កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
前往频道在 Telegram
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
显示更多6 427
订阅者
+124 小时
+47 天
+4430 天
帖子存档
Repost from ក្រសួងការពារជាតិ Ministry of National Defence
សេចក្តីអំពាវនាវ
ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរុំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហារ របស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត។
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Repost from PRU-អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស
+4
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដល់ម៉ោង១រសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។
The Ministry of Interior of the Royal Government of Cambodia Issues a Press Release on the Situation Following the Ceasefire Agreement from 6:00 PM on 31 December 2025 to 1:00 PM on 1 January 2026.
✉️ JOIN Channel Telegram
🖥 Website
🌐 FaceBooK
💬 X(Twitter).
📺 YouTube
🌐 Tiktok
#CambodiaNeedsPeace
#TruthFromCambodia
#cambodia
#PRU
#អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស
Repost from SBM News
+9
សេចក្តីណែនាំរបស់អាជ្ញាធរមីន ស្តីពីវិធានការបន្ទាន់ក្នុងការអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ
ទាញយកកម្មវិធីទូរសព្ទ SBM News ដោយឥតគិតថ្លៃ!!
Repost from បណ្ឌិត គឹម សន្តិភាព-KIM SANTEPHEAP, Ph.D
"សន្តិភាព និងការរួបរួមសាមគ្គីភាពជាតិខ្មែរ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំ ២០២៦"
ថ្ងៃនេះ យើងជួបជុំគ្នា ដើម្បីត្រៀមស្វាគមន៍ការឈានចូលមកដល់នៃឆ្នាំសកល ២០២៦។ ក្នុងទំព័រឆ្នាំថ្មីដែលនឹងមកដល់នេះ អ្វីដែលជាមោទនភាពបំផុតសម្រាប់យើងម្នាក់ៗ គឺការបានរស់នៅ និងជួបជុំគ្នា ជាពិសេសការវិលត្រឡប់ របស់វីរកងទ័ព ១៨នាក់យើង ក្រោមដំបូលនៃសន្តិភាព យ៉ាងពេញលេញនៅលើទឹកដីកម្ពុជាដ៏បវររបស់យើង។
បងប្អូនទាំងអស់គ្នាប្រាកដជាយល់ថា សន្តិភាពមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាគឺជាផ្លែផ្កានៃការលះបង់ និងការរួបរួមគ្នាជាធ្លុងមួយ។ សន្តិភាពគឺជាគ្រឹះដែលអនុញ្ញាតឱ្យយើងមានឱកាសរៀនសូត្រ បង្កើនអាជីវកម្ម និងកសាងគ្រួសារប្រកបដោយក្ដីសង្ឃឹម។ បើគ្មានសន្តិភាព យើងក៏គ្មានឱកាសមកឈរទីនេះដើម្បីរង់ចាំឆ្នាំថ្មីនេះដែរ។
ដូច្នេះ ក្នុងឱកាសឆ្នាំ ២០២៦ នេះ ជាមួយនឹងការបួងសួងសុំលាភជ័យសម្រាប់ក្រុមគ្រួសារយើង យើងក៏មិនភ្លេចអំពាវនាវដល់បងប្អូនគ្រប់រូប សូមបន្តរួមគ្នាថែរក្សាសន្តិភាពដែលមានក្នុងដៃឱ្យបានគង់វង្ស ព្រោះសន្តិភាពគឺជាអំណោយដ៏ថ្លៃថ្លាបំផុតសម្រាប់យើង និងសម្រាប់កូនចៅជំនាន់ក្រោយ។
ជាទីបញ្ចប់ ក្នុងឱកាសសិរីសួស្ដីនៃឆ្នាំថ្មី ឆ្នាំ២០២៦នេះ ខ្ញុំសូមប្រសិទ្ធពរជ័យជូនដល់បងប្អូនទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ មានសុភមង្គលក្នុងក្រុមគ្រួសារ និងទទួលបានជោគជ័យលើគ្រប់ភារកិច្ច។
សូមឱ្យពន្លឺនៃសន្តិភាព និងសេចក្ដីស្រឡាញ់ បន្តគ្របដណ្ដប់លើទឹកដីកម្ពុជាយើងជានិរន្តរ៍!
អរគុណ សន្តិភាព ! ឆ្នាំថ្មី ២០២៦!
ពីខ្ញុំបាទ គឹម សន្តិភាព និងក្រុមគ្រួសារ
Connect with បណ្ឌិត គឹម សនិ្តភាព - Kim Santepheap ⏬
🌐 Facebook
🌐 Telegram
🌐 TikTok
Repost from បណ្ឌិត គឹម សន្តិភាព-KIM SANTEPHEAP, Ph.D
ក្តីរំភើបក្រោយរយៈពេល១៥៥ថ្ងៃ 🇰🇭!
ការវិលត្រឡប់មកកាន់មាតុប្រទេសវិញរបស់វីរៈកងទ័ពកម្ពុជាទាំង១៨រូប ប្រកបដោយសុខសុវត្ថិភាព បានរំជួលអារម្មណ៍ប្រជាជនកម្ពុជាជាង១៧លាននាក់ ស្រក់ទឹកភ្នែក ដែលកើតចេញពីក្តីរំភើប រីករាយ ពេលឃើញពួកគាត់បានវិលជួបជុំក្រុមគ្រួសារវិញ។
កម្ពុជាសូមស្វាគមន៍ និងអបអរសាទរការវិលត្រឡប់វិញរបស់វីរ:កងទ័ពទាំង១៨រូប និងសូមគោរពដឹងគុណវីរ:កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់ កម្ពុជា🙏🇰🇭
Connect with បណ្ឌិត គឹម សនិ្តភាព - Kim Santepheap ⏬
🌐 Facebook
🌐 Telegram
🌐 TikTok
Repost from សុីសុីថាមស៍
លោកស្រីបណ្ឌិត ជា សិរី បង្ហោះសារឈឺចាប់ ក្រោយយោធាថៃបាញ់ប្រាង្គប្រសាទ ដែលដាក់លើ«ក្រដាស ៥ មុឺនរៀល»
...
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានបង្ហោះសារឈឺចាប់ បង្ហាញពីរូបភាពប្រៀបធៀបកាលលោកស្រីទៅលេងប្រាសាទព្រះវិហារ ថ្ងៃ១៣ ខែមិនា ឆ្នាំ២០២៥ និង រូបភាពបង្ហោះតាមបណ្តាញសង្គម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ។លោកស្រីមិនទប់ទឹកភ្នែកមិនបានទេ នៅពេលឃើញស្ថានភាពនេះ។
លម្អិត 👉https://kh.cc-times.com/posts/26401
现已上线!2025 年 Telegram 研究 — 年度关键洞察 
