រដ្ឋបាលខេត្តកំពង់ចាម
前往频道在 Telegram
📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览
频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 205 名订阅者,在 政治 类别中位列第 4 933,并在 柬埔寨 地区排名第 542 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 10 205 名订阅者。
根据 27 九月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -120,过去 24 小时变化为 -3,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 6.26%。内容发布后 24 小时内通常能获得 5.72% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 639 次浏览,首日通常累积 584 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 5。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 28 九月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。
10 205
订阅者
-324 小时
-317 天
-12030 天
帖子存档
10 206
+8
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) បួនគន្លង សម្រេចការងារបាន ៩៥,៥% ហើយ!
ខេត្តកំពង់ចាម៖ នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមជាមួយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម)។
គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ វឌ្ឍនភាពគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម) ) ប្រវែងសរុប ៤៥,៥០គីឡូម៉ែត្រ (PK000+000 – PK45+502.84) ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចការងារបានចំនួន ៩៥,៥% ដើម្បីឱ្យបានហើយមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ហើយបានសំណូមពរដល់ជំនាញពាក់ព័ន្ធទាំងអស់ត្រូវខិតខំបំពេញការងារដើម្បីពង្រឹងគុណភាពផ្លូវ និងត្រូវចុះអនុវត្តការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍៕
10 206
+9
គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានប្រមាណជាង៨៣% ខណៈគម្រោងទាំងមូលនឹងបញ្ចប់តាមកុងត្រា នៅថ្ងៃទី៣១ ឧសភា ២០២៦។
(កំពង់ចាម): នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងការងារកសាង-ជួសជុលផ្លូវ ក្រុងកំពង់ចាម ស្ថិតនៅសាលាខេត្តកំពង់ចាម។
បើតាមរបាយការណ៍លោក ជុំ លីនដា ប្រធានវិស្វករនៃក្រុមហ៊ុន ប៉ៃជីងអឺប៊េនខន់ស្ត្រាក់សិនគ្រុបខូអិលធីឌី Beijing Urban Constructions Group .Co,.TD បានឲ្យដឹងថា គិតមកដល់ពេលនេះ គម្រោងទាំងមូលសម្រេចបានប្រមាណជាង ៨៣% ក្នុងនោះគម្រោងដែលបានអនុវត្តរួចរាល់ និងកំពុងបន្ត រួមមានៈ
-ការងារប្រព័ន្ធរំដោះទឹកភ្លៀងក្នុងក្រុង បានបញ្ចប់ 100%
-ការងារស្ថានីយបូមរំដោះទឹកភ្លៀង ទឹកជំនន់ក្នុងក្រុងបានបញ្ចប់ 100%
-ការងារសាងសង់ស្ថានីយបូម បឋមទី1 ទី2 និងស្ថានីយមេ គឺបានបញ្ចប់ 100%
-ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទាំងមូលបានបញ្ចប់ ៦០%
-ការងារដំឡើងបំពង់ទុយោទឹកស្អុយទាំងបីប្រភេទ បានបញ្ចប់ចំនួន ៦៦ គីឡូម៉ែត្រ។
-ការងារជួសជុលផ្លូវកៅស៊ូ AC បានចំនួន ចំនួន ៣១ គីឡូម៉ែត្រ។ ជាមួយគ្នានេះ គម្រោងទាំងមូលខាងលើ គ្រោងនឹងបញ្ចប់ទាំងស្រុង តាមកុងត្រានៃកិច្ចសន្យាបញ្ចប់នៅថ្ងៃទី ៣១ ឧសភា ២០២៦ ខាងមុខ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងក្រុមការងារក្រសួង ដែលបានយកចិត្តទុកដាក់ជួយជ្រោមជ្រែងលើគម្រោងនេះរហូតមក។
ឯកឧត្តម អភិបាលខេត្ត ថ្លែងបន្តថា ទោះបីគម្រោងខាងលើជួបឧបសគ្គខ្លះៗ ប៉ុន្តែឯកឧត្តម មានការរំពងទុកថា នៅពេលគម្រោងបានបញ្ចប់ជាស្ថាពរ ក្រុងកំពង់ចាម នឹងមិនមានការលេចលង់ ដោយសារកត្តាទឹកភ្លៀងទៀតនោះទេ។ ក្រៅពីនោះ ទឹកកខ្វក់ នៅក្នុងក្រុងកំពង់ចាម ទាំងមូល ក៏ត្រូវបានគ្រប់គ្រង ដោយមិនឲ្យហូរពាសវាលពាសកាលចូលទៅចូលក្នុងទន្លេទៀតដែរ ពោលគឺ ត្រូវហូរចូលទៅក្នុងអាងប្រព្រឹត្តកម្ម ជាមុនសិន មុននឹងបង្ហូរទៅកាន់ប្រភពទឹកធម្មជាតិ។ ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យក្រុមហ៊ុន ធ្វើការជួសជុល អ៊ុតផ្លូវកៅស៊ូAC ដែលជាផ្លូវយុទ្ធសាស្ត្រសំខាន់ៗ ក្នុងក្រុងកំពង់ចាម អោយបានរួចរាល់មុនបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៦។
ឯកឧត្តម អភិបាលខេត្ត សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការយោគយល់ នូវផលប៉ះពាល់ខ្លះពីការអភិវឌ្ឍនេះ ហើយឯកឧត្តម សង្ឃឹមជឿជាក់ថានៅប៉ុន្មានខែខាងមុខនេះ ក្រុងរបស់យើងនឹងប្រែមុខមាត់ថ្មី ជាទីក្រុងសុីវីល័យ ក្រុងវ័យឆ្លាត។
គួរបញ្ជាក់ថា គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងកំពង់ចាម ជាគម្រោងអភិវឌ្ឍន៍ក្រុងរបៀង មហាអនុតំបន់ទន្លេមគង្គជំហានទី៤ អនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកម្ចីហិរញ្ញប្បទានសម្បទាន របស់ធនាគារអភិវឌ្ឍអាស៊ី ADB អនុវត្ត្តន៍ដោយក្រុមហ៊ុន ប៉េកាំង អឺបឺន ខនស្ត្រាក់សិនគ្រុប ខូអិលធីឌី Beijing Urban Constructions Group .Co,LTD ដែលមានទំហំទឹកប្រាក់ក្នុងកិច្ចសន្យាប្រមាណជាង ២២លានដុល្លារអាមេរិក ។ ផ្អែកតាមកិច្ចសន្យា គម្រោងនេះ អនុវត្តការសាងសង់ រយៈពេល ៣៦ខែ ឬបីឆ្នាំ ដោយចាប់អនុវត្តពីខែធ្នូ ឆ្នាំ២០២២ រហូតដល់
បំណាច់ខែ ឧសភា ២០២៦៕
10 206
អបអរសាទរ ទិវាពិភពលោកទឹក និងឧតុនិយម ខួបលើកទី ៣៣
(២២ មីនា ១៩៩៣ - ២២ មីនា ២០២៦)
10 206
លោក អភិបាលស្រុកចំការលើ បានបង្ហើបឲ្យដឹងពីប្រវត្តិសាស្ត្រ ភ្នំទែតក្នុង ដែលជាតំបន់ប្រជាពលរដ្ឋមានជំនឿ មានបារមីសាកសិទ្ធ!
JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម
👉 Facebook
👉 YouTube
👉 Website
👉 TikTok
👉 X (Twitter)
👉 Instagram
10 206
+9
រសៀលថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យស្ថានភាព ច្រាំងទន្លេដែលបានបាក់ស្រុត នឹងបានធ្វើការស្តារ និងជួសជុលជាបណ្តោះអាសន្ន ដោយក្រសួងធនធានទឹក សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម។
10 206
+9
រសៀលថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី អញ្ជើញចុះទស្សនាសួនផ្កា ចម្រុះពណ៌ ស្ថិតនៅតាមបណ្តយមាត់ទន្លេ ក្រោមស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលកំពុងតែរីក បង្អួតសម្រស់ដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ឲ្យមកលេងកំសាន្ត ដោយឥតគិតថ្លៃ។
10 206
+5
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានចុះជួបសំណេះសំណាល និងនាំយកអំណោយ ជូនប្រជាពលរដ្ឋ ១គ្រួសារ ដែលមានជីវភាពខ្វះខាត ស្ថិតនៅភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ក្នុងឱកាលនោះដែរឯកឧត្តមបានឧបត្ថមភសម្ភារសំរាប់ជួសជុលផ្ទះ និគ្រឿងឧបភោគបរិភោគ សរុបថវិការ១.២០០.០០០រៀល៕
10 206
+9
រសៀលថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម រួមដំណើរជាមួយ ឯកឧត្តម ខ្លូត ផន អនុប្រធានគណបក្សខេត្ត, គណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងសហការី បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារជួសជុលកែលម្អ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅក្នុងមន្ទីរគណបក្សខេត្ត ដែលសម្រេចការងារសាងសង់បានប្រមាណជាង៩០%ហើយ ដោយរំពឹងថានឹងរួចរាល់១០០% នៅមុនបុណ្យចូលឆ្នាំថ្មី។
10 206
+6
ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលនិងផ្តល់នូវការលើកទឹកចិត្តដល់កីឡាកបាល់ទះ សាលាវិទ្យាល័យហ៊ុនសែនសំពង់ជ័យ ស្រុកជើងព្រៃ
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលនិងផ្តល់នូវការលើកទឹកចិត្តដល់កីឡាកបាល់ទះ សាលាវិទ្យាល័យហ៊ុនសែនសំពង់ជ័យ ដែលទទួលបានជ័យលាភី លេខ១ ក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ដ ឆ្នាំ២០២៦ប្រចាំខេត្តកំពង់ចាម។
ក្នុងជំនួបនោះផងដែរឯកឧត្តមបានផ្តល់ជូនដល់កីឡាក និងថ្នាក់ដឹកនាំកីឡា ១៦នាក់ ក្នុងម្នាក់ៗថវិកា ៥០.០០០រៀល អាវយឺត និង លើកទឹកចិត្តបន្ថែម ៥០.០០០រៀល។
10 206
+8
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពជា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាអនុប្រធានក្រុមការងារមូលដ្ឋានស្រុកជើងព្រៃទទួលបន្ទុកឃុំសំពងជ័យ ។ បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៣៦៧នាក់ នៅក្នុងឃុំសំពងជ័យ។ នៅក្នុងពិធីនេះក៏មានកាចូលរួមពីលោក ស៊ីម គង់ ប្រធានគណបក្សស្រុកជើងព្រៃ , លោក ឆាយ វ៉ាន់ស៊ី អនុប្រធានគណបក្សស្រុកជើងព្រៃ ន៨ងលោកស្រី ប្រធានគណបក្សឃុំសំពងជ័យ និងក្រុមការងារចុះមូលដ្ឋានឃុំសំពងជ័យផងដែរ។
ក្នុងពិធីនេះឯកឧត្ដម លន់ លឹមថៃ បានចំណាយនូវថវិការសរុបចំនួន ៩.៨៤០.០០០រៀល។ ក្នុងនោះរួមមានសមាជិកសមាជិកាបក្សចំនួន៣៦៧នាក់ឯកត្តម លន់ លឹមថៃបានឧបត្ថម្ភនូវ អាវយឺត មួកនិង ថវិកា ១មុឺនរៀលក្នុងម្នាក់ ផ្តល់ជូនថវិការដល់ប្រជាការពារនិងនគរបាលប៉ុស្តិ១២នាក់ក្នងម្នាក់ ២០.០០០រៀល និងឧបត្ថម្ភផ្សេងៗ ថវិកាចំនួន ១.៣៤០.០០០រៀលផងដែរ។
10 206
+9
ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ស្នើដល់សមាជិកថ្មី ក្នុងសង្កាត់វាលវង់ ចំនួន ៧៤៨នាក់ សូមរក្សាគោលជំហរ និងភាពស្មោះត្រង់ចំពោះគណបក្ស
(កំពង់ចាម): ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា បានស្នើដល់សមាជិកថ្មី ដែលទើបប្រកាស ទទួលស្គាល់ និងបញ្ចូលជាសមាជិកបក្ស ក្នុងសង្កាត់វាលវង់ ចំនួន ៧៤៨នាក់ សូមរក្សាគោលជំហរ និងភាពស្មោះត្រង់ចំពោះគណបក្សដោយឥតងាករេ ដើម្បីគណបក្សមានលទ្ធភាពក្នុងការដឹកនាំ ថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យបានយូរអង្វែង។ ការថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់ បញ្ចូលសមាជិកថ្មី នៃគណបក្សសង្កាត់វាលវង់ ក្រុងកំពង់ចាម ចំនួន ៧៤៨នាក់ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦។
ក្នុងឱកាសនោះដែរ តំណាងសមាជិកគណបក្សប្រជាជនថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត ខិតខំប្រតិបត្តិ ឱ្យបានត្រឹមត្រូវ តាមកម្មវិធីនយោបាយ និង លក្ខន្តិកៈបទបញ្ជា ផ្ទៃក្នុងរបស់គណបក្សប្រជាជន ជាពិសេសគឺគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការការពារ បូរណភាពទឹកដី អធិបតីភាពជាតិ ផងដែរ។
ស្ថិតក្នុងបរិយាកាសដ៏រីករាយ និងស្និទ្ធស្នាលនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយក្ដីសោមនស្សរីករាយ និងស្និទ្ធស្នាលបំផុត ចំពោះបងប្អូនដែលមានស្មារតី និងឆន្ទៈចូលរួមគាំទ្រយ៉ាងក្លៀវក្លា ជាមួយគណបក្សប្រជាជនកម្ពុជា រហូតធ្វើពិធីប្រកាសទទួលស្កាល់នាពេលនេះ។ ទាំងនេះគឺដោយសារការមើលឃើញពីការដឹកនាំត្រឹមត្រូវ និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ប្រធានគណបក្សខេត្ត បន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានប្រវត្តិយូរជាងគណបក្សណាទាំងអស់ និងមានស្នាដៃជាសមិទ្ធផលយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
10 206
អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានស្នេីដល់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ត្រូវចេះប្រើប្រាស់ថវិការបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាព សន្សំសំចៃ និងទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍បច្ចុប្បន្ន។
ឯកឧត្តមថ្លែងបែបនេះ ក្នុងកិច្ចប្រជុំលើកទី២ អាណត្តិទី៤ ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិរបស់សមាគមក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ សង្កាត់ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៦។
-តាមដានព័ត៌មានទាន់ហេតុការណ៍ https://t.me/fbinewsonline
-សាធារណជនអាចផ្តល់ព័ត៌មានទាន់ហេតុការណ៍តាមរយ:គ្រុប https://t.me/fbinewsforpeoplecambodia
#hotnews #Cambodia #KhmerNews #news #CambodiaNews #FBINEWS
