រដ្ឋបាលខេត្តកំពង់ចាម
前往频道在 Telegram
📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览
频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 187 名订阅者,在 政治 类别中位列第 4 923,并在 柬埔寨 地区排名第 541 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 10 187 名订阅者。
根据 04 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -112,过去 24 小时变化为 -3,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 7.05%。内容发布后 24 小时内通常能获得 5.45% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 718 次浏览,首日通常累积 555 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 5。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 05 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。
10 187
订阅者
-324 小时
-167 天
-11230 天
帖子存档
10 183
+9
អភិបាលខេត្តកំពង់ចាម ថ្លែងថា ក្មួយៗ សិស្សានុសិស្ស នៃវិទ្យាល័យអប់រំពិសេស (សាលាគ-ថ្លង់) គឺជាជនរងគ្រោះពីធម្មជាតិដ៏អភ័ព្វបំផុត ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់
(កំពង់ចា): អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងថា ក្មួយៗ សិស្សានុសិស្ស នៃវិទ្យាល័យអប់រំពិសេសទាំងអស់ (សាលាគ-ថ្លង់) គឺជាជនរងគ្រោះពីធម្មជាតិដ៏អភ័ព្វបំផុត ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់។ ការថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាល និងរៀបចំអាហារសាមគ្គីសម្រាប់ក្មួយៗសិស្សានុសិស្ស នៃវិទ្យាល័យអប់រំពិសេស ក្រុងកំពង់ចាម និងក្មួយៗកុមារកំព្រាកុមារនៅក្នុងមណ្ឌលកុមារកំព្រាខេត្ត ក្រោមវត្តមាន ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងលោកជំទាវ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅបរិវេណវិទ្យាល័យអប់រំពិសេស ក្រុងកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ជាពិសេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចការលោកតែងតែគិតគូរពីសុខទុក្ខ និងយកចិត្តទុកដាក់ចំពោះប្អូនៗ ក្មួយៗ ជាកុមារពិការភ្នែក កុមារ គ-ថ្លង់ និងកុមារកំព្រា ជាដើម។
ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញឲ្យក្មួយៗ សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ដោយត្រូវស្តាប់តាមដំបូន្មានលោកគ្រូ អ្នកគ្រូ ដើម្បីកសាងអនាគតដ៏វែងឆ្ងាយបស់ក្មួយៗ បើទោះបីជាក្មួយៗមានបញ្ហា ក៏មិនត្រូវអស់សង្ឃឹមត្រូវតស៊ូជំនះរាល់ឧបសគ្គ។
ឯកឧត្តម អភិបាលខេត្ត បន្តថា សូមក្មួយៗ ត្រូវខិតខំរៀនសូត្រ បង្កើនសមត្ថភាពជំនាញ ដើម្បីជាការតបស្នងសងគុណដល់អ្នកមានគុណ, ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីគ្រប់លំដាប់ថ្នាក់, លោកគ្រូ អ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ជួយទំនុបបំរុង និងជួយជ្រោមជ្រែងដល់ក្មួយៗនៅទីនេះ។ ក្មួយៗទាំងអស់ ត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន បើមានមិត្តភ័ក្រ្ត ឬនរណាម្នាក់ អូសទាញឲ្យប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ត្រូវធ្វើការរាយការណ៍ដល់លោកគ្រូ អ្នកគ្រូភ្លាម។
ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់គណៈគ្រប់គ្រងសាលា និងបុគ្គលិកទាំងអស់ សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិន័យ, វិធានការអនាម័យ និងគុណភាពនៃការអប់រំ ដើម្បីឲ្យសាលាកាន់តែទទួលបានជោគជ័យ និងល្បីល្បាញ។
នាឱកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា គិតមកដល់ពេលនេះ គឺមានរយៈពេលជាង២០ឆ្នាំ ហើយ តាំងពីគេហៅខ្ញុំថាអ៊ុំ រហូតដល់គេហៅតាហើយ ដែលខ្ញុំ បានជួយទំនុកបម្រុងដល់ កុមារកំព្រា ពិការភ្នែក គថ្លង់ និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាមនេះ ដើម្បីជួយផ្គត់ផ្គង់ និងជំរុញដល់ការរៀនសូត្ររបស់ក្មួយៗ ឱ្យបានជោគជ័យ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានក្រើនរំលឹកដល់កូនសិស្សមានពិការភាពទាំងអស់ ត្រូវរស់នៅប្រកប ដោយអនាម័យ និងខិតខំហាត់ប្រាណ ជាពិសេសត្រូវរួមសាមគ្គីគ្នា និងចេះជួយគ្នាទៅវិញទៅមក ក្នុងការរៀនសូត្រ ហើយត្រូវស្តាប់គ្រូបង្រៀន និងគោរពវិន័យសាលា ឱ្យបានខ្ជាប់ខ្ជួន តាំងពីនៅ តូចរហូតដល់ធំពេញវ័យ និងឈានទៅដល់ទទួលបានភាពជោគជ័យ ។
គួរបញ្ជាក់ថា សិស្សពិការភ្នែក និងគម្លង់ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម សរុបចំនួន ១៩៥នាក់ ក្នុងនោះបុគ្គលិក និងគ្រូ មានចំនួន ៤៥នាក់។ ដោយឡែកមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម មានសិស្ស ចំនួន ៥២នាក់ និងបុគ្គលិកសរុប ១២នាក់។ ចំពោះសកម្មភាពសិក្សា សិស្សពិការភ្នែកមាន ១២ថ្នាក់ ចាប់ពីថ្នាក់ទី១ ដល់ទី១២- សិស្សគថ្លង់មាន ១៣ថ្នាក់ ចាប់ពីថ្នាក់ទី១-ក ទី១-ខ ដល់ទី១២ ។ សិស្សពិការភ្នែកចាប់ពីថ្នាក់ទី៣ និងគថ្លង់ចាប់ពីថ្នាក់ទី៥ ត្រូវបានបញ្ជូនទៅរៀនថ្នាក់ បរិយាបន្នសាលាទួលថ្ម មួយពេល។ ចំណែកសិស្សថ្នាក់ទី៧ ដល់១២ ត្រូវទៅរៀនថ្នាក់បរិយាបន្ន នៅវិទ្យាល័យព្រះសីហនុមួយពេលផងដែរ ៕
10 183
+9
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) និងលោកជំទាវ សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសក្រុមការងារ GBV ខេត្តកំពង់ចាមបានដឹកនាំ សមាជិកក្រុមការងារ ចុះទស្សនៈកិច្ចសិក្សានៅខេត្តស្ទឹងត្រែង ។
គូសបញ្ជាក់ថាដំណើរទស្សនៈកិច្ចនេះ សហការរៀបចំដោយ៖ក្រុមការងារ GBV ខេត្តកំពង់ចាម-ខេត្តស្ទឹងត្រែង, ក្រុមការងារ កម្មវិធី ACCESS2 និងអង្គការ ADRA មានរយៈពេល ១ថ្ងៃ កន្លះ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានគោលបំណង ដើម្បីសិក្សារៀនសូត្រមេរៀន និងផ្លាស់ប្ដូរបទពិសោធន៍ដោយផ្ដោតលើការអនុវត្តការផ្ដល់សេវាជួយជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រការប្រតិបត្តិការ នៃការប្រើប្រាស់បន្ទប់ផ្ដល់សេវាចម្រុះ (OSSU) និងដំណើរការរបស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ខេត្តស្ទឹងត្រែង។
10 183
+9
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) និងលោកជំទាវ សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសក្រុមការងារ GBV ខេត្តកំពង់ចាមបានដឹកនាំ សមាជិកក្រុមការងារ ចុះទស្សនៈកិច្ចសិក្សានៅខេត្តស្ទឹងត្រែង ។
គូសបញ្ជាក់ថាដំណើរទស្សនៈកិច្ចនេះ សហការរៀបចំដោយ៖ក្រុមការងារ GBV ខេត្តកំពង់ចាម-ខេត្តស្ទឹងត្រែង, ក្រុមការងារ កម្មវិធី ACCESS2 និងអង្គការ ADRA មានរយៈពេល ១ថ្ងៃ កន្លះ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានគោលបំណង ដើម្បីសិក្សារៀនសូត្រមេរៀន និងផ្លាស់ប្ដូរបទពិសោធន៍ដោយផ្ដោតលើការអនុវត្តការផ្ដល់សេវាជួយជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រការប្រតិបត្តិការ នៃការប្រើប្រាស់បន្ទប់ផ្ដល់សេវាចម្រុះ (OSSU) និងដំណើរការរបស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ខេត្តស្ទឹងត្រែង។
10 183
+6
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលើ បានចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងដើម្បីធ្វើការផ្សព្វផ្សាយនូវគោននយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពដែលមានលក្ខណ:សម្បតិ្ត៧យ៉ាង និងសេវាសង្គម នៅភូមិអូរដា ភូមិវាលរីកើត និងភូមិវាលរីលិច ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
10 183
+6
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលើ បានចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងដើម្បីធ្វើការផ្សព្វផ្សាយនូវគោននយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពដែលមានលក្ខណ:សម្បតិ្ត៧យ៉ាង និងសេវាសង្គម នៅភូមិអូរដា ភូមិវាលរីកើត និងភូមិវាលរីលិច ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
10 183
សូមរីករាយចម្រៀង "បងស្រណោះខែកត្តិក" អមដោយសកម្មភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងក្រុងកំពង់ចាម នាព្រឹកថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ2025។
ច្រៀងដោយ លោក ជិន វឌ្ឍនា
10 183
+9
អភិបាលរងខេត្តកំពង់ចាម ថ្លែងថាសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាផ្នែកសំខាន់ដែលមិនអាចខ្វះបាននៅក្នុងសង្គម
ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអ៊ុនចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាផ្នែកសំខាន់មួយដែលមិនអាចខ្វះបាននៅក្នុងសង្គម ព្រោះជាកត្តាគន្លឹះក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ច ដែលកំពុងតែទ្រទ្រង់ជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ថ្លែងនៅក្នុងពិធីបើក វគ្គបណ្តុះបណ្តាលកសាងសមត្ថភាពដើម្បី កំណើន និងស្ថេរភាពក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធវគ្គ«ជំនាញទីផ្សារ និងការទំនាក់ទំនងក្នុងបណ្តាញធុរៈកិច្ច» ក្នុងខេត្តកំពង់ចាម និងខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលពិធីនេះធ្វើនៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្ត កំពង់ចាម។
10 183
+9
ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំព្រែកកក់ បើកវេទិកាសាធារណៈ ដើម្បីទទួលយកសំណូមពរ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
លោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រែកកក់ និងលោក បាន ស្រេង អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ បានដឹកនាំសហការី ចុះជួបប្រជាពលរដ្ឋក្នុងកម្មពិធីវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំព្រែកកក់ ។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ អាជ្ញាធរភូមិ ឃុំ ស្រុក និងប្រជាពលរដ្ឋ ស្ថិតក្នុងសាលាឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ដោយមានអ្នកចូលរួមចំនួន ១៥០នាក់ ស្រី ៣២នាក់ និងបានដោះស្រាយសំណើរនិងសំណូមពរជូនប្រជាពលរដ្ឋ ។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រែកកក់ បានអញ្ជើញចុះសួរសុខទុក្ខ អ្នកស្រី ប៉ុន លក្ខណា សមាជិកក្រុមប្រឹក្សាឃុំព្រែកកក់ ដែលមានជំងឺសម្រាកព្យាបាលនៅគេហដ្ឋាន និងបានឧបត្ថម្ភថវិកា ចំនួន ១,០០០,០០០រៀល និងចំណាយក្នុងកម្មពិធីផ្សេងទៅផងដែរ៕
10 183
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគាររដ្ឋបាលសាលាខេត្ត(ថ្មី) ដែលសម្រេចបានប្រមាណ80% ខណៈរួចរាល់100% នៅមុនចូលឆ្នាំខ្មែរ ឆ្នាំ2026
(កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ2026 បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគាររដ្ឋបាលសាលាខេត្តកំពង់ចាម (ថ្មី) ដែលសម្រេចបានប្រមាណ80% ហើយរំពឹងថានឹងកសាងរួចរាល់100% នៅមុនចូលឆ្នាំខ្មែរ ឆ្នាំ2026។
ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមការងារជាង ធ្វេីយ៉ាងណាត្រូវសាងសង់អគាររដ្ឋបាលថ្មី ប្រកបដោយស្តង់ដារបច្ចេកទេសម ជាពិសេសត្រូវរៀបចំរចនាបទ និងសោភ័ណភាព ព្រមទាំងការកែលម្អនៅចំណុចខ្វះខាតមួយចំនួន ឱ្យបានឆាប់រួចរាល់ ដេីម្បីប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅមុនពេលចូលឆ្នាំថ្មី ប្រពៃណីជាតិខ្ខ្មែរ ឆ្នាំ2026 ខាងមុខ។
គួរបញ្ជាក់ផងដែរថា អាគារ រដ្ឋបាលសាលាខេត្តកំពង់ចាម (ថ្មី) ត្រូវបានសាងសង់ឡើងអំពីបេតុងអាមេ ជញ្ជាំងរៀបឥដ្ឋ និងតំបូលប្រក់ក្បឿង ដែលមានទំហំបណ្តាយជាង 53ម៉ែត្រ ទទឹង 24ម៉ែត្រ និងកម្ពស់ 3ជាន់ ស្ថិតនៅក្នុងក្នុងបរិវេណសាលាខេត្ត ក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។
បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត និង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បន្តដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យ ការងារជួសជុល កែលំអ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅអង្គភាពច្រកចេញចូលតែមួយខេត្ត និងការិយាល័យប្រជាពលរដ្ឋខេត្ត ព្រមទាំងចុះសួរសុខទុក្ខមន្ត្រីកំពុងបំពេញការងារនៅទីនោះ ប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅក្រៃលែង៕
10 183
+9
ថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារខេត្ត, មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យទីតាំងអាគារបណ្ណាល័យចាស់ ស្ថិតក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ចាម ដើម្បីសិក្សាលទ្ធភាពក្នុងការសាងសង់ "សារមន្ទីរខេត្តកំពង់ចាម"។
10 183
យុវជនថ្កោលទោសកងទ័ពថៃដែលបានរំលោភពលការិនីខ្មែរ និងអំពាវនាវដល់អង្គការអន្តរជាតិជួយរកយុត្តិធម៌ជូនជនរងគ្រោះ
10 183
+9
នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៤ ឆ្នាំ២០២៥ នៅក្នុងបរិវេណវត្តខយារាម (ហៅវត្តខ្យោ) ដែលស្ថិតនៅភូមិតាកុច ឃុំស្រង៉ៃ ស្រុកព្រៃឈរ ក្រោមអធិបតិភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។ ក្នុងអង្គវេទិកានេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា ក្រុមប្រឹក្សាខេត្ត , មន្ត្រីសាលាខេត្ត , អាជ្ញាធរស្រុក មន្ទីរ-អង្គភាព និងបងប្អូនប្រជាពលរដ្ឋ ៦៩៥នាក់ ។ ក្នុងអង្គវេទកាតាមរបៀបវារៈ បន្ទាប់ពីបញ្ចប់វេទិកាផ្សព្វផ្សាយ អង្គពិធីទាំងមូល ឈានដល់កម្មវិធីវេទិកាពិគ្រោះយោបល់ ដែលដឹកនាំផ្ទាល់ដោយឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនោះមានប្រជាពលរដ្ឋចូលរួមលើកសំណើសំណូមពរ និងកង្វល់ សរុបចំនួន ១១ ហើយត្រូវបានដោះស្រាយ និងបំភ្លឺជូនក្នុងអង្គវេទិកាផ្ទាល់បានមួយចំនួន និងមួយចំនួនទៀត ទទួលយកទៅពិភាក្សាដោះស្រាយបន្តតាមនីតិវិធីរបស់រដ្ឋបាល។
10 183
+6
នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលើ បានអញ្ជើញចុះសួរសុខទុក្ខ មេភូមិ អនុភូមិ និងជំនួយការភូមិ ចំនួន៣ភូមិ គឺភូមិត្រពាំងបេង ភូមិមហា និងភូមិបុសថ្លាន់ ក្នុងឃុំស្វាយទាបចំនួន០៩នាក់ ក្នុងនោះបានជូនថវិកាម្នាក់ៗចំនួន២០,០០០រៀល និងបានជូនថវិកាដល់ប្រជាកសរពារភូមិចំនូន០៣នាក់ ម្នាក់ៗថវិកាចំនួន១០,០០០ រៀល និងជួយឧបត្ថម្ភថវិកាដល់ភូមិត្រពាំងបេង ដើម្បីរៀបចំចាក់សាបជុំវិញសាលាបុណ្យក្នុងភូមិ នូវថវិកាមួយចំនួន ។បន្ទាប់មកឯកឧត្តម បានបន្តនាំយកគ្រឿងឧបភោគ បរិភោគនិងថវិការបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពជួបការលំបាកចំនួន៣ភូមិគឺភូមិត្រពាំងបេង ភូមិមហា និងភូមិបុសថ្លាន់ ស្មើនិង២០គ្រួសារ ស្ថិតនៅឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។ ដោយ ក្នុង០១គ្រួសារទទួលបានអង្ករ១០គីឡូ មី១០កញ្ចប់ ទឹកត្រី០១យួរ ទឹកស៊ីវអុីវ០១យួរ ថវិកា១០,០០០រៀល នំបុ័ង០១ដើម និងទឹកបរិសុទ្ធ០១ដបផងដែរ ។
10 183
អភិបាលខេត្តកំពង់ចាម បញ្ជាក់ថា ផ្លូវក្នុងក្រុងកំពង់ចាម នឹងស្អាត នៅមុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៦ ខាងមុខ។ ដូច្នេះសុំចិត្តបងប្អូនមេត្តាអត់ទ្រាំបន្តិច ព្រោះការអភិវឌ្ឍតែងមានផលប៉ះពាល់ខ្លះអីចឹងហើយ!
#កំពង់កំពង់ចិត្ត 🌹🌹🌹
10 183
+6
សមត្ថកិច្ចជលផលខេត្តកំពង់ចាម បន្តបង្ក្រាបបទល្មើសនេសាទបាន ៣ករណីនៅក្នុងភូមិសាស្ត្រស្រុកកំពង់សៀម
កំពង់ចាម: ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន បង្ក្រាបបទល្មើសាទបានចំនួន ៣ករណីក្នុងភូមិសាស្ត្រ ស្រុកកំពង់សៀម ។
បើតាមមន្ត្រីរដ្ឋបាលជលផល បានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនោះ ខាងខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរឃុំកៀនជ្រៃ ប៉ុស្តិ៍នគរបាលរដ្ឋបាលកៀនជ្រៃ ដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញនៃអយ្យការ អមសាលាដំបូងខេត្តកំពង់ចាម និងបានចុះបង្ក្រាបបទល្មេីសជលផល រុះរើនិងបំផ្លាញចោលឧបករណ៍ខុសច្បាប់នៅនឹងកន្លែងបានចំនួន ០៣ ករណីរួមមាន៖
ករណីទី០១-ឧបករណ៍លូស្បៃមុងចំនួន ០៨មាត់-របាំងស្បៃមុងប្រវែង ២៤០ម៉ែត្រ -បង្គោលចម្រឹងចំនួន ១២៥ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ១៦គីឡូក្រាម នៅចំណុចប្រឡាយកំពឹស ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ករណីទី០២-ឧបករណ៍លូស្បៃមុងចំនួន ១៣មាត់ -របាំងស្បៃមុងប្រវែង ៣៩០ម៉ែត្រ-បង្គោលចម្រឹងចំនួន ១៨៥ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ២៦គីឡូក្រាម នៅចំណុចចុងព្រែក ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ករណីទី០៣-របាំងផ្ចិតព្រែកចំនួន ០១កន្លែង ប្រវែង ១៥ម៉ែត្រ-បង្គោលចម្រឹងចំនួន ៣៥ដេីម នៅចំណុចព្រែកកៀនជ្រៃ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
10 183
អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមានការថែរក្សាការពារធនធានធម្មជាតិ និងការអភិវឌ្ឍ សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
