រដ្ឋបាលខេត្តកំពង់ចាម
前往频道在 Telegram
📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览
频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 145 名订阅者,在 政治 类别中位列第 4 992,并在 柬埔寨 地区排名第 565 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 10 145 名订阅者。
根据 14 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -105,过去 24 小时变化为 0,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 6.70%。内容发布后 24 小时内通常能获得 5.35% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 680 次浏览,首日通常累积 543 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 5。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 15 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。
10 145
订阅者
无数据24 小时
-217 天
-10530 天
帖子存档
10 140
+8
នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណ:អភិបាលខេត្ត និងជាប្រធានប្រតិបត្តិសាខា តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម បានអញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងភាពអង់អាចដល់ស្ត្រី ក្នុងភាពជាអ្នកដឹកនាំ និងការនិយាយជាសាធារណៈ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។ វគ្គបណ្ដុះបណ្ដាលមានរយៈពេល ១ថ្ងៃ និងមានការអញ្ជើញជាគណៈអធិបតី ក្នុងកម្មវិធីបិទវគ្គបណ្ដុះបណ្ដាល ដោយលោកជំទាវ ខុង ស៊ុនអេង ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា អនុប្រធានកិត្តិយសសាខា និងលោកជំទាវ លន់ សូមានី សមាជិកាក្រុមប្រឹក្សាខេត្ត អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម។
10 140
+8
នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណ:អភិបាលខេត្ត និងជាប្រធានប្រតិបត្តិសាខា តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម បានអញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងភាពអង់អាចដល់ស្ត្រី ក្នុងភាពជាអ្នកដឹកនាំ និងការនិយាយជាសាធារណៈ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។ វគ្គបណ្ដុះបណ្ដាលមានរយៈពេល ១ថ្ងៃ និងមានការអញ្ជើញជាគណៈអធិបតី ក្នុងកម្មវិធីបិទវគ្គបណ្ដុះបណ្ដាល ដោយលោកជំទាវ ខុង ស៊ុនអេង ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា អនុប្រធានកិត្តិយសសាខា និងលោកជំទាវ លន់ សូមានី សមាជិកាក្រុមប្រឹក្សាខេត្ត អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម។
10 140
Repost from មន្ទីរព័ត៌មាន ខេត្តកំពង់ចាម
+4
រដ្ឋបាលស្រុកកងមាស និងរដ្ឋបាលស្រុកព្រៃឈរ ទទួលពលករមកពីប្រទេសថៃ ចំនួន ២៣នាក់
អានបន្ត
JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម
👉 Facebook
👉 YouTube
👉 Website
👉 TikTok
👉 X (Twitter)
10 140
+6
នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី (គ.ល.គ.យ.អ.) ក្រោអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការ ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួង បណ្តាក្រសួង-សា្ថប័ន អភិបាលរាជធានី/ខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត នៅសាលប្រជុំធំនៃទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ។
10 140
+7
នារសៀលថ្ងៃថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំ កិច្ចប្រជុំការអនុវត្តការងារវិស័យសុខាភិបាលឯកជន ស្ថិតនៅសាលាស្រុកបាធាយ ដែលមានការអញ្ជើញចូលរួមពីអភិបាលរងស្រុក កងកម្លាំងទាំបី ស្រុក ប្រធានមន្ទីរពេទ្យបង្អែក ប្រធានការិយាល័យប្រតិបត្តិសុខាភិបាលស្រុក មេឃុំ មណ្ឌលសុខភាព និងលោក លោកស្រីប្រធានការិយាល័យចំណុះសាលាស្រុកផងដែរ។
10 140
+8
នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម គូ ជាលី អនុរដ្ឋលេខាធិការក្រសួងផែនការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាគណៈអធិបតី បើកវគ្គបណ្ដុះបណ្ដាលស្ដីពី សៀវភៅណែរនាំការអភិវឌ្ឍសហគមន៍សំណង់លំនៅឋានបណ្ដោះអាសន្ន ដោយមានការចូលរួមមកពី មន្ទីរផែនការរាជធានី/ខេត្ត មន្ទីរ/អង្គភាព និងមន្ត្រីពាក់ព័ន្ធ នៅសាលប្រជុំសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។
10 140
+9
នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្តតំណាងដ៏ខ្ពងខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាគណៈអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយពង្រីកការយល់ដឹង និងប្រមូលធាតុចូលពីភាគីពាក់ពន្ធ័លេីការងារអភិវឌ្ឍន៍ទីក្រុងនិរន្តរភាព និងការគ្រប់គ្រងសំណល់ប្លាស្ទិកទីក្រុងទីប្រជុំជននៅកម្ពុជា ។ សិក្ខាសាលានេះធ្វើនៅសណ្ឋាគារ អិលប៊ីអិន អេស៊ាន ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការចូលរួមពីប្រតិភូក្រសួងបរិស្ថាន , មន្ត្រីនៃរដ្ឋបាលខេត្តកំពង់ចាម តំណាងក្រុមហ៊ុន និងសប្បកម្មកែច្នៃសំរាមក្រុងកំពង់ចាម , តំណាងខេត្ត/ក្រុង-ស្រុក គោលដៅរួមមាន៖ ខេត្តត្បូងឃ្មុំ , ខេត្តសៀមរាប , ខេត្តបាត់ដំបង , សាលាក្រុងរាជធានីភ្នំពេញ ,ខេត្តព្រះសីហនុ ,ខេត្តកែប និងខេត្តស្វាយរៀង ផងដែរ៕
10 140
+9
ស្រុកកំពង់សៀម ៖ នៅព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋបាលស្រុកកំពង់សៀម បានរៀបចំវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ ការអភិវឌ្ឍលើគ្រប់វិស័យ របស់ក្រុមប្រឹក្សាស្រុកកំពង់សៀម អាណត្តិទី៤ ឆ្នាំទី២ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុក និង លោក ទុន ណេត អភិបាល នៃគណអភិបាលស្រុក ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ក្រុមប្រឹក្សាស្រុក លោកស្រី ប្រធានការិយាល័យប្រជាពលរដ្ឋ លោក លោកស្រី នាយក នាយករង រដ្ឋបាលសាលាស្រុក កងកម្លាំងទាំង៣ លោក លោកស្រី ការិយាល័យជុំវិញស្រុក លោក លោកស្រី ប្រធានក្រុមប្រឹក្សាឃុំ ៨ឃុំ និងសមាជិក លោក លោកស្រី ប្រធានមណ្ឌលសុខភាព លោកគ្រូ អ្នកគ្រូ លោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំវិហារធំ ។ ដោយកម្មវិធីនេះប្រារព្ធឡើងនៅ បរិវេណវត្ត សម្ភអម្ពវ័នអណ្តូងស្វាយ ឃុំវិហារធំ ស្រុកកំពង់សៀម ។
10 140
+2
រដ្ឋបាលស្រុកកងមាស និងរដ្ឋបាលស្រុកព្រៃឈរ ទទួលពលករមកពីប្រទេសថៃ ចំនួន ១៧នាក់
(កំពង់ចាម) បើតាមរបាយការណ៍របស់មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ចាម បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៤ និង ៣០នាទី រដ្ឋបាលស្រុកកងមាស និងរដ្ឋបាលស្រុកព្រៃឈរ បានទទួលពលករមកពីប្រទេសថៃចំនួន ១៧ នាក់ ។
រដ្ឋបាលស្រុកកងមាស បានសហការណ៍ជាមួយកម្លាំងអាវុធហត្ខេត្តកំពង់ចាម កម្លាំងអាវុធហត្ថស្រុកកងមាស និងកម្លាំងអធិការនគរបាលស្រុក បានទទួលពលករមកពីប្រទេសថៃ ចំនួន ៧នាក់ ស្រី៥នាក់ ក្នុងនោះក្មេង១នាក់ ភេទស្រី ដែលមានទីលំនៅ នៅភូមិកងតាណឹងទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។
ជាមួយគ្នានោះ នៅស្រុក ព្រៃឈរ រដ្ឋបាលស្រុក បានទទួល ពលករ មកពីប្រទេសថៃ មាន ១០ នាក់ផងដែរ ស្រី ៤នាក់ ។
10 140
+9
ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងរដ្ឋបាលខេត្តកំពង់ចាម និងមជ្ឈមណ្ឌលព្យាបាលនិងស្ដារនីតិសម្បទា អ្នកមានគ្រឿងញៀន ខេវី ត្បូងឃ្មុំ
(កំពង់ចាម)៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ដារនីតិសម្បទា អ្នកមានគ្រឿងញៀន នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម មាស វិរិទ្ធ អគ្គលេខានៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងរដ្ឋបាលខេត្តកំពង់ចាម និងមជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកមានគ្រឿងញៀន ខេវី ត្បូងឃ្មុំ ដែលប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម។ ពិធីនេះមានការចូលរួមពីអភិបាលរងខេត្ត, ថ្នាក់ដឹកនាំមជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកមានគ្រឿងញៀន ខេវី ត្បូងឃ្មុំ, តំណាងអយ្យការអមសាលាដំបូងខេត្ត, នាយក នាយករងរដ្ឋបាលសាលាខេត្ត, ប្រធានពន្ធនាគារខេត្ត, តំណាងស្នងការដ្ឋាននគរបាលខេត្ត, តំណាងកងរាជអាវុធហត្ថខេត្ត, និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
10 140
+9
លោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុកកងមាស និងលោក ហង្ស សុផល ប្រធានក្រុមប្រឹក្សាស្រុក អញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិការសាធារណៈរបស់ក្រុមប្រឹក្សាស្រុកកងមាស ស្តីពីការអភិវឌ្ឍលើគ្រប់វិស័យរបស់រដ្ឋបាលស្រុកកងមាស នៅបរិវេណវត្តជេតពន្ធ ហៅវត្តត្រី ស្ថិតនៅភូមិស្តៅក្រោម ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ដែលមានអ្នកចូលរួមសរុប៣៤០នាក់ ស្រី១៧១នាក់។
#ស្រុកកងមាស ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥
10 140
+2
នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៤និង៣០នាទី រដ្ឋបាលស្រុកកងមាស បានទទួលពលករមកពីប្រទេសថៃ ចំនួន៧នាក់ ស្រី៥នាក់ ក្នុងនោះក្មេង១នាក់ ដែលមានទីលំនៅ នៅភូមិកងតាណឹងទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។
