ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

前往频道在 Telegram

📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览

频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 136 名订阅者,在 政治 类别中位列第 4 991,并在 柬埔寨 地区排名第 564 位。

📊 受众指标与增长动态

自 невідомо 创建以来,项目保持高速增长,吸引了 10 136 名订阅者。

根据 16 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -119,过去 24 小时变化为 -2,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 6.62%。内容发布后 24 小时内通常能获得 5.42% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 671 次浏览,首日通常累积 549 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 5。

📝 描述与内容策略

尚未提供频道描述。

凭借高频更新(最新数据采集于 17 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。

10 136
订阅者
-224 小时
-297 天
-11930 天
帖子存档
នៅថ្ងៃសៅរ៍ទី១៤ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណ
+9
នៅថ្ងៃសៅរ៍ទី១៤ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ​គណៈប្រចាំការគណបក្សខេត្ត ជាមួយគណៈកម្មាធិការគណបក្សស្រុក​ និងក្រុមការងារកសាងកម្លាំងគណបក្ស នៅទីស្នាក់ការគណបក្សខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន សមាជិកគណៈប្រចាំការបក្សខេត្ត -ប្រធានគណៈកម្មាធិការបក្សស្រុកចំការលើ-កងមាស-បាធាយ-ជើងព្រៃ-កំពង់សៀម-ព្រៃឈរ និងស្រុកស្ទឹងត្រង់ ព្រមទាំងក្រុមការងារកសាងកម្លាំង និងមន្ត្រីបក្សពាក់ព័ន្ធមួយចំនួន៕ ​

ក្បាលម៉ាស៊ីន និងសមាជិកមកពីគណបក្សផ្សេងៗនៅមូលដ្ឋាន ស្ម័គ្រចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនខេត្តកំពង់ចាម ដោយមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ គណបក្សប្រជាជនខេត្តកំពង់ចាម មានប្រារព្វពិធីសំណេះសំណាល និងបញ្ចូលថ្នាក់ដឹកនាំ សមាជិកគណបក្សថ្មី ដែលចាកចេញ ពីគណបក្សផ្សេងៗ ចំនួន ៨១ នាក់ ស្រី ២៣ មកពី ៦ស្រុក រួមមាន៖ ស្រុកបាធាយ-ជើងព្រៃ-ព្រៃឈរ-កំពង់សៀម-ចំការលើ-កងមាស និងស្រុកស្ទឹងត្រង់។ ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ខ្លូត ផន សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងវត្តមាន ឯកឧត្តមសមាជិកគណៈប្រការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈកម្មាធិការគណបក្សស្រុកទាំង៦ និងក្រុមចលនាកសាងគណបក្ស ដែលមានឯកឧត្តម សួន វ៉ាន់ឡេងជាប្រធាន និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួន។ មានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានសម្តែងការរីករាយ ស្វាគមន៍ យ៉ាងកក់ក្តៅ ជាមួយសមាជិកសមាជិកាថ្មី ទាំង៨១ រូប ដែលបានភ្ញាក់រលឹកចាកចេញពីគណបក្សផ្សេងៗ មករួមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។ ក្នុងឱកាសនោះឯកឧត្តម ក៏បានផ្ដល់អនុសាសន៍ដល់សមាជិក សមាជិកាថ្មីដែលមានខ្លឹមសារដូចខាងក្រោម៖ ១-អំពីប្រវត្តិ រចនាសម្ព័ន្ធ និងបេសកកម្ម របស់គណបក្សប្រជាជនកម្ពុជា ក្នុងការតស៊ូប្រឆាំអាណានិគមគ្រប់ប្រភេទ ដណ្ដើមឯករាជ្យ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ស្ដារកសាងប្រទេស បញ្ចប់សង្គ្រាម ដាក់ចេញគោលនយោបាយឈ្នះឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ លទ្ធិប្រជាធិបតេយ្យ សុខសន្តិភាព និងវឌ្ឍនភាព រហូតបច្ចុប្បន្ន ។ ២-សូមបន្តថែរក្សាសុខសន្តិភាព ចូលរួម កសាងអភិវឌ្ឍប្រទេសជាតិប្រកបដោយជវភាព កុំជឿតាមការឃោសនាញុះញង់ របស់ពួកប្រឆាំងជ្រុលនិយម។ ៣-បោះឆ្នោតគាំទ្រគណបក្សប្រជាជននៅគ្រប់ការបោះឆ្នោត, ត្រូវហ៊ានតស៊ូមតិវាយបករាល់ការឃោសនា មួលបង្កាច់របស់បក្សប្រឆាំងជ្រុលនិយម អគតិ។ ៤-អំពីបច្ចុប្បន្នភាពនៃសភាពការណ៍ព្រុំដែនកម្ពុជា-ថៃ សូមបងប្អូនបន្តការជឿជាក់គាំទ្ររាជរដ្ឋាភិបាល និង កងទ័ពរបស់យើង ដែលមានគោលជំហរម៉ឺងម៉ាត់ប្តូរផ្តាច់ ក្នុងការការពារអធិបតេយ្យ បូរណភាពដែនដី ជូនជាតិ មិនឱ្យមានការបាត់បង់។ ៥-គណបក្សនៅមូលដ្ឋាន សូមបន្តគ្រប់គ្រងជីវភាពនយោបាយរបស់បងប្អូន ដោយកុំឱ្យមានការរើសអើង និងអញ្ជើញបងប្អូនចូលរួមរាល់កិច្ចប្រជុំនានារបស់គណបកកស និងក្រុមការងារនៅមូលដ្ឋាន ដើម្បីបានជ្រួតជ្រាបអំពីបញ្ហារបស់ប្រទេសជាតិ ព្រមទាំងសមិទ្ធផលរបស់គណបក្ស និងរាជរដ្ឋាភិបាល សម្រេចបាន។ ៦-ឯកឧត្តម ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានប្រកាសផ្ដល់ជូន សមាជិក សមាជិកាចូលរួមទាំង ៨១ នាក់ ក្នុងម្នាក់ៗទទួលបាន ៥ ម៉ឺន រៀល ជាថវិកា សម្តេចតេជោ ប្រធានគណបក្សផ្ដល់ជូន សរុបថវិកា ៤លាន ប្រាំម៉ឺនរៀល៕

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង (ស្គន់-កំពង់ចាម) សម្រេចបាន ៥៦%

គណៈគ្រប់គ្រងសាលាវិទ្យាល័យ ហ៊ុន សែន ពាមជីកង (សាលារៀនជំនាន់ថ្មី) ស្រុកកងមាស ខេត្តកំពង់ចាម បង្ហាញពីការយកចិត្តទុកដាក់ក្នុងការអប់រំសិស្សានុសិស្ស

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ច
+8
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកែលម្អអាហារូបត្ថម្ភ ឆ្នាំ២០២៥-២០៣០ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដោយមានការចូលរួម រដ្ឋបាលរាជធានី-ខេត្ត មន្ទីរសុខាភិបាលរាជធានី-ខេត្ត អង្គការដៃគូរពាក់ព័ន្ធជាច្រើនរូប នៅសណ្ឋាគារសុខាភ្នំពេញ។

នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត ក្នុងនាមប្រធានក្រុមការងារចុះជួយសង្កាត់សំបួរមាស ក្រុងកំពង់
+5
នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត ក្នុងនាមប្រធានក្រុមការងារចុះជួយសង្កាត់សំបួរមាស ក្រុងកំពង់ចាម បានដឹកនាំ លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារ និងសមាជិក ចុះជួយតាមភូមិក្នុងសង្កាត់សំបួរមាស បានចុះនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្ដល់ជូនដល់តាមខ្នងផ្ទះគ្រួសារប្រប្រជាពលរដ្ឋចាស់ជរាមានជីវភាពខ្វះខាត ស្ត្រីស្រ្តីមេម៉ាយជួបការលំបាកមានកូនច្រើនក្នុងបន្ទុក ចំនួន ៤គ្រួសារ ក្នុងនោះ ភូមិតាណេង ២គ្រួសារ និងភូមិចំការខ្ពប ២គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងឃីត ១សម្រាប់ និងថវិកាចំនួន ៥០.០០០រៀល ។ ដោយឡែក គ្រួសារលោកស្រី សែម ស៊ាងហាក់ ដែលជាស្ត្រីមេម៉ាយជួបការលំបាក រស់នៅភូមិចំការខ្ពប មានកូនក្នុងបន្ទុក (កូនបងឈប់រៀនព្រោះនៅមើលថែប្អូនតូច ) លោកជំទាវ និងក្រុមការងារបានឧបត្ថម្ភ ថវិកា ចំនួន ១០០.០០០រៀល ដើម្បីជួយសម្រួលដល់ការទិញសម្ភារៈសម្រាប់បន្តការសិក្សាឡើងវិញផងដែរ ។

នៅព្រឹកថ្ងៃទីសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃ
+9
នៅព្រឹកថ្ងៃទីសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ខេត្ដដើម្បីចុះសិក្សាស្រាវជ្រាវធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋនិងអត្តសញ្ញាណកម្មដីធ្លី ក្នុងឃុំរាបាយណ៍ និងឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កិច្ចប្រជុំនេះធ្វើឡើងនៅសាលាស្រុកស្រីសន្ធរ  ។

សហព័ន្ធប្រដាល់គុណខ្មែរប្រាប់ស្ថានីយទូរទស្សន៍ទាំងអស់ឲ្យបញ្ឈប់ការចាប់គូរាល់កីទ្បាករ កីទ្បាការិនីជនជាតិថៃ ចាប់ពីថ្ងៃទី១៣ ខែមិថុន
សហព័ន្ធប្រដាល់គុណខ្មែរប្រាប់ស្ថានីយទូរទស្សន៍ទាំងអស់ឲ្យបញ្ឈប់ការចាប់គូរាល់កីទ្បាករ កីទ្បាការិនីជនជាតិថៃ ចាប់ពីថ្ងៃទី១៣ ខែមិថុនា តទៅ

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម ផ្ញើសារលិខិតរំលែកទុក្ខ គោរពជូន លោកជំទាវ សាប៊ី ពិន្ថា ព្រមទាំងក្រុមគ្
+1
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម ផ្ញើសារលិខិតរំលែកទុក្ខ គោរពជូន លោកជំទាវ សាប៊ី ពិន្ថា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ទីប្រឹក្សាប្រធានព្រឹទ្ធសភា និងជាអតីតសមាជិករាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវជាស្វាមីរបស់ លោកជំទាវ ដែលបានទទួលមរណភាព នាថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ។

មតិគាំទ្ររបស់ប្រជាពលរដ្ឋខេត្តកំពង់ចាម ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា​ និងថៃ

មតិគាំទ្ររបស់អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តកំពង់ចាម ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា​ និងថៃ