ch
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

前往频道在 Telegram

📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览

频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 187 名订阅者,在 政治 类别中位列第 4 923,并在 柬埔寨 地区排名第 541 位。

📊 受众指标与增长动态

自 невідомо 创建以来,项目保持高速增长,吸引了 10 187 名订阅者。

根据 04 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -112,过去 24 小时变化为 -3,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 7.05%。内容发布后 24 小时内通常能获得 5.45% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 718 次浏览,首日通常累积 555 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 5。

📝 描述与内容策略

尚未提供频道描述。

凭借高频更新(最新数据采集于 05 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。

10 187
订阅者
-324 小时
-167 天
-11230 天
帖子存档
កិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករា
+9
កិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ថ្ងៃនេះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល, កងកម្លាំង, មន្ទីរវិស័យជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។ កិច្ចប្រជុំបានលើកយករបៀបវារៈ ចំនួន៤ រួមមាន: ១-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ ២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងារប្រចាំខែ តុលា និងលើកទិសដៅប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងដីកាស្តីពី ការកំណត់តម្លៃសេវាជាក់ស្តែង សម្រាប់ការងារនីត្យានុកូលកម្ម(ការបញ្ជាក់លើឯកសារថតចម្លង) និងសេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកំពង់ចាម។ ៥-បញ្ហាផ្សេងៗ៕

នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បាន
+6
នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំប្រកាសសមាសភាពក្រុមប្រតិបត្តិជំនាញទី១ នៃបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្គេត និងបង្គ្រាបបទល្មើសគ្រប់ប្រភេទ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តាមរយ:ប្រព័ន្ធZOOM នៅសាប្រជុំតូចសាលាខេត្តកំពង់ចាម ។ ដោយមានការអញ្ជើញចូលរួមពីស្នងការរងនគរបាលខេត្ត និងមន្ត្រីនគរបាលខេត្ត ។

នៅព្រឹកថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិ
+5
នៅព្រឹកថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំករណីទីតាំងដីបុរាណដ្ឋាននៅតាមបណ្ដារាជធានី/ខេត្ដ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលប្រព្រឹត្តទៅតាមរយះប្រព័ន្ធនិម្មិត (Zoom ) ។

ព្រះចៅអធិការវត្តជោតនារាមបឹងកុក ក្រុងកំពង់ចាម ព្រះតេជគុណ ខាន់ ខាត់ បានអំពាវនាវដល់អ្នកនិយមលេង បណ្តាញសង្គម សុំយកចិត្តទុកដាក់ ត្រួតពិនិត្យ ប្រភពឲ្យបានច្បាស់លាស់មុនចែករំលែកបន្ត ជាពិសេសជឿជាក់លើផេកផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា និងផេករបស់ប្រមុខថ្នាក់ដឹកនាំកំពូលៗ។

លោក ម៉ន ហេន ចៅសង្កាត់វាលវង់ ក្រុងកំពង់ចាម បង្ហាញពីយន្តការការងារគ្រប់គ្រងភូមិឃុំមានសុវត្ថិភាព ដើម្បីបន្តថែរក្សាសន្តិសុខ ភាពកក់ក្តៅជូនបងប្អូនប្រជាពលរដ្ឋ ។

ញត្តិថ្កោលទោស ចំពោះការបាញ់ប្រហាររបស់ទាហានថៃមកលើប្រជាជនខ្មែរ ដែលជាជនស៊ីវិលស្លូតត្រង់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខ
+3
ញត្តិថ្កោលទោស ចំពោះការបាញ់ប្រហាររបស់ទាហានថៃមកលើប្រជាជនខ្មែរ ដែលជាជនស៊ីវិលស្លូតត្រង់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ប
+9
នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញ ស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក តាម បែបវិមជ្ឈការ និង វិសហមជ្ឈការ នៅសាលប្រជុំមន្ទីរផែនការខេត្តកំពង់ចាម ។

រសៀលថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបា
+9
រសៀលថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមកម្មវិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ១០០ថ្ងៃ ឧទិសកុសលជូនដួងវិញ្ញាណក្ខន្ធ លោក ស្រេង រ៉ា ត្រូវជាឪពុកក្មេករបស់លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ។ កម្មវិធីបុណ្យប្រព្រឹត្តទៅនៅគេហដ្ឋាន ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម។ សូមអនុមោទនាបុណ្យ🙏🙏🙏

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត និង ឯកឧត្ត
+9
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត និង ឯកឧត្តម ជូរ រតន: អគ្គនាយករងមូលនិធិជាតិជំនួយសង្គម បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលរំលឹក ស្តីពីការអនុវត្តមូលនិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រូសារ ដល់រដ្ឋបាលឃុំ-សង្កាត់ និងការិយាល័យអប់រំ យុវជន និងកីឡាក្រុង-ស្រុក នៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង-ស្រុក ជនបង្គោលនៃការិយាល័យអបរំ យុវជន និងកីឡា ក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ និងមន្ត្រីជំនួយការរដ្ឋបាលឃុំ-សង្កាត់ ផងដែរ។

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអ
+9
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៤ ឆ្នាំ២០២៥ នៅបរិវេណវត្តជោតនារាម (បឹងកុក) ស្ថិតនៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។ ក្នុងអង្គវេទិកានេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា ក្រុមប្រឹក្សាខេត្ត , មន្ត្រីសាលាខេត្ត , អាជ្ញាធរស្រុក មន្ទីរ-អង្គភាព និងបងប្អូនប្រជាពលរដ្ឋ ៤៤៤នាក់។ ក្នុងអង្គវេទិកាតាមរបៀបវារៈ បន្ទាប់ពីបញ្ចប់វេទិកាផ្សព្វផ្សាយ អង្គពិធីទាំងមូល ឈានដល់កម្មវិធីវេទិកាពិគ្រោះយោបល់ ដែលដឹកនាំផ្ទាល់ដោយឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនោះមានប្រជាពលរដ្ឋចូលរួមលើកជាសំណើ សំណូមពរ សរុបចំនួន ៤៧ ហើយត្រូវបានដោះស្រាយ និងបំភ្លឺជូនក្នុងអង្គវេទិកាផ្ទាល់បានមួយចំនួន និងមួយចំនួនទៀត ទទួលយកទៅពិភាក្សាដោះស្រាយបន្តតាមនីតិវិធីរបស់រដ្ឋបាល។