ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

前往频道在 Telegram

📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览

频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 138 名订阅者,在 政治 类别中位列第 4 987,并在 柬埔寨 地区排名第 564 位。

📊 受众指标与增长动态

自 невідомо 创建以来,项目保持高速增长,吸引了 10 138 名订阅者。

根据 15 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -117,过去 24 小时变化为 0,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 6.58%。内容发布后 24 小时内通常能获得 5.48% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 667 次浏览,首日通常累积 556 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 5。

📝 描述与内容策略

尚未提供频道描述。

凭借高频更新(最新数据采集于 16 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。

10 138
订阅者
无数据24 小时
-327 天
-11730 天
帖子存档
នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភក្ដ្រ័ លេខាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដកំពង់ចាម បានអញ្ជើញចុះពិនិ
+7
នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភក្ដ្រ័ លេខាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដកំពង់ចាម បានអញ្ជើញចុះពិនិត្យផ្ទះមនុស្សធម៌ខេត្ដដែលទើបសាងសង់រួចរាល់១០០% នឹងត្រៀមធ្វើពិធីប្រគល់នៅថ្ងៃខាងមុខ ជូនដល់គ្រួសារស្រ្តីមេម៉ាយ ខ្វះខាត ជីវភាព ដែលរស់នៅក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្ដកំពង់ចាម។

https://web.facebook.com/share/v/16oPAYmLth/ ============== ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះត្រួតពិនិត្យការរៀបចំទីតាំង ប្រារព្ធពិធីរុក្ខទិវា នៅ ស្រុកចំការលើ ខេត្តកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ការងារលទ្ធកម្មឃុំ សង្កាត់ នៅព្រឹកសុក្រ ថ្ងៃទី​ ០៦​ខែមិថុនា​ ឆ្នាំ២០២៥​នេះ
+9
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ការងារលទ្ធកម្មឃុំ សង្កាត់ នៅព្រឹកសុក្រ ថ្ងៃទី​ ០៦​ខែមិថុនា​ ឆ្នាំ២០២៥​នេះ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល​នៃគណៈអភិបាលខេត្តកំពង់ចាម​ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ការងារលទ្ធកម្មឃុំ សង្កាត់ ដោយមានការចូលពី អភិបាលរងខេត្ត, នាយក នាយករងរដ្ឋបាល, ប្រធានរតនាគារខេត្ត, នាយទីចាត់ការផែនការវិនិយោគ និងមន្រី្តពាក់ព័ន្ធ​ ស្ងិតនៅសាលប្រជុំសាលាខេត្ត។ កិច្ចប្រជុំផ្តោតសំខាន់លើពង្រឹង​ការអនុវត្តគម្រោង សំដៅធ្វើយ៉ាងណា អនុវត្តឱ្យបានត្រឹមត្រូវ ឱ្យបានទាន់ពេលវេលា និងឱ្យកាន់តែល្អប្រសើរ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត បានផ្ដល់អនុសាសន៍ណែនាំបន្ថែម លើការអនុវត្តនីតិវិធីកិច្ចលទ្ធកម្ម​ និងការទូទាត់លេីគម្រោងអភិវឌ្ឍន៍ ឃុំ សង្កាត់ ទូទាំងខេត្តកំពង់ចាម ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងចីរភាព៕

ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក» នាព្រឹកថ្ងៃទី៥ ខែម
+9
ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក» នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក» ។ ពិធីនេះដែរបានធ្វើនៅនៅបរិវេណសួនច្បារមាត់ទន្លេក្រុងកំពង់ចាម ដោយមានចូលរួមពី កងកម្លាំងទាំងបី មន្ទីរ-អង្គភាព ជុំវិញខេត្ត អាជ្ញាធរក្រុង អង្គការពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើននាក់ផងដែរ ។

លោក សរ ស្រុី ម្ចាស់ចម្ការទុរេន នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បង្ហាញពីវិធីសាស្រ្ត និងការថែទាំទុរេនឲ្យទទួលបានទិន្នផលខ្ពស់

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ២
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ២០២៥ ក្រោមប្រធានបទ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution)“ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ។ #រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ មិថុនា ២០២៥

យុវជន និងពលរដ្ឋខេត្តកំពង់ចាម គាំទ្ររាជរដ្ឋាភិបាលប្រើយន្តការ ICJ ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយថៃ

នៅព្រឹកថ្ងៃព្រហស្បតិ៍្ត ទី០៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភ
+9
នៅព្រឹកថ្ងៃព្រហស្បតិ៍្ត ទី០៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំកិច្ចប្រជុំក្រុមការងារដោះស្រាយពិនិត្យលេីករណីទំនាស់ដីធ្លីស្ថិតនៅភូមិទី១ សង្កាត់វាល់វង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម កិច្ចប្រជុំនេះធ្វេីឡេីងនៅសាលាខេត្ដ ។

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការងាររដ្ឋបាលស្រុកចំការលើ ដើម្បីពង្រឹងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងការបម្រើសេវាជូនប្រជាពលរដ្ឋ

នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំ
+8
នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី អញ្ជើញដឹកនាំ កិច្ចប្រជុំអំពីសេវាសុខាភិបាលឯកជន ព្រមទាំងបានផ្ដល់អនុសាសន៍ណែនាំដល់ ប្រធានអង្គភាពទាំងអស់ បន្តរណែនាំអោយបានមុតមាំដល់ទីតាំងសេវាឯកជនទាំងអស់អនុវត្តតាមគោលការណ៍ច្បាប់។ កិច្ចប្រជុំនេះមានការចូលរួមពី អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អភិបាលក្រុង ចៅសង្កាត់ ប្រធានការិយាល័យសុខាភិបាលក្រុងស្រុកប្រតិបត្តិ(កំពង់ចាម) មណ្ឌលសុខភាព នៅសាលប្រជុំសាលាក្រុងកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះត្រួតពិនិត្យការរៀបចំទីតាំង ប្រារព្ធពិធីរុក្ខទិវា នៅ ស្រុកចំការលើ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំងរៀបចំប្រារព្ធពិធី "រុក្ខទិវា" ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ដែលនឹងរៀបចំឡើងស្ថិតនៅក្នុងឃុំបុសខ្នុរ ស្រុកចំការលើ ។ ពិធីរុក្ខទិវា នេះនិងប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។

អភិបាលខេត្តកំពង់ចាម បានណែនាំឱ្យរដ្ឋបាលស្រុកចំការលើ ត្រូវពង្រឹងគុណភាព និង ប្រសិទ្ធភាព រួមទាំងឥរិយាបថរបស់មន្ត្រីផ្តល់សេវា ហើយខិតខំដោះស្រាយបញ្ហាជូនពលរដ្ឋ កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់ រដ្ឋបាលស្រុកចំការលើ ត្រូវពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ រួមទាំង ពង្រឹងឥរិយាបថរបស់មន្ត្រីផ្តល់សេវា ហើយត្រូវពង្រឹងការខិតខំដោះស្រាយសំណើរ និង សំណូមពរជូនប្រជាពលរដ្ឋផងដែរ ការថ្លែងបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងាររបស់ រដ្ឋបាលស្រុកចំការលើ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សាខេត្តកំពង់ចាម ។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន​សំណូមពរ​ សូមឱ្យសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ដើម្បីបង្កើន ជំនឿចិត្តពីប្រជាពលរដ្ឋមកលើអាជ្ញាធរមូលដ្ឋាន ឯកឧត្ដម​បញ្ជាក់ថា​ ថ្វីត្បិតតែការអនុវត្តការបន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនេះ គឺយើងធ្វើជាប្រចាំថ្ងៃហើយ ប៉ុន្តែយើងត្រូវមើលថាតេីត្រូវអនុវត្តអ្វី បន្ថែមទៀត ដើម្បីទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ ។ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ត្រូវបន្តក្តាប់ឱ្យបានជាប់ជាប្រចាំអំពីព័ត៌មានក្តីកង្វល់របស់ ប្រជាពលរដ្ឋ ហើយត្រូវយកក្តីកង្វល់របស់ប្រជាពលរដ្ឋនេះ មកធ្វើការដោះស្រាយឱ្យបានល្អ ប្រសើរនៅកម្រិតមូលដ្ឋានរបស់ខ្លួន ពោលគឺត្រូវខិតខំព្យាយាមដោះស្រាយ ជៀសវាងពេលទទួល បានពាក្យបណ្តឹង ឬសំណូមពរហើយ បែរជាមិនខិតខំដោះស្រាយទេ ហើយរុញច្រានរឿងនោះ ចេញ ឬបញ្ជូនបន្តទៅថ្នាក់លើ ដោយអាជ្ញាធរមិនបានធ្វើការដោះស្រាយនោះឡើយ ។ ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ទាំងអស់ ត្រូវខិតខំអនុវត្តចលនាប្រឡងប្រណាំងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព និងសេវាសង្គម ដែលរដ្ឋបាលខេត្តបានដាក់ឱ្យអនុវត្តនាពេលកន្លងមក ពិសេសត្រូវផ្សព្វផ្សាយ គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ ៕

រដ្ឋបាលខេត្តកំពង់ចាម - Telegram 频道 @kpcadmin 的统计与分析