រដ្ឋបាលខេត្តកំពង់ចាម
前往频道在 Telegram
📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览
频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 208 名订阅者,在 政治 类别中位列第 4 938,并在 柬埔寨 地区排名第 542 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 10 208 名订阅者。
根据 26 九月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -122,过去 24 小时变化为 -7,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 6.37%。内容发布后 24 小时内通常能获得 5.32% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 650 次浏览,首日通常累积 543 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 6。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 27 九月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。
10 208
订阅者
-724 小时
-327 天
-12230 天
帖子存档
10 208
+9
រដ្ឋបាលខេត្តកំពង់ចាម និង ត្បូងឃ្មុំ ជួបពិភាក្សាការងារជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង និងអគ្គលេខាធិការព្រឹទ្ធសភា
(កំពង់ចាម) រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងរដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បាន ដឹកនាំប្រតិភូ អញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ប្រភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម យស សុខេមរៈ ប្រធានពិធីការសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងមន្ត្រីពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំសម្របសម្រួលការអញ្ជើញចុះបំពេញមុខងារតំណាងរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា នាពេលខាងមុខ។ ជំនួបពិភាក្សាខាងលើនេះ ប្រព្រឹត្តទៅ នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃចន្ទ ១២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៕
10 208
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានចាប់ផ្តើមហាត់សមនូវការដង្ហែក្បួនរូបសេះ តំណាងឆ្នាំមមី ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ
10 208
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានចាប់ផ្តើមហាត់សមនូវការដង្ហែក្បួនរូបសេះ តំណាងឆ្នាំមមី ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ
JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម
👉 Facebook
👉 YouTube
👉 Website
👉 TikTok
👉 X (Twitter)
10 208
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញបើកកញ្ចប់វិញ្ញាសាប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្នុងមណ្ឌលសាលាព្រះសីហនុ ក្រុងកំពង់ចាម
JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម
👉 Facebook
👉 YouTube
👉 Website
👉 TikTok
👉 X (Twitter)
10 208
ក្រោមគំនិតផ្តួចផ្តើមដ៏បុិនប្រសព្វរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងការរៀបចំសង្ក្រាន្តឆ្នាំថ្មី អោយបានអធឹកអធម គឺបានឹងកំពុងដំណើរការរៀបចំដោយរលូន ក្រោមស្មារតីសាមគ្គីភាព និងជាការគោរពដឹងគុណដល់វីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពយើង និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រកបដោយភាពសប្បាយរីករាយ ក្រោមដំបូលសុខសន្តិភាព សម័យតេជោធិបតី។
10 208
អភិបាលខេត្តកំពង់ចាម អញ្ជើញបើកស្រោមវិញ្ញាសា ប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦
10 208
+6
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ លោក ផេន សុផល អភិបាលរងខេត្តតំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាម និងលោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន និង ជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តកំពង់ចាម និងអាជ្ញាធរស្រុុកជេីងព្រៃបានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សួរសំនួរចំលើយទទួលយកមួកសុវត្ថិភាព និងបិតស្ទិឃ័រ កង់ រឺម៉កម៉ូតូ រថយន្តតាក់សុី ដល់ប្រជាពលរដ្ឋទូទៅដែលកំពុងធ្វើដំណើរតាមដងផ្លូវសាធារណៈ ដែលធ្វេីនៅទីតាំង ផ្លូវជាតិលេខ៦ទីប្រជុំស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
10 208
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញបើកស្រោមវិញ្ញាសា ប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៦
(កំពង់ចាម) នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញបើកស្រោមវិញ្ញាសា ប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦ ឲ្យចូលបម្រើការងារនៅពន្ធនាគារខេត្តកំពង់ចាម ពន្ធនាគារខេត្តត្បូងឃ្មុំ ពន្ធនាគារខេត្តព្រៃវែង ពន្ធនាគារខេត្តស្វាយរៀង ពន្ធនាគារខេត្តកំពង់ធំ និងមណ្ឌលអប់រំកែប្រែទី៣ ស្ថិតនៅមណ្ឌលប្រឡង វិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឲ្យបេក្ខជនទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវគោលជំហរ និងស្មារតីឲ្យបានមុតមាំ និងត្រូវអនុវត្តតាមគោលការណ៍ «ចេះ គឺ ជាប់»។ ឯកឧត្តម អភិបាលខេត្ត ក៏បានជូនពរដល់បេក្ខជនទាំងអស់ សូ៧ឲ្យទទួលបានជោគជ័យ ក្នុងការប្រលងប្រជែងដ៏សំខាន់មួយនេះ ដើម្បីមានឱកាសបានបម្រើជាតិ មាតុភូមិ និងប្រជាជន។
បើតាមរបាយការណ៏របស់គណៈកម្មការប្រលងបានឲ្យដឹងថា សម្រាប់កម្មវិធីប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៦ ចែកចេញជា ១០បន្ទប់ មានបេក្ខជនសរុបចំនួន ៦៤០នាក់ ស្រី ៣០៩នាក់ ក្នុងនោះបានចូលរួមប្រឡងចំនួន ៦៣០នាក់ ស្រី ៣០៣នាក់ អវត្ដមាន ១០នាក់ ស្រី ០៦នាក់៕
10 208
ពិធីចុះMOUការសម្រុះសម្រួលផ្សះផ្សាវិវាទរវាងរដ្ឋបាលខេត្តកំពង់ចាមនិងអាជ្ញាធរជាតិ
10 208
+9
អបអរសាទរ ពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ
(ខេត្តក្រចេះ) នារសៀលថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នំា២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្រុងក្រចេះ ខេត្តក្រចេះ។
គួរបញ្ជាក់ថា ពិធីបុណ្យទន្លេធ្លាប់បានធ្វើចំនួន ៩លើក រួចមកហើយ ដោយលើកទី១ នៅខេត្តក្រចេះ, លើកទី២ នៅខេត្តកំពង់ចាម, លើកទី៣ នៅខេត្តស្ទឹងត្រែង, លើកទី៤ នៅខេត្តកណ្តាល, លើកទី៥ នៅខេត្តកំពង់ឆ្នាំង, លើកទី៦ នៅខេត្តបាត់ដំបង, លើកទី៧ នៅខេត្តកំពង់ធំ, លើកទី៨ នៅខេត្តសៀមរាប, និងលើកទី៩ នៅខេត្តតាកែវ។
ពិធីបុណ្យទន្លេនេះ ប្រព្រឹត្តទៅមានរយៈពេលចំនួន ៣ថ្ងៃ គឺថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៦៕
10 208
+9
ស្រុកកងមាស៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សា សុីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រគល់បណ្ណសរសើរ និងសញ្ញាបត្រជូនដល់សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាផ្នែកអាលីម នៃសាលាអាល់រ៉ហម៉ាស់ ស្ថិតនៅភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។
10 208
+9
កម្រងរូបភាពបងប្អូនប្រជាពលរដ្ឋ , សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត , យុវជន ស.ស.យ.ក ខេត្ត , សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្ត , យុវជនកាយរឹទ្ធ និងកាកបាទក្រហមកម្ពុជាខេត្ត ហាត់សម ដើម្បីអបអរព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ក្នុងឱកាសពីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦
10 208
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម "ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី២០"
(ខេត្តកំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម "ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី២០" និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសួនសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាចរាចរណ៍ផ្លូវគោក និងលោកជំទាវ កែ សួនសុភី ស សុខា។
ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចជូនគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកចាត់តាំង ប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០០៦មក ហើយក្នុងឆ្នាំ២០២៦នេះ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានសម្រេចរៀបចំពិធីនេះនៅខេត្តកំពង់ឆ្នាំងបន្តពីឆ្នាំ២០២៤កន្លងទៅ ដោយភ្ជាប់ជាមួយការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងវិទ្យាល័យក្រុងកំពង់ឆ្នាំងនេះផងដែរ៕
10 208
ក្រសួងអភិវឌ្ឍន៍ជនបទបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ១ខ្សែ នៅឃុំបុសខ្នុរ ជួយលើកកម្ពស់ជីវភាពពលរដ្ឋ
10 208
អភិបាលខេត្តកំពង់ចាម៖ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺពិតជាមានសារៈសំខាន់ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន និងដើម្បីបង្កើតបរិយាកាសសុខដុមរមនា នៃសង្គមជាតិ
10 208
សកម្មភាពបងប្អូនប្រជាពលរដ្ឋ , យុវជន ស.ស.យ.ក ខេត្ត , សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត , សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្ត , យុវជនកាយរឹទ្ធ និងកាកបាទក្រហមកម្ពុជាខេត្ត ហាត់សម ដើម្បីអបអរព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ក្នុងឱកាសពីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ 🥰
