ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

前往频道在 Telegram

📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览

频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 165 名订阅者,在 政治 类别中位列第 4 942,并在 柬埔寨 地区排名第 550 位。

📊 受众指标与增长动态

自 невідомо 创建以来,项目保持高速增长,吸引了 10 165 名订阅者。

根据 09 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -110,过去 24 小时变化为 0,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 6.77%。内容发布后 24 小时内通常能获得 5.45% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 689 次浏览,首日通常累积 554 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 5。

📝 描述与内容策略

尚未提供频道描述。

凭借高频更新(最新数据采集于 10 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。

10 165
订阅者
无数据24 小时
-237 天
-11030 天
帖子存档
ឯកឧត្ដម អ៊ុន ចាន់ដា នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ផ្តល់ជូន​វីរយុទ្ធជនជួរមុខ ដែលមានជម្ងឺ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ

នាព្រឹកថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត ប្រធានលេខាធិការដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដ
+6
នាព្រឹកថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត ប្រធានលេខាធិការដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម និងឯកឧត្តម ឃុន សុខា អគ្គលេខាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងការបណ្ដុះបណ្ដាលស្ដីពី ការត្រៀមបង្ការមុនពេលគ្រោះមហន្តរាយ។ កិច្ចប្រជុំនេះរៀបចំធ្វើនៅសាលាខេត្ត ដោយមានការអញ្ជើញចូលរួមគណៈប្រតិភូ, លោកនាយករងរដ្ឋបាលសាលាខេត្ត,តំណាងអភិបាលក្រុង-ស្រុក,មន្ត្រីបង្គោលក្រុង-ស្រុក/ឃុំ-សង្កាត់,មន្ទីរ-អង្គភាព និងមន្ត្រីពាក់ព័ន្ធផងដែរ។

នាព្រឹកថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត ប្រធានលេខាធិការដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដ
+5
នាព្រឹកថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត ប្រធានលេខាធិការដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម និងឯកឧត្តម ឃុន សុខា អគ្គលេខាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងការបណ្ដុះបណ្ដាលស្ដីពី ការត្រៀមបង្ការមុនពេលគ្រោះមហន្តរាយ។ កិច្ចប្រជុំនេះរៀបចំធ្វើនៅសាលាខេត្ត ដោយមានការអញ្ជើញចូលរួមគណៈប្រតិភូ, លោកនាយករងរដ្ឋបាលសាលាខេត្ត,តំណាងអភិបាលក្រុង-ស្រុក,មន្ត្រីបង្គោលក្រុង-ស្រុក/ឃុំ-សង្កាត់,មន្ទីរ-អង្គភាព និងមន្ត្រីពាក់ព័ន្ធផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា ចូលរួមអមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមគោរពវិញ្ញាណ​ក្ខន្ធវីរយុទ្ធជន​ពលីនៅសមរភូមិមុខ​ ស្ថិតនៅគេហដ្ឋាន​សពវីរកងទ័ព ក្នុងស្រុកស្ទឹងត្រង់​ និងស្រុកចំការលេី​ (កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ ចូលរួមអមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមគោរពវិញ្ញាណ​ក្ខន្ធវីរយុទ្ធជន​ពលីនៅសមរភូមិមុខ​ ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា, រួមមាន: ១-សពលោក អនុស្សាវរីយ៍ត្រី ភាព សោភ័ណ្ឌ ដែលបានពលីកាលពីថ្ងៃទី ២៥ ខែកក្កដា កន្លងទៅ ស្ថិតនៅគេហដ្ឋាន ក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង និង ២-សពលោក វរសេនីយ៍ឯក សៀង សាត ដែលបានពលីកាលពីថ្ងៃទី ២៧ ខែកក្កដា កន្លងទៅ ស្ថិតនៅគេហដ្ឋាន ក្នុងឃុំតាប្រុក ស្រុកចំំកាលើ។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលចូលរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតនេះ និងបានពាំនាំសាររំលែកទុក្ខ​ពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ជូនចំពោះក្រុមគ្រួសារយុទ្ធជន ដែលបានពលីក្នុងបុព្វហេតុការពារជាតិ។ ជាមួយគ្នានេះលោកជំទាវបណ្ឌិត ក៏បាន​នាំយកនូវគ្រឿងឧបភោគ​បរិភោគ សម្ភារៈ និងថវិកាចូលបុណ្យសព​ ជូនដល់ក្រុមគ្រួសារសព ព្រមទាំងគិតគូរ​ ផ្តល់ការទ្រទ្រង់ជីវភាព​បន្ថែមទៀតសម្រាប់ថ្ងៃអនាគតផងដែរ៕

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យ និងរៀបចំកន្លែង សម្រាប់ថ្នាក់ដឹកនាំ អញ្ជើ
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យ និងរៀបចំកន្លែង សម្រាប់ថ្នាក់ដឹកនាំ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ឯក សៀង សាត ស្ថិតនៅស្រុកចំការលើ និងសព លោកពលបាលឯក ភាព សោភ័ណ្ឌ ស្ថិតនៅស្រុកស្ទឹងត្រង់ ដែលកម្មវិធីនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃស្អែក។

ឯកឧត្ដម អ៊ុន ចាន់ដា នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនវីរយុទ្ធជនជួរមុខ ដែលមានជម្ងឺ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ (កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនលោកព្រឹន្ទបាលឯក តក់ ពៅ អាយុ ៥៦ឆ្ឆ្នាំ ជាវីរយុទ្ធជនជួរមុខ ក្នុងអង្គភាព កងពលតូចថ្មើរជើងលេខ ២១ ប្រចាំនៅទិសប្រាសាទតាក្របី ដែលមានជម្ងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បាននាំយកបណ្តាំផ្ញើសាកសួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចប្រធាន តែងតែ បានណែនាំអោយ គ្រប់បណ្តាញការងារគ្រប់ថ្នាក់ របស់កាកបាទក្រហមកម្ពុជា យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ អោយទាន់ពេលវេលា ពិសេស ត្រូវគិតគូរ ផ្តោតអាទិភាពទៅលើយោធិនរបួស ពិការ មានជម្ងឺ គ្រួសារកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ជាសំខាន់ ។ ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា បានសំណូមពរលោកព្រិន្ទបាលឯក ខិតខំថែទាំសុខភាពអោយបានល្អ ដោយអនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យអោយបានខ្ជាប់ខ្ជួន និងជូនពរលោក ឆាប់ជាសះស្បើយ នឹងបានវិលត្រឡប់ទៅបំពេញបេសកកម្មនៅព្រំដែនវិញ ។ ឯកឧត្តមប្រធានគណ:កម្មាធិការសាខា ក៏បានផ្តល់អំណោយ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនលោក ព្រិន្ទបាលឯក តក់ ពៅ និងក្រុមគ្រួសារ រួមមាន អង្ករ ៥០គក្រ ព្រមទាំង គ្រឿងឧបភោគ បរិភោគ ២សម្រាប់ និង ថវិកាចំនួន ១លានរៀល ផងដែរ ៕

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និង លោកជំ
+9
នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និង លោកជំទាវ គង់ គីណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាគណៈអធិបតីក្នុង សិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំនីតិវិធីប្រតិបត្តិ ស្ដីពីការពង្រឹងភាពធន់សេដ្ឋកិច្ចគ្រួសារ រងគ្រោះ និងងាយរងគ្រោះ ។ សិក្ខាសាលានេះបានរៀបចំធ្វើនៅសាលាខេត្តកំពង់ចាម (សាលសន្និសីទ) ដោយមានការគាំទ្រពីនាយកដ្ឋានកិច្ចការគ្រួសារ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ចាម ។

ឯកឧត្តម ហង់ជួន ណារ៉ុន អញ្ជើញចុះសួរសុខទុក្ខ គ្រួសារវីរយុទ្ធជនជួរមុខ នៅឃុំរាយប៉ាយ

ចាប់តាំងពីវិលពីថៃ ពលករក្នុងខេត្តកំពង់ចាមប្រមាណ២១ភាគរយមានការងារធ្វើ

សមរភូមិមុខ​ និងសមរភូមិក្រោយរួមគ្នាតែមួយ❤️🇰🇭❤️ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥ នេះ បានចូលរួមអមដំណើរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកងមាស អញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ អ្នកស្រី អេន ស៊ីណា អាយុ ៣៨ឆ្នាំ ជាភរិយា វីរយុទ្ធជនជួរមុខ រស់នៅភូមិរាយប៉ាយកណ្តាល ឃុំរាយប៉ាយ ស្រុកកងមាស មានកូនក្នុងបន្ទុកចំនួន២នាក់​ មានគ្រួសារជាយុទ្ធជនឈ្មោះ ផុន សុធា ជាកងទ័ព មានអត្តលេខ ២៥៧១៨៤ កំពុងឈរជើងការពារព្រំដែនកម្ពុជានៅចំណុចមុំបី ខេត្តព្រះវិហារ​ បានទទួលការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ​។ អំណោយដែលត្រូវបានផ្តល់ជូន រួមមាន: ម៉ូតូ ១គ្រឿង សម្ភារៈបរិក្ខារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន។ ទន្ទឹមនោះ គម្រោងផ្ទះថ្មី ១ខ្នង និងបង្គន់អនាម័យ ១បន្ទប់ ក៏ត្រូវបានចាប់ចាក់គ្រឹះព្រមគ្នាផងដែរ ដែលតាមមេជាងបានបញ្ជាក់ថា សំណង់នេះនឹងសាងសង់រួចរាល់នៅដើមខែក្រោយ។ ទាំងនេះ សបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីប្រមុខថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលកត្តានាំឲ្យប្រជាពលរដ្ឋបានរស់នៅប្រកបដោយសុខដុមរមនា ស្ថិតក្រោមម្លប់សុខសន្តិភាព សម័យតេជោ-ធិបតី៕

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំការ
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារសន្តិសុខ ជូនថ្នាក់ដឹកនាំ ស្ថិតនៅស្រុកស្ទឹងត្រង់ និងស្រុកចំការលើ។

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារគណបក្ស ប្រចាំខែកក្កដា និងទិសដៅអនុវត្តបន្ត ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ទី១៦ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារគណបក្ស ប្រចាំខែកក្កដា និងទិសដៅអនុវត្តបន្ត របស់គណៈកម្មាធិការបក្សខេត្ត និងពិនិត្យរៀបចំបន្ថែមអង្គការចាត់តាំងគណបក្ស ស្ថិតនៅទីស្នាក់ការគណបក្សខេត្ត។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អនុប្រធានប្រចាំការបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ ឯកឧត្តម លោក លោកស្រី សមាជិកគណៈកម្មាធិការបក្សខេត្ត លោកប្រធាន អនុប្រធានគណៈកម្មាធិការបក្សក្រុង/ស្រុក រួមនិងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត។ កិច្ចប្រជុំបានអនុវត្តតាមគោលការណ៍របស់គណបក្ស គឺសមូហភាពដឹកនាំ និងបុគ្គលទទួលខុសត្រូវ ដែលជាមូលដ្ឋានគ្រឹះ នៃភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕