ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

前往频道在 Telegram

📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览

频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 045 名订阅者,在 政治 类别中位列第 4 994,并在 柬埔寨 地区排名第 575 位。

📊 受众指标与增长动态

自 невідомо 创建以来,项目保持高速增长,吸引了 10 045 名订阅者。

根据 08 十一月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -122,过去 24 小时变化为 -2,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 6.60%。内容发布后 24 小时内通常能获得 5.56% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 663 次浏览,首日通常累积 559 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 6。

📝 描述与内容策略

尚未提供频道描述。

凭借高频更新(最新数据采集于 09 十一月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。

10 045
订阅者
-224 小时
-357 天
-12230 天
帖子存档
ខេត្តកំពង់ចាម​ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តឆ្នាំ២០២៦-២០៣០ (កំពង់ចាម​):​ នៅព្រឹកថ្ងៃទី
+9
ខេត្តកំពង់ចាម​ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តឆ្នាំ២០២៦-២០៣០ (កំពង់ចាម​):​ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុ​វត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត​កំពង់ចាម ឆ្នាំ២០២៦-២០៣០​» ក្រោម អធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្ថិតនៅសាលាខេត្តកំពង់ចាម។ លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ បានលើកឡើងថា ខេត្តកំពង់ចាម ជាខេត្តគោលដៅទី៦​ ខណៈ​ផែនការនេះ គឺជាលទ្ធផ​ល​នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងជាការបង្ហាញឱ្យឃើញនូវឆន្ទៈរបស់ខេត្តក្នុងការប្រែក្លាយសក្តានុពលដែលមានស្រាប់ ឱ្យទៅជាផលិត​ផ​ល​ និងបទពិសោធទេសចរណ៍ដែលមានតម្លៃបន្ថែមខ្ពស់។ ថ្លែងក្នុងឱកាសនោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ មានប្រសាសន៍ថា​ ខេត្តកំពង់ចាម មានសក្តានុពលទេសចរណ៍ ដោយមានរមណីយដ្ឋាន ទេសចរណ៍ ចំនួន ១៣កន្លែង ក្នុងនោះ ធម្មជាតិ ៤កន្លែង​ ប្រវត្តិសាស្ត្រ ៦កន្លែង​ និងកែច្នៃ ៣កន្លែង និងមានប្រាសាទបុរណ ចំនួន ១៥កន្លែង។ ជាមួយគ្នានោះខេត្ត មានសណ្ឋាគារ ១៨កន្លែង​ ផ្ទះសំណាក់ ១០៣កន្លែង ភោជនីយដ្ឋាន ៣៥កន្លែង អាហារដ្ឋាន ៧៥កន្លែង ហាងលក់វត្ថុអនុស្សាវរីយ៍ ចំនួន ៧កន្លែង ផ្សាររាត្រី ១កន្លែង សហគមន៍ ១កន្លែង សម្រាប់បម្រើសេវាទេសចរជាតិ អន្តរជាតិឱ្យមកលេងកម្សាន្ត​ ជាក់ស្តែង ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ មានភ្ញៀវទេសចរមកទស្សនាក្នុងខេត្តកំពង់ចាម​ ប្រមាណ​ជាង​ ៥លាន​ ១៣ម៉ឺននាក់ បើប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០២៥កន្លងទៅ គឺមានការកើនឡើង៤៥%​ ។ ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់​ មានប្រសាសន៍ថា​ ខេត្តកំពង់ចាម ជាខេត្តមួយដែលមានសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប ទាំងផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ សាសនា និងធម្មជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកត់សម្គាល់ឃើញថា រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តកំពង់ចាម បាននិងកំពុងយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេ​ស​វិស័យទេសចរណ៍ តាមរយៈការពង្រឹងគុណភាពសេវាកម្ម បដិសណ្ឋារកិច្ច អនាម័យ សោភ័ណភាព និងសុវត្ថិភាពទេសចរណ៍ សំដៅបង្កើនភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ វឌ្ឍនភាពដ៏ឆាប់រហ័សនេះ បានរួមចំណែកធ្វើឱ្យខេត្តកំពង់ចាម មិនត្រឹមតែក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងសេដ្ឋកិច្ចដ៏សំខាន់ ព្រមទាំងជាច្រកត​ភ្ជាប់យុទ្ធសាស្ត្ររវាងរាជធានីភ្នំពេញ និងបណ្ដាខេត្តភាគឦ​សា​នផងដែរ​ ៕

ឃុំមានជ័យ ស្រុកស្រីសន្ធរ 🍃🏡 📍ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម 📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ស្រុកស្រីសន្ធរ WEDSITE | FACEBOOK | TIKTOK | YOUTUBE | TELEGRAM

ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយ : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ស្រុកជើងព្រៃ Connect with Samdech Hun Sen : 🗳Facebook ✈️Telegram 📱TikTok 🫥CoolApp 📱Twitter 🎞YouTube 📷Instagram 🖥Website

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាសមាហរណកម្មនៃកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៧-២០២៩) នៅរដ្ឋបាលស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ក្នុងសិក្ខាសាលាក៏មានការចូលរួមពីក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព លោក លោក លោកស្រី ប្រធានការិយាល័យជុំវិញស្រុក មេឃុំ ស្មៀនឃុំ ជំនួយការឃុំ អង្កការ សមាគម និងវិស័យឯកជន ផងដែរ។

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាសមាហរណកម្មនៃកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៧-២០២៩) នៅរដ្ឋបាលស្រុកកងមាស ខេត្តកំពង់ចាម។ ក្នុងសិក្ខាសាលាក៏មានមានការចូលរួមពីក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព លោក លោក លោកស្រី ប្រធានការិយាល័យជុំវិញស្រុក មេឃុំ ស្មៀនឃុំ ជំនួយការឃុំ អង្គការ សមាគម និងវិស័យឯកជន ផងដែរ។

សេចក្ដីអំពាវនាវ របស់រដ្ឋបាលខេត្តកំពង់ចាម

សេចក្ដីបំភ្លឺព័ត៌មាន របស់រដ្ឋបាលឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម
+3
សេចក្ដីបំភ្លឺព័ត៌មាន របស់រដ្ឋបាលឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម

សេចក្ដីបំភ្លឺព័ត៌មាន របស់រដ្ឋបាលឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម
+3
សេចក្ដីបំភ្លឺព័ត៌មាន របស់រដ្ឋបាលឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម

ក្នុងសប្តាហ៍ទី២ នៃខែកញ្ញា ឆ្នាំ២០២៦ អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកំពង់ចាម បានទទួលប្លង់សរុប ចំនួន ២១៩ បណ្ណ ដើម្បីបន្តច
ក្នុងសប្តាហ៍ទី២ នៃខែកញ្ញា ឆ្នាំ២០២៦ អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកំពង់ចាម បានទទួលប្លង់សរុប ចំនួន ២១៩ បណ្ណ ដើម្បីបន្តចែកជូនបងប្អូនប្រជាពលរដ្ឋ។ #អង្គភាពច្រកចេញចូលតែមួយ

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៦ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រ
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៦ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) (រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៦ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. នៅទីស្ដីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖ ១- ការពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំ គ.ជ.អ.ប. លើកទី២៥។ ២- បទបង្ហាញអំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព និងថវិកាប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់ គ.ជ.អ.ប. ដោយឯកឧត្តម ចាន់ សុធា ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.។ ៣- បទបង្ហាញអំពីសេចក្ដីព្រាងសៀវភៅណែនាំស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់ ដោយឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។ ៤- បទបង្ហាញអំពីសេចក្ដីព្រាងយុទ្ធសាស្ត្រស្ដីពីការបញ្ជ្រាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម ក្នុងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ដោយឯកឧត្តម ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី។ ៥- បទបង្ហាញអំពីសេចក្ដីព្រាងយុទ្ធសាស្ត្រស្ដីពីនិរន្តរភាពការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ-សង្កាត់ ដោយឯកឧត្តម ម៉ាអុន ម៉ាអូណាត អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.។ ៦- បញ្ហាផ្សេងៗ។

អភិបាលខេត្តកំពង់ចាម ជួបសំណេះសំណាល និងផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A ចំនួន ២៦នាក់ ក្នុងក្រុងកំពង់ចាម  

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រយៈពេល ៩ខែ ឆ្នាំ២០២៦