ch
Feedback
ហាក់ គីមថុង-Kimthong Hak

ហាក់ គីមថុង-Kimthong Hak

前往频道在 Telegram

Inspire you to be a digital citizen, shape you into a better version to compete in digital world

显示更多
1 482
订阅者
无数据24 小时
-27 天
-1030 天

数据加载中...

标签云
无数据
有任何问题?请刷新页面或联系我们的客服。
进出提及
---
---
---
---
---
---
吸引订阅者
7月 '26
七月 '26
+1
在0个频道中
六月 '26
+4
在0个频道中
Get PRO
五月 '26
+6
在0个频道中
Get PRO
四月 '26
+2
在0个频道中
Get PRO
三月 '26
+4
在0个频道中
Get PRO
二月 '26
+3
在0个频道中
Get PRO
一月 '26
+5
在0个频道中
Get PRO
十二月 '250
在0个频道中
Get PRO
十一月 '25
+4
在0个频道中
Get PRO
十月 '25
+10
在0个频道中
Get PRO
九月 '25
+5
在0个频道中
Get PRO
八月 '25
+4
在0个频道中
Get PRO
七月 '25
+12
在0个频道中
Get PRO
六月 '25
+121
在0个频道中
Get PRO
五月 '25
+14
在0个频道中
Get PRO
四月 '25
+141
在1个频道中
Get PRO
三月 '25
+23
在0个频道中
Get PRO
二月 '25
+14
在0个频道中
Get PRO
一月 '25
+33
在0个频道中
Get PRO
十二月 '24
+36
在0个频道中
Get PRO
十一月 '24
+21
在0个频道中
Get PRO
十月 '24
+84
在0个频道中
Get PRO
九月 '24
+35
在0个频道中
Get PRO
八月 '24
+43
在0个频道中
Get PRO
七月 '24
+20
在0个频道中
Get PRO
六月 '24
+74
在0个频道中
Get PRO
五月 '24
+129
在0个频道中
Get PRO
四月 '24
+61
在0个频道中
Get PRO
三月 '24
+26
在1个频道中
Get PRO
二月 '24
+31
在1个频道中
Get PRO
一月 '24
+60
在0个频道中
Get PRO
十二月 '23
+1 310
在0个频道中
日期
订阅者增长
提及
频道
12 七月0
11 七月0
10 七月0
09 七月0
08 七月+1
07 七月0
06 七月0
05 七月0
04 七月0
03 七月0
02 七月0
01 七月0
频道帖子
ឆ្នាំថ្មី នឹងមិនអាចផ្លាស់ប្តូរជីវិតរបស់អ្នកបានទេ។ ប៉ុន្តែទម្លាប់របស់អ្នក អាចផ្លាស់ប្តូរលទ្ធផលបាន។ ការសម្រេចចិត្តរបស់អ្នក អាចផ
ឆ្នាំថ្មី នឹងមិនអាចផ្លាស់ប្តូរជីវិតរបស់អ្នកបានទេ។ ប៉ុន្តែទម្លាប់របស់អ្នក អាចផ្លាស់ប្តូរលទ្ធផលបាន។ ការសម្រេចចិត្តរបស់អ្នក អាចផ្លាស់ប្តូរលទ្ធផលបាន។ វិន័យរបស់អ្នក អាចផ្លាស់ប្តូរលទ្ធផលបាន។ ជារៀងរាល់ឆ្នាំ មនុស្សជាច្រើនតែងតែមានសេចក្តីរំភើប។ ពួកគេដាក់គោលដៅ។ ពួកគេនិយាយថា "ឆ្នាំនេះនឹងមានអ្វីប្លែកជាងមុន ខំជាង​មុន ល្អជាងមុន នឹងធ្វើនេះ ធ្វើនោះ"។ ប៉ុន្តែក្រោយមកតែពីរបីសប្តាហ៍... ពួកគេក៏ត្រឡប់ទៅរកទម្លាប់ចាស់កម្រិលវិញ និងដដែលៗ។ ផ្នត់គំនិតចាស់កម្រិល និងដដែលៗ។ រឿងឥតប្រយោជន៍ដដែលៗ។ ហើយលទ្ធផលក៏ដដែលៗ។ ដូច្នេះ ប្រសិនបើអ្នកនៅតែមានមានជីវិតតាមលំនាំមួយនេះ ឆ្នាំថ្មីនេះ នឹងមិនមែនជាឆ្នាំរបស់អ្នកឡើយ លុះត្រាតែអ្នកផ្លាស់ប្តូរខ្លួនឯងឱ្យក្លាយជាមនុស្សថ្មី! មិនមែនគ្រាន់តែមានទឹកចិត្តជាងមុន! មិនមែនគ្រាន់តែរវល់ជាងមុន! ប៉ុន្តែត្រូវមាន "ការផ្តោតអារម្មណ៍" ជាងមុន! មាន "វិន័យ" ជាងមុន! មាន "គោលដៅច្បាស់លាស់" ជាងមុន! ស្របពេលដែលយើងកំពុងឈានចូលដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមកុំគ្រាន់តែអបអរសាទរ! តែត្រូវ ដាស់ខ្លួនឯងឡើងវិញ! ហើយធ្វើការឆ្លុះបញ្ចាំងដោយសួរខ្លួនឯងថា៖ 🤜 តើអ្វីដែលខ្ញុំត្រូវបញ្ឈប់ធ្វើវា ព្រោះវាមិនបានផ្តល់ប្រយោជន៍ដល់ជីវិតខ្ញុំ? 🤜​​ តើអ្វីដែលខ្ញុំត្រូវផ្តោតលើវាឲ្យបានកាន់តែខ្លាំង? 🤜 តើអ្វីដែលជួយខ្ញុំឲ្យមានការអភិវឌ្ឍជាងមុន? 🤜 តើអ្វីដែលបង្កើតចំណូលឱ្យខ្ញុំពិតប្រាកដ? ព្រោះឆ្នាំថ្មីតែងតែមកជារៀងរាល់ឆ្នាំ... ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចអភិវឌ្ឍខ្លួនបាននោះទេ ហើយមិនមែនគ្រប់គ្នាមានការកែប្រែដោយសារតែការបន់ស្រន់ទេវតានោះដែរ! មានឃ្លាមួយដែលខ្ញុំចាំបានតាំងពីកាលបឋមសិក្សា "ចង់ឲ្យព្រះជួយ គឺត្រូវជួយខ្លួនឯងជាមុនសិន!" ចុះអ្នកវិញ... តើអ្នកនឹងកែប្រែខ្លួនឯងដែរឬទេ? #NewYear #KhmerNewYear #LevelUp #Discipline #Mindset

2
🔍 តើធ្វើដូចម្តេចទើបរកឃើញអ្វីដែលយើងស្រឡាញ់ពិតប្រាកដ? 💡✨ មនុស្សភាគច្រើនតែងសួរថា៖ "ខ្ញុំមិនដឹងថាខ្លួនឯងស្រឡាញ់អ្វី? មិនដឹងថាគួ
🔍 តើធ្វើដូចម្តេចទើបរកឃើញអ្វីដែលយើងស្រឡាញ់ពិតប្រាកដ? 💡✨ មនុស្សភាគច្រើនតែងសួរថា៖ "ខ្ញុំមិនដឹងថាខ្លួនឯងស្រឡាញ់អ្វី? មិនដឹងថាគួរចាប់ផ្តើមរកស៊ីអ្វី?" ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះមនុស្សជាច្រើននៅតែអង្គុយនៅផ្ទះ មិនព្រមចេញទៅក្រៅសាកល្បង តើឱ្យរកវាឃើញតាមរបៀបណា? ថ្ងៃនេះ ខ្ញុំសូមចែករំលែក ផ្នត់គំណិត ៣ យ៉ាង ដើម្បីជួយឱ្យបងប្អូនរកឃើញ "ចំណុចខ្លាំង និងចំណង់ចំណូលចិត្ត" ពិតប្រាកដ៖ 1️⃣ កុំអង្គុយចាំ "ទេវតាប្រាប់" តែត្រូវ "ចេញទៅធ្វើ🏃‍♂️💨 ក្តីស្រឡាញ់មិនមែនកើតឡើងដោយការ "អង្គុយគិត" នៅក្នុងបន្ទប់នោះទេ។ វាស្ដែងចេញមកតាមរយៈការ សាកល្បង។ បើបងប្អូនចង់បើកហាងកាហ្វេ កុំគ្រាន់តែស្រមៃ... ចូលទៅសាកការងារក្នុងហាងកាហ្វេ ឬទៅរៀនឆុងកាហ្វេដោយផ្ទាល់។ បើបងប្អូនស្រឡាញ់ផ្នែកអចលនវត្ថុ កុំគ្រាន់តែអង្គុយគិត សាកល្បងរកក្រុមហ៊ុនណាដែលអ្នកគិតថាល្អសម្រាប់អ្នក​ ហើយសាកល្បងធ្វើមួយរយៈធំ។ 💡 តិចនិក៖ បើបងប្អូនមិនទាន់ហ៊ានចេញទៅណាឆ្ងាយ សាកល្បងប្រើប្រាស់បណ្តាញសង្គមដើម្បីសិក្សាពីទីផ្សារ ប៉ុន្តែត្រូវចងចាំថា "ការអនុវត្តផ្ទាល់ ផ្តល់មេរៀនច្បាស់ជាងការមើលគេធ្វើ"។ 2️⃣ ធ្វើវាដោយ "បេះដូង" មិនមែនធ្វើ "តាមបង្គាប់" ❤️🔥 មនុស្សជាច្រើនធ្វើការងារគ្រាន់តែឱ្យរួចពីដៃ ឬធ្វើតាមតែគេប្រាប់។ បើធ្វើបែបនេះ ទោះបីការងារនោះជាអ្វីដែលបងប្អូនស្រឡាញ់ ក៏បងប្អូនមើលមិនឃើញដែរ។ 💡 តិចនិក៖ នៅពេលបងប្អូនសាកល្បងធ្វើអ្វីមួយ ចូរដាក់ចិត្តដាក់កាយធ្វើវាឱ្យអស់ពីសមត្ថភាព (Deep Work)។ ទាល់តែយើងធ្វើវាចេញពីបេះដូង ទើបយើងដឹងថា "តើយើងសប្បាយចិត្តនឹងហត់នឿយជាមួយវាដែរឬទេ?"។ 3️⃣ កុំខ្លាច "ការបរាជ័យ" ព្រោះវាជា "ផែនទី និងជាមេរៀន" 🗺📍 ការរកមិនឃើញអ្វីដែលខ្លួនស្រឡាញ់ វាមិនមែនជាកំហុសទេ។ ប៉ុន្តែការរកមិនឃើញ ហើយនៅតែមិនព្រមសាកល្បងអ្វីថ្មី ទើបជាបញ្ហា។ រាល់ពេលដែលបងប្អូនធ្វើអ្វីមួយហើយមានអារម្មណ៍ថា "មិនចូលចិត្ត" នោះមានន័យថា បងប្អូនកាន់តែខិតជិតទៅរក "អ្វីដែលខ្លួនស្រឡាញ់" មួយជំហានទៀតហើយ។ 🔖 ក្តីស្រឡាញ់ក្នុងអាជីព ឬអាជីវកម្ម វាមិនមែនជាការ "ស្វែងរក" ឱ្យឃើញនោះទេ ប៉ុន្តែវាគឺជាការ "កសាង" វាឡើងតាមរយៈសកម្មភាពរាល់ថ្ងៃ។ "បើអ្នកមិនធ្វើវាចេញពីជម្រៅចិត្ត តើអ្នកអាចដឹងថាវាជាអ្វីដែលអ្នកស្រឡាញ់ដោយរបៀបណា?" កុំចាំទាល់តែអ្វីៗគ្រប់យ៉ាងល្អឥតខ្ចោះ ទើបចាប់ផ្តើម។ ចាប់ផ្តើមទាំងមិនទាន់ច្បាស់ រួចកែតម្រូវវាតាមផ្លូវ! #CareerAdvice #BusinessMindset #ស្វែងរកខ្លួនឯង #ភាពជោគជ័យ
0
3
2025 បានកន្លងផុតទៅ 2026 ក៏មកដល់! តើឆ្នាំមុនយ៉ាងម៉េចដែរសម្រាប់អ្នក? តើអ្នកបានធ្វើអ្វីខ្លះមួយឆ្នាំកន្លង? តើអ្នកបានប្រឹងប្រែងអស់
2025 បានកន្លងផុតទៅ 2026 ក៏មកដល់! តើឆ្នាំមុនយ៉ាងម៉េចដែរសម្រាប់អ្នក? តើអ្នកបានធ្វើអ្វីខ្លះមួយឆ្នាំកន្លង? តើអ្នកបានប្រឹងប្រែងអស់លទ្ធភាពហើយឬនៅ ឬមួយក៏នៅអង្គុយតែកើតទុក្ខ? តើឆ្នាំ2026 អ្នកកំពុងតែអង្គុយបារម្ភ ឬក៏ប្រឹងប្រែងគ្រប់វិធីសាស្ត្រដើម្បីឲ្យកាន់តែអស្ចារ្យ? ❤ ជារៀងរាល់ឆ្នាំ ខណៈពេលដែលមានមនុស្សពិបាក បរាជ័យ ក៏មានមនុស្សខ្លះទៀត ទទួលបានឱកាស និងភាពសមប្រកប ហើយទទួលបានជោគជ័យ! តើអ្នកស្ថិតនៅក្នុងចំណោមមនុស្សមួយណាដែរ? ចំណេះដឹងថ្មីៗ: https://t.me/kimthonghak #Kimthong #គីមថុង #អចលវត្ថុ #អចលនទ្រព្យ #វិនិយោគ
0
4
សង្គ្រាមលើកនេះ អាចនឹងអូសបន្លាយ ដូចនេះយើងត្រូវពង្រឹងស្មារតី សាមគ្គីភាពរឹងមាំ និងខិតខំបំពេញការងាររកស៊ីឲ្យកាន់តែខ្លាំង! រីឯជំនួយវិញ ក៏គួរត្រូវមានការជួយប្រកបដោយប្រសិទ្ធភាព និងប្រកបដោយយុទ្ធសាស្ត្រ!
0
5
⚠️ បន្ទាប់ពីគណនីជាច្រើនត្រូវបានបិទ ផេកជាច្រើនក៏ស្រក ឬបាត់អ្នកតាមដានផងដែរ ក្នុងរយៈពេលថ្មីៗនេះ មានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើ
⚠️ បន្ទាប់ពីគណនីជាច្រើនត្រូវបានបិទ ផេកជាច្រើនក៏ស្រក ឬបាត់អ្នកតាមដានផងដែរ ក្នុងរយៈពេលថ្មីៗនេះ មានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនជួបបញ្ហាគណនីត្រូវបានបិទ (disable) ឬពុំអាចចូលប្រើបាន។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់គណនីផ្ទាល់របស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏បណ្តាលឲ្យផេកអាជីវកម្ម ឬផេកផ្ទាល់ខ្លួនដែលភ្ជាប់ជាមួយគណនីនោះ ស្រកចុះយ៉ាងខ្លាំង ដល់ថ្នាក់បាត់អ្នកតាមដាន ឬ engagement ផងដែរ។ មានករណីជាច្រើនដែលបង្ហាញថា បន្ទាប់ពីគណនីម្ចាស់ផេកត្រូវបានបិទ ឬបាត់បង់សិទ្ធិចូលទៅគណនី អ្នកគាំទ្រឬអ្នកតាមដានផេកចាប់ផ្តើមមិនឃើញបង្ហោះទៀត ឬតាមដានផេកបានយឺត។ វាធ្វើឲ្យអាជីវកម្មដែលពឹងផ្អែកលើហ្វេសប៊ុកសម្រាប់ការផ្សព្វផ្សាយ បាត់បង់ទំនាក់ទំនងជាមួយអតិថិជន និងប៉ះពាល់ដល់ភាពជឿជាក់។ 📉 ហេតុផលដែលនាំឲ្យផេកស្រក ឬបាត់អ្នកតាមដាន 1. គណនីម្ចាស់ផេកត្រូវបាន Disable ឬ Restricted ពេលគណនីម្ចាស់ផេកត្រូវបានបិទ ឬគ្មានសិទ្ធិចូល វាធ្វើឲ្យការផ្សាយបន្តផ្ទាល់ សារ ការឆ្លើយតប និងការផ្សព្វផ្សាយរបស់ផេក ឈប់ដំណើរការ។ 2. Facebook បញ្ឈប់ការផ្សាយបន្តទៅអ្នកតាមដាន ប្រសិនបើ Facebook ស្គាល់ថាផេកមានសកម្មភាពខុសឬជាប់គណនីដែលមានបញ្ហា វាអាចបន្ថយការមើលឃើញ (reach) ឬការចេញនៅលើ newsfeed។ 3. អ្នកប្រើប្រាស់ខ្លះជឿលើសេវាកម្មសង្រោះគណនីក្លែងក្លាយ ការផ្តល់អ៊ីមែល ឬពាក្យសម្ងាត់ទៅអ្នកដទៃ ធ្វើឲ្យគណនីត្រូវបានលួច ឬបាត់បង់សិទ្ធិលើផេកទាំងស្រុង។ ករណីនេះកើតមានជាញឹកញាប់ក្នុងខែចុងក្រោយៗនេះ។ 4. ការប្តូរឧបករណ៍ឬចូលចេញជាបន្តបន្ទាប់ ពេលប្តូរឧបករណ៍ (ទូរសព្ទ ឬកុំព្យូទ័រ) ឥតឆ្លើយបញ្ជាក់ ឬចូលប្រើពីទីតាំងចម្លែក ធ្វើឲ្យ Facebook សង្ស័យថាគណនីមានហានិភ័យ និងអាចបិទជាបណ្តោះអាសន្ន។ 💡 អ្វីដែលត្រូវធ្វើ - កុំជឿលើសេវាកម្ម ឬមនុស្សណាដែលសន្យាថាអាចសង្រោះគណនីឲ្យបានវិញ។ - មានតែ Facebook Support ផ្លូវការប៉ុណ្ណោះ ដែលអាចជួយសង្រោះគណនីបាន។ - ទាក់ទងតាមលីងផ្លូវការរបស់ Facebook (Help Center / Appeal Form) ហើយរក្សាទុក Case Number ទុកជាភស្តុតាង។ - កុំផ្តល់ពាក្យសម្ងាត់ ឬអ៊ីមែលទៅអ្នកណាម្នាក់។ - ប្រសិនបើអ្នកមិនចេះអង់គ្លេស អាចស្នើឲ្យមិត្តជួយជាអ្នកបកប្រែ តែត្រូវស្នើឲ្យ Facebook យល់ព្រមជាមុន។ កុំផ្លាស់ប្តូរឧបករណ៍ដែលមានការចូលគណនីរបស់អ្នក ដើម្បីរក្សាទុកភស្តុតាងនៃការចូល។ 📢 សារសំខាន់សម្រាប់ម្ចាស់ផេក អ្នកដែលមានផេកអាជីវកម្ម ឬផេកសាធារណៈ ត្រូវធ្វើការផ្តល់សិទ្ធិអ្នកគ្រប់គ្រងច្រើនជាងមួយគណនី ដើម្បីជៀសវាងការបាត់បង់សិទ្ធិលើផេក នៅពេលគណនីដើមត្រូវបានបិទ។ ការរក្សាអ្នកគ្រប់គ្រងបម្រុង (backup admin) ជារឿងសំខាន់ណាស់សម្រាប់សុវត្ថិភាពផេក និងអាជីវកម្ម។ តាមដាន t.me/SophatCHY
0
6
ប្រសិនបើអ្នកទាំងអស់គ្នាចង់ប្រើបណ្ដាញសង្គម X ក្នុងការធ្វើការងារច្រើនក្នុងកាលៈទេសៈមួយនេះគួរតែ verify ។ @SophatCHY
0
7
សូមជួយចែករំលែកសំឡេងមួយនេះឲ្យបានលឿនមកផុត⚠️។ សូមបងប្អូនកុំយកដ្រូនគ្រប់ប្រភេទទៅបង្ហោះនៅតំបន់ព្រំដែន។ @SophatCHY
0
8
ខ្ញុំយល់ថាបំណុលអាចជាបន្ទុកដ៏ធំមួយ ប៉ុន្តែប្រសិនបើយើងព្យាយាមដោះស្រាយ វាតែងតែមានដំណោះស្រាយជានិច្ច។ ថ្ងៃនេះ ខ្ញុំនឹងចែករំលែកគន្លឹះសំខាន់ៗមួយចំនួន ដើម្បីជួយអ្នកកាត់បន្ថយបំណុល និងត្រឡប់មកមានសុខភាពហិរញ្ញវត្ថុល្អឡើងវិញ។ ១. វាយតម្លៃបំណុលរបស់អ្នក ជំហានដំបូងគឺត្រូវដឹងច្បាស់ថាអ្នកជំពាក់អ្វីខ្លះ។ រៀបបញ្ជីបំណុលទាំងអស់: កត់ត្រាគ្រប់ប្រភេទបំណុលដែលអ្នកមាន ដូចជាបំណុលកម្ចីទិញផ្ទះ បំណុលកម្ចីផ្ទាល់ខ្លួន បំណុលកាតឥណទាន ឬបំណុលផ្សេងៗទៀត។ កត់ត្រាព័ត៌មានលម្អិត: សម្រាប់បំណុលនីមួយៗ សូមកត់ត្រា៖ ចំនួនទឹកប្រាក់ដើម អត្រាការប្រាក់ ការទូទាត់អប្បបរមា ប្រចាំខែ កាលបរិច្ឆេទកំណត់ ការធ្វើបែបនេះនឹងជួយអ្នកមើលឃើញរូបភាពរួមនៃបំណុលរបស់អ្នក និងរៀបចំផែនការបានត្រឹមត្រូវ។ ២. រៀបចំថវិកា ការបង្កើតគម្រោងថវិកាគឺជារឿងសំខាន់បំផុតដើម្បីគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នក។ តាមដានចំណូល-ចំណាយ: កត់ត្រារាល់ចំណូល និងចំណាយរបស់អ្នកប្រចាំខែ។ វានឹងជួយអ្នកដឹងថាលុយរបស់អ្នកទៅណា។ កំណត់ចំណាយដែលមិនចាំបាច់: កាត់បន្ថយចំណាយលើរបស់របរដែលមិនចាំបាច់ ដូចជាការកម្សាន្ត ការញ៉ាំអាហារក្រៅច្រើនពេក ឬការទិញទំនិញដែលមិនមានប្រយោជន៍។ លុយដែលសន្សំបានអាចយកទៅសងបំណុល។ កំណត់គោលដៅជាក់លាក់: កំណត់គោលដៅថាតើអ្នកចង់សងបំណុលប៉ុន្មានក្នុងមួយខែ ឬក្នុងរយៈពេលប៉ុន្មាន។ ៣. ជ្រើសរើសយុទ្ធសាស្ត្រសងបំណុល មានយុទ្ធសាស្ត្រល្បីៗពីរដែលអ្នកអាចប្រើបាន៖ វិធីសាស្ត្របំណុលដុំព្រិល (Debt Snowball Method): ចាប់ផ្តើមសងបំណុលតូចបំផុតមុនគេ ដោយបង់ប្រាក់លើសពីការទូទាត់អប្បបរមា។ នៅពេលបំណុលតូចនោះសងរួចរាល់ សូមយកប្រាក់ដែលធ្លាប់បង់នោះទៅបន្ថែមលើបំណុលបន្ទាប់ដែលតូចជាងគេរហូតទាល់តែបំណុលទាំងអស់ត្រូវបានសងអស់។ វិធីនេះជួយបង្កើនកម្លាំងចិត្តព្រោះអ្នកនឹងឃើញបំណុលមួយចំនួនត្រូវបានសងរួចរាល់លឿន។ វិធីសាស្ត្របំណុល avalanche (Debt Avalanche Method): ចាប់ផ្តើមសងបំណុលដែលមានអត្រាការប្រាក់ខ្ពស់បំផុតមុនគេ ដោយបង់ប្រាក់លើសពីការទូទាត់អប្បបរមា។ វិធីនេះជួយសន្សំប្រាក់លើការប្រាក់បានច្រើនជាងក្នុងរយៈពេលវែង។ ជ្រើសរើសវិធីសាស្ត្រណាមួយដែលសក្តិសមនឹងស្ថានភាពហិរញ្ញវត្ថុ និងកម្លាំងចិត្តរបស់អ្នក។ ៤. ស្វែងរកប្រាក់ចំណូលបន្ថែម ការងារក្រៅម៉ោង: រកការងារក្រៅម៉ោង ឬធ្វើអាជីវកម្មតូចតាចដើម្បីបង្កើនចំណូល។ លក់របស់របរចាស់ៗ: លក់របស់របរដែលអ្នកលែងប្រើប្រាស់ ប៉ុន្តែនៅមានតម្លៃ។ ប្រាក់ដែលបានមកអាចយកទៅសងបំណុល។ ៥. ចរចាជាមួយម្ចាស់បំណុល ប្រសិនបើអ្នកជួបការលំបាកក្នុងការទូទាត់ប្រាក់ សូមកុំស្ងៀម។ ទាក់ទងម្ចាស់បំណុល: ពន្យល់ពីស្ថានភាពរបស់អ្នក ហើយសុំចរចាលើលក្ខខណ្ឌបង់ប្រាក់ ដូចជាបន្ថយអត្រាការប្រាក់ ឬពន្យារពេលបង់។ ប្រសិនបើអ្នកមានឆន្ទៈ និងមានឥរិយាបថល្អ ខ្ញុំជឿថា ពួកគាត់ប្រាកដជាអនុគ្រោះ ឬរួមគ្នារកដំណោះស្រាយជូនអ្នក។ ៦. ជៀសវាងការបង្កើតបំណុលថ្មី ខណៈពេលដែលអ្នកកំពុងកាត់បន្ថយបំណុល សូមព្យាយាមជៀសវាងការបង្កើតបំណុលថ្មី។ បើអាច សូមបញ្ឈប់ការប្រើប្រាស់កាតឥណទាន ឬកម្ចីផ្សេងៗទៀតរហូតដល់អ្នកមានស្ថិរភាពហិរញ្ញវត្ថុ។ #បំណុល #Debt
0
9
没有文字...
0
10
តើពេលណាជាពេលល្អបំផុតសម្រាប់ទិញផ្ទះផ្ទាល់ខ្លួន? ខ្ញុំដឹងថា គ្រប់គ្នាតែងតែស្រមៃចង់បាន ផ្ទះផ្ទាល់ខ្លួន មួយកន្លែង ជាជម្រកដ៏កក់ក្តៅសម្រាប់ក្រុមគ្រួសារ និងជាទីតាំងសម្រាប់កសាងអនាគត។ ក្នុងនាមខ្ញុំជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ហើយក៏ធ្លាប់ឆ្លងកាត់បទពិសោធន៍ផ្ទាល់ខ្លួនផងដែរ ខ្ញុំពិតជាយល់ច្បាស់ពីអារម្មណ៍ និងកង្វល់របស់បងប្អូននៅពេលគិតដល់ការសម្រេចចិត្តដ៏ធំមួយនេះ។ សំណួរដែលខ្ញុំតែងតែឮគេសួរញឹកញាប់នោះគឺ៖ "តើពេលណាទើបជាពេលល្អបំផុតសម្រាប់ខ្ញុំទិញផ្ទះ?" តាមពិតទៅ មិនមានពេលវេលា "ល្អបំផុត" ដាច់ខាតសម្រាប់មនុស្សគ្រប់គ្នានោះទេ ព្រោះយើងម្នាក់ៗមានកាលៈទេសៈខុសគ្នា។ ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺការស្វែងយល់ពី ស្ថានភាពផ្ទាល់ខ្លួនរបស់យើង និង និន្នាការនៃទីផ្សារ។ ខ្ញុំសូមជូនយោលបល់ខ្លះសម្រាប់បងប្អូនពិចារណានូវចំណុចសំខាន់ៗមួយចំនួន៖ ១. ត្រៀមខ្លួនខាងផ្នែកហិរញ្ញវត្ថុ គឺជារឿងសំខាន់បំផុត! ស្រមៃមើលថាផ្ទះមួយខ្នងប្រៀបដូចជាឡានមួយដែលត្រូវការប្រេងគ្រប់គ្រាន់ដើម្បីបើកបរ។ ដូចគ្នាដែរ ហិរញ្ញវត្ថុរបស់យើងប្រៀបដូចជាប្រេងឥន្ធនៈសម្រាប់ដំណើរការទៅរកក្តីស្រមៃផ្ទះនេះឯង។ • ប្រាក់ចំណូលទៀងទាត់: តើបងប្អូនមានការងារ ឬមុខរបរដែលផ្តល់ចំណូលស្ថិរភាពទេ? នេះជាគ្រឹះដ៏សំខាន់ដើម្បីអាចបង់រំលស់ផ្ទះបានរៀងរាល់ខែដោយគ្មានភាពតានតឹង។ • ប្រាក់សន្សំសម្រាប់កក់ (Down Payment): នេះហើយជាចំណុចដែលមនុស្សជាច្រើនបារម្ភ។ បងប្អូនគួរមានប្រាក់កក់យ៉ាងហោចណាស់ ១០% ទៅ ៣០% នៃតម្លៃផ្ទះ។ ការមានប្រាក់កក់ខ្ពស់ អាចជួយកាត់បន្ថយបន្ទុកបង់រំលស់ប្រចាំខែ និងការប្រាក់សរុបបានច្រើន។ • មូលនិធិគ្រោះអាសន្ន (Emergency Fund): ដូចដែលយើងតែងតែនិយាយថា "ការពារប្រសើរជាងព្យាបាល"។ ការមានប្រាក់សន្សំសម្រាប់ទុកដាក់ពេលមានអាសន្ន ដូចជាឈឺ ឬបាត់បង់ការងារជាដើម គឺជារឿងចាំបាច់ណាស់ដើម្បីធានាថាជីវិតយើងមិនរអាក់រអួល។ • បំណុលផ្សេងៗ: តើបងប្អូនមានបំណុលកាតឥណទាន ឬបំណុលធំៗផ្សេងទៀតទេ? ការកាត់បន្ថយបំណុលទាំងនេះ នឹងជួយឱ្យបងប្អូនមានលទ្ធភាពកាន់តែច្រើនក្នុងការបង់រំលស់ផ្ទះ ហើយជីវិតក៏កាន់តែស្រាល។ ២. សម្លឹងមើលទីផ្សារអចលនទ្រព្យ៖ តើយើងគួរ "ឆក់ឱកាស" ពេលណា? ទីផ្សារអចលនទ្រព្យនៅកម្ពុជាមានភាពប្រែប្រួលជាប្រចាំ។ ការយល់ដឹងពីចរន្តទីផ្សារ អាចជួយយើងជ្រើសរើសពេលវេលាដ៏ល្អបំផុត៖ • តម្លៃផ្ទះ: តើបច្ចុប្បន្នតម្លៃផ្ទះនៅតំបន់ដែលបងប្អូនចង់បាន កំពុងកើនឡើង ឬធ្លាក់ចុះ? ការតាមដាននិន្នាការនេះ នឹងផ្តល់សញ្ញាដល់យើង។ • អត្រាការប្រាក់កម្ចី: នេះជាចំណុចសំខាន់មួយទៀត! នៅពេលអត្រាការប្រាក់កម្ចីទិញផ្ទះរបស់ធនាគារមានការធូរថ្លៃ វាជាឱកាសដ៏ល្អមួយ ព្រោះយើងនឹងបង់ការប្រាក់តិចជាងមុន។ • សក្ដានុពលអភិវឌ្ឍន៍តំបន់: មុននឹងសម្រេចចិត្តទិញ សូមពិនិត្យមើលថា តើទីតាំងនោះមានគម្រោងអភិវឌ្ឍន៍ធំៗដូចជាផ្លូវ ស្ពាន សាលារៀន ឬផ្សារនាពេលអនាគតទេ? កត្តាទាំងនេះអាចធ្វើឱ្យតម្លៃផ្ទះរបស់យើងកើនឡើងនាពេលក្រោយ។ ៣. តើពេលណាដែលបងប្អូន "ត្រៀមខ្លួនជាស្រេច"? ពេលខ្លះ សញ្ញាមិនមែនស្ថិតនៅលើតួលេខតែមួយមុខនោះទេ។ វាជាអារម្មណ៍ និងការត្រៀមខ្លួនខាងផ្លូវចិត្តផងដែរ៖ • បងប្អូនមាន ប្រាក់សន្សំគ្រប់គ្រាន់ ហើយមិនខ្លាចរអាក្នុងការបង់រំលស់ប្រចាំខែ។ • បងប្អូនមាន ប្រាក់ចំណូលមានស្ថិរភាព ហើយមានផែនការរស់នៅរយៈពេលវែង (យ៉ាងហោចណាស់ ៥ ឆ្នាំ ឬច្រើនជាងនេះ) នៅទីតាំងនោះ។ • បងប្អូនបាន ស្រាវជ្រាវទីផ្សារ បានច្បាស់លាស់ ហើយយល់ពីតម្លៃ និងលក្ខខណ្ឌផ្សេងៗ។ សរុបមកវិញ ពេលវេលាល្អបំផុតដើម្បីទិញផ្ទះ គឺនៅពេលដែល ស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់បងប្អូនមានភាពរឹងមាំ រួមផ្សំជាមួយនឹង ស្ថានភាពទីផ្សារអចលនទ្រព្យដែលមានភាពអំណោយផល។
0
11
没有文字...
0
12
ខ្ញុំសូមចែករំលែកកូនសៀវភៅអេឡិចត្រូនិច (eBook)មួយដែលនិយាយអំពី “វដ្តតម្លៃអចលនវត្ថុ” ថាតើវាមានដំណាក់កាលឡើងចុះយ៉ាងដូចម្តេច? បន្ទាប់ពីអានហើយ អ្នកនឹង៖ ❤️ទទួលបានចំណេះដឹងមួយសម្រាប់អ្នកគ្រប់គ្នាក្នុងការត្រិះរិះពិចារណា និងជាធាតុចូលសម្រាប់ការសម្រេចចិត្តវិនិយោគប្រកបដោយភាពឆ្លាតវៃ ចេះចាប់ឱកាស និងគ្រប់គ្រងហានិភ័យ! ❤️ ប្រយ័ត្នប្រយែងជាងមុន ❤️ មិនរេតាមការផ្សព្វផ្សាយ
0
13
没有文字...
0
14
ខ្ញុំសូមចែករំលែកកូនសៀវភៅអេឡិចត្រូនិច (eBook)មួយដែលនិយាយអំពី “វដ្តតម្លៃអចលនវត្ថុ” ថាតើវាមានដំណាក់កាលឡើងចុះយ៉ាងដូចម្តេច? បន្ទាប់ពីអានហើយ អ្នកនឹង៖ ❤️ទទួលបានចំណេះដឹងមួយសម្រាប់អ្នកគ្រប់គ្នាក្នុងការត្រិះរិះពិចារណា និងជាធាតុចូលសម្រាប់ការសម្រេចចិត្តវិនិយោគប្រកបដោយភាពឆ្លាតវៃ ចេះចាប់ឱកាស និងគ្រប់គ្រងហានិភ័យ! ❤️ ប្រយ័ត្នប្រយែងជាងមុន ❤️ មិនរេតាមការផ្សព្វផ្សាយ
0
15
ល្ងាចនេះ ខ្ញុំនឹងចែករំលែកកូនសៀវភៅតូចមួយ (eBook)មួយដែលនិយាយអំពី “វដ្តតម្លៃអចលនវត្ថុ” ថាតើវាមានដំណាក់កាលឡើងចុះយ៉ាងដូចម្តេច? បន្
ល្ងាចនេះ ខ្ញុំនឹងចែករំលែកកូនសៀវភៅតូចមួយ (eBook)មួយដែលនិយាយអំពី “វដ្តតម្លៃអចលនវត្ថុ” ថាតើវាមានដំណាក់កាលឡើងចុះយ៉ាងដូចម្តេច? បន្ទាប់ពីអានហើយ អ្នកនឹង៖ ❤️ទទួលបានចំណេះដឹងមួយសម្រាប់អ្នកគ្រប់គ្នាក្នុងការត្រិះរិះពិចារណា និងជាធាតុចូលសម្រាប់ការសម្រេចចិត្តវិនិយោគប្រកបដោយភាពឆ្លាតវៃ ចេះចាប់ឱកាស និងគ្រប់គ្រងហានិភ័យ! ❤️ ប្រយ័ត្នប្រយែងជាងមុន ❤️ មិនរេតាមការផ្សព្វផ្សាយ ខ្ញុំនឹងធ្វើការបង្ហោះនៅក្នុងChannel Telegram ផ្ទាល់ខ្លួន ល្ងាចនេះ តាមរយៈhttps://t.me/kimthonghak Follow Telegram Channel របស់ខ្ញុំដើម្បីទទួលបានកូនសៀវភៅអេឡិចត្រូនិចនេះដោយ💢ឥតគិតថ្លៃ!💢
0
16
❌⛔សូមបងប្អូនប្រុងប្រយ័ត្នចាញ់បោកលុយ!!!⛔ មានអ្នកដែលយកឈ្មោះខ្ញុំយកទៅប្រើប្រាស់ទាក់ទាញបោកប្រាស់លុយក្នុងរូបភាពវិនិយោគនៅក្នុងតេឡេក+6
❌⛔សូមបងប្អូនប្រុងប្រយ័ត្នចាញ់បោកលុយ!!!⛔ មានអ្នកដែលយកឈ្មោះខ្ញុំយកទៅប្រើប្រាស់ទាក់ទាញបោកប្រាស់លុយក្នុងរូបភាពវិនិយោគនៅក្នុងតេឡេក្រាម! តេឡេក្រាមទាំងនោះគឺមិនមែនជារបស់ខ្ញុំទេហើយខ្ញុំក៏មិនដែលទាក់ទាញឲ្យនរណាម្នាក់មកដាក់ទុនវិនិយោគជាមួយខ្ញុំដែរ។ សូមបងប្អូនកុំភ្លេចចែករំលែកទៅអ្នកដែលស្គាល់ការពារការចាញ់បោករបស់ពួកជនទុច្ចរិតដែលតែងតែប្រើប្រាស់អ្នកដែលគេស្គាល់ច្រើនយកទៅបោកបញ្ឆោតលុយពីបងប្អូនទាំងអស់គ្នា។! ទោះក្នុងរូបភាពរបស់អ្នកណាក៏ដោយ ចូរបងប្អូនកុំចាញ់បោកដោយសារតែមានមុខអ្នកដែលបងប្អូនស្គាល់ទាក់ទាញអ្នកទាំងអស់គ្នាទៅវិនិយោគលុយដែលអាចរកផលចំណេញស្រួលៗ! ក្នុងលោកនេះគ្មានអ្វីដែលងាយស្រួលនោះទេ ហើយក៏គ្មានអ្នកណាដែលហៅបងប្អូនទាំងមិនដែលស្គាល់ដើម្បីយកមកវិនិយោគផងដែរ។ រូបភាពទាំងនេះសុទ្ធតែជារូបភាពបោកប្រាស់ បញ្ឆោតលុយអ្នកទាំងអស់គ្នា។ដូចនេះកុំភ្លេចចែករំលែកទៅកាន់មិត្តភក្តិរបស់អ្នកការពារពួកគាត់ពីការចាញ់បោក!
0
17
រាជរដ្ឋាភិបាលសម្រេចបន្តលើកលែងពន្ធលើអចលនទ្រព្យចំពោះសង្កាត់និងក្រុងមួយចំនួន និងការបន្ធូរបន្ថយលក្ខខណ្ឌ លើកលែងពន្ធលើដីធ្លីមិនបានប+1
រាជរដ្ឋាភិបាលសម្រេចបន្តលើកលែងពន្ធលើអចលនទ្រព្យចំពោះសង្កាត់និងក្រុងមួយចំនួន និងការបន្ធូរបន្ថយលក្ខខណ្ឌ លើកលែងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ចំពោះអចលនទ្រព្យមានផ្ទៃក្រឡាលើសពី ៥ ហិកតា ដែល ប្រជាពលរដ្ឋកំពុងធ្វើកសិកម្មបង្កបង្កើនផល។ #TAX @oa_channel | JOIN US 🔔
0
18
没有文字...
0
19
បណ្ដាញសង្គមបច្ចុប្បន្នគឺជាយុគដែលរុញAttention! អ្នកដែលអាចទាក់ទាញការចាប់អារម្មណ៍ នឹងមានឱកាសកាន់តែច្រើន។ អ្នកមិនចាំបាច់មានFollow
បណ្ដាញសង្គមបច្ចុប្បន្នគឺជាយុគដែលរុញAttention! អ្នកដែលអាចទាក់ទាញការចាប់អារម្មណ៍ នឹងមានឱកាសកាន់តែច្រើន។ អ្នកមិនចាំបាច់មានFollowerច្រើនដើម្បីឲ្យគេឃើញអ្នកនោះទេ បើអ្នកមានមាតិកាដែលល្អ មាតិកាដែលមានគុណតម្លៃ បណ្ដាញសង្គមនឹងរុញអ្នកឲ្យគេឃើញ! មិនថាអ្នករកស៊ី អ្នកជំនាញ អ្នកដឹកនាំ ឬជានរណាទេ ចាប់ផ្តើមកសាងPersonal Brand របស់អ្នក ដើម្បីអាចទាញចំណាប់អារម្មណ៍ពីអតិថិជនគោលដៅអ្នក! #perosnalbrand #socialmedia #realtor
0
20
ថ្ងៃទី8គឺស្វែងរកច្រកផ្សព្វផ្សាយដែល្អបំផុតសម្រាប់អ្នក? ច្រកផ្សព្វផ្សាយមានច្រើន តើគួរជ្រើសរើសមួយណា? 👉ចុចនៅលើនេះដើម្បីអានលម្អិត
ថ្ងៃទី8គឺស្វែងរកច្រកផ្សព្វផ្សាយដែល្អបំផុតសម្រាប់អ្នក? ច្រកផ្សព្វផ្សាយមានច្រើន តើគួរជ្រើសរើសមួយណា? 👉ចុចនៅលើនេះដើម្បីអានលម្អិត
0