ch
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

前往频道在 Telegram

📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览

频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 257 名订阅者,在 政治 类别中位列第 4 905,并在 柬埔寨 地区排名第 546

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 10 257 名订阅者。

根据 15 九月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -118,过去 24 小时变化为 -3,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 6.51%。内容发布后 24 小时内通常能获得 5.28% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 668 次浏览,首日通常累积 542 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 5

📝 描述与内容策略

尚未提供频道描述。

凭借高频更新(最新数据采集于 16 九月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。

10 257
订阅者
-324 小时
-337 天
-11830 天
帖子存档
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម (កំពង់ចាម) ឯកឧត្តម ខ្លូត ផ
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម (កំពង់ចាម) ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូខេត្ត អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាធ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២:៤១នាទីរសៀល ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ ស្ថិតនៅមន្ទីរពេទ្យ រាជធានីភ្នំពេញ។ ពិធីបុណ្យប្រារព្ធធ្វើនៅវត្តនគរបាជ័យ ឃុំអំពិល ស្រុកកំពង់សៀម។ ក្នុងឱកាសដ៏ក្រៀមក្រំបំផុតនោះ ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានបង្ហាញនូវការសោកស្តាយ អាឡោះអាល័យយជាពន់ពេក ចំពោះការបាត់បង់ លោក ម៉េង ហ៊ាង ដែលជាការបាត់បង់នូវស្វាមី ឪពុក និងជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់ភរិយា កូនៗ ចៅៗ ព្រមទាំងក្រុមគ្រួសារ ដែលបានចិញ្ចឹមបីបាច់ថែរក្សាទំនុកបម្រុងបុត្រធីតាទាំងអស់ប្រកបដោយការទទួលខុសត្រូវ និងប្រកប ដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងជាការបាត់បង់នូវមន្ត្រី ថ្នាក់ដឹកនាំដ៏មានបទពិសោធន៍មួយរូប ក្នុងការដឹកនាំមូលដ្ឋាន និងការចូលរួមកសាង អភិវឌ្ឍន៍ជាតិ មាតុភូមិ ស្ទើរពេញមួយជីវិតរបស់លោក។ ទោះបីរូបកាយរបស់លោក ម៉េង ហ៊ាង បានលាចាកពីយើងទាំងអស់គ្នាក៏ពិតមែន ប៉ុន្តែអំពើជាកុសល កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ លោក បាននៅដិតដាមនឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្ត កូនចៅ មន្រ្តីរាជការ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។ ជាការជូនដំណើរជាលើកចុងក្រោយ ថ្នាក់ដឹកនាំខេត្តកំពង់ចាម និងសហការី លើកដៃប្រណម្យ ឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម សូមបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាត ឡើយ៕🙏🙏🙏

នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមបើកវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីស្វែងរកការងារជូនពលករដែលវិលត្រឡប់ពីប្រទេសថៃ ក្នុងយុទ្ធនាការ ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ នៅបរិវេណវត្តនគរបាជ័យ ស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ។ គោលបំណងនៃអង្គវេទិកា៖ ដើម្បីបង្កើតឱ្យមានការជួបជុំគ្នានៅមួយកន្លែងដោយងាយស្រួលរវាងពលករដែលវិលត្រឡប់ពីប្រទេសថៃ និងនិយោជក ក្នុងការជួបសម្ភាសការងារភ្លាមៗ និងទទួលបានការងារធ្វើបានទាន់ពេលវេលា និងឆាប់រហ័ស។ ក្នុងអង្គវេទិកា ក៏មានការអញ្ជើញចូលរួមដោយ ក្រុមការងារក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ , អភិបាលរងស្រុក , ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត , ប្រធាន សាខាបេឡាជាតិសន្តិសុខសង្គមខេត្ត ,នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្ត , ប្រធានមជ្ឈមណ្ឌលការងារខេត្ត និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ និងបងប្អូនពលករ ចំនួន៥១៥នាក់។ ចំណុចសំខាន់ៗនៃកម្មវិធី៖ • ឱកាសការងារ៖ ជំរុញឱ្យប្រជាពលរដ្ឋ យុវជន និងអតីតពលករមកពីថៃ ចាប់យកឱកាសការងារក្នុងស្រុក ដែលបច្ចុប្បន្នកំពុងមានតម្រូវការកម្លាំងពលកម្មជាង ៩ម៉ឺនកន្លែង នៅទូទាំងប្រទេស។ ក្នុងនោះ វេទិកានេះបាននាំយកឱកាសការងារចំពោះមុខចំនួន ៣ ៧៨០កន្លែង ពីក្រុមហ៊ុន/រោងចក្រធំៗ សម្រាប់ចុះឈ្មោះ និងសម្ភាសភ្លាមៗ។ • អត្ថប្រយោជន៍ការងារក្នុងស្រុក៖ ទទួលបានប្រាក់ចំណូលទៀងទាត់ និងការគាំពារពី ប.ស.ស. (ហានិភ័យការងារ ថែទាំសុខភាព និងសោធននិវត្តន៍)។ • ការទប់ស្កាត់ការចំណាកស្រុកខុសច្បាប់៖ អំពាវនាវឱ្យចៀសវាងការធ្វើចំណាកស្រុកខុសច្បាប់ ដើម្បីគេចផុតពីការកេងប្រវ័ញ្ច។ ប្រសិនបើចង់ទៅធ្វើការនៅក្រៅប្រទេស (ដូចជាប្រទេសជប៉ុន) ត្រូវជ្រើសរើសក្រុមហ៊ុនដែលមានអាជ្ញាបណ្ណស្របច្បាប់។ • ការបណ្តុះបណ្តាលជំនាញ៖ លើកទឹកចិត្តឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ឬវិទ្យាស្ថាននានា ដើម្បីបង្កើនសមត្ថភាព និងប្រាក់ចំណូល។ ព័ត៌មានទំនាក់ទំនងបន្ថែម៖ • Hotline 1297: សេវាផ្គូផ្គងការងារ • Hotline 1286: ព័ត៌មានសេវា ប.ស.ស.

នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយ លោកជំទាវ ទៀ តារ៉ាសាត អនុរដ្ឋលេខាធិការ អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ សមាគមចៃកាកម្ពុជា (JICA-AC) បានចូលរួមក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ កុមារពិការភ្នែក កុមារគថ្លង់ និងលោកគ្រូ-អ្នកគ្រូ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម ស្ថិតនៅ សង្កាត់វាលវង់ ក្រុងកំពង់ចាម។ ក្នុងពិធីសំណេះសំណាលក៏មានការចូលរួមពីលោកស្រី អភិបាលរងក្រុង , លោក ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត , លោកស្រីប្រធានសមាគមចៃកាកម្ពុជា , លោកស្រីអគ្គនាយិកាក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ្វូដ បើវើរិច (YHS) , ភ្ញៀវកិត្តិយស តំណាងក្រុមហ៊ុន អង្គការសង្គមស៊ីវិល និងសមាជិក-សមាជិកា សមាគម JICA-AC ព្រមទាំងលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសកំពង់ចាម។ ក្នុងឱកាសនោះដែរ លោកជំទាវ ក៏បាននាំនូវសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិការបស់សប្បុរសជន ជូនដល់វិទ្យាល័យអប់រំពិសេសកំពង់ចាម ដែលរួមមាន៖ សម្ភារអនាម័យ សម្ភារៈសិក្សា និងបច្ចេកវិទ្យា , ភេសជ្ជៈ , ថវិកាឧបត្ថម្ភសិស្ស ១៩៥ នាក់ (១០,០០០រៀល/ម្នាក់) , ថវិកាឧបត្ថម្ភលោកគ្រូ-អ្នកគ្រូ ៤៦ នាក់ (៣០.០០០រៀល/ម្នាក់) និងថវិកាឧបត្ថម្ភសាលា ចំនួន ១.០០០.០០០ រៀលផងដែរ ។

អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម សូមជម្រាបជូនដំណឹងដល់ពុក ម៉ែ បង ប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងអស់ឱ្យបានជ្រាបថា៖ ក្
+2
អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម សូមជម្រាបជូនដំណឹងដល់ពុក ម៉ែ បង ប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងអស់ឱ្យបានជ្រាបថា៖ ក្នុងសប្ដាហ៍នេះ(២០-២៤ ខែកក្កដា) អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម បានទទួលប័ណ្ណកម្មសិទ្ធិចំនួន ៣៦៧ប័ណ្ណពីមន្ត្រីជំនាញ សម្រាប់ធ្វើការផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលបានមកដាក់ពាក្យស្នើសុំ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលោកភួង វិបុល មន្ត្រីទទួល-ប្រគល់ឯកសារសម្រាប់ធ្វើការមកទទួលយកប័ណ្ណនៅអង្គភាពច្រកចេញចូលតែមួយតាមរយៈលេខទូរស័ព្ទ 855 96 444 4187។ ដោយឡែកសម្រាប់ការផ្ដល់ប័ណ្ណកម្មសិទ្ធិមានលក្ខណៈជាប្រព័ន្ធ ម្ចាស់កម្មសិទ្ធិនៅសល់៥.០៦៧ ប័ណ្ណទៀតមិនទាន់បានមកធ្វើការទំនាក់ទំនងដើម្បីយកទៅធ្វើការបង់ព័ន្ធប្រថាប់ត្រា នៅសាខាពន្ធដារ ដើម្បីឈានដល់ការប្រគល់ប័ណ្ណតែម្ដង ហេតុនេះសូមពុក ម៉ែ បង ប្អូនធ្វើការទំនាក់ទំនងលោកស្រី ហ៊ាន ស៊ាងហួយ តាមរយៈលេខទូរស័ព្ទ ០១២ ២៤ ៣០ ២៣។ សូមអរគុណ!

នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមបើកវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីស្វែងរកការងារជូនពលករដែលវិលត្រឡប់ពីប្រទេសថៃ ក្នុងយុទ្ធនាការ ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ នៅបរិវេណសាលាស្រុកស្ទឹងត្រង់។ គោលបំណងនៃអង្គវេទិកា៖ ដើម្បីបង្កើតឱ្យមានការជួបជុំគ្នានៅមួយកន្លែងដោយងាយស្រួលរវាងពលករដែលវិលត្រឡប់ពីប្រទេសថៃ និងនិយោជក ក្នុងការជួបសម្ភាសការងារភ្លាមៗ និងទទួលបានការងារធ្វើបានទាន់ពេលវេលា និងឆាប់រហ័ស។ ក្នុងអង្គវេទិកា ក៏មានការអញ្ជើញចូលរួមដោយ ក្រុមការងារក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ , អភិបាលរងស្រុក , ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត , ប្រធាន សាខាបេឡាជាតិសន្តិសុខសង្គមខេត្ត ,នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្ត , ប្រធានមជ្ឈមណ្ឌលការងារខេត្ត និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ និងបងប្អូនពលករ ចំនួន៥០០នាក់។

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា (កំពង់ចាម) ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំអភិបាលរងខេត្ត, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, នាយករដ្ឋបាលសាលាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (ZOOM) បន្ទប់វីដេអូConference សាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៤ រួមមាន៖ ១. សេចក្តីព្រាងរបាយការណ៍ ស្តីពីការតាមដាន និងត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ២. របាយការណ៍វឌ្ឍនភាព នៃវិស័យធនធានទឹក និងវិធានការត្រៀមលក្ខណៈឆ្លើយតបបាតុភូត អែលនីញ៉ូ។ ៣. របាយការណ៍វឌ្ឍនភាព នៃការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ៤. បញ្ហាផ្សេងៗ ។