ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

前往频道在 Telegram

https://t.me/document4study​ (ក្រុបឯកសារ​វិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បានកេីតមកជា​កូនខ្មែរជំនាន់ក្រោយ​ ដូនតា​ខ្ញុំ​គឺ​អស្ចារ្យ​❤️️

显示更多
6 656
订阅者
-224 小时
-57 天
+1330 天
帖子存档
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលរឹងមាំ សម្រាប់គាំទ្រនិងផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ព
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលរឹងមាំ សម្រាប់គាំទ្រនិងផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើង បន្តបេសកកម្មក្នុងការការពារទឹកដី។

ការបើកការវាយប្រហារឈ្លានពានរបស់ភាគីថៃ មកលើកម្ពុជា នៅថ្ងៃទី ១៣ ធ្នូ ២០២៥ ម្សិលមិញ មានចំនួន ១៥ទីតាំង នេះបើយោងតាមការចេញផ្សាយក្រសួ
ការបើកការវាយប្រហារឈ្លានពានរបស់ភាគីថៃ មកលើកម្ពុជា នៅថ្ងៃទី ១៣ ធ្នូ ២០២៥ ម្សិលមិញ មានចំនួន ១៥ទីតាំង នេះបើយោងតាមការចេញផ្សាយក្រសួងការពារជាតិកម្ពុជា។ Join-> Gazette ប្រជាជន

Repost from Karpit News
រំជួរចិត្ត! សំបុត្រក្មួយៗលើកទឹកចិត្តវីរៈកងទ័ពខ្មែរ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅសមរភូមិ។ រាល់អក្សរគ្រប់បន្ទាត់ បានបង្ហាញពីទឹកចិត្តធំធេង ពោរពេញទៅដោយក្តីគោរព ដឹងគុណ និងការលើកទឹកចិត្តវីរៈកងទ័ព ដើម្បីបន្តតស៊ូប្រយុទ្ធនឹងសត្រូវ។ រាល់ដំណក់ញើសឈាម និងការពលីកម្លាំងរបស់វីរៈកងទ័ព គឺជាមោទកភាពជាតិ គំរូវីរភាពនេះនឹងត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រខ្មែរ។ មានវត្ថមានរបស់វីរៈកងទ័ព ទើបអាចផ្តល់នូវសុខសន្តិភាពដល់ប្រទេសកម្ពុជាទាំងមូល។ ដោយឡែកសម្រាប់ក្មួយសិស្សានុសិស្សទាំងអស់ កាតព្វកិច្ចដ៏សំខាន់បំផុតរបស់ក្មួយៗ គឺខិតខំប្រឹងរៀនសូត្រ។ រាល់ការខិតខំរបស់ក្មួយ ស្មើនឹងការគោរពចំពោះកងទ័ពដែលកំពុងប្ដូរជីវិតដើម្បីអ្នក។ ចំណេះដឹងគឺជាអាវុធដ៏រឹងមាំ ដើម្បីក្មួយៗក្លាយជាធនធានខ្លាំងពូកែ អាចទ្រទ្រង់ប្រទេសជាតិនាពេលអនាគត។

Repost from FRESH NEWS
BREAKING: ម៉ោងជិត២នេះ កងកម្លាំងកម្ពុជា បាញ់ស្រោចអាវុធធន់ធ្ងន់ ប្រឆាំងការរុលឈ្លានពានរបស់ទាហានថៃ នៅមុខប្រាសាទព្រះវិហារ និងជាំតែ
BREAKING: ម៉ោងជិត២នេះ កងកម្លាំងកម្ពុជា បាញ់ស្រោចអាវុធធន់ធ្ងន់ ប្រឆាំងការរុលឈ្លានពានរបស់ទាហានថៃ នៅមុខប្រាសាទព្រះវិហារ និងជាំតែ សង្ស័យឆេះឃ្លាំងស្ដុកគ្រាប់ https://fna.asia/efac72e 🔗JOIN US

Repost from BAYON Radio
ស្ថានភាពរស់នៅរបស់ជនសៀសសឹកមួយកន្លែងក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។ 👉Join Bayon Radio

Repost from AMS One-minute
ម៉ោងជិត២ ថ្ងៃទី១៤ ធ្នូ ២០២៥ យោធាថៃបាញ់ផ្លោងកាំភ្លើងធំជ្រុំនៅភូមិជោគជ័យ និងបឹងត្រកួន ខេត្តបន្ទាយមានជ័យ- FN #BreakingNews @ams1
ម៉ោងជិត២ ថ្ងៃទី១៤ ធ្នូ ២០២៥ យោធាថៃបាញ់ផ្លោងកាំភ្លើងធំជ្រុំនៅភូមិជោគជ័យ និងបឹងត្រកួន ខេត្តបន្ទាយមានជ័យ- FN #BreakingNews @ams1minute

ទាហានថៃបញ្ចេញអាវុធថ្មីទៅសមរភូមិជួរមុខ​ ជាប្រភេទកាំភ្លេីងបាញ់ប្រឆាំងរថក្រោះ
+2
ទាហានថៃបញ្ចេញអាវុធថ្មីទៅសមរភូមិជួរមុខ​ ជាប្រភេទកាំភ្លេីងបាញ់ប្រឆាំងរថក្រោះ

🚨សេតវិមាន៖ ត្រាំនឹង«ដាក់ទោសបើចាំបាច់ ដើម្បីបញ្ឈប់ការសម្លាប់» ខណៈថៃផ្គើននឹងបទឈប់បាញ់ សេតវិមាន បានប្រកាសកាលពីថ្ងៃសៅរ៍ទី១៣ខែធ្ន
🚨សេតវិមាន៖ ត្រាំនឹង«ដាក់ទោសបើចាំបាច់ ដើម្បីបញ្ឈប់ការសម្លាប់» ខណៈថៃផ្គើននឹងបទឈប់បាញ់ សេតវិមាន បានប្រកាសកាលពីថ្ងៃសៅរ៍ទី១៣ខែធ្នូឆ្នាំ២០២៥ថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ «នឹងដាក់ទោសជនខ្លះតាមការចាំបាច់ ដើម្បីបញ្ឈប់ការសម្លាប់» បន្ទាប់ពីប្រទេសថៃបានផ្គើន និងមិនគោរពតាមសំណើបទឈប់បាញ់ថ្មី ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់ជម្លោះប្រដាប់អាវុធតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ បើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ អ្នកនាំពាក្យសេតវិមាន បានឲ្យដឹងថា «ប្រធានាធិបតីរំពឹងថា ភាគីទាំងអស់នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តដែលពួកគេបានធ្វើក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនេះ ហើយលោកនឹងដាក់ទោសជនខ្លះតាមការចាំបាច់ ដើម្បីបញ្ឈប់ការសម្លាប់ និងធានាសន្តិភាពយូរអង្វែង»។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ លោក អានុទីន ឆានវីរៈគុល ប្រកែកមិនព្រមស្ដាប់ ហើយថែមទាំងនិយាយដោយផ្គើនថា គ្មានកិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយត្រូវបានដាក់ឲ្យប្រើប្រាស់ទេ ហើយប្រទេសថៃនឹងបន្តប្រយុទ្ធដោយមិនខ្វល់ពីការអំពាវនាវរបស់អន្តរជាតិឡើយ ខណៈយន្តហោះចម្បាំងថៃបានបើកការវាយប្រហារគោលដៅថ្មីក្បែរព្រំដែនប៉ុន្មានម៉ោងក្រោយការប្រកាសរបស់មេដឹកនាំអាមេរិក៕

"នៅលើលោកនេះ កម្ពុជាមានតែ១ទេ បើយើងមិនសាមគ្គីគ្នាទេ យើងនឹងជួបវិបត្តិច្រើន ដូច្នេះសូមប្រជាជាតិទាំងមូលរួមគ្នា សាមគ្គីភាពគ្នា ការព
"នៅលើលោកនេះ កម្ពុជាមានតែ១ទេ បើយើងមិនសាមគ្គីគ្នាទេ យើងនឹងជួបវិបត្តិច្រើន ដូច្នេះសូមប្រជាជាតិទាំងមូលរួមគ្នា សាមគ្គីភាពគ្នា ការពារទឹកដី ដើម្បីកូនចៅជំនាន់ក្រោយ" .. សម្ដេច បណ្ឌិត យ៉ន សេងយៀត ថ្ងៃទី ១៣ ធ្នូ ២០២៥។