ch
Feedback
និយ័តករទូរគមនាគមន៍កម្ពុជា - Telecommunication Regulator of Cambodia

និយ័តករទូរគមនាគមន៍កម្ពុជា - Telecommunication Regulator of Cambodia

前往频道在 Telegram

显示更多
柬埔寨3 472未指定类别
1 326
订阅者
无数据24 小时
无数据7 天
无数据30 天
帖子存档
សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករា
សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” (១៥-តុលា-២០១២ | ១៥-តុលា-២០២៣) ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh បណ្តាញសង្គមរបស់ក្រសួង  🌐Telegram 🌐Facebook  🌐YouTube 🌐Twitter 🌐Instagram 🌐LinkedIn 🌐Tiktok 📲 ទាញយក MPTC Speed Test:  iOS | Android

របៀបប្រើប្រាស់ Khmer Fastype ជំនាន់ទី២

របៀបដំឡើង Khmer Fastype ជំនាន់ទី២

សេចក្ដីជូនដំណឹង ស្ដីពី ការដាក់ដំណើរការប្រើប្រាស់កម្មវិធី Khmer Fastype ជំនាន់ទី២ --- ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ស
+1
សេចក្ដីជូនដំណឹង ស្ដីពី ការដាក់ដំណើរការប្រើប្រាស់កម្មវិធី Khmer Fastype ជំនាន់ទី២ --- ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក ទាំងអស់ឱ្យបានជ្រាបថា ក.ប.ទ. បានដាក់ឱ្យដំណើរការសាកល្បងនូវកម្មវិធី Khmer Fastype ជំនាន់ទី២ ដែលជាជំនួយការឆ្លាតក្នុងការវាយអត្ថបទដោយស្វ័យប្រវត្តិជាភាសាខ្មែរក្នុងកម្មវិធី Microsoft Word។ កម្មវិធី Khmer Fastype ជំនាន់ទី២នេះ ត្រូវបានអភិវឌ្ឍឱ្យកាន់តែប្រសើរឡើងនូវមុខងារសំខាន់ចំនួនពីរគឺមុខងារព្យាករពាក្យ (Word Prediction) និងមុខងារបំប្លែងសំឡេងទៅជាអត្ថបទសរសេរដោយស្វ័យប្រវត្តិ ដែលមុខងារទាំងពីរនេះ ជួយឱ្យអ្នកប្រើប្រាស់ពន្លឿនល្បឿនក្នុងការវាយអត្ថបទជាភាសាខ្មែរប្រកបដោយទំនុកចិត្ត និងប្រើប្រាស់ពាក្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ។ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក ទាំងអស់ ធ្វើការស្កេន QR Code ដើម្បីទាញយកការណែនាំអំពីរបៀបនៃការដំឡើងនិងការប្រើប្រាស់កម្មវិធី Khmer Fastype ជំនាន់ទី២ ឬសាកសួរព័ត៌មានបន្ថែមមកក្រុមការងារសម្របសម្រួលបច្ចេកទេសនៃកម្មវិធី Khmer Fastype តាមរយៈការស្កេនតេឡេក្រាម QR Code ដែលមានឈ្មោះ Khmer Fastype ដូចខាងក្រោម។ ក.ប.ទ. សូមអំពាវនាវដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក ទាំងអស់ ចូលរួមទាញយកកម្មវិធី Khmer Fastype ជំនាន់ទី២ មកប្រើប្រាស់ចាប់ពីពេលនេះតទៅ ព្រមទាំងចូលរួមវាយតម្លៃនិងផ្តល់មតិត្រឡប់អំពីប្រសិទ្ធភាពនៃការប្រើប្រាស់ ដើម្បីជាមូលដ្ឋានក្នុងការកែលម្អកម្មវិធីឱ្យកាន់តែប្រសើរឡើងថែមទៀត មុននឹងដាក់ជូនសាធារណជនប្រើប្រាស់ឱ្យបានទូលំទូលាយ។ អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក ទាំងអស់ ជ្រាបជាព័ត៌មាននិងប្រើប្រាស់ឱ្យបានគ្រប់ៗគ្នា។ ទស្សនាវីដេអូណែនាំ៖ https://bit.ly/48kl9w7 ទាញយកឯកសារណែនាំ៖ https://bit.ly/3LqBGor សម្រាប់ព័ត៌មានបន្ថែម៖ https://t.me/khmerfastype

សូមទស្សនាវីដេអូ៖ https://fb.watch/nfG1e1mOpa/ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិត នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh ✔️ បណ្តាញសង្គមរបស់ក្រសួង 🌐Website 🌐Telegram 🌐Facebook 🌐YouTube 🌐Twitter 🌐Instagram 🌐LinkedIn 🌐Tiktok 📲 ទាញយក MPTC Speed Test: iOS | Android

អបអរសាទរខួបលើកទី៣០ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” នៃព្រះរាជាណាចក្រកម្ពុជា ២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៣ ***** ✅ ដើម្បីទទួលបានឱកាសល
អបអរសាទរខួបលើកទី៣០ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” នៃព្រះរាជាណាចក្រកម្ពុជា ២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៣ ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh ✔️ បណ្តាញសង្គមរបស់ក្រសួង 🌐Website 🌐Telegram 🌐Facebook 🌐YouTube 🌐Twitter 🌐Instagram 🌐LinkedIn 🌐Tiktok 📲 ទាញយក MPTC Speed Test: iOS | Android

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា --- រាជធានីភ្នំពេញ៖ នៅរសៀ
+9
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា --- រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិត នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម Jacques PELLET អគ្គរាជទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា តំណាងដៃគូអភិវឌ្ឍន៍ សាស្ត្រាចារ្យ ព្រមទាំងអាណាព្យាបាលនិស្សិតជាច្រើនកុះករ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ រួមជាមួយគ្រួសារ អាណាព្យាបាល ព្រមទាំងសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបង្រៀនរបស់សាស្ត្រាចារ្យ និងការខិតខំសិក្សារបស់និស្សិត ក្នុងរយៈពេល៤ឆ្នាំកន្លងមក រហូតសម្រេចលទ្ធផលដ៏គួរជាទីមោទនៈ។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា... សូមចុចអាន ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh ✔️ បណ្តាញសង្គមរបស់ក្រសួង 🌐Website 🌐Telegram 🌐Facebook 🌐YouTube 🌐Twitter 🌐Instagram 🌐LinkedIn 🌐Tiktok 📲 ទាញយក MPTC Speed Test: iOS | Android

សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ 🌐 Hun Manet 🌐 Samdech Thipadei
+5
សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 YouTube 🌐 Tiktok #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រារព្ធពិធីអបអរសាទរការដា
+9
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រារព្ធពិធីអបអរសាទរការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ»​ ជាសម្បត្តិបេតិកភណ្ឌពិភពលោក --- អនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០នាទីព្រឹកនេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ចូលរួមប្រារព្ធពិធីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពជាតិដ៏ខ្ពង់ខ្ពស់បំផុតដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទ កោះកេរ របស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។​ ទន្ទឹមនឹងនេះ​ គ្រប់អង្គភាពចំណុះ​ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ នៅគ្រប់រាជធានី-ខេត្ត​ ក៏បានប្រារព្ធពិធីអបអរសាទរនេះ​ផងដែរ​។ រមណីយដ្ឋានប្រាសាទកោះកេរ ជាអតីតរាជធានីរបស់ខ្មែរ ដែលស្ថិតក្នុងរាជព្រះបាទជ័យវម៌្មទេវទី៤ ក្នុងកំឡុងស.វ.ទី១០ ក្នុងឆ្នាំ ៩២៨ រហូតដល់ឆ្នាំ ៩៤១ នៃគ.ស.។ ការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាមោទភាពថ្មីមួយទៀត សម្រាប់ប្រទេស និងប្រជាជនកម្ពុជាដែលសម្បត្តិបេតិកភណ្ឌជាតិដ៏ថ្លៃថ្លា ត្រូវបានទទួលស្គាល់តម្លៃលេចធ្លោជាសាកល និងបានក្នុងចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់រមណីយដ្ឋានប្រាសាទអង្គរចុះបញ្ជីនាឆ្នាំ១៩៩២ ប្រាសាទព្រះវិហារ​ ចុះបញ្ជីនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុក​ ចុះបញ្ជីនៅឆ្នាំ២០១៧។ អបអរសាទរ! រមណីយដ្ឋានប្រាសាទកោះកេរ ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌ ពិភពលោក! ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh ✔️ បណ្តាញសង្គមរបស់ក្រសួង 🌐Website 🌐Telegram 🌐Facebook 🌐YouTube 🌐Twitter 🌐Instagram 🌐LinkedIn 🌐Tiktok 📲 ទាញយក MPTC Speed Test: iOS | Android

សាស្ត្រាចារ្យ Wolfgang Drechsler មកពីសាលវិទ្យាល័យ​ Harvard ធ្វេីបាឋកថាស្តីពី “អនាគតនៃរដ្ឋបាលសាធារណ:​៖​ ភាពឆាប់រហ័ស ​ស្ថេរភាព​
+9
សាស្ត្រាចារ្យ Wolfgang Drechsler មកពីសាលវិទ្យាល័យ​ Harvard ធ្វេីបាឋកថាស្តីពី “អនាគតនៃរដ្ឋបាលសាធារណ:​៖​ ភាពឆាប់រហ័ស ​ស្ថេរភាព​ និងឌីជីថល” --- រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមក្នុងបាឋកថាជាសាធារណៈ របស់សាស្ត្រាចារ្យ Wolfgang Drechsler មកពីសាលវិទ្យាល័យ​ Harvard ស្តីពី “អនាគតនៃរដ្ឋបាលសាធារណ:​៖​ ភាពឆាប់រហ័ស​ ស្ថេរភាព​ និងឌីជីថល​ (The Future of Public Administration: Agility, Stability, and Digitality)” ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ​ វិស័យឯកជន​ និស្សិត​ និងសាធារណជន​ ប្រមាណ​ ២៥០នាក់។ បាឋកថានេះរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ក្នុងគោលបំណងចែករំលែកបទពិសោធ និងចំណេះដឹងពីបច្ចេកវិទ្យាឌីជីថល ការកំណត់គោលនយោបាយសំខាន់ៗដើម្បីជំរុញការធ្វេីបរិវត្តកម្មឌីជីថលនិងកត្តាគន្លឹះសម្រាប់អនុវត្តការងារ នៅក្នុងអង្គភាពប្រកបដោយភាពច្នៃប្រឌិត។ ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh ✔️ បណ្តាញសង្គមរបស់ក្រសួង 🌐Website 🌐Telegram 🌐Facebook 🌐YouTube 🌐Twitter 🌐Instagram 🌐LinkedIn 🌐Tiktok 📲 ទាញយក MPTC Speed Test: iOS | Android

#Save ទុក ដើម្បីប្រើប្រាស់ពេលត្រូវការ! #Share ដើម្បីចែករំលែកព័ត៌មាននេះ ដល់បងប្អូន មិត្តភក្តិ ខាងក្រោមនេះ គឺជាលេខកូដរួមចាំបាច់
+4
#Save ទុក ដើម្បីប្រើប្រាស់ពេលត្រូវការ! #Share ដើម្បីចែករំលែកព័ត៌មាននេះ ដល់បងប្អូន មិត្តភក្តិ ខាងក្រោមនេះ គឺជាលេខកូដរួមចាំបាច់ និងព័ត៌មានសំខាន់ៗ សម្រាប់ជួយដល់ការប្រើប្រាស់ប្រព័ន្ធទូរសព្ទប្រចាំថ្ងៃ ប្រកបដោយភាពងាយស្រួល និងឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងមកកាន់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈលេខទូរសព្ទ ១២៣ ឬ ១២០៤ សម្រាប់សេវាបម្រើអតិថិជនរបស់ក្រុមហ៊ុនទូរសព្ទគ្រប់ប្រព័ន្ធ។ សូមទាញយករូបភាពមានគុណភាពច្បាស់៖ https://t.me/mptcgovkh/3359 #លេខកូដរួម #CommonCode #MobileTips #MPTC #QoS ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh ✔️ បណ្តាញសង្គមរបស់ក្រសួង 🌐Website 🌐Telegram 🌐Facebook 🌐YouTube 🌐Twitter 🌐Instagram 🌐LinkedIn 🌐Tiktok 📲 ទាញយក MPTC Speed Test: iOS | Android

+4
#Save ទុក ដើម្បីប្រើប្រាស់ពេលត្រូវការ! #Share ដើម្បីចែករំលែកព័ត៌មាននេះ ដល់បងប្អូន មិត្តភក្តិ ខាងក្រោមនេះ គឺជាលេខកូដរួមចាំបាច់ និងព័ត៌មានសំខាន់ៗ សម្រាប់ជួយដល់ការប្រើប្រាស់ប្រព័ន្ធទូរសព្ទប្រចាំថ្ងៃ ប្រកបដោយភាពងាយស្រួល និងឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងមកកាន់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈលេខទូរសព្ទ ១២៣ ឬ ១២០៤ សម្រាប់សេវាបម្រើអតិថិជនរបស់ក្រុមហ៊ុនទូរសព្ទគ្រប់ប្រព័ន្ធ។ សូមទាញយករូបភាពមានគុណភាពច្បាស់៖ https://t.me/mptcgovkh/3359

សូមទស្សនាវីដេអូ​៖ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា ២០២៣ ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh ✔️ បណ្តាញសង្គមរបស់ក្រសួង 🌐Website 🌐Telegram 🌐Facebook 🌐YouTube 🌐Twitter 🌐Instagram 🌐LinkedIn 🌐Tiktok 📲 ទាញយក MPTC Speed Test: iOS | Android

[រស្មីកម្ពុជា] ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា នឹងដាក់ឲ្យអនុវត្តជាផ្លូវការនាពេលខាងមុខ ព័ត៌មានលម្អិត 🌐 https://
[រស្មីកម្ពុជា] ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា នឹងដាក់ឲ្យអនុវត្តជាផ្លូវការនាពេលខាងមុខ ព័ត៌មានលម្អិត 🌐 https://www.rasmeinews.com/archives/838058 ******* ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh ✔️ បណ្តាញសង្គមរបស់ក្រសួង  🌐Telegram 🌐Facebook  🌐YouTube 🌐Twitter 🌐Instagram 🌐LinkedIn 🌐Tiktok 📲 ទាញយក MPTC Speed Test:  iOS | Android

បញ្ជីបច្ចុប្បន្នភាពនៃប្រតិបត្តិករដែលកំពុងធ្វើប្រតិបត្តិការផ្ដល់សេវាទូរគមនាគមន៍ (គិតត្រឹមខែកញ្ញាឆ្នាំ ២០២៣)
+6
បញ្ជីបច្ចុប្បន្នភាពនៃប្រតិបត្តិករដែលកំពុងធ្វើប្រតិបត្តិការផ្ដល់សេវាទូរគមនាគមន៍ (គិតត្រឹមខែកញ្ញាឆ្នាំ ២០២៣)

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា ២០២៣ ---- រាជធ
+9
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា ២០២៣ ---- រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា ២០២៣ (CODE-C: Developer Conference and Tech Expo 2023) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ(AUPP) ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង អ្នកអភិវឌ្ឍន៍សុសវែរ អ្នកជំនាញបច្ចេកវិទ្យាឌីជីថល មកពីក្រសួងស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាបនិកធុរកិច្ចថ្មីឌីជីថល អ្នកផ្ដល់សេវាកម្មឌីជីថល និងសិស្សនិស្សិតជាច្រើនកុះករ។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា... សូមចុចអាន ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh ✔️ បណ្តាញសង្គមរបស់ក្រសួង 🌐Website 🌐Telegram 🌐Facebook 🌐YouTube 🌐Twitter 🌐Instagram 🌐LinkedIn 🌐Tiktok 📲 ទាញយក MPTC Speed Test: iOS | Android

អបអរសាទរ ទិវាអក្ខរកម្មជាតិ ខួបលើកទី ២៣ ក្រោមប្រធានបទ “ អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច ” ០៨ កញ្ញា ២០០
អបអរសាទរ ទិវាអក្ខរកម្មជាតិ ខួបលើកទី ២៣ ក្រោមប្រធានបទ “ អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច ” ០៨ កញ្ញា ២០០០ - ០៨ កញ្ញា ២០២៣ ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh ✔️ បណ្តាញសង្គមរបស់ក្រសួង 🌐Website 🌐Telegram 🌐Facebook 🌐YouTube 🌐Twitter 🌐Instagram 🌐LinkedIn 🌐Tiktok 📲 ទាញយក MPTC Speed Test: iOS | Android

ខុទ្ទកាល័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្ដីជូនដំណឹង ស្ដីពីការអាន សរសេរនាម និងគ
+1
ខុទ្ទកាល័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្ដីជូនដំណឹង ស្ដីពីការអាន សរសេរនាម និងគោរមងារ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី។ ******* ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh ✔️ បណ្តាញសង្គមរបស់ក្រសួង  🌐Telegram 🌐Facebook  🌐YouTube 🌐Twitter 🌐Instagram 🌐LinkedIn 🌐Tiktok 📲 ទាញយក MPTC Speed Test:  iOS | Android

សូមបងប្អូនពូមីងតាយាយ​ មេត្តាជ្រាបថា​ បណ្ដាញសង្គមការងារផ្លូវការរបស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ បានផ្លាស់ប្តូរឈ្មោះពីឈ្មោះ Dr. Hun Manet, Prime Minister of Cambodia មកជា​ Samdech Thipadei Hun Manet, Prime Minister of Cambodia ហេតុដូចនេះ សូមបងប្អូន​ ពូមីង​ តាយាយ​ មេត្តាជ្រាប​ និងចុច Like​ ដេីម្បីទទួលបានព័ត៌មានអំពីសម្តេចធិបតី​​ នាយករដ្ឋមន្ត្រី តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖ ១/ Facebook Page: ដោយមាន Followers ចំនួន ២,៣លាននាក់ Link: https://www.facebook.com/Dr.Hunmanetofcambodia ២/ Telegram Channel: ដោយមាន Subscribers ចំនួន ៣៧៣,៦៤៤នាក់ Link: https://t.me/Dr_Hunmanetofcambodia ៣/ Instagram ដោយមានFollowersសរុបចំនួន ១២,៤ពាន់នាក់ Link: https://instagram.com/dr.hunmanetofcambodia ៤/ TikTok ដោយមានFollowersសរុបចំនួន ២១០,៥ពាន់នាក់ Link: https://www.tiktok.com/@dr.hunmanetofcambodia ៥/ Twitter (X) ដោយមានFollowersសរុបចំនួន ៤៤,៦ពាន់នាក់ Link: https://x.com/dr_hunmanet_pm ៦/ YouTube Channel ដោយមានFollowersសរុបចំនួន ៣,៧ពាន់នាក់ Link: https://www.youtube.com/@Dr.Hunmanetofcambodia #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសាររំលឹកដាស់តឿនដល់រដ្ឋមន្រ្តីដែលមិនទាន់បែងចែកភារកិច្ច ត្រូវប្រញាប់ប្រញាល់រៀបចំបែងចែកជូនថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ឱ្យបានរួចរាល់នៅសប្តាហ៍ក្រោយនេះ។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia