ch
Feedback
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus ) រាជធានីភ្នំពេញ

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus ) រាជធានីភ្នំពេញ

前往频道在 Telegram

Official Chanel CBA

显示更多
1 830
订阅者
无数据24 小时
+37
-430
帖子存档
សូមបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋ អញ្ជើញទទួលសេវាកម្មដឹកជញ្ជូនសាធារណៈរថយន្តក្រុងទៅស្រុកកំណើត ជិះដោយមិនបង់ប្រាក់ ប្រកបដោយ សុវត្ថិភាព ផាសុកភាព ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។

ថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧នេះ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២៣ លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ
+9
ថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧នេះ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២៣ លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញបានប្រជុំណែនាំដល់បុគ្គលិករដ្ឋាករទាំងអស់ ដើម្បីត្រៀមដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្ត និងពីបណ្តាខេត្តមករាជធានីភ្នំពេញវិញ ដោយមិនបង់ប្រាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរខាងមុខនេះ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ លោកអភិបាល បានណែនាំដល់បុគ្គលិកដែលត្រូវបំពេញភារកិច្ចទាំងអស់ ត្រូវបើកបរគោរពចរាចរណ៍ ត្រូវមានការអធ្យាស្រ័យយោគយល់ខ្ពស់ ត្រូវប្រកាន់ភ្ជាប់ក្នុងការបំរើសេវាប្រជាពលរដ្ឋឱ្យបានល្អរួសរាយរាក់ទាក់ មិនត្រូវយកប្រាក់ពីប្រជាពលរដ្ឋឬមិនត្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់ជាដាច់ខាត សូមប្រកាន់ភ្ជាប់ការទទួលខុសត្រូវខ្ពស់ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទាំងទៅទាំងមកប្រកបដោយសុវត្ថិភាព និងផាសុកភាព។

Repost from Khuong Sreng
សេចក្ដី​ជូន​ដំណឹង​ អនុវត្ត​តាម​ប្រសាសន៍​ដឹកនាំដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្តេច​មហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​រថយន្ត​ក្រុងចំនួន​ ៤៥៥គ្រឿង​ សម្រាប់​បម្រើ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​រយៈពេល​០៥ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី១២​ ដល់ថ្ងៃទី​១៦​ ខែតុលា​ ឆ្នាំ​២០២៣​ ដោយ​មិន​បង់​ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារក្នុងពិធីបុណ្យភ្ជុំបុណ្ឌ ប្រពៃណីជាតិខ្មែរ។ ព័ត៌មានអំពីទីតាំងចេញដំណើរ÷ https://linktr.ee/phnompenhcitybustoprovince?utm_source=qr_code

នៅថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ដឹកនាំផ្ទាល់ពី លោក កែវ ចាន់ណារិទ្ធ អភិបាល
+9
នៅថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ដឹកនាំផ្ទាល់ពី លោក កែវ ចាន់ណារិទ្ធ អភិបាល រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់អ្នកបើកបរ ស្ដីពី សុវត្ថិភាព និងបច្ចេកទេសបើកបរ សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងក្នុងរាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃសុក្រ ៩កើត ខែស្រាពណ៏ ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយអ្នកជំនាញការ
+9
នៅព្រឹកថ្ងៃសុក្រ ៩កើត ខែស្រាពណ៏ ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយអ្នកជំនាញការជប៉ុន JICA បានប្រជុំសិក្សារអំពីការរៀបចំផ្លូវអាទិភាពរថយន្តក្រុងសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន ឯកឧត្តម សែម សារិទ្ធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

បងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់រថយន្ដក្
+9
បងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់រថយន្ដក្រុងជិះដោយពុំបង់ប្រាក់ (Free) និងមិនប្រកាន់និន្នាការនយោបាយ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។

បងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់រថយន្ដក
+9
បងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់រថយន្ដក្រុងជិះដោយពុំបង់ប្រាក់ (Free) និងមិនប្រកាន់និន្នាការនយោបាយ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ រថយន្តក្រុងសាធារណៈរាជធានីភ្នំពេញកំពុងធ្វើការដឹកជញ្ជូនកម្មករ-និយោជិត និងបងប្អូនប្រជាពលរដ
+9
នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ រថយន្តក្រុងសាធារណៈរាជធានីភ្នំពេញកំពុងធ្វើការដឹកជញ្ជូនកម្មករ-និយោជិត និងបងប្អូនប្រជាពលរដ្ឋពីបណ្តាខេត្ត មករាជធានីភ្នំពេញវិញក្រោយពីចូលរួមការបានបោះឆ្នោតជ្រើសតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជិះដោយមិនបង់ប្រាក់ និងមិនប្រកាន់និន្នាការនយោបាយឡើយ។