849
订阅者
-124 小时
无数据7 天
无数据30 天
帖子存档
ដោយឡែកសម្រាប់បច្ច័យចំនួន 2,448.84$ និងទាយទានមួយចំនួនទៀត នាយកដ្ឋានធនធានមនុស្ស នឹងរៀបចំប្រគេនជូនព្រះសង្ឃនៅថ្ងៃស្អែកបិណ្ឌទី១០ នៅវត្តសុវណ្ណធម្មរាជ ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ។ សូមអរគុណ
តំណាងអោយផ្នែកធនធានមនុស្ស សូមជូនបុណ្យកុសលដែលសហការីបានរួមគ្នា ជ្រះថ្លាចូលរួមបច្ច័យចំនួន 3,000$ និងទាយទានជាច្រើនប្រគេនព្រះសង្ឃនាថ្ងៃសៅរ បិណ្ឌ៧ នៅវត្តប្រាសាទត្មាតពង ខេត្តតាកែវ។ សូមជូនពរជ័យ សិរីសួស្តី សេចក្តីសុខ និងសេចក្តីចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជូនចំពោះសហការី ក្រុមហ៊ុន ប៉េង ហួត គ្រុប និងក្រុមគ្រួសារកុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ
សូមគោរព ថ្នាក់ដឹកនាំ និងសហការីទាំងអស់គ្នា! នាយកដ្ឋានធនធានមនុស្ស សូមធ្វើបច្ចុប្បន្នភាពអំពីបច្ច័យដែលទទួលបានសម្រាប់ការប្រគេនជូនព្រះសង្ឃសម្រាប់ការកសាង និងទិញសម្ភារៈចាំបាច់សំរាប់ផ្គត់ផ្គង់ព្រះសង្ឃ គិតត្រឹមថ្ងៃនេះទទួលបានចំនួន $2,962.20 ដុល្លារ។
សម្រាប់សហការីដែលមានសុទ្ធាជ្រះថ្លាចង់ចូលរួមអាចធ្វើចូលបច្ច័យតាមរយៈ QR code ខាងលើបាន ហើយយើងនឹងបិទបញ្ចប់ការទទួលបច្ច័យត្រឹមថ្ងៃសុក្រទី២ វេលាម៉ោង 6 ល្ងាច ដើម្បីធ្វើការរៀបចំ និងចាត់ចែងទុកប្រគេនជូនព្រះសង្ឃទាំង២វត្ត នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦។
សូមអរគុណ និងជូនបុណ្យកុសល្យទាំងអស់គ្នា!
+1
💚 រួមគ្នា ដើម្បីកុមារកម្ពុជា ក្នុងយុទ្ធនាការ «GOOD EYES, GOOD LIFE» 👁💚
ដើម្បីចូលរួមគាំទ្រដល់កិច្ចការមនុស្សធម៌បន្ទាប់ពីការបរិច្ចាគទឹកប្រាក់ចំនួន 5ម៉ឺនដុល្លារជូនមន្ទីពេទ្យកុមារអង្គរ ក្នុងការសាងសងអគារព្យាបាលភ្នែក និងជំងឺរបស់កុមារ។ ក្រុមហ៊ុន ប៉េង ហួត គ្រុប សូមគោរពអញ្ជើញសហការីទាំងអស់ ចូលរួមបន្តការបរិច្ចាគដោយស្ម័គ្រចិត្ត ក្នុងបុព្វហេតុដើម្បីជួយសង្គ្រោះដល់កុមារកម្ពុជាដែលត្រូវការការព្យាបាលយ៉ាងចាំបាច់សម្រាប់ជីវិតរបស់ពួកគេ។
រាល់ការចែករំលែក ទោះតិច ឬច្រើន គឺសុទ្ធតែមានតម្លៃ និងអាចក្លាយជាផ្នែកមួយនៃការបង្កើតឱកាសដ៏មានន័យសម្រាប់អ្នកដទៃ។
📲 សហការីអាចធ្វើការបរិច្ចាគតាមរយៈ ស្កេន QR Code នៅលើ Poster បានភ្លាមៗ។
🤝 Together, We Can Make a Difference.
សូមចូលរួមចែករំលែកព័ត៌មាននេះ បន្តទៅកាន់សហការីគ្រប់គ្នា ឬអ្នកដែលយើងស្គាល់។
ដោយក្តីគោរព សូមអរគុណ។
ជិតដល់ថ្ងៃមែនទែនហើយ សម្រាប់សហការីដែលមានបំណងចូលរួមទៅបិណ្ឌជាមួយគ្នាអាចរួសរាន់ចុះឈ្មោះឥឡូវនេះ ដើម្បីយើងងាយស្រួលរៀបចំព្រោះបច្ចុប្បន្នមានអ្នកចុះឈ្មោះជាង១៥០នាក់ហើយ។ ដោយឡែកសហការីដែលមានបំណងចូលរួមបច្ច័យកសាង និងទិញសម្ភារៈសិក្សាជូនព្រះសង្ឃអាចធ្វើការចូលរួមតាមរយៈ QR code ខាងលើបាន។ សូមជូនបុណ្យទាំងអស់គ្នា សូមអរគុណ។
