ch
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

前往频道在 Telegram

📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览

频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 217 名订阅者,在 政治 类别中位列第 4 928,并在 柬埔寨 地区排名第 541 位。

📊 受众指标与增长动态

自 невідомо 创建以来,项目保持高速增长,吸引了 10 217 名订阅者。

根据 24 九月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -117,过去 24 小时变化为 -3,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 6.38%。内容发布后 24 小时内通常能获得 5.29% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 652 次浏览,首日通常累积 541 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 5。

📝 描述与内容策略

尚未提供频道描述。

凭借高频更新(最新数据采集于 25 九月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。

10 217
订阅者
-324 小时
-357 天
-11730 天
帖子存档
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញបញ្ចុះបឋមសិលា ក្រុងពាលីតម្លើងរូបសំណាកនាគព័ន្ធថ្មី (កំពង់ចាម) នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញបញ្ចុះបឋមសិលា ក្រុងពាលីតម្លើងរូបសំណាកនាគព័ន្ធថ្មី (កំពង់ចាម) នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញបញ្ចុះបឋមសិលា ក្រុងពាលីតម្លើងរូបសំណាកនាគព័ន្ធថ្មី និងស្រោចស្រង់បើកព្រះនេត្រនាគ  នៅចំណុចរង្វង់មូលនាគព័ន្ធចាស់ (ទល់មុខក្លោងទ្វារចូល វត្តប្រាសាទនគរបានជ័យ) ស្ថិតនៅភូមិនគរបាជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ស្ថិតក្នុងឱកាសនោះ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំ មន្ត្រីរាជការ បាននិមន្តព្រះសង្ឃជ័យន្តោ ទៅតាមកិច្ចតាមសាសនា ដើម្បី ឧទ្ទិសបួងសួងសុំដល់ម្ចាស់ ទឹកដី សូមពរសេចក្ដីសុខ សេចក្ដីចំរើន ដល់ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម ក៏ដូចជា ប្រជាពលរដ្ឋទូទៅ ដែលធ្វើដំណើរ ឆ្លងកាត់ទឹកដីខេត្តកំពង់ចាម ផងដែរ ។ បើតាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា រូបសំណាកនាគព័ន្ធនេះ គឺជាសំណង់ប្រវត្តិសាស្ត្រ ដែលតំណាងឲ្យអត្តសញ្ញាណរបស់ខេត្តកំពង់ចាម ។ សមិទ្ធផលនេះ បានសាងអំពីស្ពាន់សុទ្ធ មានទម្ងន់ ៨តោន កំពស់ ១០ម៉ែត្រ (បូកទាំងជើងទម្រ ៣ម៉ែត្រ) ផង ។ រូបសំណាកថ្មីនេះ បានកសាងឡើង ទៅតាមទម្រង់ចាស់ទាំងស្រុង ដោយប្តូពីស៊ីម៉ង់ត៍ មកជាស្ពាន់សុទ្ធវិញ និងមានទំហំធំជាងមុន ដោយបានកែជើងទម្របែបថ្មី មានទំហំរហូតដល់ទៅ ១៧ម៉ែត្រ×១៧ម៉ែត្រ ឯណោះ ។ សូមជម្រាបដែរថា រូបសំណាកនាគព័ន្ធថ្មីនេះ បានសាងសង់នៅលើបណ្ដោយផ្លូវជាតិលេខ ៧ ស្ថិតនៅចំណុចទល់មុខក្លោងទ្វារចូល វត្តប្រាសាទនគរបានជ័យ ក្នុងភូមិនគរបាជ័យ ស្រុកកំពង់សៀម ។ ហើយសំណង់នេះ ក៏ស្ថិតនៅជាមួយគម្រោងពង្រីក និងលើកកកម្រិតគុណភាពផ្លូវជាតិលេខ ៧ ជា ៤គន្លង ប្រវែង ៤៥,៤៨៩គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់ចំណុចគល់ស្ពានគីស្សូណា ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំពុងអនុវត្ត ដោយក្រុមហ៊ុន CRBC ប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានដំណើរសាងសង់ នាចុងឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់ទាំងស្រុង នាឆ្នាំ២០២៧ ខាងមុខនេះ ផងដែរ ៕

រូបសំណាកនាគព័ន្ធថ្មី ធ្វើពីស្ពាន់សុទ្ធទម្ងន់៨តោនត្រូវបានដាក់តម្កល់លើផ្លូវជាតិលេខ៧

ថ្នាក់ដឹកនាំខេត្ត អញ្ជើញបញ្ចុះបឋមសិលា ក្រុងពាលីតម្លើងរូបសំណាកនាគព័ន្ធថ្មីលើទឹកដីខេត្តកំពង់ចាម

នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរ
+9
នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាល ស្ដីពី៖ «ការបង្កើនភាពអង់អាចសម្រាប់ស្ត្រី នៅក្នុងការផ្ដល់សេវារដ្ឋបាល » នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពី លោកស្រី នាយិការងរដ្ឋបាលខេត្ត , លោក លោកស្រី គ្រូឧទ្ទេស និងសិក្ខាកាមនៃវគ្គបណ្ដុះបណ្ដាល។ វគ្គបណ្តុះបណ្តាលមានគោលបំណង៖ ដើម្បីជួយបង្កើនចំណេះដឹង សមត្ថភាព ទំនុកចិត្តរបស់ស្ត្រី ក្នុងការអនុវត្តតួនាទីរបស់ខ្លួនក្នុងវិស័យរដ្ឋបាល និងលើកកម្ពស់ស្មារតីការយល់ដឹងអំពីសមភាពយេនឌ័រ និងគាំទ្រផ្លូវចិត្តស្មារតីដល់ស្ត្រីផងដែរ ។

នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាសហប្រធានគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត នៃកម្មវិធី AC
+6
នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាសហប្រធានគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត នៃកម្មវិធី ACCESS 2 តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមពិធីបើក វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្ដីពី៖ «ការការពារកុមារ ការទប់ស្កាត់ការកេងប្រវ័ញ្ច ការរំលោភបំពាន ការបៀតបៀនផ្លូវភេទ ការក្លែងបន្លំ និងការទំនាក់ទំនង» ដល់បុគ្គលិកអង្គការដៃគូអនុវត្តជាយុទ្ធសាស្ត្រ និងមន្ត្រីរដ្ឋាភិបាលថ្នាក់ខេត្ត នៅសាលប្រជុំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ។ វគ្គបណ្តុះបណ្តាលរៀរៀបចំឡើងក្នុងគោលបំណងដើម្បី៖ យល់ដឹងកាន់តែស៊ីជម្រៅអំពីវិធានការ ការពារ នៃកម្មវិធី ACCESS2 ការក្លែងបន្លំ និងនីតិវិធី នៃការរាយការណ៍ករណី រួមទាំងកាតព្វកិច្ចពេលវេលា នៃការរាយការណ៍ និងរបៀបឆ្លើយតប។

នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត
+9
នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ទុយ ចំរើន រដ្ឋលេខាធិការក្រសួងផែនការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី "ការជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា"។ សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរផែនការមកពី ១១ រាជធានី-ខេត្ត ផងដែរ។

អាជ្ញាធរខេត្តកំពង់ចាម នាំយកអំណោយជូនវីរកងទ័ពជួរមុខម្នាក់ដែលកំពុងសម្រាកព្យាបាលជំងឺ

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់រូបសំណាកនាគព័ន្ធថ្មី

ថ្នាក់ដឹកនាំខេត្តកំពង់ចាម នាំយកអំណោយសម្តេចធិបតី ផ្តល់ជូនវីរកងទ័ពជួរមុខម្នាក់ និងមន្ត្រី សាលាខេត្តម្នាក់ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់រូបសំណាកនាគព័ន្ធថ្មី

ថ្នាក់ដឹកនាំខេត្តកំពង់ចាម នាំយកអំណោយសម្តេចធិបតី ផ្តល់ជូនវីរកងទ័ពជួរមុខម្នាក់ និងមន្ត្រី សាលាខេត្តម្នាក់ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ

ថ្នាក់ដឹកនាំខេត្តកំពង់ចាម នាំយកអំណោយសម្តេចធិបតី ផ្តល់ជូនវីរកងទ័ពជួរមុខម្នាក់ និងមន្ត្រី សាលាខេត្តម្នាក់ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) (កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ និងតាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម(Zoom)។