រដ្ឋបាលខេត្តកំពង់ចាម
前往频道在 Telegram
📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览
频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 164 名订阅者,在 政治 类别中位列第 4 950,并在 柬埔寨 地区排名第 557 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 10 164 名订阅者。
根据 10 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -110,过去 24 小时变化为 0,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 6.64%。内容发布后 24 小时内通常能获得 5.49% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 675 次浏览,首日通常累积 558 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 5。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 11 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。
10 164
订阅者
无数据24 小时
-217 天
-11030 天
帖子存档
10 164
រូបសំណាក "នាគព័ន្ធ" នឹងត្រូវយកមកតម្កល់នៅក្នុងបរវេណសាលាខេត្តកំពង់ចាម ជំនួសដោយរូបសំណាក នាគព័ន្ធ កសាងអំពីស្ពាន់សុទ្ធ និងមានទំហំធំ
រូបសំណាក "នាគព័ន្ធ" កសាងអំពីសុីម៉ង់ មានទីតាំងស្ថិតនៅរង្វង់មូល ខាងមុខប្រាសាទនគរបាជ័យ (ព្រំប្រទល់ក្រុងកំពង់ចាម-ស្រុកកំពង់សៀម) នឹងត្រូវយកមកតម្កល់នៅក្នុងបរវេណសាលាខេត្តកំពង់ចាម នាពេលឆាប់ៗខាងមុខ ជំនួសដោយរូបសំណាក "នាគព័ន្ធ" ថ្មី កសាងអំពីស្ពាន់សុទ្ធ និងមានទំហំធំ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ដោយឯកឧត្តមបានលើកឡើងថារូបសំណាក "នាគព័ន្ធ" ស្ថិតនៅរង្វង់មូល "នាគព័ន្ធ" នឹងត្រូវដកចេញ ព្រោះស្ថិតនៅក្នុងគម្រោងការដ្ឋានពង្រីកកម្រិតផ្លូវជាតិលេខ៧ ពី២ គន្លង ទៅជា៤គន្លង ដែលថ្នាក់ដឹកនាំតម្រូវឲ្យកសាង រូបសំណាក "នាគព័ន្ធ" ថ្មី ដែលមានទំហំធំ និងដើម្បីឲ្យសាកសមជាមួយនឹងទំហំផ្លូវផងដែរ។
ឯកឧត្តមអភិបាលខេត្ត ថ្លែងសង្កត់ធ្ងន់ថា ក្នុងនាមយើងជាថ្នាក់ដឹកនាំ និងជាយុវជនជំនាន់ក្រោយ ត្រូវរួមគ្នា ថែរក្សា ការពារនូវមរតក និងស្នាដៃរបស់ថ្នាក់ដឹកនាំជំនាន់មុនៗ ដើម្បីជាការតបស្នង និងការដឹងគុណ និងដើម្បីទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រសម្រាប់ក្មេងជំនាន់ក្រោយៗទៀត។ នេះ សបញ្ជាក់ឲ្យឃើញពីការដឹកនាំដ៏ឈ្លាសវៃ និងគុណធម៌ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សមដូចប្រសាសន៍លើកឡើងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, ឯកឧត្តម អ៊ុន ចាន់ដា គឺជាបញ្ញវន្តមួយរូប។
ឯកឧត្តម ព្រឹទ្ធាចារ្យ ស្រី កានឿន អតីតប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម បានថ្លែងបញ្ជាក់អំពីប្រវត្តិ " រង្វង់មូលនាគព័ន្ធ" ដូច្នេះថា: រង្វង់មូល រូបសំណាក នាគព័ន្ធ ត្រូវបានបានកសាងឡើង ក្នុងទសវត្ស៦០ ប៉ុន្តែជាអកុសល រូបសំណាក "នាគព័ន្ធ" ខាងលើ ត្រូវបានកំទេច នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក្រោយមក នៅអំឡុងទសវត្ស៩០ ក្នុងអណ្តតិសម្តេចទេពញាណ ហ៊ុន ណេង ជាអភិបាលខេត្តកំពង់ចាម សម្តេចបានស្វែងរករូបថត រូបសំណាក នាគព័ន្ធ ខាងលើ និងក្រុមជាងដែលបានកសាង រូបសំណាកនាគព័ន្ធ ជំនាន់មុន មកកសាងឲ្យមានរចនាប័ទ្ម និងទំហំដូចគ្នា ដែលក្រុមជាងនោះ មានទីលំនៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម៕
10 164
+9
នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យអង្គការមូលនិធិរ៉ូថារីកម្ពុជា ដោយមានការសម្របសម្រួលដឹកនាំក្រុមគ្រូពេទ្យសប្បុរសធម៌ ប៉ាយស៊ួយឡៅយិនកម្ពុជា និងប្រជាពលរដ្ឋ សរុប ១,០០០នាក់ នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
10 164
រូបសំណាក "នាគព័ន្ធ" កសាងក្នុងសម័យសង្គមរាស្ត្រនិយម នឹងត្រូវយកមកតម្កល់នៅក្នុងបរវេណសាលាខេត្តកំពង់ចាម ជំនួសដោយរូបសំណាក "នាគព័ន្ធ" ថ្មី ដែលមានទំហំធំ
រូបសំណាក "នាគព័ន្ធ" ដែលបានកសាងឡើងក្នុងសម័យសង្គមរាស្ត្រនិយម មានទីតាំងស្ថិតនៅរង្វង់មូល ខាងមុខប្រាសាទនគរបាជ័យ (ព្រំប្រទល់ក្រុងកំពង់ចាម-ស្រុកកំពង់សៀម) នឹងត្រូវយកមកតម្កល់នៅក្នុងបរវេណសាលាខេត្តកំពង់ចាម នាពេលឆាប់ៗខាងមុខ ជំនួសដោយរូបសំណាក "នាគព័ន្ធ" ថ្មី ដែលមានទំហំធំ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ដោយឯកឧត្តមបានលើកឡើងថារូបសំណាក "នាគព័ន្ធ" ស្ថិតនៅរង្វង់មូល "នាគព័ន្ធ" នឹងត្រូវដកចេញ ព្រោះស្ថិតនៅក្នុងគម្រោងការដ្ឋានពង្រីកកម្រិតផ្លូវជាតិលេខ៧ ពី២ គន្លង ទៅជា៤គន្លង ដែលថ្នាក់ដឹកនាំតម្រូវឲ្យកសាង រូបសំណាក "នាគព័ន្ធ" ថ្មី ដែលមានទំហំធំ និងដើម្បីឲ្យសាកសមជាមួយនឹងទំហំផ្លូវផងដែរ។
ឯកឧត្តមអភិបាលខេត្ត ថ្លែងសង្កត់ធ្ងន់ថា ក្នុងនាមយើងជាថ្នាក់ដឹកនាំ និងជាយុវជនជំនាន់ក្រោយ ត្រូវរួមគ្នា ថែរក្សា ការពារនូវមរតក និងស្នាដៃរបស់ថ្នាក់ដឹកនាំជំនាន់មុនៗ ដើម្បីជាការតបស្នង និងការដឹងគុណ និងដើម្បីទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រសម្រាប់ក្មេងជំនាន់ក្រោយៗទៀត។ នេះ សបញ្ជាក់ឲ្យឃើញពីការដឹកនាំដ៏ឈ្លាសវៃ និងគុណធម៌ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សមដូចប្រសាសន៍លើកឡើងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, ឯកឧត្តម អ៊ុន ចាន់ដា គឺជាបញ្ញវន្តមួយរូប។
ឯកឧត្តម ព្រឹទ្ធាចារ្យ ស្រី កានឿន អតីតប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម បានថ្លែងបញ្ជាក់អំពីប្រវត្តិ " រង្វង់មូលនាគព័ន្ធ" ដូច្នេះថា: រង្វង់មូល រូបសំណាក នាគព័ន្ធ ត្រូវបានបានកសាងឡើង ក្នុងទសវត្ស៦០ ក្នុងសម័យសង្គមរាស្ត្រនិយម ដែលជាស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមព្រឹទ្ធាចារ្យ បន្តថា ជាអកុសល រូបសំណាក "នាគព័ន្ធ" ខាងលើ ត្រូវបានកំទេច នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក្រោយមក នៅអំឡុងទសវត្ស៩០ ក្នុងអណ្តតិសម្តេចទេពញាណ ហ៊ុន ណេង ជាអភិបាលខេត្តកំពង់ចាម សម្តេចបានស្វែងរករូបថត រូបសំណាក នាគព័ន្ធ ខាងលើ និងក្រុមជាងដែលបានកសាង រូបសំណាកនាគព័ន្ធ ជំនាន់មុន មកកសាងឲ្យមានរចនាប័ទ្ម និងទំហំដូចគ្នា ដែលក្រុមជាងនោះ មានទីលំនៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។
✍️ Choun Rothnavong
10 164
+9
ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម
នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានចាត់លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខា ដោយមានការចូលរួមពី ឯកឧត្តម នាយកសាខា , លោកមេបញ្ជារងតំបន់ប្រតិបត្តិការសឹករងខេត្ត, លោកស្រីនាយករងរដ្ឋបាល , ក្រុមការងារ និងកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ចាម នាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយ ផ្តល់ជូនពលរដ្ឋភៀសសឹក ចំនួន ៣គ្រួសារ និងគ្រួសារ កងទ័ពជួរមុខ ១គ្រួសារ ដែលបានភៀសខ្លួនពីតំបន់រងគ្រោះដោយការវាយប្រហាររបស់កងទ័ពប្រទេសថៃ មកស្នាក់នៅ ក្នុងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ចាម ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម , ទឹកត្រី១យួរ , ទឹកស៊ីអ៊ីវ ១យួរ , ទឹកសុទ្ធ ៤យួរ កន្ទេល១ សាប៊ូ ២ដុំ មុង ១ ក្រមា ១ សារ៉ុង ១និង ថវិកា មួយចំនួនផងដែរ ។
10 164
+1
ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានបន្តស្រកចុះថែមទៀត
ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានបន្តស្រុកចុះថែមទៀតត បើយោងតាលោកលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះទឹកទន្លេបានស្រកចុះបន្តិចទៀតនៅកម្ពស់១២.៧៦ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹកស្រកកម្ពស់០,១៨ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ១០.៥៦ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។
ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។
10 164
+9
នារសៀលថ្ងៃ៦ ខែសីហា ឆ្នាំ២០២៥
លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម និងលោកស្រី សូហ្វាយអឺ ខេសិន ប្រធានកម្មវិធី ACCESS 2 និងជាសហប្រធាន (PCC) និងលោកស្រី Tegan Park លេខាធិការទី១ ស្ថានទូតអូស្ត្រាលី ចូលរួមដឹកនាំ កិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសម្របសម្រួលថ្នាក់ខេត្តក្នុងក្របខណ្ឌកម្មវិធី ACCESS ដំណាក់កាលទី២ ធ្វើនៅសាលប្រជុំសាលាខេត្ត ។ កិច្ចប្រជុំនេះមានការចូលរួមពីលោកស្រី Tegan Park លេខាធិការទី១ ស្ថានទូតអូស្ត្រាលី , លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត , លោកប្រធានមន្ទីរពេទ្យខេត្ត, ក្រុមការងារកម្មវិធី ACCESS 2 លោក លោកស្រី ជាសមាជិក នៃគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត (PCC), អាជ្ញាធរឃុំអូស្វាយ និងតំណាងអង្គការដៃគូអភិវឌ្ឍន៍,តំណាងជនពិការជួយខ្លួនឯងស្រុកបាធាយផងដែរ។
10 164
+9
នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ PCC ព្រមទាំងកម្មវិធី ACCESS2 ចុះទស្សន:កិច្ចសកម្មភាពគម្រោងផ្នែកព្យាបាលដោយចលនា នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដោយមានការចូលរួមពីលោកស្រី សូហ្វាយអឺ ខេសិន ប្រធានកម្មវិធី ACCESS 2 និងជាសហប្រធាន (PCC) និងលោកស្រី Tegan Park លេខាធិការទី១ ស្ថានទូតអូស្ត្រាលី និងក្រុមការងារ គណៈកម្មការសម្របសម្រួលថ្នាក់ខេត្តក្នុងក្របខណ្ឌកម្មវិធី ACCESS ដំណាក់កាលទី២ ។ បន្ទាប់មកលោកជំទាវចូលរួមកិច្ចប្រជុំ នៃ PCC លើកទី៣ មានគោលបំណង ដើម្បី៖ បង្ហាញសេចក្តីសង្ខេបស្តីពីសមិទ្ធផលសំខាន់ៗដែលដៃគូជាយុទ្ធសាស្ត្រ នៃកម្មវិធី ACCESS 2បានទទួល រយៈពេល១ឆ្នាំកន្លងមក។ បង្ហាញអំពីផែនការរួមនៃសកម្មភាពប្រចាំឆ្នាំ ខែកក្កដា២០២៥ ខែមិថុនា២០២៦ ក្នុងខេត្តកំពង់ចាម។ អនុម័តផែនការរួមនៃសកម្មភាពប្រចាំឆ្នាំ ខែកក្កដា២០២៥-ខែមិថុនា២០២៦។ កំណត់ចំនុចសក្តានុពលនៃការសហការគ្នារវាងវិស័យពាក់ព័ន្ធនៅក្នុងត្រីមាសខាងមុខ និងជំហានបន្ត ។
10 164
កូនឈើប្រណីត ជិត១ពាន់ដើម បានដាំដុះរួចរាល់ ក្នុងបរិវេណវត្ត ភ្នំព្រះវិហារ ស្រុកបាធាយ
(កំពង់ចាម) កូនឈើប្រណីត ចំនួន ៨៥០ដើម បាន ដាំដុះរួចរាល់ ស្ថិតក្នុងបរិវេណវត្ត ភ្នំព្រះវិហារ ឃុំតាំងក្រសាំង ស្រុកបាធាយ ដែលជាគំនិតផ្តួចផ្តើមឡើងដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម តបតាមដំណើរនិមន្តបិណ្ឌបាត របស់ព្រះគ្រូចៅអធិការវត្ត ភ្នំព្រះវិហារ។
ក្នុងដំណើរអញ្ចើញចុះពិនិត្យវឌ្ឍនភាព "សួនឈើប្រណីត" នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នេះ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក សុីម ថាវីរៈ បានជំរាបជូន ឯកឧត្តមអភិបាលខេត្ត, ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ថា កូនឈើដែលបានដាំដុះរួចរាល់ នៅលើទំហំផ្ទៃដី ជិត១ ហិកតា នេះ មានចំនួនសរុប ៨៥០ដើម ក្នុងនោះ មានប្រភេទកូនឈើប្រណីតជាច្រើនមុខ រួមមាន -ក្រញូង ១៥០ដើម, ធ្នង់ ១៥០ដើម, បេង ១៥០ដើម, គគីរ ១៥០ដើម, កកោះ ១៥០ដើម, រំដួល ៥០ដើម និងដើម ឆ័ត្រ ៥០ដើម។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត បន្តយកចិត្តទុកដាក់ មើលថែទាំកូនឈើដែលទើបដាំដុះរួចរាល់នេះ អោយបានជាប់ជាប្រចាំ រួមការដាក់បំប៉នជី ស្រោចទឹក ក៏ដូចជាការជួសឡើងវិញនូវរណ្តៅកូនឈើដែលបានងាប់ ដើម្បីឲ្យវាធំឡើងព្រមគ្នា ហើយត្រូវបំផុសស្មារតី ប្រជាពលរដ្ឋចេះស្រលាញ់ ការពារព្រៃឈើ ព្រោះព្រៃឈើគឺជាសម្បត្តិមហាសាល របស់មនុស្សជាតិ៕
10 164
+9
នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម រួមជាមួយលោកស្រី សូហ្វាយអឺ ខេសិន ប្រធានកម្មវិធី ACCESS 2 និងជាសហប្រធាន (PCC) បានអញ្ជើញដឹកនាំក្រុមការងារ PCC ព្រមទាំងកម្មវិធី ACCESS2 ចុះធ្វើទស្សនៈកិច្ចសកម្មភាពគម្រោង GBV (បន្ទប់ប្រឹក្សាយោបល់ ផ្ដល់សេវាចំរុះ ចំពោះអំពើហិង្សា ទាក់ទងនឹងយេនឌ័រខេត្តកំពង់ចាម ) នៅរដ្ឋបាលឃុំអូស្វាយ ស្រុកកំពង់សៀម ។
10 164
ថ្នាក់ដឹកនាំខេត្តកំពង់ចាម នាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងស្រុកបាធាយ
នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានមួយចំនួន ទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅក្នុងពុទ្ធសីមាវត្តចំនួន៤ ក្នុងស្រុកបាធាយ រួមមាន -វត្តសណ្ដែក- វត្តភ្នំព្រះវិហារ -វត្តតាំងក្រសាំង -និងវត្តប្រាសាទស្រីល័ក្ខ។
សម្រាប់គ្រឿងទេយ្យទាន របស់រដ្ឋបាលខេត្តកំពង់ចាម វេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន២វត្ត ខាងលើ គឺក្នុង១វត្តៗ រួមមាន៖ ទៀនចំណាំព្រះវស្សា ក្បាច់ចំនួន ១គូ អង្ករចំនួន ១០០ គីឡូក្រាម និងគ្រឿងទេយ្យទានមួយឈុតធំ រួមនឹងបច្ច័យមួយចំនួន។
គួររំលឹកផងដែរថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្លួនតាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធ ពិធី បុណ្យដោយ នាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេនព្រះសង្ឃតាមលទ្ធភាពផងដែរ៕
10 164
អាជ្ញាធរខេត្តកំពង់ចាម នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋភៀសសឹក និងគ្រួសារយោធិន
10 164
ឯកឧត្តម អ៊ុន ចាន់ដា បន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋភៀសសឹក, គ្រួសារកងទ័ពជួរមុខ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់់ នៅស្រុកបាធាយ
(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខា រួមជាមួយ ឯកឧត្តម ខ្លួត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណ:កម្មាធិការសាខា, មន្ត្រីអនុសាខាស្រុក និងមន្ត្រីពាក់ព័ន្ធ បានបន្តអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ សរុប ៨៥គ្រួសារ ក្នុងនេះ ពលរដ្ឋភៀសសឹក មកពីបណ្តាខេត្ត ចំនួន ៥ ជាប់តំបន់ព្រំដែន រួមមាន ខេត្តឧត្តរមានជ័យ, បន្ទាយមានជ័យ, បាត់ដំបង, ពោធិសាត់ និងខេត្តព្រះវិហារ ចំនួន ១៨គ្រួសារ រួមទាំងគ្រួសារយោធិនជួរមុខ ៤គ្រួសារ ដែលកំពុងជួបលំបាកជីវភាព ព្រមទាំងពលរដ្ឋរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ធ្ងន់ ស្រាលចំនួន ៦៣គ្រួសារ កើតមាននៅ ២ឃុំ ( ត្រប់-សណ្តែក) ក្នុងស្រុកបាធាយ។ ពិធីនេះ បានប្រារព្ធរៀបចំនៅក្នុងបរិវេណ វត្តសំវរសីល ហៅ វត្តសណ្តែក ស្ថិតក្នុងភូមិកំប៉ាល់ ឃុំសណ្តែក ស្រុកបាធាយ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខា បានសម្តែងការសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ចំពោះមហន្តរាយធម្មជាតិដែលធ្វើអោយប៉ះពាល់ទ្រព្យសម្បត្តិ និងខូចខាតលំនៅដ្ឋាន ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយគណៈកម្មាធិការសាខា ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ ដោយក្ដីនឹករលឹកនិង អាណិតអាសូរជាទីបំផុត ក្នុងស្ថានភាពដែលជម្លោះព្រំដែន មានសភាពតានតឹង បង្ខំអោយបងប្អូន ត្រូវចាកចោលលំនៅដ្ឋាន ផ្ទះសម្បែង ផ្អាកទាំងការប្រកបរបរទទួលទាន មួយរយ: ដើម្បីជំលៀសទាំងគ្រួសារ ចេញមករកកន្លែងដែល ធានា សុវត្ថិភាព សម្រាប់ស្នាក់នៅជាបណ្តោះអាសន្នសិន។ ទាំងនេះបង្ហាញអោយឃើញពីក្តីកង្វល់របស់សម្តេចប្រធាន ដែលតែងតែ បានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព របស់ ប្រជាជនរងគ្រោះ និង ងាយរងគ្រោះ ពិសេស ជនភៀសសឹក ឬ គ្រួសារកងទ័ពជួរមុខ ហើយតែងបានចាត់តំណាងចុះអន្តរាគមន៍ ផ្តល់អំណោយសង្រ្គោះជាបន្តបន្ទាប់ ដើម្បីជួយដោះស្រាយសម្រាលទុក្ខលំបាកបងប្អូនទាន់ពេលវេលា ដោយមិនរើសអើង និងមិនទុកនរណាម្នាក់ចោលឡើយ។
ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹក ដល់បងប្ហូនទាំងអស់គ្នា ខិតខំថែទាំសុខភាពអោយបានល្អ តាមទិសស្លោក " ស្រឡាញ់ខ្លួន អោយស្ងួនចំណី " រស់នៅត្រូវអនុវត្តវិធានអនាម័យស្អាត ៣យ៉ាង ដើម្បីបង្ការ ទប់ស្កាត់ ការពារការឆ្លងនៃជម្ងឺរាតត្បាតនានា ក្នងរយ:ពេលនៃការស្នាក់នៅនេះ ព្រោះថា បើមានការធ្វេសប្រហែស វាអាចនាំអោយប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាព បងប្អូន។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនទាំង ៨៥គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គក្រ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ៤យួរ កន្ទេល១ សាប៊ូ ២ដុំ មុង ១ ក្រមា ១និង ថវិកាមួយចំនួន។ ដោយឡែក ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ៦៣គ្រួសារ ផ្តល់ជូនថវិកាតាមកម្រិតប៉ះពាល់ ជាក់ស្តែង ដើម្បីស្តារការខូចខាតឡើងវិញ ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា និង ក្រុមការងារ បានអញ្ជើញ ប្រគេន ព្រះចៅអធិការវត្ត សំវរសីល ហៅវត្តសណ្តែក នូវ ទៀនចំណាំព្រះវស្សា ១គូ - សាដក ២ - អង្ករ ១០០គក្រ មី ត្រីខ ទឹកផ្លែឈើ ទឹកពិសាប្រណិត ២កេស និងបច្ច័យមួយចំនួន ផងដែរ៕
