ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

前往频道在 Telegram

📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览

频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 167 名订阅者,在 政治 类别中位列第 4 925,并在 柬埔寨 地区排名第 545 位。

📊 受众指标与增长动态

自 невідомо 创建以来,项目保持高速增长,吸引了 10 167 名订阅者。

根据 08 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -114,过去 24 小时变化为 0,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 6.68%。内容发布后 24 小时内通常能获得 5.52% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 680 次浏览,首日通常累积 562 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 5。

📝 描述与内容策略

尚未提供频道描述。

凭借高频更新(最新数据采集于 09 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。

10 167
订阅者
无数据24 小时
-207 天
-11430 天
帖子存档
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារ ជូនគណៈអភិបាលខេត្តកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារ ជូនគណៈអភិបាលខេត្តកំពង់ចាម JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តក
+6
នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញអធិបតីក្នុងពិធីប្រកាសតែងតាំងមន្រ្តីរាជការ ឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកកំពង់សៀម ខេត្តកំពង់ចាម។

នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តក
+5
នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងដំណើការសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលស្ទឹងត្រង់ ។ ក្នុងពិធីនោះក៏មានការចូលរួម ដោយលោក អភិបាលស្រុកស្ដីទី ក្រុមប្រឹក្សាស្រុក លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត មេឃុំ តំណាងអង្គការមិនមែនរដ្ឋាភិបាល សមាគម និងដែគូរអភិវឌ្ឍផងដែរ។

នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខ
+7
នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងដំណើការសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលស្ទឹងត្រង់ ។ ក្នុងពិធីនោះក៏មានការចូលរួម ដោយលោក អភិបាលស្រុក ក្រុមប្រឹក្សាស្រុក លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត មេឃុំ តំណាងអង្គការមិនមែនរដ្ឋាភិបាល សមាគម និងដែគូរអភិវឌ្ឍផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារ ជូនគណៈអភិបាលខេត្តកំពង់ចាម បន្ទាប់ពីការប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្ត កំពង់ចាម ២រូប និងនាយករដ្ឋបាលខេត្តថ្មី នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈ អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារ ជូនគណៈអភិបាលខេត្តកំពង់ចាម នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ទាំង១០រូប និងលោកនាយក នាយករងរដ្ឋបាលខេត្ត ព្រមទាំង នាយក នាយករងទីចាត់ការ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ បើយោងតាមសេចក្តីសម្រេច ស្តីពី ការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារ ជូនគណៈអភិបាលខេត្តកំពង់ចាម គណៈអភិបាលខេត្តកំពង់ចាម ត្រូវគ្រប់គ្រង និងដឹកនាំដោយអភិបាលខេត្ត ១រូប និងអភិបាលរង ចំនួន ១០រូប ជាជំនួយការ។ ដូច្នេះ អភិបាល និងអភិបាលរងខេត្ត ត្រូវរួមគ្នាដឹកនាំ គ្រប់គ្រងកិច្ចការរដ្ឋបាលដែនដី ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ នៅក្នុងក្របខ័ណ្ឌ នៃភូមិសាស្ត្រខេត្តកំពង់ចាម ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ លិខិតបទដ្ឋានជាធរមាន និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ ក្រៅពីកិច្ចការដែលបានបែងចែក អភិបាលខេត្ត អាចប្រគល់ភារកិច្ចបន្ថែមជូនអភិបាលរង ទៅតាមសំណូមពរការងារជាក់ស្តែងរបស់រដ្ឋបាលខេត្ត ។ ចំពោះរបៀបរបបធ្វើការងាររបស់គណៈអភិបាលខេត្ត ត្រូវអនុវត្តឱ្យបានស្របទៅតាមសេចក្តីណែនាំ លេខ ០៤៧ សណន ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ស្តីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក៕

អបសាទរ ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងនាយករដ្ឋបាលសាលាខេត្ត

ដើមផ្កាផ្សេងៗជាង ១៥០០០ដើមនឹងដាំលើលកំណាត់ផ្លូវជាតិលេខ៧ ស្គន់-ក្រុងកំពង់ចាម ដើម្បីបង្កើនភាពស្រស់បំព្រង

អបសាទរ ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងនាយករដ្ឋបាលសាលាខេត្ត (កំពង់ចាម)៖ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងនាយករដ្ឋបាលសាលាខេត្ត ស្ថិតនៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ សរុបប្រមាណ ២០០នាក់។ សូមជម្រាបជូនដែរថា ពិធីប្រកាសមុខតំណែងខាងលើ ត្រូវបានរៀបចំឡើងក្នុងការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ ចំនួន ៣រូប ដូចខាងក្រោម៖ ១-ត្រូវបានផ្ទេរភារកិច្ច លោក ចាន់ រ៉ាន់ ពីអភិបាលរងខេត្តព្រៃវែង ឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ជំនួសលោក ហាន កុសល។ ២-ត្រូវបានតែងតាំងលោក ឃន ប្រុស ពីនាយករដ្ឋបាលសាលាខេត្តកំពង់ចាម ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណ:អភិបាលខេត្តកំពង់ចាម។ ៣-ត្រូវបានតែងតាំង លោក ជា សិលា ជានាយករដ្ឋបាលសាលាខេត្តកំពង់ចាម ជំនួសលោក ឃន ប្រុស៕

បិទវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យសម្ភារៈ មធ្យោបាយធ្វើការរបស់សមត្ថកិច្ច ដើម្បីការរក្សាសន្តិសុខ

នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេ
+7
នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយប្រធានអង្គការសមាគម អាដហុក នៅសាលប្រជុំសាលាខេត្តកំពង់ចាម។ ក្នុងជំនួបនេះដែរ លោក ប្រធានអង្គការសមាគម បានផ្ដល់នូវរបាយការណ៍សកម្មភាព និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការ និងរដ្ឋបាលខេត្តកំពង់ចាម។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល
+9
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារពិនិត្យនិងពិភាក្សា វិវាទដីធ្លីចំនួន៤ ករណី នៅស្រុកស្រីសន្ធរ កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ដ ។

ដើមឈើផ្កា "ជើងគោ" ១៥.០០០ដើម នឹងដាំនៅតាមបណ្តោយផ្លូវជាតិលេខ៧ (ស្គន់-ក្រងកំពង់ចាម)   (កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានសហការជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជាប្រធានគម្រោងសាងសង់ផ្លូវជាតិលេខ៧ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ​វឌ្ឍនភាព ការងារស្ថាបនាផ្លូវជាតិលេខ​៧​ និងរៀបចំប្រព័ន្ធសុវត្ថិភាព​ ជាពិសេស ការគ្រោងរៀបចំដាក់ដាំដើមឈើផ្កា ប្រភេទ "ជើងគោ" ចំនួន ១៥.០០០ដើម ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូល ស្គន់ ស្រុកជើងព្រៃ រហូតដល់ រង្វង់មូល ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលដើមឈើផ្កាខាងលើ ជាអំណោយរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែននគររូបនីយកម្ម និងសំណង់ តាមរយៈការស្នើសុំពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។   នាឱកាសនោះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា គម្រោងដាក់ដាំដើមឈើផ្កា យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលពុំធ្លាប់មានពីមុនមក គឺបានព្រមព្រៀងនិងឯកភាពទាំងស្រុង ពីក្រសួងពាក់ព័ន្ធ រួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន និង ក្រសួងបរិស្ថាន។ ឯកឧត្តម អភិបាលខេត្ត បន្តថា យើងក៏មានផែនការ រួចហើយដែរ ចំពោះការដាក់ដដើមឈើផ្កាទាំងនេះ ដោយតម្រូវឲ្យក្រសួង និងអង្គភាពពាក់ព័ន្ធ ធ្វើការសហការជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងការចលនា ថែរក្សា ការពារ គឺ "មនុស្ស១គ្រួសារ ថែរក្សាដើមឈើផ្កា១ដើម។  សំដៅធ្វើយ៉ាងណាឲ្យការធ្វើចរាចរណ៍តាមដងផ្លូវនេះមានសុវត្ថិភាពខ្ពស់ និងបង្កើនសោភ័ណភាពបរិស្ថានតាមដងផ្លូវ។ ថ្លែងក្នុងឱកាសបិទកិច្ចប្រជុំ ឯកឧត្តម ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជាប្រធានគម្រោងសាងសង់ផ្លូវជាតិលេខ៧ បានថ្លែងកោតសរសើរដល់រដ្ឋបាលខេត្តកំពង់ចាម ដែលបានពុះពារ សហការជាមួយក្រសួងពាក់ព័ន្ធ ជំរុញឲ្យការស្ថាបនាផ្លូវជាតិលេខ៧ ទទួលបានជោគជ័យ គួរជាទីមោទនៈ ដែលគិតមកដល់ពេលនេះ ការដ្ឋានសាងសង់ផ្លូវជាតិលេខ៧ សម្រេចបានប្រមាណជាង ៧០%ហើយ។ ឯកឧត្តម ប្រធានគម្រោង បានថ្លែងបន្តទាំងទឹកមុខញញឹមថា សូមចូលរួមអបអរ ដល់ប្រជាពលរដ្ឋ ខេត្តកំពង់ចាម ដែលមានអភិបាលខេត្ត ប្រកបដោយ ថាមពល៕

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល
+9
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារពិនិត្យនិងពិភាក្សា វិវាទដីធ្លីចំនួន៤ ករណី នៅស្រុកស្រីសន្ធរ កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ដ ។