រដ្ឋបាលខេត្តកំពង់ចាម
前往频道在 Telegram
📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览
频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 145 名订阅者,在 政治 类别中位列第 4 992,并在 柬埔寨 地区排名第 565 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 10 145 名订阅者。
根据 14 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -105,过去 24 小时变化为 0,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 6.70%。内容发布后 24 小时内通常能获得 5.35% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 680 次浏览,首日通常累积 543 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 5。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 15 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。
10 145
订阅者
无数据24 小时
-217 天
-10530 天
帖子存档
10 147
+9
នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះស្រុកជើងព្រៃ ទទួលបន្ទុកឃុំសំពងជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ ដល់សមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ដែលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន ១៦៨ នាក់ ដែលស្មគ្រចិត្តចុះចូលមកពីគណបក្សផ្សេងៗ នៅឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
10 147
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ អញ្ជើញសិក្សាផលប៉ះពាល់ដំណាំស្រូវរបស់ ប្រជាពលរដ្ឋ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង នៅស្រុកស្រីសន្ធរ
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសិក្សាជាក់ស្តែង និងកិច្ចអន្តរាគមន៍ដោះស្រាយផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង នៅស្រុកស្រីសន្ធរ ចំនួន ៦៥៦គ្រួសារ លេីផ្ទៃដី ២១៩ហិកតា ស្ថិតក្នុងឃុំចំនួន៣ នៃស្រុកស្រីសន្ធរ។ ក្នុងឱកាសនោះ ក៏មានវត្តមានអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម លូ គឹមឈុន ប្រធានក្រុមការងារចុះជួយស្រុកស្រីសន្ធរ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
ចំពោះឃុំទាំង៣ ដែលទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង រួមមាន៖
១. ឃុំជីបាល មានផ្ទៃដីប៉ះពាល់ខូចខាតចំនួន ១៥០ហត ស្មើ ៤៧៨គ្រួសារ។
២.ឃុំទងត្រឡាច មានផ្ទៃដីប៉ះពាល់ខូចខាតចំនួន ៥០ហត ស្មើ ៩៥គ្រួសារ។
៣.ឃុំស្វាយពោធិ៍ មានផ្ទៃដីប៉ះពាល់ខូចខាតចំនួន ១៩ហត ស្មើ ៨៣គ្រួសារ។
នាឳកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏សូមចូលរួមសោកស្តាយជាមួយអាជ្ញាធរ ជាពិសេសម្ចាស់ស្រែ និងសូមឲ្យបងប្អូនប្រជាកសិករខិតខំដាំដុះឡើងវិញនៅពេលទឹកស្រកចុះ ដោយឯកឧត្តម និង ធ្វើដំណើរទៅគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្នើសុំស្រូវពូជ ជូនបងប្អូនបានយកមកដាំដុះឲ្យបានទាន់ពេលវេលា៕
10 147
+8
នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះស្រុកជើងព្រៃ ទទួលបន្ទុកឃុំសំពងជ័យ បាណអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ ដល់សមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ដែលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន ១៦៨ នាក់ ដែលស្មគ្រចិត្តចុះចូលមកពីគណបក្សផ្សេងៗ នៅឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
10 147
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ៣.៥១០នាក់ មកពី ឃុំទាំង១៤ និងវិទ្យាល័យទាំង៦ ក្នុងស្រុកស្រីសន្ធរ
(កំពង់ចាម): ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅស្រុកស្រីសន្ធរ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត កំពង់ចាម បានប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ៣.៥១០រូប មកពីឃុំ ទាំង១៤ និងវិទ្យាល័យទាំង៦ ក្នុងស្រុកស្រីសន្ធរ ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់ប្រធានគណបក្សឃុំទាំង១៤ ក៏ដូចជា ក្រុមការងារស្នូល ក្នុងស្រុកស្រុកស្រីសន្ធរ ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការចិញ្ចឹមចលនាសមាជិក បក្ស និងការជួយសម្របសម្រួលដល់សមាជិកបក្សរាល់ពេលពួកគាត់មានតម្រូវការ ឬមាន សំណូមពរ ឬក៏ជួបបញ្ហាផ្សេងៗ ពិសេសគឺត្រូវផ្សារភ្ជាប់ ទៅនឹងការផ្តល់ និងទទួលសេវា សាធារណៈ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ក្រៅពីនោះត្រូវបន្តពង្រឹងសន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានបញ្ជាក់ថា រាល់សកម្មភាពបក្សទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់ នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាងកម្លាំងឱ្យកាន់តែមុតមាំក្នុងការ ប្រជែងយកជ័យជម្នះ ក្នុងការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ពោលគឺសមាជិកបក្សម្នាក់ រាប់ជាសន្លឹកឆ្នោតបានការ ១សន្លឹក ។
ក្នុងឱកាសនោះដែរ តំណាងសមាជិកគណបក្សប្រជាជនថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត ខិតខំប្រតិបត្តិ ឱ្យបានត្រឹមត្រូវ តាមកម្មវិធីនយោបាយ និង លក្ខន្តិកៈបទបញ្ជា ផ្ទៃក្នុងរបស់គណបក្សប្រជាជន ជាពិសេសគឺគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និង សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុង ការការពារ បូរណភាពទឹកដី អធិបតីភាពជាតិ ផងដែរ ៕
10 147
+9
នៅព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ស្រី សុភ័ក្ត្រ ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាស ក្រុមសម្របសម្រួលព័ត៌មានចំណុះយុវជនគណបក្សស្រុក និងឃុំទាំង៨ នៃស្រុកចំការលើ របស់គណៈកម្មាធិការគណបក្សស្រុកនិងមូលដ្ឋានឃុំទាំងអស់ (ហៅកាត់ថា ក.ស.ព) ពិធីនេះធ្វើឡើងនៅស្នាក់ការគណបក្សស្រុកចំការលើ ។
10 147
+3
រដ្ឋបាលខេត្តកំពង់ចាម បន្តទទួលពលករមកពីប្រទេសថៃ ២៦ នាក់
(កំំពង់ចាម) រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៥ បានទទួលពលករមកពីប្រទេសថៃសរុប ២៦ នាក់ ។
តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ពលករមកពីប្រទេសថៃ មានចំនួន ២ រថយន្ត ជារថយន្តរបស់រដ្ឋបាលខេត្តកំពង់ចាម បានដឹកពលករ សរុបចំនួន ២៦នាក់ ស្រី ០៧នាក់ ក្នុងនោះ ÷
១-រថយន្តស្លាកលេខ 3-0638 ដឹកពលករចំនួន ១១នាក់ ពលករនៅខេត្តកំពង់ចាមមាន ៦នាក់ (ស្រុកជើងព្រៃ ២នាក់ ស្រី ១នាក់, ស្រុកកោះសូទិន ០១នាក់ និងស្រុកស្ទឹងត្រង់ ៣នាក់ ខេត្តត្បូឃ្មុំមាន ៥នាក់ ស្រី ១នាក់ ។
២-រថយន្តស្លាកលេខ 3-0636 ដឹកពលករចំនួន ១៥នាក់ ពលករនៅខេត្តកំពង់ចាមមានចំនួន ១៥នាក់ (ស្រុកជើងព្រៃ ២នាក់ ស្រី ១នាក់, ស្រុកព្រៃឈរ ៥នាក់ ស្រី ៣នាក់ ក្មេង១នាក់ , ស្រុកកំពង់សៀម ៨នាក់ ស្រី ៤នាក់) ។
10 147
+2
រយៈពេល៣ថ្ងៃចុងក្រោយទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងជារៀងរាល់ថ្ងៃ
អស់រយៈពេល៣ថ្ងៃចុងក្រោយនេះស្ថានទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងជាបន្តបន្ទាប់ បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៥នេះទឹកទន្លេបានបន្តហក់ឡើងដល់កម្ពស់៧.៥៨ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,៣២ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៤,៨១ម៉ែត្រតែប៉ុណ្ណោះ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។
ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។
10 147
ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងរដ្ឋបាលខេត្តកំពង់ចាម និងមជ្ឈមណ្ឌលព្យាបាលនិងស្ដារនីតិសម្បទា អ្នកមានគ្រឿងញៀន ខេវី ត្បូងឃ្មុំ
10 147
គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ប្រារព្វខួបអនុស្សាវរីយ៍លើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៥)
នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៥) ស្ថិតនៅមន្ទីរគណបក្សខេត្តកំពង់ចាម។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អនុប្រធានគណបក្សខេត្ត, ឯកឧត្តម សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍, ឯកឧត្តម លោកជំទាវ សមាជិកអចិន្ត្រៃយ៍ និងលោក លោកស្រី សមាជិក សមាជិកា បក្សមន្ទីរ /អង្គភាព ក្រុង/ស្រុក ព្រមទាំងសមាជិក សមាជិកាជាច្រើនរូបទៀត។
បន្ទាប់ពីអញ្ជើញអានសារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, ឯកឧត្តម អ៊ុន ចាន់ដា ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្ត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយចាស់ទុំ និងមានគោលនយោបាយច្បាស់លាស់ ដែលជាគ្រិះដ៏រឹងមាំសម្រាប់ជាតិ និងប្រជាជនកម្ពុជា។
ឆ្លងកាត់រយៈពេល ៧៤ឆ្នាំមកនេះ ការពិតជាក់ស្តែងបានបង្ហាញច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈដោយប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួនគឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ អតីតកាល ឬឋានៈសង្គម ដើម្បីកសាងប្រទេសកម្ពុជាឱ្យទទួលបាននូវ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ ជាពិសេស បន្ទាប់ពីសម្រេចបានជ័យជម្នះជាប្រវត្តិសាស្ត្រលើរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ មក គណបក្សបានដឹកនាំប្រទេសតាមមាគ៌ានយោបាយមួយដ៏ត្រឹមត្រូវ ដែលស្របទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងសភាពការណ៍ជាក់ស្ដែង សម្រេចបានសមិទ្ធផលដ៏ថ្លៃថ្លាបំផុតលើគ្រប់វិស័យក្នុងការកសាង និងការពារមាតុភូមិ ធ្វើឱ្យប្រជាជាតិខ្មែរទាំងមូលបានរស់នៅយ៉ាងសុខសាន្តប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងសន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដីរបស់ខ្លួន រួមទាំងបានផ្សះផ្សានិងព្យាបាលនូវស្នាមរបួសដ៏ឈឺចាប់បំផុតពីអតីតកាល៕
