កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
前往频道在 Telegram
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
显示更多6 426
订阅者
+424 小时
+37 天
+3230 天
帖子存档
Repost from Karpit News
រំជួរចិត្ត! សំបុត្រក្មួយៗលើកទឹកចិត្តវីរៈកងទ័ពខ្មែរ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅសមរភូមិ។ រាល់អក្សរគ្រប់បន្ទាត់ បានបង្ហាញពីទឹកចិត្តធំធេង ពោរពេញទៅដោយក្តីគោរព ដឹងគុណ និងការលើកទឹកចិត្តវីរៈកងទ័ព ដើម្បីបន្តតស៊ូប្រយុទ្ធនឹងសត្រូវ។
រាល់ដំណក់ញើសឈាម និងការពលីកម្លាំងរបស់វីរៈកងទ័ព គឺជាមោទកភាពជាតិ គំរូវីរភាពនេះនឹងត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រខ្មែរ។ មានវត្ថមានរបស់វីរៈកងទ័ព ទើបអាចផ្តល់នូវសុខសន្តិភាពដល់ប្រទេសកម្ពុជាទាំងមូល។
ដោយឡែកសម្រាប់ក្មួយសិស្សានុសិស្សទាំងអស់ កាតព្វកិច្ចដ៏សំខាន់បំផុតរបស់ក្មួយៗ គឺខិតខំប្រឹងរៀនសូត្រ។ រាល់ការខិតខំរបស់ក្មួយ ស្មើនឹងការគោរពចំពោះកងទ័ពដែលកំពុងប្ដូរជីវិតដើម្បីអ្នក។ ចំណេះដឹងគឺជាអាវុធដ៏រឹងមាំ ដើម្បីក្មួយៗក្លាយជាធនធានខ្លាំងពូកែ អាចទ្រទ្រង់ប្រទេសជាតិនាពេលអនាគត។
Repost from FRESH NEWS
BREAKING: ម៉ោងជិត២នេះ កងកម្លាំងកម្ពុជា បាញ់ស្រោចអាវុធធន់ធ្ងន់ ប្រឆាំងការរុលឈ្លានពានរបស់ទាហានថៃ នៅមុខប្រាសាទព្រះវិហារ និងជាំតែ សង្ស័យឆេះឃ្លាំងស្ដុកគ្រាប់
https://fna.asia/efac72e 🔗JOIN US
Repost from BAYON Radio
ស្ថានភាពរស់នៅរបស់ជនសៀសសឹកមួយកន្លែងក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។
👉Join Bayon Radio
Repost from AMS One-minute
ម៉ោងជិត២ ថ្ងៃទី១៤ ធ្នូ ២០២៥ យោធាថៃបាញ់ផ្លោងកាំភ្លើងធំជ្រុំនៅភូមិជោគជ័យ និងបឹងត្រកួន ខេត្តបន្ទាយមានជ័យ- FN
#BreakingNews @ams1minute
Repost from CAMBODIA NEWS KH UN
+2
ទាហានថៃបញ្ចេញអាវុធថ្មីទៅសមរភូមិជួរមុខ ជាប្រភេទកាំភ្លេីងបាញ់ប្រឆាំងរថក្រោះ
Repost from កម្ពុជាថ្មី International
🚨សេតវិមាន៖ ត្រាំនឹង«ដាក់ទោសបើចាំបាច់ ដើម្បីបញ្ឈប់ការសម្លាប់» ខណៈថៃផ្គើននឹងបទឈប់បាញ់
សេតវិមាន បានប្រកាសកាលពីថ្ងៃសៅរ៍ទី១៣ខែធ្នូឆ្នាំ២០២៥ថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ «នឹងដាក់ទោសជនខ្លះតាមការចាំបាច់ ដើម្បីបញ្ឈប់ការសម្លាប់» បន្ទាប់ពីប្រទេសថៃបានផ្គើន និងមិនគោរពតាមសំណើបទឈប់បាញ់ថ្មី ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់ជម្លោះប្រដាប់អាវុធតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។
បើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ អ្នកនាំពាក្យសេតវិមាន បានឲ្យដឹងថា «ប្រធានាធិបតីរំពឹងថា ភាគីទាំងអស់នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តដែលពួកគេបានធ្វើក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនេះ ហើយលោកនឹងដាក់ទោសជនខ្លះតាមការចាំបាច់ ដើម្បីបញ្ឈប់ការសម្លាប់ និងធានាសន្តិភាពយូរអង្វែង»។
យ៉ាងណាមិញ នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ លោក អានុទីន ឆានវីរៈគុល ប្រកែកមិនព្រមស្ដាប់ ហើយថែមទាំងនិយាយដោយផ្គើនថា គ្មានកិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយត្រូវបានដាក់ឲ្យប្រើប្រាស់ទេ ហើយប្រទេសថៃនឹងបន្តប្រយុទ្ធដោយមិនខ្វល់ពីការអំពាវនាវរបស់អន្តរជាតិឡើយ ខណៈយន្តហោះចម្បាំងថៃបានបើកការវាយប្រហារគោលដៅថ្មីក្បែរព្រំដែនប៉ុន្មានម៉ោងក្រោយការប្រកាសរបស់មេដឹកនាំអាមេរិក៕
Repost from សុីសុីថាមស៍
"នៅលើលោកនេះ កម្ពុជាមានតែ១ទេ បើយើងមិនសាមគ្គីគ្នាទេ យើងនឹងជួបវិបត្តិច្រើន ដូច្នេះសូមប្រជាជាតិទាំងមូលរួមគ្នា សាមគ្គីភាពគ្នា ការពារទឹកដី ដើម្បីកូនចៅជំនាន់ក្រោយ"
..
សម្ដេច បណ្ឌិត យ៉ន សេងយៀត ថ្ងៃទី ១៣ ធ្នូ ២០២៥។
Repost from DAP News
ផ្ទះ ប្រជាជនស៊ីវិល ដែលត្រូវបានបំផ្លាញដោយគ្រាប់ផ្លោងថៃ នៅសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ
១៤ ធ្នូ ២០២៥
រាយការណ៍ដោយ៖ លោក សយ សុភាព
https://www.facebook.com/share/v/14QBFBw8B2a/?mibextid=wwXIfr
现已上线!2025 年 Telegram 研究 — 年度关键洞察 
