ch
Feedback
We Are CPP

We Are CPP

前往频道在 Telegram
361
订阅者
无数据24 小时
无数据7 天
无数据30 天
帖子存档
photo content
+3

photo content
+9

🇰🇭 ឧត្ដមភាពប្រធានអាស៊ាន និងការចូលរួមសាទរពីសំណាក់អង្គការអន្តររដ្ឋាភិបាលនានា ជាការពិត បើក្រឡេកមើលទៅអតីតកាលប្រហែល ២០ឆ្នាំមុន កម្ពុជាជាប្រទេសមួយ ដែលធ្លាប់ទទួលយកជំនួយរបស់អង្គការ និងប្រទេសជាមិត្ត ដើម្បីមកធ្វើប្រតិបត្តិការរក្សាសន្តិភាព និងស្ដារសេដ្ឋកិច្ចក្នុងប្រទេស រហូតដល់ក្រោយការដាក់ចេញ នូវនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជាក៏បានបញ្ចប់នូវសង្គ្រាមស៊ីវិលទាំងស្រុង នៅក្នុងឆ្នាំ១៩៩៨ ហើយពលរដ្ឋកម្ពុជាគ្រប់រូប ក៏បានភ្លក់នូវសុភមង្គល នៃសន្តិភាពយ៉ាងពិតប្រាកដ ដល់សព្វថ្ងៃនេះ 🕊 ភាពជោគជ័យដ៏ត្រចះត្រចង់នេះហើយ បានប្រែក្លាយកម្ពុជា ជាប្រទេសចូលរួមចំណែកដ៏សកម្មក្នុងការដោះស្រាយបញ្ហាប្រឈមនានាទាំងក្នុង និងក្រៅតំបន់យ៉ាងសកម្ម មាននូវកិត្យានុភាព និងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិ ជាបន្តបន្ទាប់ ពិសេសក្នុងឋានៈជាប្រធានអាស៊ានប្ដូរវេនរបស់អាស៊ានឆ្នាំ២០២២នេះ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជា បានទទួលការគាំទ្រពីសំណាក់ប្រមុខថ្នាក់ដឹកនាំអាស៊ាន ដៃគូសន្ទនា និងថ្នាក់ដឹកនាំអង្គការអន្តររដ្ឋាភិបាលនានា។ តួយ៉ាងលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានបញ្ចេញចំណាប់អារម្មណ៍ថា «ខ្ញុំសូមអរគុណប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ាន សម្រាប់កិច្ចខិតខំប្រឹងប្រែងដ៏សំខាន់របស់ខ្លួន ក្នុងអំឡុងពេលនៃការប្រឈមបញ្ហាសាកលនានាដូចពេលបច្ចុប្បន្ននេះ។ យើងត្រូវពង្រឹងសកម្មភាពរួមរបស់យើង ដើម្បីស្វែងរកដំណោះស្រាយពហុភាគី និងដើម្បីសម្រេចឱ្យបានមកវិញនូវគោលដៅសាកល។ អង្គការក្នុងក្របខណ្ឌតំបន់ដើរតួនាទីយ៉ាងសំខាន់។» លោក Masatsugu Asakawa ប្រធានធានាគារអភិវឌ្ឍន៍អាស៊ី ADB និងលោក Klaus Schwab ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក បានសំដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន បានជោគជ័យ។ លោក ប្រធានធានាគារអភិវឌ្ឍន៍អាស៊ី ADB ក៏បានគោរពវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្ត របស់កម្ពុជាក្នុងការចូលរួមប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ។ លោក Zhang Ming អគ្គលេខាធិការ នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ បានគោរពសម្តែងការកោតសរសើរ និងបានអបអរសាទរជូនសម្តេចតេជោ ដែលបានដឹកនាំប្រទេសកម្ពុជាមានការរីកចម្រេីនបានយ៉ាងឆាប់រហ័ស និងកំពុងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាយ៉ាងជោគជ័យ។ សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំឡើងជាលើកទី៣ នៅកម្ពុជាក្នុងនាមជាប្រធានប្តូរវេន បាននិងកំពុងរៀបចំឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ អត្ថបទដោយ ៖ #WeAreCPP #Cambodia #អាស៊ាន២០២២ #ASEAN2022 #អរគុណសន្តិភាព #CPP #WeAreCPP

photo content
+4

🇰🇭 ឧត្ដមភាពប្រធានអាស៊ាន និងការអញ្ជើញទទួលស្វាគមន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចំពោះវត្តមាននៃការអញ្ជើញមករបស់ប្រមុខដឹកនាំអាស៊ានទាំងអស់ ដែលបានអញ្ជើញមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១។ ក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២នេះ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបានគិតគូរយ៉ាងហ្មតចត់ និងធ្វើឱ្យប្រសើរឡើងនូវផលប្រយោជន៍ និងសុខមាលភាពរបស់អាស៊ាន តាមរយៈការផ្ដួចផ្ដើមគោលនយោបាយ ការសម្របសម្រួល កុងសុងស៊ីស និងសហប្រតិបត្តការ ពិសេសគឺធានាមជ្ឈភាពរបស់អាស៊ាន ដោយចាប់តាំងពីដើមឆ្នាំ២០២២។ ដើម្បីធានាបាននូវភាពជាស្នូល (Centrality) របស់អាស៊ាន មេដឹកនាំនយោបាយមីយ៉ានម៉ា មិនត្រូវបានអញ្ជើញឱ្យចូលរួមប្រជុំ ដោយសារតែការអនុវត្តមិនបានពេញលេញ នូវគោលការណ៍កុងសង់ស៊ីស៥ចំណុច។ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញទទួលស្វាគមន៍ចំពោះវត្តមាននៃការអញ្ជើញមករបស់ប្រមុខដឹកនាំអាស៊ានទាំងអស់ ដែលបានអញ្ជើញមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា នាសណ្ឋាគារសុខាភ្នំពេញ។ នៅក្នុងកិច្ចស្វាគមន៍នេះ មានការយាង និងអញ្ជើញចូលរួម ពីសំណាក់ប្រមុខរដ្ឋ រដ្ឋាភិបាលចំនួន៨ប្រទេសរួមមាន ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេដារូសាឡឹម, លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី, លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី, លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រីថៃ, លោក ផាម មីងជិញ នាយករដ្ឋមន្ត្រីវៀតណាម, លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ, លោក ហ្វេដីណេន ម៉ាកូស ប្រធានាធិបតីហ្វីលីពិន និងលោក លោក Tan Sri Datuk Azhar Azizan Harun ប្រធានសភាម៉ាឡេស៊ី តំណាងឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំឡើងជាលើកទី៣ នៅកម្ពុជាក្នុងនាមជាប្រធានប្តូរវេន បាននិងកំពុងរៀបចំឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ #Cambodia #អាស៊ាន២០២២ #ASEAN2022 #អរគុណសន្តិភាព #CPP #WeAreCPP

photo content
+3

photo content
+9

🇰🇭 នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅមុនការចាប់ផ្តើមនៃកិច្ចប្រជុំកំពូលអាស៊ាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក
+9
🇰🇭 នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅមុនការចាប់ផ្តើមនៃកិច្ចប្រជុំកំពូលអាស៊ាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន និងបណ្តាមេដឹកនាំប្រទេសសមាជិកអាស៊ានទាំងអស់ ដែលបានមកដល់កម្ពុជា បានចូលគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រះបរមរាជវាំង។ គួរបញ្ជាក់ផងដែរ បណ្តាមេដឹកនាំអាស៊ាន ដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះមានតែ៩រូបប៉ុណ្ណោះ ខណៈដែលមេដឹកនាំនយោបាយមីយ៉ាន់ម៉ា មិនត្រូវបានអញ្ជើញឱ្យចូលរួមប្រជុំ ដោយសារតែការអនុវត្តមិនបានពេញលេញ នូវគោលការណ៍កុងសង់ស៊ីស៥ចំណុច។ #Cambodia #អាស៊ាន២០២២ #ASEAN2022 #អរគុណសន្តិភាព #CPP #WeAreCPP

🇰🇭 អបអរសាទរ ខួបទី៦៩ ទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២២) ថ្ងៃទី០៩ ខែវិច្ឆិកា កាលពី៦៩ឆ្នាំមុន គឺជាមហាព្រ
🇰🇭 អបអរសាទរ ខួបទី៦៩ ទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២២) ថ្ងៃទី០៩ ខែវិច្ឆិកា កាលពី៦៩ឆ្នាំមុន គឺជាមហាព្រឹត្តិការណ៍ដ៏វិសេសវិសាលរបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បន្ទាប់ពីកម្ពុជា បានទទួលនូវឯករាជ្យពេញលេញបរិបូរណ៍ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តម របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ការរក្សាបាននូវសន្តិភាព ឯករាជ្យ និងអធិបតេយ្យភាពនេះហើយ គឺជាខឿនដ៏រឹងមាំ ក្នុងការបង្កើតនូវសេចក្តីសុខ និងភាពសុខដុមរមនាជូនដល់ជាតិ ប្រជាជន ដែលរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប៉ិនប្រសប់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាន់ខ្ជាប់យ៉ាងមុតមាំ ដើម្បីធានាមិនឱ្យមានការជ្រៀតជ្រែកពីសំណាក់បរទេសមកលើប្រទេសកម្ពុជា។ #Cambodia #69thCambodiaIndependenceDay #CPP #WeAreCPP Please Like & Share our Facebook page 👉🏼 : https://www.facebook.com/OfficialWeAreCPPSvayRiengFanPage/ Please Join us in & Share our Telegram channel👉🏼 : https://t.me/WeAreCPP

🇰🇭 អបអរសាទរខួប១៩ឆ្នាំ នៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ថ្ងៃនេះ កាលពី ១៩ឆ្នាំមុន ប្រទេសកម្ពុជាបានទទួលមោទនភាពយ៉ាងធំធេង ក្នុងឱកាសដែលរបាំព្រះរាជទ្រព្យ បានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅទីក្រុងអ៊ីស្គន់ប៊ុល ប្រទេសតួគី កាលពីថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣។ របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ គឺជាប្រភេទរបាំដែលនាដករ ប្រើចលនាកាយវិកា ក្បាច់ និងមនោសញ្ចោតនាយ៉ាងប៉ិនប្រសប់ទៅតាមការវិវត្តនៃសាច់រឿង ដែលរៀបរាប់បញ្ជាក់ដោយទំនុកច្រៀងនៃក្រុមចម្រៀងជាពួក (ជហៀរាលេ) ដែលមានតួនាទីច្រៀងជូនរបាំនេះ ជាមួយនឹងវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគំជូនរបាំនេះផងដែរ។ នាដកម្មបុរាណ ដែលជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ព្រះរាជាណាចក្រកម្ពុជាមួយនេះ មានភាពល្បីល្បាញ ដោយសារមានកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និងមានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗដ៏ទាក់ទាញ។ គួររំឭកថា មកទល់ពេលបច្ចុប្បន្ននេះ សម្បត្តិវប្បធម៌ខ្មែរ ដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មានចំនួន ៨។ ក្នុងនោះ សម្បត្តិវប្បធម៌រូបីមាន ៣ និងសម្បត្តិវប្បធម៌អរូបីមាន ៥។ #Cambodia #RoyalBalletofCambodia #UNESCO #IntangibleCulturalHeritageofHumanity #19YearsAnniversary #CPP #WeAreCPP 🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/OfficialWeAreCPPSvayRiengFanPage/ 🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/WeAreCPP

photo content

🇰🇭 អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ថ្ងៃទី០៧-០៨-០៩ ខែវិច្ឆិកា ឆ្នាំ២០២២ #Cambodia #WaterF
🇰🇭 អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ថ្ងៃទី០៧-០៨-០៩ ខែវិច្ឆិកា ឆ្នាំ២០២២ #Cambodia #WaterFestival #CPP #WeAreCPP 🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/OfficialWeAreCPPSvayRiengFanPage/ 🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/WeAreCPP

"ហេតុអ្វីសង្គមស៊ីវិល និងអ្នកវិភាគខ្លះ មិនថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ?" សូមរង់ចាំទស្សនាកិច្ចពិភាក្សាប្រធាន
"ហេតុអ្វីសង្គមស៊ីវិល និងអ្នកវិភាគខ្លះ មិនថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ?" សូមរង់ចាំទស្សនាកិច្ចពិភាក្សាប្រធានបទខាងលើ នាម៉ោង ៩យប់នេះ លើទំព័រហ្វេសប៊ុក Kampuchea Thmey Daily និង Kampuchea Thmey Media៕

🇰🇭 ព្រះរាជពិធីគម្រប់ខួបលើកទី១៨ នៃការគ្រងព្រះរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា «២៩ តុលា ២០០៤ - ២៩ តុលា ២០២២» ✨ នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី១៨ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំយើងខ្ញុំជាប្រជានុរាស្រ្ត សូមក្រាបថ្វាយនូវព្រះសព្វសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការ ចំពោះព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ គួររំលឹកថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បតិ្ត សម្រេចគាំទ្រជាឯកច្ឆ័ន្ទជ្រើសតាំងជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតាព្រះអង្គ ក្រោយពេលដែលព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ បានសម្រេចព្រះទ័យដាក់រាជ្យយាងចូលនិវត្តន៍កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤។ ព្រះរាជពិធីរាជាភិសេកព្រះអង្គជាផ្លូវការ ត្រូវបានប្រារព្ធឡើងនៅព្រះបរមរាជវាំង រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤។ ព្រះបរមនាមក្នុងរាជសម្បត្តិរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង គឺ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី» ដែលត្រូវបានប្រែថា «អ្នកបម្រើ មាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយស្វាមីភក្តិ និងភក្ដីភាព។ មហាក្សត្រដែលព្រះពុទ្ធ និងព្រះឥន្ទ្រ លោកឧបត្ថម្ភ។ អ្នករួបរួម ខេមរជនទាំងអស់។ អ្នកការពារឯករាជ្យ បូរណភាព ទឹក ដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និងវិបុលភាពរបស់ប្រជារាស្ត្រខ្មែរ»។ #KingdomOfCambodia #Cambodia #LongLiveTheKing #HisMajestyKingNorodomSihamoni #CPP #WeAreCPP 🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/OfficialWeAreCPPSvayRiengFanPage/ 🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/WeAreCPP

photo content

🇰🇭 ថ្ងៃនេះ កាលពី ៣១ឆ្នាំមុន គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏សំខាន់មួយរបស់កម្ពុជា នោះ គឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ នេះ ត្រូវបានកើតឡើង ដោយមានភាគីខ្មែរចំនួនបួនចូលរួម គឺ ភាគីរដ្ឋកម្ពុជា ហ្វ៊ុនស៊ិនប៉ិច រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ និងភាគីខ្មែរក្រហម។ លើសពីនេះទៅទៀត ការចុះហត្ថលេខានេះ ក៏មានការចូលរួមធ្វើជាសាក្សីពីប្រទេសចំនួន ១៨ផ្សេងទៀត រួមមាន សហរដ្ឋអាមេរិក បារាំង ចិន អង់គ្លេស រុស្ស៊ី ជប៉ុន ថៃ វៀតណាម ឥណ្ឌូនេស៊ី ឡាវ អូស្ត្រាលី កាណាដា ឥណ្ឌា សិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និងយូហ្គូស្លាវី។ គោលបំណង នៃសន្ធិសញ្ញានេះ គឺដើម្បីបញ្ចប់ជម្លោះនយោបាយ សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា និងជាអនុស្សាវរីយ៍របស់កម្ពុជាក្នុងគ្រាអតីតនោះ។ ក្រោយមក កម្ពុជាក៏មានការបោះឆ្នោតសាកលជាលើកដំបូង ដោយមានការជួយជ្រោមជ្រែងពីបរទេស (អ៊ុនតាក់)។ ក៏ប៉ុន្តែ អ៊ុនតាក់មិនអាចសម្រេចបានអ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បាននោះទេ ព្រោះពេលអ៊ុនតាក់ដកចេញ បានបន្សល់ទុកឱ្យកម្ពុជាមាននូវតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ។ ក្នុងដំណាក់កាលដ៏លំបាកមួយនេះ ដើម្បីទទួលបានសន្តិភាពពេញលេញជូនជាតិមាតុភូមិ សម្ដេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញ និងអនុវត្តនូវនយោបាយ ឈ្នះ-ឈ្នះ ដែលបានអនុវត្តន៍យ៉ាងជោគជ័យពីឆ្នាំ ១៩៩៦-១៩៩៨។ នេះគឺជាសន្តិភាព ដែលជនជាតិកម្ពុជាបានរួមគ្នាបង្កើតឡើងដោយខ្លួនឯង គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ និងទទួលបានឯកភាពជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិជាង ៥០០ឆ្នាំ ដែលកម្ពុជាជាប្រទេសមួយ មានតំបន់ត្រួតត្រាមួយ មានរដ្ឋធម្មនុញ្ញមួយ មានព្រះមហាក្សត្រមួយ មានរាជរដ្ឋាភិបាលតែមួយ មានកម្លាំងប្រដាប់អាវុធតែមួយ ដោយគ្មានការបែងចែក។ #Cambodia #31thAnniversaryParisPeaceAgreement #KingFatherNorodomSihanouk #SamdechTechoHunSen #PrimeMinisterofCambodia #CPP #WeAreCPP 🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/OfficialWeAreCPPSvayRiengFanPage/ 🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/WeAreCPP

photo content

✨ នាឱកាសដ៏ប្រសើរថ្លៃថ្លា នៃថ្ងៃជម្រើនជន្មាយុគម្រប់ ៤៥ឆ្នាំ ឈានចូល ៤៦ឆ្នាំ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ✨ យើងខ្ញុំជាយុវជន នៃគណបក្
✨ នាឱកាសដ៏ប្រសើរថ្លៃថ្លា នៃថ្ងៃជម្រើនជន្មាយុគម្រប់ ៤៥ឆ្នាំ ឈានចូល ៤៦ឆ្នាំ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ✨ យើងខ្ញុំជាយុវជន នៃគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង សូមគោរពជូនពរ ឯកឧត្តមបណ្ឌិត ទទួលបាននូវសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណឈ្លាសវៃភ្លឺថ្លាបំផុត និងជន្មាយុយឺនយូរ។ សូមគោរពជូនពរពី ខ្ញុំបាទ ឌី វិជ្ជា និងយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀងទាំងអស់ 🙏🏻🙏🏻🙏🏻 #Cambodia #CPP #WeAreCPP

✨ នាឱកាសដ៏ប្រសើរថ្លៃថ្លា នៃថ្ងៃជម្រើនជន្មាយុគម្រប់ ៤៥ឆ្នាំ ឈានចូល ៤៦ឆ្នាំ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ✨ យើងខ្ញុំជាយុវជន នៃគណបក្
✨ នាឱកាសដ៏ប្រសើរថ្លៃថ្លា នៃថ្ងៃជម្រើនជន្មាយុគម្រប់ ៤៥ឆ្នាំ ឈានចូល ៤៦ឆ្នាំ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ✨ យើងខ្ញុំជាយុវជន នៃគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង សូមគោរពជូនពរ ឯកឧត្តមបណ្ឌិត ទទួលបាននូវសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណឈ្លាសវៃភ្លឺថ្លាបំផុត និងជន្មាយុយឺនយូរ។ សូមគោរពជូនពរពី ខ្ញុំបាទ ឌី វិជ្ជា និងយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀងទាំងអស់ 🙏🏻🙏🏻🙏🏻 #Cambodia #CPP #WeAreCPP

អរុណសួស្តីលោកតា លោកយាយ ពូមីងបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់គ្នា 🥰🙏🏻 រីករាយថ្ងៃចុងសប្តាហ៍! ក្រោយពីយើងខ្ញ៉ំបានបង្ហោះជម្រើសទាំង
+2
អរុណសួស្តីលោកតា លោកយាយ ពូមីងបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់គ្នា 🥰🙏🏻 រីករាយថ្ងៃចុងសប្តាហ៍! ក្រោយពីយើងខ្ញ៉ំបានបង្ហោះជម្រើសទាំង៧ រចនាម៉ូតអក្សរ “❤️ស្វាយរៀង” កន្លងមកនេះហើយ ឃើញថាតាមរយៈមតិយោបល់របស់លោកតា លោកយាយ ពូមីងបងប្អូន សាធារណជនប្រមាណជាង ៥ម៉ឺននាក់បានចូលរួមរើស ដូច្នេះយើងរកឃើញជម្រើសច្រើនជាងគេចំនួន៣ (Top3) ដូចក្នុងរូបដែលបានបង្ហាញជូននេះ។ ជម្រើសទី១ (Top1) គឺនឹងត្រូវលេចរូបរាងនៅក្នុងខេត្តស្វាយរៀងយើងនាពេលខាងមុខនេះហើយ 🥰❤️ #ស្វាយរៀង #SvayRieng