ch
Feedback
សេដ្ឋកិច្ច និងទីផ្សារការងារ

សេដ្ឋកិច្ច និងទីផ្សារការងារ

前往频道在 Telegram

ច្រកនៃការផ្តល់ព័ត៌មាន ចំណេះដឹងដែលមានប្រភពច្បាស់លាស់អំពី សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ផលិតភាព ទីផ្សារការងារ និងជំនាញវិជ្ជាជីវៈ សាកល និងកម្ពុជា

显示更多
2 006
订阅者
无数据24 小时
-37 天
-630 天
帖子存档
ឱនភាពថវិការបស់សហរដ្ឋអាមេរិកកើនឡើងនៅក្នុងខែកក្កដា ដោយសារតែការចំណាយខ្ពស់ និងចំណូលពន្ធអវិជ្ជមាន អាមេរិក៖ ឱនភាពថវិការបស់សហរដ្ឋអាម
ឱនភាពថវិការបស់សហរដ្ឋអាមេរិកកើនឡើងនៅក្នុងខែកក្កដា ដោយសារតែការចំណាយខ្ពស់ និងចំណូលពន្ធអវិជ្ជមាន អាមេរិក៖ ឱនភាពថវិការបស់សហរដ្ឋអាមេរិកក្នុងខែកក្កដា ឆ្នាំ២០២៦ បានកើនដល់ ៤៣២ពាន់លានដុល្លារ ដែលជាគម្លាតប្រចាំខែធំបំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២១។ ឱនភាពប្រចាំឆ្នាំសារពើពន្ធរហូតមកដល់បច្ចុប្បន្នបានកើនដល់ ១,៨ ទ្រីលានដុល្លារ ឡើងធំជាងឱនភាពសរុបកំណត់ត្រាសម្រាប់ឆ្នាំ ២០២៥ ទាំងមូល ។ កត្តាជំរុញចម្បង រួមមាន ការកើនឡើងនៃថ្លៃដើម សេវាសុខភាព សេវាបំណុល និងការសងប្រាក់ពន្ធ ។ ប្រភព៖ Reuters Telegram Channel Facebook Page

FDI ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍ ហ្វីលីពីន៖ លំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលទៅហ្វីលីពីន បាន
FDI ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍ ហ្វីលីពីន៖ លំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលទៅហ្វីលីពីន បានធ្លាក់ចុះមកត្រឹម ២១០ លានដុល្លារ ក្នុងខែឧសភា ឆ្នាំ០២៦ ដែលជាកម្រិតទាប បំផុតប្រចាំខែ ចាប់តាំងពីខែមីនា ឆ្នាំ២០១៥ ដោយសារបញ្ហាប្រឈមសកល និងក្នុងស្រុក។ លំហូរចូលសរុបសម្រាប់រយៈពេលប្រាំខែដំបូងបានឈានដល់ ២,២ ពាន់លានដុល្លារ ធ្លាក់ចុះ ៣៣,៤% ធៀបនឹងឆ្នាំមុន នេះបង្ហាញថា ការវិនិយោគកំពុងធ្លាក់ចុះខ្លាំង ហើយស្ថានភាពនេះអាចនឹងបន្តអូសបន្លាយពេលយូរទៀត។ ប្រភព៖ Inquirer.net Telegram Channel Facebook Page

វៀតណាម ជាកន្លែងដ៏ទាក់ទាញបំផុតមួយសម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីប វៀតណាម៖ វៀតណាមបានក្លាយជាគោលដៅដ៏ទាក់ទាញបំផុតមួយសម្រាប់ ក្រុមហ៊ុនផ
វៀតណាម ជាកន្លែងដ៏ទាក់ទាញបំផុតមួយសម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីប វៀតណាម៖ វៀតណាមបានក្លាយជាគោលដៅដ៏ទាក់ទាញបំផុតមួយសម្រាប់ ក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខគេរបស់សហរដ្ឋអាមេរិក ដោយសារបរិយាកាស វិនិយោគអំណោយផល កម្លាំងពលកម្មជំនាញ និងការប្តេជ្ញាចិត្តដ៏រឹងមាំ របស់រដ្ឋាភិបាល។ ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក ដូចជា NVIDIA, Qualcomm និង Synopsys កំពុងសហការជាមួយវៀតណាម ដើម្បីបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ និងពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់។ ប្រភព៖ VOV Telegram Channel Facebook Page

ការចំណាយរបស់គ្រួសារជប៉ុនធ្លាក់ចុះលើសពីការរំពឹងទុក ជប៉ុន៖ ការចំណាយរបស់គ្រួសារនៅប្រទេសជប៉ុនក្នុងខែមិថុនា ឆ្នាំ២០២៦ បានធ្លាក់ចុះ
ការចំណាយរបស់គ្រួសារជប៉ុនធ្លាក់ចុះលើសពីការរំពឹងទុក ជប៉ុន៖ ការចំណាយរបស់គ្រួសារនៅប្រទេសជប៉ុនក្នុងខែមិថុនា ឆ្នាំ២០២៦ បានធ្លាក់ចុះ ៣,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះជាប្រចាំខែលើកទី៧ ជាប់ៗគ្នា លើសពីការរំពឹងទុក។ បើគិតជាប្រចាំខែ ការចំណាយបានធ្លាក់ចុះដល់ ៦,៤% ដែលជាការធ្លាក់ចុះខ្លាំងបំផុត មិនធ្លាប់មាន ចាប់តាំងពីខែមករា ឆ្នាំ២០២១។ ប្រាក់ចំណូលប្រចាំគ្រួសារបានកើនឡើង ៣,៩% ជាទឹកប្រាក់ (២,០% នៃប្រាក់ចំណូល ពិតប្រាកដ) ដែលនេះបង្ហាញពីគម្លាតរវាងការកើនឡើង នៃប្រាក់ចំណូល និងតម្រូវការនៃការចំណាយរបស់អ្នកប្រើប្រាស់។ ប្រភព៖ CNA Telegram Channel Facebook Page

Trump នឹងដាក់ពន្ធ 15% លើប៉ូលីស៊ីលីកុន ដើម្បីទប់ទល់ជាមួយប្រទេសចិន អាមេរិក៖ Trump គ្រោងនឹងដំឡើងពន្ធ ១៥% និងកំណត់តម្លៃទាបបំផុត ល
Trump នឹងដាក់ពន្ធ 15% លើប៉ូលីស៊ីលីកុន ដើម្បីទប់ទល់ជាមួយប្រទេសចិន អាមេរិក៖ Trump គ្រោងនឹងដំឡើងពន្ធ ១៥% និងកំណត់តម្លៃទាបបំផុត លើផលិតផលដែលធ្វើពី ប៉ូលីស៊ីលីកុន (Polysilicon) ដើម្បីការពាររោងចក្រផលិត និងឧស្សាហកម្មអាមេរិក ពីការគ្របដណ្ដប់ និងការប្រកួតប្រជែងតម្លៃថោក ពីប្រទេសចិន។ ប៉ូលីស៊ីលីកុន គឺជាវត្ថុតាំងដើមសំខាន់បំផុតសម្រាប់ផលិត ផ្ទាំងថាមពលព្រះអាទិត្យ (Solar panels) និង បន្ទះឈីប/ស៊ីមីកុងដុកទ័រ (Semiconductors)។ ប្រភព៖ Reuters Telegram Channel Facebook Page

ប្រជាជនឥណ្ឌូនេស៊ីលើសពី ២៩០ លាននាក់ ជិត ៧០% នៃអាយុធ្វើការ ឥណ្ឌូនេស៊ី៖ គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៦ ប្រជាជនឥណ្ឌូនេស៊ីបាន កើនឡើង
ប្រជាជនឥណ្ឌូនេស៊ីលើសពី ២៩០ លាននាក់ ជិត ៧០% នៃអាយុធ្វើការ ឥណ្ឌូនេស៊ី៖ គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៦ ប្រជាជនឥណ្ឌូនេស៊ីបាន កើនឡើងរហូតដល់ លើសពី ២៩០ លាននាក់ ជាផ្លូវការ។ ក្នុងនោះ កម្លាំងពលកម្ម (មនុស្សអាយុចាប់ពី ១៥ ដល់ ៦៤ ឆ្នាំ) មានរហូតដល់ទៅជិត ៧០% (ប្រហែល ២០១ លាននាក់) នៃប្រជាជនសរុប។ អ្នកជំនាញព្រមានថា កំណើនសេដ្ឋកិច្ចអាចសម្រេចបាន លុះត្រាតែមានការវិនិយោគ យ៉ាងខ្លាំងលើការអប់រំ ការបណ្តុះបណ្តាលជំនាញ ការថែទាំសុខភាព និងការបង្កើតការងារ។ ប្រភព៖ Vietnam Plus Telegram Channel Facebook Page

ការស្ទង់មតិលើវិស័យផលិតកម្មបង្ហាញពីកម្រិតអតិផរណាគួរឲ្យបារម្ភខ្លាំង អាមេរិក៖ នាយកប្រតិបត្តិក្រុមហ៊ុនព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហ
ការស្ទង់មតិលើវិស័យផលិតកម្មបង្ហាញពីកម្រិតអតិផរណាគួរឲ្យបារម្ភខ្លាំង អាមេរិក៖ នាយកប្រតិបត្តិក្រុមហ៊ុនព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអតិផរណា ដោយយល់ថាតម្លៃទំនិញដែលប្រែប្រួលខ្លាំងនាពេលនេះ អាចអាក្រក់ជាងកំឡុងពេល ជួបវិបត្តិកូវីដ-១៩ ទៅទៀត។ អ្នកឆ្លើយតបជិត ៧៥% លើកឡើងថា តម្លៃទំនិញបានបន្តកើនឡើង ២២ ខែជាប់ៗគ្នា ដែលនេះជាសម្ពាធបង្ខំឱ្យធនាគារកណ្តាលអាមេរិក (Fed) ត្រូវដំឡើងអត្រាការប្រាក់ បន្ថែមទៀតនៅក្នុងខែកញ្ញា។ វិបត្តិភូមិសាស្ត្រនយោបាយ និងការដំឡើងពន្ធគយ បានធ្វើឲ្យតម្លៃដើមកើនឡើង ដោយមិនអាចទាយទុកជាមុនបាន ដែលបង្កការលំបាកយ៉ាងខ្លាំងដល់ក្រុមហ៊ុន ក្នុងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់។ ប្រភព៖ CNBC Telegram Channel Facebook Page

សកម្មភាពរោងចក្រចិនធ្លាក់ចុះនៅក្នុងខែកក្កដា ដោយសារតម្រូវការទាប និងព្យុះទីហ្វុង ប្រទេសចិន៖ សកម្មភាពរោងចក្ររបស់ប្រទេសចិនបានធ្លាក
សកម្មភាពរោងចក្រចិនធ្លាក់ចុះនៅក្នុងខែកក្កដា ដោយសារតម្រូវការទាប និងព្យុះទីហ្វុង ប្រទេសចិន៖ សកម្មភាពរោងចក្ររបស់ប្រទេសចិនបានធ្លាក់ចុះនៅក្នុងខែកក្កដា ឆ្នាំ២០២៦ ដោយសន្ទស្សន៍ PMI ផ្លូវការបានធ្លាក់ចុះមកត្រឹម ៤៩,២ ដោយសារតម្រូវការក្នុងស្រុកទាប ការរំខានដោយព្យុះទីហ្វុង និងសន្ទុះនាំចេញដែលកំពុងថយចុះ។ នេះជាការធ្លាក់ចុះលើកដំបូងចាប់តាំងពីខែកុម្ភៈមក ដែលបានបង្កើនសម្ពាធលើ រដ្ឋាភិបាលចិន ឱ្យដាក់ចេញនូវវិធានការជំរុញសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ បន្ថែមទៀត។ ប្រភព៖ CNBC Telegram Channel Facebook Page

អាជីវកម្មព្រមានអំពីហានិភ័យនៃពន្ធគយរបស់សហរដ្ឋអាមេរិក និងការចំណាយខ្ពស់ ឥណ្ឌូនេស៊ី៖ សមាគមនិយោជកឥណ្ឌូនេស៊ី ព្រមានថា ការនាំចេញកំពុ
អាជីវកម្មព្រមានអំពីហានិភ័យនៃពន្ធគយរបស់សហរដ្ឋអាមេរិក និងការចំណាយខ្ពស់ ឥណ្ឌូនេស៊ី៖ សមាគមនិយោជកឥណ្ឌូនេស៊ី ព្រមានថា ការនាំចេញកំពុងរងសម្ពាធ ទាំងពីអត្រាពន្ធគយ និងការកើនឡើងថ្លៃដើមអាជីវកម្ម។ ទន្ទឹមនឹងនេះ សមាគមនិយោជកក៏បានគូសបញ្ជាក់ថា ការលើកលែងពន្ធក្រោម កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិក គឺជាចំណុចដ៏សំខាន់មួយដែលគួរតាមដាន ដោយសារផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ អាចទទួលបានការអនុគ្រោះពន្ធតាមរយៈប្រព័ន្ធកូតាអត្រាពន្ធគយ (Tariff-Rate Quotas)។ ប្រភព៖ The Jakarta Post Telegram Channel Facebook Page

Trump មិនខ្វល់ពី USMCA ខណៈសហរដ្ឋអាមេរិក និងកាណាដាមាន គម្រោងចរចាពាណិជ្ជកម្ម អាមេរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រើយុទ្ធសាស
Trump មិនខ្វល់ពី USMCA ខណៈសហរដ្ឋអាមេរិក និងកាណាដាមាន គម្រោងចរចាពាណិជ្ជកម្ម អាមេរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រចរចា ដោយធ្វើមិនខ្វល់ពី កិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) ដើម្បីបង្ខំឱ្យកាណាដា យល់ព្រមតាមលក្ខខណ្ឌពន្ធ និងពាណិជ្ជកម្មថ្មី។ អាមេរិកអាចកាត់បន្ថយការយកពន្ធគយលើទំនិញកាណាដា លុះត្រាតែកាណាដា យល់ព្រមធ្វើការកែប្រែលើគោលនយោបាយពាណិជ្ជកម្មតាមចង់បានរបស់អាមេរិក។ ប្រភព៖ Reuters Telegram Channel Facebook Page

ពន្ធបន្ថែម ១០% លើម៉ាឡេស៊ី ធ្វើឱ្យទំនិញភាគច្រើនមានតម្លៃថ្លៃជាងមុន ម៉ាឡេស៊ី៖ ពន្ធគយថ្មី ១០% របស់ Trump លើទំនិញម៉ាឡេស៊ីផ្តោតលើកា
ពន្ធបន្ថែម ១០% លើម៉ាឡេស៊ី ធ្វើឱ្យទំនិញភាគច្រើនមានតម្លៃថ្លៃជាងមុន ម៉ាឡេស៊ី៖ ពន្ធគយថ្មី ១០% របស់ Trump លើទំនិញម៉ាឡេស៊ីផ្តោតលើការ នាំចេញភាគច្រើន ប៉ុន្តែត្រូវបានលើកលែងមួយចំនួន រួមមាន ប្រេងដូង កៅស៊ូ សម្ភារៈអេឡិចត្រូនិក ឈើត្រូពិច និងផលិតផលអាហារ និងរ៉ែ។ សហរដ្ឋអាមេរិកបានប្រើប្រាស់ «មាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤» ដើម្បីដាក់ពន្ធ ឬវិធានការបន្ថែមនេះ ដោយលើកឡើងថាមាន​ការប្រើប្រាស់ «កម្លាំងពលកម្មដោយបង្ខំ» នៅម៉ាឡេស៊ី។ ប្រភព៖ Malay Mail Telegram Channel Facebook Page

វិធានការពន្ធ Trump លើកនេះទំនងជាមិនបញ្ចប់ត្រឹមប៉ុណ្ណឹងទេ អាចមានការរឹតបន្តឹងបន្ថែម អាមេរិក៖ ពន្ធថ្មីរបស់លោក Trump ចំនួន ១០ ទៅ ១
វិធានការពន្ធ Trump លើកនេះទំនងជាមិនបញ្ចប់ត្រឹមប៉ុណ្ណឹងទេ អាចមានការរឹតបន្តឹងបន្ថែម អាមេរិក៖ ពន្ធថ្មីរបស់លោក Trump ចំនួន ១០ ទៅ ១២,៥% លើការនាំចូលពី ៦០ ប្រទេស មិនមែនជាពន្ធបណ្តោះអាសន្ន និងបញ្ចប់ត្រឹមប៉ុណ្ណឹងទេ។ វិធានការពន្ធនេះនឹងអនុវត្តក្នុងពាណិជ្ជកម្មរយៈពេលវែង និងទូលំទូលាយជាងមុន។ ការរឹតបន្តឹងបន្ថែមលើពន្ធ ក៏ត្រូវបានគេរំពឹងថានឹងមានជាបន្តបន្ទាប់ក្នុងពេលឆាប់ៗ នេះផងដែរ រួមមាន ការស៊ើបអង្កេតលើសមត្ថភាពឧស្សាហកម្មលើសកម្រិត ការលួចកម្មសិទ្ធិបញ្ញា និងការព្រួយបារម្ភអំពីសន្តិសុខជាតិ។ ប្រភព៖ Reuters Telegram Channel Facebook Page

Trump ចាប់ផ្តើមការជំរុញពន្ធថ្មីដែលផ្តោតលើប្រទេសរាប់សិប អាមេរិក៖ ប្រធានាធិបតី Donald Trump បានចាប់ផ្តើមជំរុញពន្ធថ្មីពី ១០% ដល់
Trump ចាប់ផ្តើមការជំរុញពន្ធថ្មីដែលផ្តោតលើប្រទេសរាប់សិប អាមេរិក៖ ប្រធានាធិបតី Donald Trump បានចាប់ផ្តើមជំរុញពន្ធថ្មីពី ១០% ដល់ ១២,៥% លើការនាំចូលពីប្រទេសប្រហែល ៦០ ដោយលើកឡើងពីការបរាជ័យ​ក្នុងការប្រយុទ្ធប្រឆាំងនឹង «កម្លាំងពលកម្មដោយបង្ខំ»។ ការជំរុញនេះបានកើតឡើង ខណៈពន្ធសកលបណ្តោះអាសន្ន ១០% ជិតផុតកំណត់ (ត្រូវអស់សុពលភាព) ដែលកំពុងធ្វើឱ្យមានការព្រួយបារម្ភ ពីផលប៉ះពាល់ ឬរំខានដល់ដំណើរការពាណិជ្ជកម្ម។ ប្រភព៖ Reuters Telegram Channel Facebook Page

វៀតណាមបង្កើនការនាំចេញដើម្បីសម្រេចបានគោលដៅ ៥៥០ ពាន់លានដុល្លារ វៀតណាម៖ វៀតណាមកំពុងរុញច្រានការនាំចេញនៅឆ្នាំ២០២៦ ដើម្បីសម្រេច គោល
វៀតណាមបង្កើនការនាំចេញដើម្បីសម្រេចបានគោលដៅ ៥៥០ ពាន់លានដុល្លារ វៀតណាម៖ វៀតណាមកំពុងរុញច្រានការនាំចេញនៅឆ្នាំ២០២៦ ដើម្បីសម្រេច គោលដៅ ៥៥០ ពាន់លានដុល្លារ ដោយផ្តោតលើការធ្វើពិពិធកម្មទីផ្សារ ការកែច្នៃឱ្យកាន់តែស៊ីជម្រៅ និងការទាញយកផលប្រយោជន៍អតិបរមាពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ វៀតណាមសម្រេចបានការនាំចេញជិត ២៩៤ ពាន់លានដុល្លារ នៅក្នុង H1 ដូច្នេះ នឹងត្រូវ​រកប្រាក់ចំណូលប្រហែល ២៥៦ ពាន់លានដុល្លារ បន្ថែមទៀត​នៅក្នុង H2 ដើម្បីសម្រេចគោលដៅ។ ប្រភព៖ Vietnam News Telegram Channel Facebook Page

កំណើនសេដ្ឋកិច្ច H1 របស់ប្រទេសចិន មានភាពរឹងមាំក្នុងលក្ខខណ្ឌ​សម្រេចបានគោលដៅពេញមួយឆ្នាំ ប្រទេសចិន៖ សេដ្ឋកិច្ចចិនបានកើនឡើងជាលំដាប
កំណើនសេដ្ឋកិច្ច H1 របស់ប្រទេសចិន មានភាពរឹងមាំក្នុងលក្ខខណ្ឌ​សម្រេចបានគោលដៅពេញមួយឆ្នាំ ប្រទេសចិន៖ សេដ្ឋកិច្ចចិនបានកើនឡើងជាលំដាប់ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដោយស្ថិតក្នុងកម្រិតសមហេតុផល ទោះបីជាមានភាពមិនប្រាកដប្រជាសកល​ក៏ដោយ។ ស្ថានភាពក្នុងស្រុកដ៏រឹងមាំ និងការគាំទ្រគោលនយោបាយផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ​សម្រាប់កំណើនជាបន្តបន្ទាប់។ រដ្ឋាភិបាលចិនមានជំនឿថាប្រទេសជាតិនឹងអាចសម្រេចបាននូវគោលដៅកំណើនពេញមួយឆ្នាំរបស់ខ្លួន។ ប្រភព៖ Global Times Telegram Channel Facebook Page

សហរដ្ឋអាមេរិកដាក់ពន្ធថ្មី 50% លើផលិតផលកាណាដាមួយចំនួន អាមេរិក៖ នៅពេលថ្មីៗនេះសហរដ្ឋអាមេរិកបានដាក់ពន្ធ ៥០% លើផលិតផល​កាណាដា មួយចំ
សហរដ្ឋអាមេរិកដាក់ពន្ធថ្មី 50% លើផលិតផលកាណាដាមួយចំនួន អាមេរិក៖ នៅពេលថ្មីៗនេះសហរដ្ឋអាមេរិកបានដាក់ពន្ធ ៥០% លើផលិតផល​កាណាដា មួយចំនួន ដែលធ្វើឲ្យភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ​កាន់តែធ្ងន់ធ្ងរឡើង។ សហរដ្ឋអាមេរិកមានគោលបំណងការពារអ្នកផលិតក្នុងស្រុក និងដាក់សម្ពាធលើ​កាណាដា​លើការអនុវត្តពាណិជ្ជកម្ម។ កាណាដាទំនងជានឹងប្តឹងជំទាស់នឹងការឡើងពន្ធនេះតាមរយៈបណ្តាញការទូត ឬយន្តការ WTO។ ប្រភព៖ Reuters Telegram Channel Facebook Page

សហភាពអឺរ៉ុបបកស្រាយគោលនយោបាយពីរផ្ទុយគ្នាលើប្រទេសចិន អឺរ៉ុប៖ សហភាពអឺរ៉ុបកំពុងបកស្រាយគោលនយោបាយពីរផ្ទុញគ្នាក្នុង​ពេលតែមួយ ដើម្បីធ
សហភាពអឺរ៉ុបបកស្រាយគោលនយោបាយពីរផ្ទុយគ្នាលើប្រទេសចិន អឺរ៉ុប៖ សហភាពអឺរ៉ុបកំពុងបកស្រាយគោលនយោបាយពីរផ្ទុញគ្នាក្នុង​ពេលតែមួយ ដើម្បីធ្វើឱ្យមានស្ថិរភាព និងជំរុញតុល្យភាពទំនាក់ទំនងសេដ្ឋកិច្ចឡើងវិញនូវ។ អឺរ៉ុបបានបញ្ជាក់ថាប្រទេសចិនជា «ដៃគូពាណិជ្ជកម្មដ៏សំខាន់ដែលមាន​ស្ថិរភាព និងមានតុល្យភាពផ្នែកសេដ្ឋកិច្ច» ប៉ុន្តែពាណិជ្ជកម្មជាមួយនឹងកង្វល់សន្តិសុខ​ដោយសារវចិនជា «អ្នកផ្តល់លទ្ធភាពដល់ទីក្រុងមូស្គូ» ក្នុងសង្គ្រាមអ៊ុយក្រែន។ ប្រភព៖ The Diplomat Telegram Channel Facebook Page

GDP របស់វៀតណាមបានកើនឡើង ៨,១៨% ក្នុងឆមាសទីមួយ ឆ្នាំ២០២៦ វៀតណាម៖ សេដ្ឋកិច្ចវៀតណាមបានកើនឡើង ៨,១៨% ក្នុងឆមាសទីមួយ ឆ្នាំ២០២៦ ដែលជំ
GDP របស់វៀតណាមបានកើនឡើង ៨,១៨% ក្នុងឆមាសទីមួយ ឆ្នាំ២០២៦ វៀតណាម៖ សេដ្ឋកិច្ចវៀតណាមបានកើនឡើង ៨,១៨% ក្នុងឆមាសទីមួយ ឆ្នាំ២០២៦ ដែលជំរុញដោយផលិតកម្មដ៏រឹងមាំ ការប្រើប្រាស់ក្នុងស្រុក និងការងើបឡើងវិញនៃការនាំចេញ។ ការនាំចេញបានកើនឡើង ២១,០% ធៀបនឹងឆ្នាំមុន មានតម្លៃចំនួន ២៦៦,៥ ពាន់លានដុល្លារ ខណៈដែលការនាំចូលបានកើនឡើង ៣៣,៤% (២៨៣,២ ពាន់លានដុល្លារ)។ ផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងវិស័យឧស្សាហកម្ម និងសំណង់បាន កើនឡើងដល់ ៣៧,៦៦% (កើនពី ៣៦,៨២% ក្នុងឆ្នាំមុន) ដែលបង្ហាញពីកម្លាំងចលករ​កំណើនថ្មីនៃវិស័យឧស្សាហកម្ម។ ប្រភព៖ Vietnam Plus Telegram Channel Facebook Page

ប្រទេសចិនមានកំណើន GDP ៤,៧% នៅក្នុងឆមាសទី1 ឆ្នាំ២០២៦ ប្រទេសចិន៖ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនបានកើនឡើង ៤,៧% ធៀបនឹងឆ
ប្រទេសចិនមានកំណើន GDP ៤,៧% នៅក្នុងឆមាសទី1 ឆ្នាំ២០២៦ ប្រទេសចិន៖ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនបានកើនឡើង ៤,៧% ធៀបនឹងឆ្នាំមុន នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៦ ដោយស្ថិតនៅក្នុងគោលដៅ ៤,៥-៥% របស់រដ្ឋាភិបាល។ កំណើនបានថយចុះពី ៥,០% នៅក្នុងត្រីមាសទី១ មកត្រឹម ៤,៣% នៅក្នុងត្រីមាសទី២ ប៉ុន្តែភាពធន់បានមកពីការផលិតបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មបៃតង និងពាណិជ្ជកម្មបរទេស។ ទោះជាយ៉ាងណា វិស័យអចលនទ្រព្យនៅបន្តធ្លាក់ចុះ និងកំណើនសេដ្ឋកិច្ចចិន នៅតែស្ថិតក្នុងភាពមិនប្រាកដប្រជា។ ប្រភព៖ Global Times Telegram Channel Facebook Page

អតិផរណានៅឥណ្ឌាកើនឡើងដល់ ៤,៣៨% នៅក្នុងខែមិថុនា ដែលលើសពីការព្យាករណ៍ ឥណ្ឌា៖ អតិផរណាតម្លៃទំនិញប្រើប្រាស់នៅឥណ្ឌាបានកើនឡើងដល់ ៤,៣៨%
អតិផរណានៅឥណ្ឌាកើនឡើងដល់ ៤,៣៨% នៅក្នុងខែមិថុនា ដែលលើសពីការព្យាករណ៍ ឥណ្ឌា៖ អតិផរណាតម្លៃទំនិញប្រើប្រាស់នៅឥណ្ឌាបានកើនឡើងដល់ ៤,៣៨% នៅក្នុងខែមិថុនា ពី ៣,៩៣% នៅក្នុងខែឧសភា ដែលជាការកើនឡើងជាលើកទី ប្រាំបីជាប់ៗគ្នា និងលើសពីការព្យាករណ៍ ៤,៣០%។ កំណើននេះ កើនឡើងដោយសារតែសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងខ្យល់មូសុង ដែលបានជំរុញឱ្យតម្លៃស្បៀងអាហារ និងប្រេងឥន្ធនៈកើនឡើង។ ធនាគារកណ្តាលឥណ្ឌា រំពឹងថាអតិផរណានឹងបន្តកើនឡើងដល់ ៥,១% ហើយកំណើនសារពើពន្ធនឹងថយចុះនៅក្នុងឆ្នាំខាងមុខ។ ប្រភព៖ CNBC Telegram Channel Facebook Page