏មានអត្ថន័យនេះ សាលាភូមិន្ទរដ្ឋបាល សូមចូលរួមអបអរសាទរខួបលើកទី៧៥ នៃការចូលជាសមាជិករបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ (UNESCO)។ ការចូលជាសមាជិកអង្គការយូណេស្កូ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ ដែលបានបើកទូលាយកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា ក្នុងវិស័យអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងព័ត៌មាន ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្ស និងលើកតម្កើងបេតិកភណ្ឌជាតិ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព។ សូមរួមគ្នាបន្តថែរក្សា និងលើកស្ទួយតម្លៃបេតិកភណ្ឌជាតិ ពង្រឹងការអប់រំ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីរួមចំណែកកសាងសង្គមកម្ពុជាប្រកបដោយសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

« សេចក្ដីជូនដំណឹងស្ដីពី ការពន្យាពេលការចុះឈ្មោះ » សាលាភូមិន្ទរដ្ឋបាល មានកិត្តិយសសូមជូនដំណឹងដល់មន្រ្តីរាជការ យោធិន មន្ត្រីនគរបា
« សេចក្ដីជូនដំណឹងស្ដីពី ការពន្យាពេលការចុះឈ្មោះ » សាលាភូមិន្ទរដ្ឋបាល មានកិត្តិយសសូមជូនដំណឹងដល់មន្រ្តីរាជការ យោធិន មន្ត្រីនគរបាលជាតិ មន្រ្តីបម្រើការងារក្នុងអង្គភាពស្វ័យត មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ មន្រ្តីជាប់កិច្ចសន្យា ជំនួយការ លេខាថ្នាក់ដឹកនាំ ទាំងអស់ជ្រាបថា សម្រាប់វគ្គទី២ ឆ្នាំ២០២៦នេះ សាលានឹងពន្យាពេលចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីសិក្សាតាមប្រព័ន្ធអនឡាញរហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦លើមុខវិជ្ជាដូចខាងក្រោម ៖ ១. វគ្គ “នវានុវត្តន៍ក្នុងរដ្ឋបាលសាធារណៈ” (សិក្សារយៈពេល ១៥ម៉ោង) ២. វគ្គ “ពិធីការ បដិសណ្ឋារកិច្ច និងគ្រប់គ្រងកម្មពិធី” (សិក្សារយៈពេល ១៥ម៉ោង) ៣. វគ្គ “ទំនាក់ទំនងសាធារណៈ” (សិក្សារយៈពេល ១៥ម៉ោង) ៤. វគ្គ “របៀបសរសេរកំណត់ហេតុ និងរបាយការណ៍” (សិក្សារយៈពេល ១៥ម៉ោង) សូមចូលទៅកាន់តំណភ្ជាប់ ឬតាមរយៈ QR Code ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០២៦។ *ដើម្បីចុះឈ្មោះ => Link ចុះឈ្មោះ៖ https://go.gov.kh/era/syinv26 ឬលេខទំនាក់ទំនងលេខទូរសព្ទ ឬតេលេក្រាម៖ ០៩០ ២៩០ ៥២៦/០៧៧ ២៩១ ៧១៧។ * ព័ត៌មានលម្អិតមានបញ្ជាក់ជូននៅក្នុងសេចក្តីជូនដំណឹងដែលបានជូនភ្ជាប់។ -------------------------------------- 👉🏻 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមផ្សេងៗ 🌍| Website 🌐| Facebook 🌐| Telegram 🌐| YouTube

« អបអរសាទរទិវាមច្ឆជាតិ ១ កក្កដា ២០២៥ » ទិវាមច្ឆជាតិ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ គឺជាទិវាជាតិមួយដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្ន
« អបអរសាទរទិវាមច្ឆជាតិ ១ កក្កដា ២០២៥ » ទិវាមច្ឆជាតិ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥  គឺជាទិវាជាតិមួយដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបំផុសចលនាប្រជាពលរដ្ឋឱ្យចូលរួមចំណែកការពារ អភិរក្ស អភិវឌ្ឍវិស័យជលផល និងជីវៈចម្រុះផ្សេងៗទៀតឱ្យបានគង់វង្ស ដើម្បីធានានិរន្តរភាពធនធានជលផលឱ្យបានបានគ្រប់គ្រាន់។ -------------------------------------- 👉🏻 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមផ្សេងៗ 🌍| Website 🌐| Facebook 🌐| Telegram 🌐| YouTube

កម្មវិធីចុះទស្សនកិច្ចសិក្សានៅអង្គភាពផ្តល់សេវាសាធារណៈ (អ.ផ.ស.) ចំនួន ៤ទីតាំង របស់សិស្សមន្រ្តីជាន់ខ្ពស់ជំនានទី១៣ និងសិស្សមន្រ្ត
កម្មវិធីចុះទស្សនកិច្ចសិក្សានៅអង្គភាពផ្តល់សេវាសាធារណៈ (អ.ផ.ស.) ចំនួន ៤ទីតាំង របស់សិស្សមន្រ្តីជាន់ខ្ពស់ជំនានទី១៣ និងសិស្សមន្រ្តីក្រមការជំនាន់ទី១២ នៅថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ សាលាភូមិន្ទរដ្ឋបាល បានដឹកនាំសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១៣ និងសិស្សមន្រ្តីក្រមការជំនាន់ទី១២ បន្ទាប់ពីបានបញ្ចប់មុខវិជ្ជាឧត្តមភាពមន្រ្តី បានធ្វើដំណើរទស្សនកិច្ចសិក្សាចំនួន ៤ទីតាំងរួមមាន: - សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១៣ ចំនួន ៤៨នាក់ បានចុះទៅសាលាបឋមសិក្សាស្វាយជ្រំ ខេត្តស្វាយរៀង - សិស្សមន្រ្តីក្រមការជំនាន់ទី១២ ក្រុមទី១ ចំនួន ៦០នាក់ បានចុះទៅវិទ្យាល័យព្រែកលៀប រាជធានីភ្នំពេញ - សិស្សមន្រ្តីក្រមការជំនាន់ទី១២ ក្រុមទី២ ចំនួន ៦០នាក់ បានចុះទៅសាលាមត្តេយ្យសិក្សាធនធានក្រុងតាខ្មៅ ខេត្តកណ្តាល - សិស្សមន្រ្តីក្រមការជំនាន់ទី១២ ក្រុមទី៣ ចំនួន ៨៥នាក់ បានចុះទៅមន្ទីរពេទ្យតេជោសែនកោះធំ ខេត្តកណ្តាល។ 🔹 ដើម្បីអានព័ត៌មានលម្អិតពេញ -------------------------------------- 👉🏻 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមផ្សេងៗ 🌍| Website 🌐| Facebook 🌐| Telegram 🌐| YouTube

«ដំណើរទស្សនកិច្ចសិក្សា៖ ស្វែងយល់ពីនវានុវត្តន៍នៃការគ្រប់គ្រង និងការផ្តល់សេវាអប់រំ កម្រិតបឋមសិក្សា» …………………………………………….. ដើម្បីព
+8
«ដំណើរទស្សនកិច្ចសិក្សា៖ ស្វែងយល់ពីនវានុវត្តន៍នៃការគ្រប់គ្រង និងការផ្តល់សេវាអប់រំ កម្រិតបឋមសិក្សា» …………………………………………….. ដើម្បីពង្រឹងសមត្ថភាព និងដកស្រង់បទពិសោធន៍ជាក់ស្តែង លោក ប៉ូល អម្រិតកិត្យា ប្រធាននាយកដ្ឋានគោលនយោបាយសាធារណៈនៃក្រសួងមុខងារសាធារណៈ បានដឹកនាំប្រតិភូ និងសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលស្តីពី «នវានុវត្តន៍សម្រាប់អ្នកគ្រប់គ្រងអង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ កម្រិតបឋមសិក្សា» ឆ្នាំ២០២៦ ចំនួនប្រមាណ ៤៤នាក់ ចុះធ្វើដំណើរទស្សនកិច្ចសិក្សារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឆ្ពោះទៅកាន់ សាលាបឋមសិក្សា គិរីសុវណ្ណវង្ស ខេត្តកំពង់ឆ្នាំ និងសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ។ ឆ្លងកាត់បទបង្ហាញដ៏មានតម្លៃពីលោក-លោកស្រី នាយក នាយិកាសាលាបឋមសិក្សាទាំងពីរខាងលើអំពី «នវានុវត្តន៍នៃការគ្រប់គ្រង និងការផ្តល់សេវាអប់រំកម្រិតបឋមសិក្សា» និងការដើរទស្សនកិច្ចពិនិត្យមើលដំណើរការការងារជាក់ស្ដែង ព្រមទាំងស្វែងយល់ពីរចនាសម្ព័ន្ធ និងខ្សែសង្វាក់ផ្តល់សេវានៅតាមទីតាំងនីមួយៗ សិក្ខាកាមទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពីការប្រើប្រាស់បច្ចេកវិទ្យា និងរបៀបគ្រប់គ្រងបែបទំនើប (នវានុវត្តន៍) ក្នុងផ្ដល់សេវាអប់រំកម្រិតបឋមសិក្សាឱ្យកាន់តែមានប្រសិទ្ធភាព។ ជាកិច្ចបញ្ចប់ ក្រុមការងារក៏បានធ្វើការបូកសរុប និងឆ្លុះបញ្ចាំង (Reflection) យ៉ាងផុសផុល ដើម្បីប្រមូលរាល់គំនិតច្នៃប្រឌិតល្អៗ យកទៅបន្ស៊ី និងអនុវត្តក្នុងអង្គភាពផ្ដល់សេវាសាធារណៈរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។ សាលាភូមិន្ទរដ្ឋបាល តែងតែយកចិត្តទុកដាក់ខ្ពស់លើការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ដើម្បីបណ្តុះបណ្តាលថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រងប្រកបដោយសមត្ថភាព នវានុវត្តន៍ និងមនសិការវិជ្ជាជីវៈខ្ពស់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ -------------------------------------- 👉🏻 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមផ្សេងៗ 🌍| Website 🌐| Facebook 🌐| Telegram 🌐| YouTube

កម្ពុជាឈ្នះពានអង្គការសហប្រជាជាតិ ! ថ្នាល Verify.gov.kh យកឈ្នះជាង៧០០ប្រព័ន្ធ មកពី៦២ប្រទេស —- Via: News Today —- សូមទស្សនាវីដេអូ: https://www.facebook.com/reel/3173508359512462 #UNPSA2026 #SDGs #UNPSF #MPTC #DGC #Verifygovkh #posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm 📲 ទាញយក DG SuperApp: https://go.gov.kh/dgc/dg-superapp 📲 ទាញយក MPTC Speed Test: iOS | Android

«ដំណើរទស្សនកិច្ចសិក្សា៖ ស្វែងយល់ពីនវានុវត្តន៍នៃការគ្រប់គ្រង និងការផ្តល់សេវាអប់រំ កម្រិតអនុវិទ្យាល័យ» ដើម្បីពង្រឹងសមត្ថភាព និង
+8
«ដំណើរទស្សនកិច្ចសិក្សា៖ ស្វែងយល់ពីនវានុវត្តន៍នៃការគ្រប់គ្រង និងការផ្តល់សេវាអប់រំ កម្រិតអនុវិទ្យាល័យ»   ដើម្បីពង្រឹងសមត្ថភាព និងដកស្រង់បទពិសោធន៍ជាក់ស្តែង ឯកឧត្តម សូលី វណ្ណប៉ុក នាយករងសាលាភូមិន្ទរដ្ឋបាល បានដឹកនាំប្រតិភូ និងសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលស្តីពី «នវានុវត្តន៍សម្រាប់អ្នកគ្រប់គ្រងអង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ កម្រិតអនុវិទ្យាល័យ» ឆ្នាំ២០២៦ ចំនួន ៤៤នាក់ ចុះធ្វើដំណើរទស្សនកិច្ចសិក្សារយៈពេល ២ថ្ងៃ (ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦) ឆ្ពោះទៅកាន់៖ ·       អនុវិទ្យាល័យ ឈូកខ្សាច់ (ខេត្តកំពង់ធំ) ·       អនុវិទ្យាល័យ មិត្តភាពខ្មែរ-ជប៉ុន ព្រះឥន្ទកោសា (ខេត្តសៀមរាប) គោលបំណងសំខាន់ៗ និងលទ្ធផលទទួលបានពីដំណើរទស្សនកិច្ចនេះរួមមាន៖ ·       ការទទួលបានបទពិសោធន៍ជាក់ស្តែង៖ សិក្ខាកាមបានស្តាប់បទបង្ហាញដ៏មានតម្លៃពី លោកនាយកអនុវិទ្យាល័យ អំពី «នវានុវត្តន៍នៃការគ្រប់គ្រង និងការផ្តល់សេវាអប់រំកម្រិតអនុវិទ្យាល័យ»។ ·       ការស្វែងយល់ពីខ្សែសង្វាក់ការងារ៖ ប្រតិភូបានដើរទស្សនកិច្ចពិនិត្យមើលដំណើរការការងារជាក់ស្ដែង ព្រមទាំងសិក្សាពីរចនាសម្ព័ន្ធ និងយន្តការផ្តល់សេវានៅតាមទីតាំងនីមួយៗ។ ·       ការយល់ដឹងពីបច្ចេកវិទ្យានិងវិធីសាស្ត្រទំនើប៖ សិក្ខាកាមទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពីការប្រើប្រាស់បច្ចេកវិទ្យា និងរបៀបគ្រប់គ្រងបែបនវានុវត្តន៍ ដើម្បីបង្កើនប្រសិទ្ធភាពការងារ។   សកម្មភាពដ៏មានសារៈសំខាន់នៅចុងបញ្ចប់នៃទស្សនកិច្ចគឺ «ការឆ្លុះបញ្ចាំង (Reflection)» ដោយក្រុមការងារបានពិភាក្សាយ៉ាងផុសផុល ដើម្បីប្រមូលរាល់គំនិតច្នៃប្រឌិតល្អៗ យកទៅបន្ស៊ី និងអនុវត្តកែលម្អការផ្តល់សេវាសាធារណៈនៅក្នុងអង្គភាពរៀងៗខ្លួនឱ្យកាន់តែប្រសើរឡើង។   សាលាភូមិន្ទរដ្ឋបាល (ERA) តែងតែយកចិត្តទុកដាក់ខ្ពស់លើការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ដើម្បីបណ្តុះបណ្តាលថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រង ប្រកបដោយសមត្ថភាព នវានុវត្តន៍ និងមនសិការវិជ្ជាជីវៈខ្ពស់ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ -------------------------------------- 👉🏻 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមផ្សេងៗ 🌍| Website 🌐| Facebook 🌐| Telegram 🌐| YouTube

«ដំណើរទស្សនកិច្ចសិក្សា៖ ស្វែងយល់ពីនវានុវត្តន៍នៃការគ្រប់គ្រង និងការផ្តល់សេវាអប់រំ កម្រិតអនុវិទ្យាល័យ» …………………………………………….. ដើម្
+8
«ដំណើរទស្សនកិច្ចសិក្សា៖ ស្វែងយល់ពីនវានុវត្តន៍នៃការគ្រប់គ្រង និងការផ្តល់សេវាអប់រំ កម្រិតអនុវិទ្យាល័យ» …………………………………………….. ដើម្បីពង្រឹងសមត្ថភាព និងដកស្រង់បទពិសោធន៍ជាក់ស្តែង ឯកឧត្តម សូលី វណ្ណប៉ុក នាយករងសាលាភូមិន្ទរដ្ឋបាល បានដឹកនាំប្រតិភូ និងសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលស្តីពី «នវានុវត្តន៍សម្រាប់អ្នកគ្រប់គ្រងអង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ កម្រិតអនុវិទ្យាល័យ» ឆ្នាំ២០២៦ ចំនួនប្រមាណ ៤៤នាក់ ចុះធ្វើដំណើរទស្សនកិច្ចសិក្សារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឆ្ពោះទៅកាន់ អនុវិទ្យាល័យ ឈូកខ្សាច់ ខេត្តកំពង់ធំ និងអនុវិទ្យាល័យ មិត្តភាពខ្មែរ-ជប៉ុន ព្រះឥន្ទកោសា ខេត្តសៀមរាប។ ឆ្លងកាត់បទបង្ហាញដ៏មានតម្លៃពីលោកនាយកអនុវិទ្យាល័យទាំងពីរខាងលើអំពី «នវានុវត្តន៍នៃការគ្រប់គ្រង និងការផ្តល់សេវាអប់រំកម្រិតអនុវិទ្យាល័យ» និងការដើរទស្សនកិច្ចពិនិត្យមើលដំណើរការការងារជាក់ស្ដែង ព្រមទាំងស្វែងយល់ពីរចនាសម្ព័ន្ធ និងខ្សែសង្វាក់ផ្តល់សេវានៅតាមទីតាំងនីមួយៗ សិក្ខាកាមទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពីការប្រើប្រាស់បច្ចេកវិទ្យា និងរបៀបគ្រប់គ្រងបែបទំនើប (នវានុវត្តន៍) ក្នុងផ្ដល់សេវាអប់រំកម្រិតអនុវិទ្យាល័យឱ្យកាន់តែមានប្រសិទ្ធភាព។ ជាកិច្ចបញ្ចប់ ក្រុមការងារក៏បានធ្វើការបូកសរុប និងឆ្លុះបញ្ចាំង (Reflection) យ៉ាងផុសផុល ដើម្បីប្រមូលរាល់គំនិតច្នៃប្រឌិតល្អៗ យកទៅបន្ស៊ី និងអនុវត្តក្នុងអង្គភាពផ្ដល់សេវាសាធារណៈរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។   សាលាភូមិន្ទរដ្ឋបាល តែងតែយកចិត្តទុកដាក់ខ្ពស់លើការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ដើម្បីបណ្តុះបណ្តាលថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រងប្រកបដោយសមត្ថភាព នវានុវត្តន៍ និងមនសិការវិជ្ជាជីវៈខ្ពស់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ -------------------------------------- 👉🏻 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមផ្សេងៗ 🌍| Website 🌐| Facebook 🌐| Telegram 🌐| YouTube

«ដំណើរទស្សនកិច្ចសិក្សា៖ ស្វែងយល់ពីនវានុវត្តន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាល» …………………………………………….. ដើម្បីពង្រឹងសមត្ថភា
+8
«ដំណើរទស្សនកិច្ចសិក្សា៖ ស្វែងយល់ពីនវានុវត្តន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាល» …………………………………………….. ដើម្បីពង្រឹងសមត្ថភាព និងដកស្រង់បទពិសោធន៍ជាក់ស្តែង ឯកឧត្តម ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាល បានដឹកនាំប្រតិភូ និងសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលស្តីពី «នវានុវត្តន៍សម្រាប់អ្នកគ្រប់គ្រងអង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យសុខាភិបាល» ឆ្នាំ២០២៦ ចំនួនប្រមាណ ៤៤នាក់ បានអញ្ជើញចុះទស្សនកិច្ចសិក្សានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឆ្ពោះទៅកាន់ មណ្ឌលសុខភាពគោកចក និងមណ្ឌលសុខភាពស្រែណូយ ខេត្តសៀមរាប។ ឆ្លងកាត់បទបង្ហាញដ៏មានតម្លៃពីលោក-លោកស្រីប្រធានមណ្ឌលសុខភាពទាំងពីរ ស្ដីពីពី «នវានុវត្តន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាល» និងការដើរទស្សនកិច្ចពិនិត្យមើលដំណើរការការងារជាក់ស្ដែង ព្រមទាំងស្វែងយល់ពីរចនាសម្ព័ន្ធ និងខ្សែសង្វាក់ផ្តល់សេវានៅតាមទីតាំងនីមួយៗ សិក្ខាកាមទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពីការប្រើប្រាស់បច្ចេកវិទ្យា និងរបៀបគ្រប់គ្រងបែបទំនើប (នវានុវត្តន៍) ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។ ជាកិច្ចបញ្ចប់ ក្រុមការងារក៏បានធ្វើការបូកសរុប និងឆ្លុះបញ្ចាំង (Reflection) យ៉ាងផុសផុល ដើម្បីប្រមូលរាល់គំនិតច្នៃប្រឌិតល្អៗ យកទៅបន្ស៊ី និងអនុវត្តក្នុងអង្គភាពផ្ដល់សេវាសាធារណៈរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។   សាលាភូមិន្ទរដ្ឋបាល តែងតែយកចិត្តទុកដាក់ខ្ពស់លើការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ដើម្បីបណ្តុះបណ្តាលថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រងប្រកបដោយសមត្ថភាព នវានុវត្តន៍ និងមនសិការវិជ្ជាជីវៈខ្ពស់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ -------------------------------------- 👉🏻 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមផ្សេងៗ 🌍| Website 🌐| Facebook 🌐| Telegram 🌐| YouTube

កិច្ចប្រជុំគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល (រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ
+8
កិច្ចប្រជុំគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល (រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានដឹកនាំកិច្ចប្រជុំគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យនិងពិភាក្សាស្ថានភាពនៃការអនុវត្តការងារសង្គម និងស្ថានភាពចំណូល-ចំណាយនៃ មូលនិធិសង្គហៈមិត្ត របស់សាលាភូមិន្ទរដ្ឋបាលដោយមានសមាសភាពចូលរួមពីឯកឧត្តម លោកជំទាវដែលជាគណៈគ្រប់គ្រង និងមន្រ្តីរាជការសាលាភូមិន្ទរដ្ឋបាល សរុបចំនួន៣២រូប។ -------------------------------------- 👉🏻 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមផ្សេងៗ 🌍| Website 🌐| Facebook 🌐| Telegram 🌐| YouTube

សាលាភូមិន្ទរដ្ឋបាល សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយលោក ប៊ូ វុទ្ធី អនុប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលដំបូង ------------------
+8
សាលាភូមិន្ទរដ្ឋបាល សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយលោក ប៊ូ វុទ្ធី អនុប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលដំបូង ---------------------------- ថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល បានដឹកនាំគណៈប្រតិភូ ដើម្បីចូលរួមពិធីបុណ្យសព របស់ឧបាសិកា ពត សុខា ដែលត្រូវជាម្ដាយរបស់លោក ប៊ូ វុទ្ធី អនុប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលដំបូង ស្ថិតភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ សូមលោក ប៊ូ វុទ្ធី និងក្រុមគ្រួសារ ទទួលនូវរំលែកទុក្ខដ៏ក្រៀមក្រំនេះពីគណៈគ្រប់គ្រង និងមន្រ្តីសាលាភូមិន្ទរដ្ឋបាលទាំងអស់។ -------------------------------------- 👉🏻 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមផ្សេងៗ 🌍| Website 🌐| Facebook 🌐| Telegram 🌐| YouTube

ក្រសួងមុខងារសាធារណៈ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រៀបចំវេទិកាសារព័ត៌មាន ដើម្បីផ្សព្វផ្សាយ «ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន» ក្រោមសហអធិបតីភាព និងជាវាគ្មិនកិត្តិយសពី ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ វេទិកានេះ បានបើកចំហ និងដំណើរការទៅយ៉ាងសកម្ម ដែលផ្តល់ឱកាសឱ្យមានការសាកសួរសំណួរជាច្រើនពីសំណាក់អ្នកសារព័ត៌មានមកពីបណ្តាស្ថាប័នសារព័ត៌មាននានា និងការឆ្លើយឆ្លងពីវាគ្មិនកិត្តិយសទាំង ៣រូប ដោយផ្ទាល់ ដើម្បីផ្តល់ព័ត៌មានលម្អិតឱ្យបានកាន់តែទូលំទូលាយ នូវខ្លឹមសារសំខាន់ៗ ដែលមានចែងក្នុងព្រះរាជក្រឹត្យ រួមជាមួយគុណតម្លៃ និងភាពចាំបាច់នៃការរៀបចំព្រះរាជក្រឹត្យថ្មីនេះ ដល់អ្នកសារព័ត៌មាន ព្រមទាំងអ្នកចូលរួមក្នុងវេទិកាទាំងអស់ បានទទួលជ្រាប ជាពិសេសជូនទៅដល់មន្ត្រីរាជការទាំងអស់ ដែលជាគ្រូបង្រៀន និងបុគ្គលិកអប់រំ។ សូមអញ្ជើញស្តាប់ និងទស្សនាវីដេអូលម្អិត! 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

«ដំណើរទស្សនកិច្ចសិក្សា៖ ស្វែងយល់ពីនវានុវត្តន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាល» …………………………………………….. ដើម្បីពង្រឹងសមត្ថភា
+8
«ដំណើរទស្សនកិច្ចសិក្សា៖ ស្វែងយល់ពីនវានុវត្តន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាល» …………………………………………….. ដើម្បីពង្រឹងសមត្ថភាព និងដកស្រង់បទពិសោធន៍ជាក់ស្តែង ឯកឧត្តម ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាល បានដឹកនាំប្រតិភូ និងសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលស្តីពី «នវានុវត្តន៍សម្រាប់អ្នកគ្រប់គ្រងអង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យសុខាភិបាល» ឆ្នាំ២០២៦ ចំនួនប្រមាណ ៤៤នាក់ ចុះធ្វើដំណើរទស្សនកិច្ចសិក្សានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឆ្ពោះទៅកាន់ មណ្ឌលសុខភាពគោកចក និងមណ្ឌលសុខភាពស្រែណូយ ខេត្តសៀមរាប។ ឆ្លងកាត់បទបង្ហាញដ៏មានតម្លៃពីលោក-លោកស្រីប្រធានមណ្ឌលសុខភាពទាំងពីរ ស្ដីពីពី «នវានុវត្តន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាល» និងការដើរទស្សនកិច្ចពិនិត្យមើលដំណើរការការងារជាក់ស្ដែង ព្រមទាំងស្វែងយល់ពីរចនាសម្ព័ន្ធ និងខ្សែសង្វាក់ផ្តល់សេវានៅតាមទីតាំងនីមួយៗ សិក្ខាកាមទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពីការប្រើប្រាស់បច្ចេកវិទ្យា និងរបៀបគ្រប់គ្រងបែបទំនើប (នវានុវត្តន៍) ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។ ជាកិច្ចបញ្ចប់ ក្រុមការងារក៏បានធ្វើការបូកសរុប និងឆ្លុះបញ្ចាំង (Reflection) យ៉ាងផុសផុល ដើម្បីប្រមូលរាល់គំនិតច្នៃប្រឌិតល្អៗ យកទៅបន្ស៊ី និងអនុវត្តក្នុងអង្គភាពផ្ដល់សេវាសាធារណៈរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។   សាលាភូមិន្ទរដ្ឋបាល តែងតែយកចិត្តទុកដាក់ខ្ពស់លើការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ដើម្បីបណ្តុះបណ្តាលថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រងប្រកបដោយសមត្ថភាព នវានុវត្តន៍ និងមនសិការវិជ្ជាជីវៈខ្ពស់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ -------------------------------------- 👉🏻 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមផ្សេងៗ 🌍| Website 🌐| Facebook 🌐| Telegram 🌐| YouTube

បាឋកថារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ------------------------
+8
បាឋកថារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ------------------------------------------- (រាជធានីភ្នំពេញ) នាព្រឹកថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ សាលាភូមិន្ទរដ្ឋបាលបានសហការរៀបចំជាមួយក្រសួងអប់រំ យុវជន និងកីឡា នូវកម្មវិធីបាឋកថាស្តីពី «កំណែទម្រង់វិស័យអប់រំនៅកម្ពុជា» ក្រោមអធិបតីភាពនិងជាវាគ្មិន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជូនគណៈគ្រប់គ្រង គ្រូឧទ្ទេស សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ សិស្សមន្ត្រីក្រមការជំនានទី១២ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ កម្មសិក្សាការីមន្ត្រីមធ្យម ឆ្នាំ២០២៦ របស់សាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ៨០០អង្គ/នាក់ (ស្រី១៩៨ និងព្រះសង្ឃ១០អង្គ) ដោយចូលរួមផ្ទាល់ និងតាមប្រព័ន្ធ Microsoft Teams។ កម្មវិធីបាឋកថានេះត្រូវបានចាប់ផ្តើមដោយរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល។ ក្នុងរបាយការណ៍ស្វាគមន៍នោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានចែករំលែកនូវប្រវត្តិសិក្សាដ៏ខ្ពង់ខ្ពស់និងសម្បូរបែប បទពិសោធការងារដឹកនាំនិងគ្រប់គ្រងដ៏សន្ធឹកសន្ធាប់ ព្រមទាំងស្នាដៃតាក់តែងនិងបោះពុម្ពផ្សាយសំខាន់ៗជាច្រើន ក្នុងរយៈពេលប្រមាណជិត ៣០ឆ្នាំកន្លងមករបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ជូនអង្គពិធីទាំងមូល។ បទបាឋកថារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ត្រូវបានប្រព្រឹត្តទៅក្នុងរយៈពេល ២ម៉ោង ដោយចែកចេញជាពីរដំណាក់ការ។ ក្នុងដំណាក់ការទី១ ឯកឧត្តមបណ្ឌិតសភាចារ្យ បានរៀបរាប់តាមបែបរឿងនិទាន (Storytelling) យ៉ាំងជក់ចិត្តអំពីបទពិសោធការងារដឹកនាំជាក់ស្តែងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រមទាំងចក្ខុវិស័យ យុទ្ធសាស្ត្រ វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្តនៃការកែទម្រង់វិស័យអប់រំ ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថាជាវិស័យអាទិភាព និងគន្លឹះសម្រាប់ការអភវិឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់នូវការសិក្សាបែបទិដ្ឋភាពប្រៀបធៀបនៃការកែទម្រង់វិស័យអប់រំជាមួយប្រទេសបារាំង, សហរដ្ឋអាមេរិច និងសិង្ហបុរី ព្រមទាំងប្រទេសសមាជិកមួយចំនួនផ្សេងទៀតរបស់អាស៊ាន។ ក្នុងដំណាក់ការទី២នៃបទបាឋកថាវិញ គឺជាវេទិកាសំណួរ-ចម្លើយ ដែលក្នុងនោះ មានការចូលរួមយ៉ាងផុលផុសពីកម្មសិក្សារី និងសិស្សមន្ត្រីជូនឯកឧត្តមបណ្ឌិតសភាចារ្យ ដែលសំណួរទាំងនោះបានអនុញ្ញាតឱ្យអង្គពិធីទាំងមូលកាន់តែយល់បានច្រើនអំពីទស្សនាទាននិងអភិក្រមនៃគោលនយោបាយអប់រំ។ សំណួរសំខាន់ៗផ្តោតលើក្រមសីលធម៌និងវិធីសាស្ត្រស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ, ការអប់រំផ្អែកលើលទ្ធផល, ការពង្រាយគ្រូបង្រៀននៅទីក្រុងនិងជនបទ, ឧត្តមានុវត្តន៍របស់សាលាជំនាន់ថ្មី,​ ការបញ្ចូលភាសាបរទេសក្នុងប្រឡងទុតិយភូមិ, ការផ្សារភ្ជាប់សាលារៀននិងទីផ្សារការងារជាដើម។ បទបាឋកថារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា គឺជាសកម្មភាពដ៏ថ្លៃថ្លាក្នុងការចូលរួមចំណែកពង្រឹងដល់គុណភាពនៃដំណើរការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល ស្របតាមគោលនយោបាយអភវិឌ្ឍមូលធនមនុស្ស របស់ផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់ការទី១ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ -------------------------------------- 👉🏻 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមផ្សេងៗ 🌍| Website 🌐| Facebook 🌐| Telegram 🌐| YouTube

«កម្មវិធីសំណេះសំណាល និងបរិភោគអាហារសាមគ្គីរបស់សាលាភូមិន្ទរដ្ឋបាល» ............................................................
+9
«កម្មវិធីសំណេះសំណាល និងបរិភោគអាហារសាមគ្គីរបស់សាលាភូមិន្ទរដ្ឋបាល» .................................................................................. សាលាភូមិន្ទរដ្ឋបាលបានរៀបចំកម្មវិធីសំណេះសំណាលរវាងឯកឧត្តមនាយកជាមួយមន្ត្រីសាលា ដោយមានការបរិភោគអាហារសាមគ្គីយ៉ាងឆ្ងាញ់។ ក្នុងឱកាសដ៏ស្និទ្ធស្នាលនោះ មន្ត្រីសាលាបានលើកយោបល់និងសំណូមពរតាមរយៈធុងបញ្ចេញមតិ ដើម្បីចូលរួមអភិវឌ្ឍសាលាភូមិន្ទរដ្ឋបាលឱ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបទៅនឹងបច្ចុប្បន្នភាព។ មតិយោបល់ដែលសុទ្ធតែធាតុចូលទាំងនោះ បានយកចិត្តទុកដាក់លើការកែលម្អប្រព័ន្ធការងារ ការលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពរវាងមន្ត្រី ព្រមទាំងការលើកកម្ពស់គុណភាពនៃការផ្តល់សេវារបស់សាលាជូនសិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាមមន្ត្រីផ្សេងៗ។ កម្មវិធីនេះត្រូវបានប្រព្រឹត្តទៅនាល្ងាចថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រីសាលាសរុបប្រមាណ ៥០ នាក់ (ស្រី២២នាក់)។ -------------------------------------- 👉🏻 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមផ្សេងៗ 🌍| Website 🌐| Facebook 🌐| Telegram 🌐| YouTube