ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

前往频道在 Telegram

📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览

频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 165 名订阅者,在 政治 类别中位列第 4 942,并在 柬埔寨 地区排名第 550 位。

📊 受众指标与增长动态

自 невідомо 创建以来,项目保持高速增长,吸引了 10 165 名订阅者。

根据 09 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -110,过去 24 小时变化为 0,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 6.77%。内容发布后 24 小时内通常能获得 5.45% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 689 次浏览,首日通常累积 554 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 5。

📝 描述与内容策略

尚未提供频道描述。

凭借高频更新(最新数据采集于 10 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。

10 165
订阅者
无数据24 小时
-237 天
-11030 天
帖子存档
សាលាខេត្ដកំពង់ចាម៖នៅព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា
+8
សាលាខេត្ដកំពង់ចាម៖នៅព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការសម្របសម្រួលផ្ដល់ឯកសារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ឯក តុប នេត អគ្គនាយក នៃអគ្គយកដ្ឋានអត្តសញ្ញាណកម្ម កិច្ចប្រជុំនេះធ្វើឡើងនៅតាមរយៈប្រព័ន្ធវីដេអូ Zoom ។

ចំណង់ដៃសម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ គឺសំណង់ស្ទាក់ទឹកព្រែកតាយី​ ក្នុងឃុំពាមកោះស្នា​ ស្រុកស្ទឹងត្រង់ ស្ថាបនារួច​រាល់ជាស្ថាពរ (កំពង់ចាម) ៖ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារខេត្ត មន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យសមិទ្ធផលថ្មីស្រឡាងមួយទៀតរបស់ សម្តេចបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺសំណង់ស្ទាក់ទឹកព្រែកតាយី​ ស្ថិតក្នុងឃុំពាមកោះស្នា​ ស្រុកស្ទឹងត្រង់ ដែលបានស្ថាបនារួច​រាល់ជាស្ថាពរ។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងថា សំណង់ស្ទាក់ទឹកព្រែកតាយីនេះ បានបើកការដ្ឋានសាងសង់ នៅក្នុងខែមីនា ឆ្នាំ ២០២៥ និងស្ថាបនារួចរាល់នៅពេលនេះ ហើយសំណង់នេះ អាចស្ទាក់ទឹកស្តុកទុកបានប្រមាណជា ៤៥ម៉ឺនម៉ែត្រគូប សម្រាប់ជាប្រយោជន៍ដល់ប្រជាកសិករ ស្រោចស្រពដំណាំ ចំនួន ៤ភូមិ ក្នុងនោះមាន៖ ភូមិពាមក្នុង,ភូមីដីលើ,ភូមិពាមក្រៅ និងភូមិទួលរការ ស្មើនឹង ១.៦៤៥គ្រួសារ ជាពិសេសពួកគាត់អាចមានលលទ្ធភាពស្រោចស្រពស្រូវប្រាំងបាន ចំនួន ៤២២ហិកតា និងដំណាំរួមផ្សំ ជាង១០ហិកតា ផ្សេងទៀត៕

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដឹកនាំកម្លាំងផ្ទាល់ពន្លត់អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅកណ្តាលក្រុងកំពង់ចាម នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥

នៅព្រឹកថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភ
+9
នៅព្រឹកថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិភាក្សា រកដំណោះស្រាយ ជាលើកទី៣ដោយទទួលបានជោគជ័យ លើករណីវិវាទដីធ្លី ស្ថិតនៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ដ ។ ✅ជាលទ្ធផល: ភាគីទាំងពីរបានទទួលយកការសម្រុះសម្រួលគ្នាបញ្ចប់វិវាទដីធ្លីនឹងគ្នា ដោយឆ្ពោះទៅបំពេញបែបបទស្នើសុំប្លង់កម្មសិទ្ធិដីធ្លីរៀងខ្លួន ៕

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះសួរសុខទុក្ខ ភរិយាយោធិនជួរមុខ ជាជនភៀសសឹក ១នាក់ ដែលមកថែទាំសុខភាពត្រៀមសម្រាលកូនក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម នៅព្រឹកថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត រួមដំណើរដោយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នាយកសាខា, ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត, ប្រធាន អនុប្រធានមន្ទីរពេទ្យ បានអញ្ជើញចុះសួរសុខទុក្ខ លោកស្រី ជា មួយលាភ អាយុ៣៥ឆ្នាំ ជាភរិយាយោធិនជួរមុខទិសមុំបី បានភៀសសឹកពី ភូមិសែនរុងរឿង១ ឃុំទឹកក្រហម ខេត្តព្រះវិហារ ដែលបានត្រៀមសម្រាលកូន នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បាននាំយកបណ្តាំផ្ញើសាកសួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលក្នុងតូនាទីជាឥស្សរជនឆ្នើមថ្នាក់ជាតិ សម្តេចប្រធាន តែងតែបានណែនាំអោយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិថ្នាក់សាខា និងបណ្តាញការងារគ្រប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ ក្នុងនោះ ត្រូវផ្តោតជាសំខាន់ទៅលើគ្រួសារកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ពិសេស ការគាំពារ សុខភាព មាតា ទារក និងកុមារ ដោយមិនរើសអើង។ ឯកឧត្តម អ៊ុន ចាន់ដា បានផ្តល់អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនលោកស្រី ជា មួយលាភ រួមមាន: អង្ករ ៥០គក្រ រួមទាំង គ្រឿងឧបភោគ បរិភោគ ទឹកដោះគោឆៅ ២យួរ ទឹកសុទ្ធ ២កេស ឃីតស្ត្រី ១ឈុត និង ថវិកាចំនួន ១០លានរៀល៕

អនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បន្តចាត់
+9
អនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បន្តចាត់ក្រុមការងារខេត្ត ដឹកនាំដោយ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នេះ បានទទួលបងប្អូនពលករចេញដំណេីរពីច្រកព្រំដែនដូង​ ខេត្តបាត់ដំបង​ និងច្រកព្រំ​ ខេត្តប៉ៃលិន​ ​ចំនួន​ ១១៧នាក់​ ស្រី​ ៤២នាក់​ និងបានមកដល់ខេត្តកំពង់ចាម​ ដោយសុវត្ថិភាព តាមរយៈ​រថយន្តក្រុង ចំនួន១៤គ្រឿង។ បើតាមរបាយការណ៍របស់មន្ទីរការងារ ខេត្តកំពង់ចាម គិតមកត្រឹមថ្ងៃទី១០ សីហា នេះ មានពលករវិលមកដល់ខេត្តកំពង់ចាម សរុប ៥២១៤នាក់ ស្រី ២៥១៤ នាក់។

នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាល
+9
នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ដកំពង់ចាម បានអញ្ជេីញទទួលអំណោយឧបត្ថម្ភពីក្រុមហ៊ុន MC TISSUE industry Co.;Ltd ដែលបានឧបត្ថម្ភក្រដាសជូតមាត់ចំនួន៦២០ កេស​ ជូនដល់រដ្ឋបាលខេត្ដ ដើម្បីឧបត្ថម្ភដល់ជនភៀសសឹក​ និងកងទ័ពសមរភូមិជួរមុខនៅតាមបណ្ដោយព្រំដែនកម្ពុជា~ថៃ តាមការអំពាវនាវរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ សូមគោរពជូនពរ លោកប្រធានក្រុមហ៊ុន និងសហការី សូមជួបប្រទះនូវពុទ្ធពរ ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡេីយ ។

ពលរដ្ឋភៀសសឹកពីព្រំដែន ចំនួន ២០គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា -----'-''--'------------ នៅរសៀលថ្ងៃសៅរ៍ ទី០៩
+9
ពលរដ្ឋភៀសសឹកពីព្រំដែន ចំនួន ២០គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា -----'-''--'------------ នៅរសៀលថ្ងៃសៅរ៍  ទី០៩  ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្ដម ស្រី សុភ័ក្ដ្រ លេខាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា  ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួនមកពីជាប់តំបន់ព្រំដែន ចំនួន ២០គ្រួសារ  ដែលបច្ចុប្បន្នស្នាក់នៅក្នុងស្រុកស្ទឹងត្រង់ ។

ព្រឹកថ្ងៃសៅរ៍​ ទី៩​ ខែសីហា​ ឆ្នាំ២០២៥ កិច្ចប្រជុំបន្ទាន់​ ស្តីពី​ ការស្រង់ទិន្នន័យពលករដែលវិលត្រឡប់មកពីប្រទេសថៃ​ ដែលមកស្នាក់អា
+9
ព្រឹកថ្ងៃសៅរ៍​ ទី៩​ ខែសីហា​ ឆ្នាំ២០២៥ កិច្ចប្រជុំបន្ទាន់​ ស្តីពី​ ការស្រង់ទិន្នន័យពលករដែលវិលត្រឡប់មកពីប្រទេសថៃ​ ដែលមកស្នាក់អាស្រ័យរស់នៅក្នុងភូមិសាស្ត្រក្រុងកំពង់ចាម​ ខេត្តកំពង់ចាម។ ក្រោមអធិបតីភាពលោក​ លី​ សុវណ្ណ​ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម​។ ដោយមានអញ្ជេីញចូលរួមពីលោក​ អភិបាលរងទទួលបន្ទុកការងារ​ លោក​ លោកស្រី​ នាយក​ នាយករងរដ្ឋបាលក្រុង​ ប្រធានការិយាល័យសង្គមកិច្ច​ និងសុខុមាលភាពសង្គម​ អធិការងទទួលបន្ទុកការងារ​ លោក​ លោកស្រី​ ចៅសង្កាត់ទាំងបួន​ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំងបួន​ មេភូមិគ្រប់ភូមិ​ និងមន្ត្រីពាក់ព័ន្ធ នៅសាលប្រជុំធំ​ សាលាក្រុងកំពង់ចាម។