ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

前往频道在 Telegram

📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览

频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 158 名订阅者,在 政治 类别中位列第 4 962,并在 柬埔寨 地区排名第 556 位。

📊 受众指标与增长动态

自 невідомо 创建以来,项目保持高速增长,吸引了 10 158 名订阅者。

根据 11 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -112,过去 24 小时变化为 0,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 6.66%。内容发布后 24 小时内通常能获得 5.23% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 677 次浏览,首日通常累积 532 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 5。

📝 描述与内容策略

尚未提供频道描述。

凭借高频更新(最新数据采集于 12 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。

10 158
订阅者
无数据24 小时
-247 天
-11230 天
帖子存档
ពលរដ្ឋកំពុងមមាញឹកប្រមូលផលពោតនៅផ្ទៃដីវាលទំនាប ខណៈទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅតែបន្តហក់ឡើង ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមានផ្ទៃ
ពលរដ្ឋកំពុងមមាញឹកប្រមូលផលពោតនៅផ្ទៃដីវាលទំនាប ខណៈទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅតែបន្តហក់ឡើង ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមានផ្ទៃដីចម្ការពោតនៅទីវាលទំនាបបានកំពុងមមាញឹកក្នុងការប្រមូលផលពោតរបស់ពួកគាត់ស្ថិតនៅចំណុងភូមិកោះប្រលូង ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ប្រជាពលរដ្ឋបានឱ្យដឹងទៀតថាក្នុងខែកក្កដាឆ្នាំនេះទឹកឡើងសន្សឹមៗ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ហើយគាត់ទៅប្រមូលផលដោយកាច់នឹងដៃ មិនអាចប្រើម៉ាស៊ីនច្រូកកើតទេ ចំណែកចម្ការពោតខ្លះគេបានប្រមូលផលរួចអស់ហើយ និងនៅមានចម្ការពោតផ្សេងទៀតក៏មិនទាន់ប្រមូលផលដោយសារកន្លែងគេស្ថិតនៅទីខ្ពស់ជាងចម្ការគាត់។ បើយោងតាមលោក វ៉ែន នាង មេឃុំកោះមិត្ត កន្លងទៅនេះបានបញ្ជាក់ថាក្នុងឃុំកោះមិត្ត មានផ្ទៃដីពោតក្រហមសរុប ៣៣៦ ហិកតា។

នៅថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងថែមទៀត បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ
+1
នៅថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងថែមទៀត បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់១០.២០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,១៨ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៨.៩៨ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើននៅស្រុកនិងក្រុងទាំង១០ក្នុងខេត្តកំពង់ចាម ។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំ​វាយតម្លៃលទ្ធផលការងារការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់​ មានសុវត្ថិភាពប្រចាំឆមាសទី១

នៅរសៀលថ្ងៃព្រហស្បតិ៍្ត ទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិ
+9
នៅរសៀលថ្ងៃព្រហស្បតិ៍្ត ទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹក នាំកិច្ចប្រជុំក្រុមការងារពិនិត្យទៅលេីករណី ស្នេីសុំបង្គោលព្រុំដីតាមចំណីអូរ នៃរមណីដ្ឋានទឹកឆា នៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ​ ខេត្ត កំពង់ចាម កិច្ចប្រជុំនេះធ្វេីឡេីងនៅសាលាខេត្ដ កំពង់ចាម ។

អនុវត្តនូវបទបញ្ជារដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម
+5
អនុវត្តនូវបទបញ្ជារដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត និងសហការជាមួយគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកចំការលើ ចុះស្រាវជ្រាវ និងបង្ក្រាបទីតាំង ដែលមានការសង្ស័យ ប្រព្រឹត្តបទល្មើសតាម Online (Online Scam)នៅស្រុកចំការលើ ខេត្តកំពង់ចាម។

អនុវត្តនូវបទបញ្ជារដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម
+4
អនុវត្តនូវបទបញ្ជារដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត និងសហការជាមួយគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកចំការលើ ចុះស្រាវជ្រាវ និងបង្ក្រាបទីតាំង ដែលមានការសង្ស័យ ប្រព្រឹត្តបទល្មើសតាម Online (Online Scam)នៅស្រុកចំការលើ ខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម ស្នើដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធបង្កើនការផ្សព្វផ្សាយពីបញ្ហាទឹកជំនន់ទន្លេមេគង្គ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៥ អភិបាលនៃគណៈអភិបាលខេត្តកំពង
+9
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៥ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរក្រុង/ស្រុកទាំង១០ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ និងតាមប្រព័ន្ធវីដេអូZoom។

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមពិធីសម្ពោធអគារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម​ និងអបអរសាទរ ទិវាអតីតយុទ្ធជន​ ២១​ មិថុនា​ លេីកទី១៨ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម​ និងទិវាអតីតយុទ្ធជន​ ២១​ មិថុនា​ លេីកទី១៨​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត​ នេត​ សាវឿន​ ឧបនាយករដ្ឋមន្ត្រី​ អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។ ពិធីនេះមានការអញ្ជើញចូលរួមពីសមាជិក សមាជិការាជរដ្ឋាភិបាល, ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត, លោកឧត្តមសេនីយ៍ទោ ហ៊ួ ពៅ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្ត ជាប្រធាន ស.អ.ក ខេត្ត, លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ និងបងប្អូនអតីតយុទ្ធជនយ៉ាងច្រើនកុះករ ស្ថិតនៅក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។ បន្ទាប់ពីស្តាប់របាយការណ៍ និងមតិចូលរួមរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខា និង ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេរដ្ឋមន្ត្រី បន្ទុកបេសកកម្មពិសេស, អនុប្រធានទី១ និងជា អគ្គលេខាធិការសមាគម, ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី នេត សាវឿន បានសម្តែងការដឹងគុណចំពោះគុណបំណាច់របស់អតីតយុទ្ធជន ដែលបានតស៊ូគ្រប់ដំណាក់កាលដែលប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់នូវសង្គ្រាម បូករួមទាំងសង្គ្រាមផ្ទៃក្នុង រហូតមកបញ្ចប់សង្គ្រាមដោយជោគជ័យក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាព ទើបអាចដឹកនាំយុទ្ធជន យុទ្ធនារី ជួយឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពមកទល់ពេលបច្ចុប្បន្ន។ ក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានរម្លឹកពីវីរភាពអង់អាចក្លាហានរបស់អតីតយុទ្ធជនគ្រប់ជំនាន់ ក្នុងការរួមចំណែកធានាជួយឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពមកដល់សព្វថ្ងៃ គឺប្រជាពលរដ្ឋខ្មែរទាំងអស់ចងចាំថា មានការរួមចំណែកពីអតីតយុទ្ធជន ទើបមានប្រទេសកម្ពុជាដ៏រុងរឿង។ ក្នុងនោះពាក់ព័ន្ធនឹងសមិទ្ធផលទីស្នាក់សមាគមអតីតយុទ្ធជនខេត្ត ដែលបានដាក់ឱ្យប្រើប្រាស់នាពេលនេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានចង្អុលបង្ហាញ ដឹកនាំដោយផ្ទាល់ និងចុះជាប់ជាប្រចាំ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយជូនអតីតយុទ្ធជននៅទូទាំងប្រទេស។ ជាមួយគ្នានេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានណែនាំដល់រដ្ឋបាលខេត្តកំពង់ចាម ត្រូវរៀបចំប្រព័ន្ធHotlineសម្រាប់អតីតយុទ្ធជន និងនិវត្តជន ទំនាក់ទំនងដើម្បីដោះស្រាយរាល់សេចក្តីត្រូវការឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបា
+8
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម និងឯកឧត្ដម សេន ណាសុី អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យទីតាំងដីដែលស្នើសុំធ្វើការចុះបញ្ជីចេញបណ្ណកម្មសិទ្ធិ ស្ថិតនៅភូមិជើងឆ្នុក និងភូមិត្បូងភ្នំ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។

ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងដល់កម្ពស់១០ម៉ែត្របន្តិច នៅថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងដល់កម្ពស់១០ម៉ែត្រប
+2
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងដល់កម្ពស់១០ម៉ែត្របន្តិច នៅថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងដល់កម្ពស់១០ម៉ែត្របន្តិច បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់១០.០២ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,០២ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៧.៧០ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើននៅស្រុកចំនួន៥ និងក្រុង១។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

ដើម្បីទទួលបានព័ត៌មានថ្មីៗ និងផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធ
ដើម្បីទទួលបានព័ត៌មានថ្មីៗ និងផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តាមរយៈ Telegram។ បងប្អូនប្រជាពលរដ្ឋ អាចចុច តំណ(Link) ឬ​ អាច scan QR Code ដែលដាក់ជូន ដើម្បីចូលទៅ Channel Telegram ផ្លូវការរបស់ សម្ដេចតេជោ ដែលមាន សញ្ញាធិកពណ៌ខៀវ(verified ពី telegram) បន្ទាប់មកចុច join ។ https://t.me/spmhunsen Connect with Samdech Hun Sen : 🌐Facebook 🌐Telegram 🌐TikTok 🌐Twitter 🌐YouTube 🌐Instagram 🌐Website

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគមអតីតយុទ្ធជនខេត្ត នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគមអតីតយុទ្ធជនខេត្ត នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យទីតាំងរៀបចំប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគ្គាសាខាសមាគមអតីតយុទ្ធជន ខេត្តកំពង់ចាម ដែលនឹងប្រព្រឹត្តទៅ នៅព្រឹកថ្ងៃស្អែក ស្ថិតក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។