2 306
订阅者
+224 小时
+97 天
无数据30 天
帖子存档
2 306
ដើម្បីពង្រឹងសមត្ថភាពស្នូល ព្រមទាំងបង្កើនប្រសិទ្ធភាពការងាររបស់បុគ្គលិកជួរមុខ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី (Bamboo Finance PLC.) បានរៀបចំវគ្គបណ្តុះបណ្តាលលើប្រធានបទ «ការពង្រឹងសមត្ថភាពលើការប្រមូលឥណទាន» ។ ការវិនិយោគលើធនធានមនុស្សនេះ គឺដើម្បីជម្រុញឱ្យការបម្រើសេវាកម្មកាន់តែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់!
រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ —គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានសហការជាមួយក្រុមហ៊ុន ១២១ សបភី ឯ.ក បានរៀបចំវគ្គបណ្តុះបណ្តាលឯកទេសស្ដីពី «ការពង្រឹងសមត្ថភាពលើការប្រមូលឥណទាន» សម្រាប់បុគ្គលិកជួរមុខដែលមានដូចជា ប្រធាន អនុប្រធានភ្នាក់ងារឥណទាន និងភ្នាក់ងារឥណទាន ក្នុងគោលបំណងពង្រឹងសមត្ថភាពប្រតិបត្តិការប្រមូលឥណទានប្រចាំថ្ងៃ លើកកម្ពស់ការគ្រប់គ្រងលទ្ធផលការងារ ព្រមទាំងបណ្ដុះវប្បធម៌ការងារវិជ្ជាជីវៈ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
សកម្មភាពសំខាន់ៗក្នុងវគ្គបណ្តុះបណ្តាល៖
គ្រឹះស្ថានមានកិត្តិយសដែលបានអញ្ជើញ លោកគ្រូ នឹម ឈុន្នី ជាគ្រូបណ្តុះបណ្តាល និងអ្នកអប់រំផ្លូវចិត្ត ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងដ៏មានតម្លៃលើប្រធានបទ «ការទំនាក់ទំនង និងអាកប្បកិរិយាប្រកបដោយវិជ្ជាជីវៈ ចំពោះអតិថិជន»។ បន្ថែមពីនេះ ថ្នាក់ដឹកនាំ និងគ្រូឧទ្ទេសជាច្រើនរូបក៏បានចូលរួមចែករំលែកប្រធានបទសំខាន់ៗផ្សេងៗទៀតផងដែរ។
ក្នុងឱកាសនោះ លោកអគ្គនាយក កែវ សុខា ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ឱ្យរក្សាភាពធន់របស់គ្រឹះស្ថាន ពង្រឹងឆន្ទៈ និងស្មារតី អភិវឌ្ឍសមត្ថភាព ចំណេះដឹង និងជំនាញ ព្រមទាំងអនុវត្តគោលការណ៍ និងនីតិវិធីរបស់គ្រឹះស្ថានឱ្យបានខ្ជាប់ខ្ជួន ដើម្បីសម្រេចបាននូវសមិទ្ធផលការងារកាន់តែល្អប្រសើរ និងរួមគ្នាអភិវឌ្ឍទៅមុខ។
ជាកិច្ចបញ្ចប់ ថ្នាក់ដឹកនាំបានប្រគល់វិញ្ញាបនបត្របញ្ជាក់ការចូលរួមជូនដល់សិក្ខាកាមទាំងអស់ ក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយមោទកភាព។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ផ្តោតអាទិភាពខ្ពស់លើការវិនិយោគធនធានមនុស្ស ជាពិសេសការពង្រឹងសមត្ថភាពបុគ្គលិកជួរមុខ។ យើងជឿជាក់ថា ក្រុមការងារដែលមានសមត្ថភាពខ្ពស់ គឺជាកម្លាំងចលករសំខាន់ក្នុងការជម្រុញប្រសិទ្ធភាពប្រតិបត្តិការ រក្សាគុណភាពសេវាកម្ម និងនាំមកនូវផលប្រយោជន៍ចីរភាពដល់អតិថិជន និងសហគមន៍។
2 306
Urgently Needed🔥🔥
ឱកាសការងារពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន
✅ នាយកសាខា - Branch Manager ចំនួន ៣នាក់
ទីតាំងជ្រើសរើស៖
📍ស្រុកព្រៃនប់ (ខេត្តព្រះសីហនុ)
📍ក្រុងកំពត (ខេត្តកំពត)
📍ក្រុងកំពង់ឆ្នាំង (ខេត្តកំពង់់ឆ្នាំង)
2 306
Urgently Needed🔥🔥
ឱកាសការងារពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន
✅នាយកភូមិភាគ - Regional Manager ចំនួន ៣នាក់
ទីតាំងជ្រើសរើស៖
📍ស្រុកកណ្តាលស្ទឹង(ខេត្តកណ្តាល)
📍ក្រុងកំពង់ចាម(ខេត្តកំពង់ចាម)
📍ក្រុងកំពង់ឆ្នាំង(ខេត្តកំពង់ឆ្នាំង)
2 306
We Are Hiring!🔎🔥
ឱកាសការងារពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន
✅ប្រធានភ្នាក់ងារប្រឹក្សាឥណទាន
Chief of Branch Credit Consultant
ទីតាំងជ្រើសរើស៖
📍ខណ្ឌពោធិ៍សែនជ័យ (ភ្នំពេញ)
📍ស្រុកកំពង់ត្រឡាច (ខេត្តកំពង់ឆ្នាំង)
📍 ស្រុកកំពង់ត្របែក (ខេត្តព្រៃវែង)
📍ស្រុកជើងព្រៃ (ខេត្តកំពង់ចាម)
2 306
អបអរសាទរព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ 🎊🎊
🙏🙏 សូមថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងព្រះជាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ និងព្រះជន្មាយុយឺនយូរ ❤️ 🇰🇭
2 306
សេចក្តីជូនដំណឹង អំពីការឈប់សម្រាក 🔔🔔
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី នឹងឈប់សម្រាករយៈពេល ១ថ្ងៃ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីចូលរួមអបអរសាទរ "ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ"។ គ្រឹះស្ថាននឹងបើកប្រតិបត្តិការឡើងវិញនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។
អតិថិជនទាំងអស់អាចបង់ប្រាក់មក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី តាមរយៈ ក្រុមហ៊ុនទ្រូម៉ាន់នី និងភ្នាក់ងារ ធនាគារវីង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអតិថិជន និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។
2 306
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី (Bamboo Finance PLC.) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពភ្នាក់ងារប្រឹក្សាឥណទានលើជំនាញការលក់» ដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារដល់បុគ្គលិកជួរមុខ។
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ — ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារប្រចាំថ្ងៃ និងធានាការអនុវត្តយុទ្ធសាស្ត្ររបស់គ្រឹះស្ថានបានកាន់តែល្អប្រសើរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានសហការជាមួយក្រុមហ៊ុន ១២១ សបភី ឯ.ក រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពភ្នាក់ងារប្រឹក្សាឥណទានលើជំនាញការលក់»។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់បុគ្គលិកជួរមុខដែលជាភ្នាក់ងារប្រឹក្សាឥណទាន ដើម្បីពង្រឹងសមត្ថភាពក្នុងការបំពេញការងារលើការលក់ប្រចាំថ្ងៃ គ្រប់គ្រងលទ្ធផលការងារ និងជំរុញវប្បធម៌ការងារវិជ្ជាជីវៈ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
សកម្មភាពសំខាន់ៗក្នុងវគ្គបណ្តុះបណ្តាល
ជាកិច្ចចាប់ផ្តើម លោក កែវ សុខា អគ្គនាយក បានអញ្ជើញបើកវគ្គជាផ្លូវការ ដោយផ្តល់ការលើកទឹកចិត្ត និងមតិសំខាន់ៗអំពីតួនាទីរបស់ភ្នាក់ងារប្រឹក្សាឥណទានក្នុងការជំរុញកំណើនរបស់គ្រឹះស្ថាន។
គ្រឹះស្ថានមានកិត្តិយសដែលបានអញ្ជើញ លោកគ្រូ នឹម ឈុន្នី ជាគ្រូបណ្តុះបណ្តាល និងអ្នកអប់រំផ្លូវចិត្ត បានចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងដ៏មានតម្លៃលើប្រធានបទ «ការទំនាក់ទំនង និងអាកប្បកិរិយាប្រកបដោយវិជ្ជាជីវៈ ចំពោះអតិថិជន»។ បន្ថែមពីនេះ ថ្នាក់ដឹកនាំ និងគ្រូឧទ្ទេសជាច្រើនរូបក៏បានចូលរួមចែករំលែកប្រធានបទសំខាន់ៗផ្សេងៗទៀតផងដែរ។
ក្នុងឱកាសនោះ លោកអគ្គនាយក កែវ សុខា ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ឱ្យរក្សាភាពធន់របស់គ្រឹះស្ថាន ពង្រឹងឆន្ទៈ និងស្មារតី អភិវឌ្ឍសមត្ថភាព ចំណេះដឹង និងជំនាញ ព្រមទាំងអនុវត្តគោលការណ៍ និងនីតិវិធីរបស់គ្រឹះស្ថានឱ្យបានខ្ជាប់ខ្ជួន ដើម្បីសម្រេចបាននូវសមិទ្ធផលការងារកាន់តែល្អប្រសើរ និងរួមគ្នាអភិវឌ្ឍទៅមុខ។
ជាកិច្ចបញ្ចប់ ថ្នាក់ដឹកនាំបានប្រគល់វិញ្ញាបនបត្របញ្ជាក់ការចូលរួមជូនដល់សិក្ខាកាមទាំងអស់ ក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយមោទនភាព។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ផ្តោតអាទិភាពខ្ពស់លើការវិនិយោគធនធានមនុស្ស ជាពិសេសការពង្រឹងសមត្ថភាពបុគ្គលិកជួរមុខ។ យើងជឿជាក់ថា ក្រុមការងារដែលមានសមត្ថភាពខ្ពស់ គឺជាកម្លាំងចលករសំខាន់ក្នុងការជំរុញប្រសិទ្ធភាពប្រតិបត្តិការ រក្សាគុណភាពសេវាកម្ម និងនាំមកនូវផលប្រយោជន៍ចីរភាពដល់អតិថិជន និងសហគមន៍។
ចូលទៅកាន់ឆានែលតេឡេក្រាម៖ t.me/BambooFinancePlc
#BambooFinance #CapacityBuilding #ការអភិវឌ្ឍធនធានមនុស្ស #Microfinance
2 306
+9
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី (Bamboo Finance PLC.) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពភ្នាក់ងារប្រឹក្សាឥណទានលើជំនាញការលក់» ដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារដល់បុគ្គលិកជួរមុខ។
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ — ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារប្រចាំថ្ងៃ និងធានាការអនុវត្តយុទ្ធសាស្ត្ររបស់គ្រឹះស្ថានបានកាន់តែល្អប្រសើរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានសហការជាមួយក្រុមហ៊ុន ១២១ សបភី ឯ.ក រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពភ្នាក់ងារប្រឹក្សាឥណទានលើជំនាញការលក់»។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់បុគ្គលិកជួរមុខដែលជាភ្នាក់ងារប្រឹក្សាឥណទាន ដើម្បីពង្រឹងសមត្ថភាពក្នុងការបំពេញការងារលើការលក់ប្រចាំថ្ងៃ គ្រប់គ្រងលទ្ធផលការងារ និងជំរុញវប្បធម៌ការងារវិជ្ជាជីវៈ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
សកម្មភាពសំខាន់ៗក្នុងវគ្គបណ្តុះបណ្តាល
ជាកិច្ចចាប់ផ្តើម លោក កែវ សុខា អគ្គនាយក បានអញ្ជើញបើកវគ្គជាផ្លូវការ ដោយផ្តល់ការលើកទឹកចិត្ត និងមតិសំខាន់ៗអំពីតួនាទីរបស់ភ្នាក់ងារប្រឹក្សាឥណទានក្នុងការជំរុញកំណើនរបស់គ្រឹះស្ថាន។
គ្រឹះស្ថា
2 306
Urgently needed! 🔎🔥
ឱកាសការងារពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន
✅ភ្នាក់ងារដោះស្រាយបំណុល - Loan Recovery Officer
ទីតាំងជ្រើសរើស៖
📍ស្រុកត្រាំកក់ (ខេត្តតាកែវ)
📍ស្រុកជើងព្រៃ (ខេត្តកំពង់ចាម)
📍ស្រុកស្វាយអន្ទរ (ខេត្តព្រៃវែង)
📍ស្រុកឈូក (ខេត្តកំពត)
2 306
Urgently needed! 🔎🔥
ឱកាសការងារពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន
✅គណនេយ្យករ / បុគ្គលិករដ្ឋបាលឥណទាន ចំនួន ១នាក់
Accountant / Loan Administrative Staff
📍ទីតាំង៖ ក្រុងច្បារមន
2 306
+9
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២៦ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោកអគ្គនាយក កែវ សុខា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី មានសេចក្តីសោមនុស្សរីករាយយ៉ាងក្រៃលែង ដោយបានចូលរួមឧបត្ថម្ភនិងប្រគេននូវទយ្យទាន ចង្ហាន់ ដល់វត្តព្រៃឆ្លាក់ ដែលត្រូវបានជ្រើសរើសជាមណ្ឌលប្រឡងដោយសាលាអនុគណក្រុងស្វាយរៀង សម្រាប់ការប្រឡងវិញ្ញាបនបត្រធម្មវិន័យ ឆ្នាំសិក្សា ២០២៥ - ២០២៦ ដែលមានទីតាំងស្ថិតនៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
គណៈគ្រប់គ្រង និងក្រុមការងារនៃគ្រឹះស្ថានបាននាំយកជាថវិកាចំនួន ៦ ០០០ ០០០ រៀល និងទឹកសុទ្ធចំនួន ៣០កេស ប្រគេនជូនព្រះចៅអធិការវត្តព្រៃឆ្លាក់ ក្នុងគោលបំណងជួយសម្រាលបន្ទុកហិរញ្ញវត្ថុដល់ការរៀបចំចង្ហាន់ប្រគេនបេក្ខសមណសិស្ស គណៈមេប្រយោគ ព្រះឧទ្ទេសាចារ្យ គ្រូបង្រៀន និងព្រះអនុរក្ស ប្រមាណជា ៤០០អង្គ/នាក់ ដែលនិមន្តមកពីបណ្តា ក្រុង/ស្រុក ឆ្ងាយៗ ក្នុងពេលប្រឡង និងរក្សាបាននូវគុណភាពអប់រំតាមបែបព្រះពុទ្ធសាសនាដែលមានតាំងពីបុរាណកាលមក។
គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់គ្រឹះស្ថានក្នុងការគាំទ្រព្រះពុទ្ធសាសនា សាសនារបស់រដ្ឋ និងការថែរក្សាប្រពៃណីវប្បធម៌។
2 306
+8
កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែមិថុនា ឆ្នាំ២០២៦-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី
រាជធានីភ្នំពេញ៖ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី (Bamboo Finance PLC.) បានរៀបចំកិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែមិថុនា ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកអគ្គនាយ កែវ សុខា និង លោកអគ្គនាយករង អឿន ស៊ីឡែន ដោយមានការចូលរួមពីថ្នាក់គ្រប់គ្រងគ្រប់នាយកដ្ឋាន ការិយាល័យ និងសាខា ។
ក្នុងកិច្ចប្រជុំ អ្នកចូលរួមបានបង្ហាញរបាយការណ៍សមិទ្ធផលការងារលម្អិត ចែករំលែកចំណុចសំខាន់ៗនៃប្រតិបត្តិការ និងធ្វើការពិភាក្សាស្ថាបនា ដើម្បីកំណត់បញ្ហាប្រឈម និងរួមគ្នាបង្កើតដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងធានាឱ្យសម្រេចបានជោគជ័យក្នុងការអនុវត្តផែនការអាជីវកម្មសម្រាប់ឆ្នាំ២០២៦។
ទន្ទឹមនឹងនេះ គ្រឹះស្ថានមានកិត្តិយសទទួលបានការចូលរួម និងចែករំលែកចំណេះដឹងពី លោកគ្រូ នឹម ឈុន្នី លើប្រធានបទ "ការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ" ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់បុគ្គលិក។
2 306
Urgently Needed🔥🔥
ឱកាសការងារពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន
✅នាយកសាខា - Branch Manager ចំនួន ១នាក់
📍ទីតាំង៖ ក្រុងកំពត (ខេត្តកំពត)
2 306
ខែថ្មី! ក្លាយជាម្ចាស់ម៉ូតូថ្មី ជាមួយលក្ខខណ្ឌងាយស្រួល
ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី
មិនទាមទារប្រាក់ចូលរួម
ការអនុម័ត លឿនរហ័ស
ប្រាក់បង់សងប្រចាំខែតិច
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមក៖
070 230 123 / 070 381 899 / 070 736 070
2 306
Job Opportunity🔎🔥
ឱកាសការងារពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន
✅ប្រធានផ្នែកត្រួតពិនិត្យឥណទាន ចំនួន ១នាក់
📍រាជធានីភ្នំពេញ
✅ប្រធានភ្នាក់ងារប្រឹក្សាឥណទាន ចំនួន ៨នាក់
📍ស្រុកកំពង់ត្របែក
📍ស្រុកខ្សាច់កណ្តាល
📍ស្រុកពញាឮ
📍ក្រុងស្វាយរៀង
📍ស្រុកស្វាយអន្ទរ
📍ស្រុកភ្នំស្រួច
📍ស្រុកព្រៃនប់
📍ស្រុកកំពង់ត្រឡាច
2 306
អបអរសាទរ ខួបលើកទី៧៧ នៃទិវាកុមារអន្តរជាតិ!
International Children's Day!🎉🎉
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី សូមចែករំលែកនូវក្តីស្រឡាញ់ ភាពកក់ក្តៅ គំរូវិជ្ជមាន និងសូមជំរុញលើកទឹកចិត្តឲ្យប្អូនៗកុមារា កុមារី ទាំងអស់ ឲ្យខិតខំសិក្សារៀនសូត្រ ចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ព្រមទាំងសូមលើកទឹកចិត្តឲ្យប្អូនៗកុមារ ក្នុងការតស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីសម្រេចបានជោគជ័យ សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។
2 306
រួមគ្នាគាំទ្រយុទ្ធនាការ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា
យុទ្ធនាការនេះបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា និងបំផុសចលនាសប្បុរសធម៌ ក៏ដូចជាដើម្បីរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ក្នុងគោលបំណងរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ ព្យាបាល និងសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគនុ្ធបុប្ផា។
ការរិច្ចាគរបស់លោកអ្នកពិតជាមានសារសំខាន់ខ្លាំងណាស់ដើម្បីគាំទ្រ និងទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។ សូមចូលរួមបរិច្ចាគទាំងអស់គ្នាក្នុងយុទ្ធនាការប្រចាំឆ្នាំដ៏មានអត្ថន័យនេះ ដើម្បីរួមគ្នាបន្តផ្តល់ក្តីសង្ឃឹម និងការព្យាបាលដោយឥតគិតថ្លៃដល់កុមារកម្ពុជា។
2 306
លក្ខខណ្ឌកាន់តែងាយស្រួល ជាមួយឥណទានម៉ូតូ
ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី🍀✨
✅មិនទាមទារប្រាក់ចូលរួម
➡️ការអនុម័ត លឿនរហ័ស
➡️ប្រាក់បង់សងប្រចាំខែតិច
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមក៖
📲070 230 123 / 070 381 899 / 070 736 070
现已上线!2025 年 Telegram 研究 — 年度关键洞察 
