រដ្ឋបាលខេត្តកំពង់ចាម
前往频道在 Telegram
📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览
频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 182 名订阅者,在 政治 类别中位列第 4 925,并在 柬埔寨 地区排名第 542 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 10 182 名订阅者。
根据 05 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -119,过去 24 小时变化为 -7,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 7.11%。内容发布后 24 小时内通常能获得 5.46% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 724 次浏览,首日通常累积 556 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 5。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 06 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。
10 182
订阅者
-724 小时
-217 天
-11930 天
帖子存档
10 182
+3
នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានអមដំណើរឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទ ល្មើសជលផល ដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចំនួន ០២ករណី នៅស្រុកបាធាយ ខេត្តកំពង់ចាម។
ករណីទី១ រុះរើរបាំងផ្ចិតព្រែកចំនួន ០១កន្លែង ប្រវែង ១៥ម៉ែត្រ បង្គោលចម្រឹងចំនួន ៣៥ដើម និងករណីទី០២ រឹបអូសឧបករណ៍លូស្បៃមុងចំនួន ០៣មាត់ របាំងស្បៃមុងប្រវែង ៤៥ម៉ែត្រ បង្គោលចម្រឹងចំនួន ២៥ដើម និងចាក់លែងត្រីចម្រុះទម្ងន់ ០១គីឡូក្រាម។
10 182
+1
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ គោរពជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៧៩ ឈានចូល ៨០ឆ្នាំ
10 182
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ សូមគោរពជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៧៩ ឈានចូល ៨០ឆ្នាំ
10 182
+1
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ សូមគោរពជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៧៩ ឈានចូល ៨០ឆ្នាំ
10 182
+2
សារលិខិតជូនពរ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការបក្សខេត្ត គោរពជូនឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ក្នុងឱកាសពិធីចម្រើនជន្មាយុ គម្រប់៧៣ ឈានចូល៧៤ឆ្នាំ
10 182
+2
នៅព្រឹកថាទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ព្រមទាំងសហការី បានអញ្ជើញចូលរួមបុណ្យកឋិនទានមហាសាមគ្គី វត្តទីបសិម្ពលីវនារាមកោះរកា ស្ថិតនៅ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
10 182
+9
នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាមបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ស៊ាង ញ៉ឹប ដែលត្រូវជាឪពុកបង្កើត លោកអនុសេនីយ៍ទោ ញ៉ឹប ផល្លិត មេបញ្ជាការរងកងអនុសេនាធំគាំទ្រ កងពលតូចលេខ៧ ក.ព.ធ ៣ ប្រចាំការនៅតំបន់ភ្នំខ្មោច ។ដោយពិធីបុណ្យត្រូវបានប្រារព្ធធ្វើឡើង នៅគេហដ្ឋានសព ស្ថិតនៅភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។
10 182
+9
នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ បានអញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក កឋិនទានសាមគ្គី និងសម្ពោធសមិទ្ធផលនានា នៅវត្តពោធិ៍ព្រឹក្ស ហៅវត្តតាកុច ស្ថិតនៅភូមិតាកុច ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ក្រោមអធិបតីភាព ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ ។
ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ព្រមទាំងការនិមន្តចូលរួមរបស់ព្រះវិសុទ្ធមុនី រស់ លីមខូយ ព្រះធម្មធរគណខេត្ត និងព្រះអនុគណស្រុក ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រះចៅអធិការវត្តតាកុច លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ និងលោកស្រី ព្រមទាំងឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយស ដែលជាសប្បុរសជន ព្រមទាំងលោកតា លោកយាយ ពុទ្ធបរិស័ទចំណុះជើងវត្ត សរុបចំនួន ៦៣១នាក់ ផងដែរ។
10 182
+9
នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ បានអញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក កឋិនទានសាមគ្គី និងសម្ពោធសមិទ្ធផលនានា នៅវត្តពោធិ៍ព្រឹក្ស ហៅវត្តតាកុច ស្ថិតនៅភូមិតាកុច ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ក្រោមអធិបតីភាព ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ ។
ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ព្រមទាំងការនិមន្តចូលរួមរបស់ព្រះវិសុទ្ធមុនី រស់ លីមខូយ ព្រះធម្មធរគណខេត្ត និងព្រះអនុគណស្រុក ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រះចៅអធិការវត្តតាកុច លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ និងលោកស្រី ព្រមទាំងឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយស ដែលជាសប្បុរសជន ព្រមទាំងលោកតា លោកយាយ ពុទ្ធបរិស័ទចំណុះជើងវត្ត សរុបចំនួន ៦៣១នាក់ ផងដែរ។
10 182
+3
សមត្ថកិច្ចខេត្តកំពង់ចាម បង្ក្រាបមុខសញ្ញា ០៧នាក់ ពាក់ព័ន្ធករណីឆក់ លួច គាស់ផ្ទះ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាការបញ្ជាឯកភាពខេត្ត ,នៅថ្ងៃសៅ ទី០១ វិច្ឆិកា កម្លាំងជំនាញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូ នៅក្រុងកំពង់ចាម និងករណីគាស់ផ្ទះ , ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅស្រុកកំពង់សៀម។
ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងនគរបាលរកឃើញបទល្មើសដូចជា ករណីឆក់កាបូប នៅក្រុងកំពង់ចាម ឃាត់ខ្លួនបាន ០២នាក់, ករណីគាស់ផ្ទះ នៅស្រុកកំពង់សៀម ឃាត់ខ្លួនបាន ០១នាក់ ។
ចំពោះ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅស្រុកកំពង់សៀម ឃាត់ខ្លួនបាន ០៤នាក់ ។ ដោយឡែក ក្រៅពីជនសង្ស័យទាំង ០៧នាក់ សមត្ថកិច្ច ក៏បានរឹបអូសយកវត្ថុតាង មួយចំនួន ផងដែរ ។
បច្ចុប្បន្ន កម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការទៅតាមនីតិវិធី ៕
10 182
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមពិធីបុណ្យខួប ១០០ថ្ងៃ របស់វីរកងទ័ព សៀង សាត និងចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្ទះ ជូនគ្រួសាវីរយុទ្ធជន អំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ស្ថិតនៅស្រុកចំការលើ
(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ទី១ ខែតុលា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមពិធីបុណ្យខួប ១០០ថ្ងៃ រ៊របស់វីរកងទ័ព វរសេនីយ៍ឯក សៀង សាត ដែលបាន ពលី ជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី ព្រំដែនកម្ពុជា-ថៃ ស្ថិតនៅគេហដ្ឋាន ភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។
គួររំលឹកថា វីរកងទ័ព វរសេនីយ៍ឯក សៀង សាត អាយុ ៤៤ឆ្នាំ បម្រើការងារនៅយោធិននៃកងពលតូចអន្តរាគមន៍លេខ៩ កងពលធំអន្តរាគមន៍លេខ៣ និងបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី ពីចោរឈ្លានពានសៀម នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៥។
វីរកងទ័ព វរសេនីយ៍ឯក សៀង សាត មានប្រពន្ធ ឈ្មោះ ឈុំ សុខខេន អាយុ ៣១ឆ្នាំ មុខរបប ធ្វើស្រែចំការ មានកូនចំនួន ៣នាក់ ស្រី ទាំង៣នាក់ កូនទី១ -ឈ្មោះ សេក កាន់ដា អាយុ១៤ឆ្នាំ ,ទី២ ឈ្មោះ សេក នីតា អាយុ ៩ឆ្នាំ ទី៣ ឈ្មោះ សេក ម៉ូលីកា អាយុ ២ឆ្នាំ។
នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើដល់ភរិយា វរសេនីយ៍ឯក សៀង សាត សូមខិតខំថែទាំសុខភាព ឲ្យបានល្អ ទាំងខ្លួនឯង និងកូនៗ ព្រោះបច្ចុប្បន្ននេះ អាកាសធាតុមានភាពប្រែប្រួល ដោយកម្ពុជាយើងបានទទួលរងសម្ពាធពីព្យុះមូសុងនិរតី ដែលអាចបណ្តាលឲ្យកើតផ្តាសាយ ផងដែរ។ ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើឲ្យអ្នកស្រី ឈុំ សុខខេន ជំរុញដល់កូនៗឲ្យខិតខំរៀនសូត្រ និងនាំកូនៗ គ្រប់អាយុ ទៅចុះឈ្មោះរៀនឲ្យបានគ្រប់ៗគ្នា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្ទះជូនគ្រួសាវីរយុទ្ធជន ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ស្ថិតនៅឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។
ឯកឧត្តម អភិបាលខេត្ត ស្នើឲ្យអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការដ្ឋានសំណង់ខាងលើជាប់ជាប្រចាំ សំដៅធ្វើយ៉ាងណាឲ្យក្រុមជាងអនុវត្តការងារប្រកបដោយស្តង់ដារ ដើម្បីឲ្យសំណង់មានគុណភាពខ្ពស់។
បើតាមការបញ្ជាក់របស់លោកបណ្ឌិត សំ ពិសិដ្ឋ អភិបាលស្រុកចំការលើ បានឲ្យដឹងថា សំណង់ខាងលើសម្រេចការសាងសង់បានប្រមាណ ៦០% ដោយរំពឹងថានឹងរួចរាល់១០០% នៅបំណាច់ឆ្នាំ២០២៥ នេះ៕
10 182
គណៈគ្រប់គ្រងសាលាបានអំពាវនាវឲ្យអាណាព្យាបាលនាំកូនចៅទៅចុះឈ្មោះចូលរៀននាបវេសនកាលថ្មី
10 182
+6
ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិរបស់សាខា ចុះសួរសុខទុក្ខ ភរិយាយោធិនជួរមុខ ជាប្រជាពលរដ្ឋភៀសសឹក ១នាក់ ដែលសម្រាលកូនក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម
នាថ្ងៃទី៣១ ខែ តុលា ឆ្នាំ ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានចាត់លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រែយ៍សាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិថ្នាក់សាខា និងសហការី រួមដំណើរដោយនាយករងសាខា រួមនឹង លោក វ៉ា សាវុធ អនុប្រធានមន្ទីរសុខាភិបាល បានអញ្ជើញ ចុះសួរសុខទុក្ខ អ្នកស្រី សឹម សុខា អាយុ៣២ឆ្នាំ ជាភរិយាយោធិនជួរមុខទិសមុំបី ភូមិពាក់ស្បែក ឃុំដោះស្រែ ស្រុកជាំសាន្ត ខេត្តព្រះវិហារ បានភៀសខ្លួនពេលផ្ទះអាវុធ មករស់នៅស្រុកកំណើតវិញ នៅភូមិប្រាសាទ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកសម្រាលកូន នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលសេវា សម្រាល និង ថែទាំព្យាបាល ជាបន្ទុកមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមទាំងស្រុង ។
10 182
+9
ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុង ពិធីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ក្រោមប្រធានបទ វ័យចាស់ដោយសេចក្តីថ្លៃថ្នូ នៅសាលាឃុំតាអុង ពិធីនេះ រៀបចំដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាម សហការជាមួយសាលាស្រុកចំការលើ ដោយមានការចូលរួម អជ្ញាធរស្រុក , ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត , ប្រជាពលរដ្ឋ , លោកយាយ លោកតា ជាអតីតមន្រ្តីរាជការស៊ីវិល អតីតយុទ្ធជន សមាជិកសមាគម មនុស្សចាស់ និងព្រឹទ្ធាចារ្យក្នុងស្រុក ចំនួន ១៥០នាក់ សរុប ចំនួន ២០០នាក់ផងដែរ។
