ch
Feedback
កម្រងវិស័យការងារ​ (ច្បាប់​)

កម្រងវិស័យការងារ​ (ច្បាប់​)

前往频道在 Telegram

❤️️​ចែករំលែកឥតគិតថ្លៃ👋សូមកុំយកទៅបោះពុម្ភះឬ​ចែកចាយក្នុងន័យទាញផលចំនេញ​ ឬកែច្នៃ​ ឬធ្វេីអោយប៉ះពាល់​កម្មសិទ្ធិ​ម្ចាស់ដេីម👌 ក្រុបដៃគូ​ 👉និស្សិត​ច្បាប់​ https://t.me/Daravanlawhttps://t.me/studentelaw04rule https://t.me/khmeradminstrationstudy

显示更多
729
订阅者
无数据24 小时
+27
无数据30
帖子存档
Repost from HENG Sour
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា អញ្ជើញចូលរួមប្រារព្ធខួប២០ឆាំ្នរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងពិព័រណ៍ការងារលើកទី៤ #MLVT #HENGSour

Repost from HENG Sour
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្ពោធរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីពង្រឹងសមត្ថភាពពលកម្មជំនាញរបស់កម្ពុជា និង
+9
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្ពោធរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីពង្រឹងសមត្ថភាពពលកម្មជំនាញរបស់កម្ពុជា និងបង្កើនការទាក់ទាញវិនិយោគិន (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានសម្ពោធរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ZHAO HAIYAN (ចាវ ហាយយាន) អគ្គទីប្រឹក្សាទូតទទួលបន្ទុកកិច្ចការកុងស៊ុលប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រុមហ៊ុន Jiangsu Huibo Robotics Technology រួមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា សមិទ្ធផលរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិតនេះ នឹងធ្វើឱ្យយុវជនកម្ពុជា និយាយជារួម និងសិស្ស-និស្សិតដែលសិក្សានៅវិទ្យាស្ថាន NPIC និយាយដោយឡែក កាន់តែមានសមត្ថភាពជំនាញកាន់តែខ្ពស់បន្ថែមទៀត ដែលស្របទៅតាមតម្រូវការទីផ្សារការងារដែលកំពុងសម្បូរបែបក្នុងបរិបទបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន។ ការខិតខំបំពាក់បំប៉នដល់សិស្ស-និស្សិតកម្ពុជានូវជំនាញឌីជីថល និងបញ្ញាសិប្បនិម្មិតនេះដែរ ក៏ជាគន្លឹះសំខាន់មួយក្នុងការបង្កើនការទាក់ទាញវិនិយោគិនពីបរទេសឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ “ប្រសិនជាគ្មានការរីកចម្រើនផ្នែកធនធានមនុស្សជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ និងផលិតភាពនោះទេ កម្ពុជាក៏មិនអាចពង្រីកឧត្តមភាពនៃការប្រកួតប្រជែងជាមួយបណ្ដាប្រទេសនានាក្នុងការទាក់ទាញគម្រោងវិនិយោគថ្មីៗនោះឡើយ”។ បើតាមឯកឧត្តមរដ្ឋមន្ត្រី ការអភិវឌ្ឍធនធានមនុស្ស គឺជានយោបាយសំខាន់មួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមអាណត្តិដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងគោលបំណងធានាឱ្យបានធនធានមនុស្សកាន់តែល្អ ប្រកបដោយគុណភាព និងមានលទ្ធភាពប្រកួតប្រជែងនៅក្នុងទីផ្សារ។ ឯកឧត្តមរដ្ឋមន្ត្រីក៏មិនភ្លេចថ្លែងអំណរគុណដល់ក្រុមហ៊ុន Jiangsu Huibo Robotics Technology ដែលបានផ្តល់ជាអំណោយជារោងជាងមកដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលធ្វើឱ្យវិទ្យាស្ថានដ៏ទំនើបរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមួយនេះកាន់តែទំនើប និងមានសមត្ថភាពកាន់តែខ្ពស់ក្នុងការបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋខ្មែរបន្ថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានរំលេចផងដែរថា វត្តមាននៃជំនួយរបស់ក្រុមហ៊ុនទំនើបរបស់ចិននេះ នឹងក្លាយជាធ្នាក់នាំយកក្រុមហ៊ុនវិនិយោគចិនធំៗឱ្យមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត៕ #MLVT #HENGSour

Repost from HENG Sour
ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមអ
+1
ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមអបអរសាទរ និងគោរពជូនចំពោះ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលឯកឧត្តមត្រូវបាន ព្រះចៅអធិរាជជប៉ុន ប្រទាន និងយាងបំពាក់ផ្ទាល់នូវគ្រឿងឥស្សរិយយស Grand Cordon of the Order of the Rising Sun #MLVT #HENGSour

Repost from HENG Sour
ប្រកាស ស្តីពីសៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន #MLVT #HENGSour
+4
ប្រកាស ស្តីពីសៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន #MLVT #HENGSour

Repost from HENG Sour
ប្រកាស ស្តីពីការធ្វើការបន្ថែមម៉ោងក្រៅពីថិរវេលាធ្វើការធម្មតា ការធ្វើការនៅថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួល និងការព្យួរការឈប់សម្រាក
+5
ប្រកាស ស្តីពីការធ្វើការបន្ថែមម៉ោងក្រៅពីថិរវេលាធ្វើការធម្មតា ការធ្វើការនៅថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួល និងការព្យួរការឈប់សម្រាកប្រចាំសប្តាហ៍។ #MLVT #HENGSour

Repost from HENG Sour
ប្រកាស ស្តីពីសៀវភៅបើកប្រាក់ #MLVT #HENGSour
+5
ប្រកាស ស្តីពីសៀវភៅបើកប្រាក់ #MLVT #HENGSour

Repost from Nop Legal
ច្បាប់ស្តីពីការងារ ដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ ត្រូវបានធ្វើវិសោធនកម្មចំនួន ៣ លើក៖ ទី១. ច្បាប់ស្តីពីវិសោធនកម្ម មាត្រា ១៣៩ និងមាត្រា ១៤៤ នៃច្បាប់ស្តីពីការងារ ដែលច្បាប់ស្តីពីវិសោធនកម្មនេះត្រូវបានប្រកាសឲ្យបើដោយព្រះរាជក្រមលេខ នស/រកម/០៧០៧/០២០ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧។ ទី២. ច្បាប់ស្តីពីវិសោធនកម្ម មាត្រា ៨៧ ចំណងជើងចំណុច “គ” ផ្នែកទី៣ នៃជំពូកទី៤ មាត្រា ៨៩ មាត្រា ៩០ មាត្រា ៩១ មាត្រា ៩៤ មាត្រា ១១០ មាត្រា ១២០ និងមាត្រា ១២២ នៃច្បាប់ស្តីពីការងារ ដែលច្បាប់ស្តីពីវិសោធនកម្មនេះត្រូវបានប្រកាសឲ្យបើដោយព្រះរាជក្រមលេខ នស/រកម/០៦១៨/០១០ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។ ទី៣. ច្បាប់ស្តីពីវិសោធនកម្ម មាត្រា ១២៣ មាត្រា ១៣៨ មាត្រា ១៦២ មាត្រា ៣០០ មាត្រា ៣៤៣ មាត្រា ៣៥០ មាត្រា ៣៦៣ និងមាត្រា ៣៦៧ នៃច្បាប់ស្តីពីការងារ ដែលច្បាប់ស្តីពីវិសោធនកម្មនេះត្រូវបានប្រកាសឲ្យបើដោយព្រះរាជក្រមលេខ នស/រកម/១០២១/០១១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១។

Repost from Nop Legal
+2
LLL_Amendment 2007.pdf0.77 KB

សមិទ្ធផលថ្មីៗដ៏សម្បូរបែបជាច្រើនបន្តកើតមាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា🇰🇭 🎥 - KiloTRAVEL JOIN 🇰🇭 យេីងជឿជាក់លេីកម្ពុជា

ក្នុងឱកាស “អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ” កម្មករនិយោជិត និងតំណាងសហគ្រាស ប្តេជ្ញាបន្តចូលរួមធ្វើឱ្យមានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ។ #MLVT #HENGSour

អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៥ ក្រោមប្រធានបទ “ រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយច
អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៥ ក្រោមប្រធានបទ “ រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់ ” #MLVT #HENGSour