យុវជនគណបក្សថ្នាក់កណ្តាល-CYCPP
前往频道在 Telegram
📈 Telegram 频道 យុវជនគណបក្សថ្នាក់កណ្តាល-CYCPP 的分析概览
频道 យុវជនគណបក្សថ្នាក់កណ្តាល-CYCPP (@cycpp) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 152 名订阅者,在 政治 类别中位列第 4 943,并在 柬埔寨 地区排名第 572 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 10 152 名订阅者。
根据 28 七月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 99,过去 24 小时变化为 4,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 18.35%。内容发布后 24 小时内通常能获得 11.75% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 1 863 次浏览,首日通常累积 1 193 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 21。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 29 七月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。
10 152
订阅者
+424 小时
+337 天
+9930 天
帖子存档
ឯកឧត្តម ប្រាក់ សុខយូរ បានអមដំណើរ ឯកឧត្តម ជា សុមេធី និងឯកឧត្តម ពេជ្រ ជីវ័ន្ត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ដរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកពាមជរ ខេត្តព្រៃវែង
🌐 https://www.facebook.com/share/p/1KLNtr5qxR
ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
ឯកឧត្តម ឈួរ សុបញ្ញាបាននាំយកអំណោយគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ និងថវិកាមួយចំនួន របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺចែកជូនដល់គ្រួសារកងទ័ពជួរមុខចំនួន ១៦គ្រួសារ រស់នៅឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
🌐 https://www.facebook.com/share/p/1K2prcjrsX
ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
ឯកឧត្តម ង៉ូវ បូរីណា អញ្ជើញចូលរួមក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាចំនួន៥៦១នាក់ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ ស្រុកអូររាំងឪ
🌐 https://www.facebook.com/share/p/1aDcSGBA12
ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្សជាង ២០០០គ្រួសារ ក្នុងមូលដ្ឋានឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ
🌐 https://www.facebook.com/share/p/1aNnNpBAcz
ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
ពិធីប្រគល់-ទទួល សៀវភៅស្នាដៃរបស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកយុវជនគណបក្សថ្នាក់កណ្តល និងជាអនុប្រធានប្រចាំការលេខាធិការដ្ឋាន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
🌐 https://www.facebook.com/share/p/1Aam9VXLSq
ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២៥ ទិសដៅការងារឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការសកម្មភាពរបស់យុវជនគណបក្សក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
🌐 https://www.facebook.com/share/p/1C97aTf1zn
ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
ឯកឧត្តមរដ្ឋមន្ត្រីការបរទេសតួកគីយ៉េបង្ហាញក្ដីសង្ឃឹមថា កម្ពុជា-ថៃ នឹងអាចសម្រេចបាននូវសន្តិភាពអចិន្ត្រៃយ៍ នាពេលអនាគត
នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាឱ្យ ឯកឧត្តម Hakan Fidan រដ្ឋមន្ត្រីការបរទេសតួកគីយ៉េចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីការបរទេសតួកគីយ៉េ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាពេលនេះ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគីយ៉េ លើវិស័យសំខាន់ៗជាច្រើន។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមរដ្ឋមន្ត្រីសូមគោរពអញ្ជើញសម្ដេចធិបតីបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគី ក្នុងពេលវេលាសមស្រប ក្នុងគោលបំណងបន្តជំរុញនូវការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពជិតស្និទ។ ក្រៅពីទំនាក់ទំនងទ្វេភាគី, ឯកឧត្តមរដ្ឋមន្ត្រីការបរទេសតួកគីយ៉េក៏បានបង្ហាញនូវចំណាប់អារម្មណ៍ និងមានបំណងស្វែងយល់បន្ថែម ទៅលើជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសឬសគល់នៃជម្លោះនេះ។ ឯកឧត្តមបានសម្ដែងនូវសេចក្ដីសង្ឃឹមថា កម្ពុជា-ថៃនឹងអាចសម្រេចបាននូវសន្តិភាពយូរអង្វែង នាពេលអនាគត។
ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវសេចក្ដីសោមនស្សដែលបានឃើញនូវភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការបន្តធ្វើការជាមួយប្រទេសតួកគីយ៉េ ដើម្បីពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរថែមទៀត។ ក្នុងឱកាសនេះ, សម្ដេចក៏បានគូសបញ្ជាក់អំពីគោលនយោបាយរបស់កម្ពុជាក្នុងការធ្វើពិពិធកម្មដៃគូនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ លើជុំវិញពិភពលោក ផងដែរ។ ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីការបរទេសតួកគីយ៉េ អំពីឬសគល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ ក៏ដូចជាការវិវត្តថ្មីៗនៃស្ថានភាពលើដីជាក់ស្ដែង និងបានគូសបញ្ជាក់អំពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ និងច្បាប់អន្តរជាតិ។
មុននឹងបញ្ចប់, សម្ដេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រីការបរទេសតួកគីយ៉េ ក៏បានបន្តពិភាក្សាដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត សំដៅផ្ដល់សន្ទុះទៅដល់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលផ្ដោតលើវិស័យសំខាន់ៗ រួមមាន៖ វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ, វិស័យសន្តិសុខនិងការពារជាតិ ក៏ដូចជាវិស័យអប់រំជាដើម។ សម្ដេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រីការបរទេសតួកគីយ៉េក៏បានបន្តពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងខណ្ឌតំបន់ និងពិភពលោក ជាពិសេសនៅក្នុងក្របខណ្ឌអាស៊ាន៕
🌐 https://www.facebook.com/share/p/1AqsyNDexj
ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
ឯកឧត្តមប្រធានប្រតិបត្តិក្រុមប្រឹក្សាអាត្លង់ទិក មានចំណាប់អារម្មណ៍ក្នុងការចុះស្វែងយល់អំពីឬសគល់, ការវិវត្ត, និងដំណោះស្រាយនៃជម្លោះព្រំដែនកម្ពុជា-ថៃ
នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ Jim Jones និង ឯកឧត្តម Frederick Kempe ប្រធាន និងជានាយកប្រតិបត្តិក្រុមប្រឹក្សាអាត្លង់ទិក ក្នុងឱកាសនៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានប្រតិបត្តិក្រុមប្រឹក្សាអាត្លង់ទិក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងក្រុមការងារ បានចួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងកិច្ចពិភាក្សា, ឯកឧត្តមក៏បានបង្ហាញនូវចំណាប់អារម្មណ៍នៅក្នុងការចុះស្វែងយល់បន្ថែមអំពីជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសឬសគល់នៃជម្លោះព្រំដែន, និងការឆ្លើយតបរបស់កម្ពុជា ក៏ដូចជាការរួមចំណែករបស់សហរដ្ឋអាម៉េរិកក្នុងការស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។
ជាការឆ្លើយតប, សម្ដេចធិបតីជម្រាបជូនឯកឧត្តមប្រធានប្រតិបត្តិក្រុមប្រឹក្សាអាត្លង់ទិក អំពីដំណើររឿង និងការវិវត្តជាបន្តបន្ទាប់ រហូតដល់ពេលបច្ចុប្បន្ន នៃជម្លោះព្រំដែន កម្ពុជា-ថៃ ក៏ដូចជាយន្តការសន្តិវិធី ដែលកម្ពុជាបានប្រើប្រាស់ រួមទាំងការអត់ធ្មត់របស់កម្ពុជាក្នុងការឆ្លើយតប។ ទន្ទឹមនេះ, សម្ដេចធិបតីបានសង្កត់ធ្ងន់អំពីជំហររបស់កម្ពុជាក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ និងច្បាប់អន្តរជាតិ។ សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមទៀតថា អ្វីដែលសម្ដេចធិបតីបានជម្រាបជូនឯកឧត្តមប្រធាននាពេលនេះ មិនមែនជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាននោះទេ ប៉ុន្តែគឺជាអ្វីដែលបាននិងកំពុងកើតឡើងនៅលើដីជាក់ស្ដែង។ សម្ដេចធិបតីក៏បានស្នើឱ្យក្រុមប្រឹក្សាអាត្លង់ទិក ជួយចែករំលែកបន្តនូវការពិតអំពីជម្លោះព្រំដែនកម្ពុជា-ថៃ នេះផងដែរ។
មុននឹងបញ្ចប់, សម្ដេចធិបតី និងឯកឧត្តមប្រធានប្រតិបត្តិក្រុមប្រឹក្សាអាត្លង់ទិក ក៏បានពិភាក្សាគ្នាអំពីជំហានបន្ទាប់ដែលក្រុមប្រឹក្សាអាចរួមចំណែកក្នុងការបង្ហាញការពិតពាក់ព័ន្ធនឹងជម្លោះព្រំដែន កម្ពុជា-ថៃ ទៅកាន់ពិភពលោក៕
🌐 https://www.facebook.com/share/p/18DvYq39Gc
ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
+7
ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម សហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។
សហរដ្ឋអាមេរិក រសៀលថ្ងៃសុក្រ ទី២០ កុម្ភៈ ២០២៦
Receiving a courtesy call and having a discussion with Honorable Elbridge A. Colby, U.S. Under Secretary of War.
USA, Friday afternoon, 20 February 2026
🌐 https://www.facebook.com/share/p/1C3PhNYjFE
ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
+7
បណ្ឌិត Andy Baker អនុទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។
សហរដ្ឋអាមេរិក រសៀលថ្ងៃសុក្រ ទី២០ កុម្ភៈ ២០២៦
Receiving a courtesy call and having a discussion with Dr. Andy Baker, U.S. Deputy National Security Advisor.
USA, Friday afternoon, 20 February 2026
🌐 https://www.facebook.com/share/p/18GcLAhved
ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
+7
ឯកឧត្តម Hakan Fidan រដ្ឋមន្ត្រីការបរទេសតួកគី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។
សហរដ្ឋអាមេរិក ព្រឹកថ្ងៃសុក្រ ទី២០ កុម្ភៈ ២០២៦
Receiving a courtesy call and having a discussion with His Excellency Hakan Fidan, Minister of Foreign Affairs of Türkiye.
USA, Friday morning, 20 February 2026
🌐 https://www.facebook.com/share/p/1DF8M7rTqK
ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
+7
ជួបជាមួយ គណៈប្រតិភូ នៃក្រុមប្រឹក្សាអាត្លង់ទិក ដឹកនាំដោយ ឧត្តមសេនីយ៍ Jim Jones និង ឯកឧត្តម Frederick Kempe ប្រធាន និងជានាយកប្រតិបត្តិក្រុមប្រឹក្សាអាត្លង់ទិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។
សហរដ្ឋអាមេរិក ព្រឹកថ្ងៃសុក្រ ទី២០ កុម្ភៈ ២០២៦
Receiving a courtesy call and having a discussion with the Atlantic Council delegation led by General Jim Jones and H.E. Frederick Kempe, President and CEO of the Atlantic Council.
USA, Friday morning, 20 February 2026
🌐 https://www.facebook.com/share/p/1Azfg3Jeiq
ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក៖ អាម៉េរិកកំពុងស្វែងរកកាលានុវត្តភាពផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច បន្ថែមទៀត ដើម្បីបន្តពង្រឹង និងពង្រីកភាពជាដៃគូសេដ្ឋកិច្ចជាមួយកម្ពុជា
នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម គ្រីស្តូហ្វឺ ឡានដាវ (Christopher Landau) អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ក្នុងឱកាសនៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។
ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេស បានថ្លែងអំណរគុណកម្ពុជាចំពោះការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និង បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់សម្ដេចធិបតី នៅក្នុងកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព។ ឯកឧត្តម ក៏បានជម្រាបជូនសម្ដេចធិបតី ថា ឯកឧត្តមប្រធានាធិបតី ដូណាល់ ជេ ត្រាំ (Donald J. Trump) មានមោទនភាពចំពោះការរួមចំណែកក្នុងការបញ្ឈប់ការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ។ ឯកឧត្តមអនុរដ្ឋមន្ត្រី បានបន្តថា សហរដ្ឋអាម៉េរិកយល់ច្បាស់អំពីតម្លៃនៃសន្តិភាពសម្រាប់ប្រទេសកម្ពុជា ហើយសហរដ្ឋអាម៉េរិកនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីនាំមកនូវសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ ក្នុងក្របខណ្ឌនៃទំនាក់ទំនងទ្វេភាគី, ឯកឧត្តមអនុរដ្ឋមន្ត្រី បានសម្ដែងនូវការពេញចិត្តចំពោះការវិវត្តវិជ្ជមានជាបន្តបន្ទាប់ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាម៉េរិក-កម្ពុជា។ ឯកឧត្តមក៏បានលើកឡើងពីកាលានុវត្តភាពថ្មីៗបន្ថែមទៀត សំដៅធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ កាន់តែរឹងមាំ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ទន្ទឹមនេះ, ឯកឧត្តមបានថ្លែងអំណរគុណដល់ភាគីកម្ពុជា ដែលតាមរយៈក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) បានបញ្ជាទិញយន្តហោះប្រភេទ Boeing 737 MAX ពីសហរដ្ឋអាម៉េរិក នាពេលថ្មីៗនេះ។ ដោយកត់សម្គាល់ពីការរីកចម្រើនដ៏ឆាប់រហ័សផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជា, សហរដ្ឋអាម៉េរិកកំពុងបន្ត ស្វែងរកកាលានុវត្តភាពផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច បន្ថែមទៀត សំដៅពង្រឹង និងពង្រីកភាពជាដៃគូសេដ្ឋកិច្ចជាមួយកម្ពុជា។
ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណដល់សហរដ្ឋអាម៉េរិក ចំពោះជំនួយ និងការគាំទ្រនានាដល់ប្រទេសកម្ពុជា នាពេលកន្លងមក ដែលបានរួមចំណែកពន្លឿនការអភិវឌ្ឍ និងការកសាងប្រទេសឡើងវិញ ក្រោយការបិទបញ្ចប់ជាស្ថាពរនូវសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ។ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម, ការពារជាតិ និងសន្តិសុខ។ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណឯកឧត្តមប្រធានាធិបតី ដូណាល់ ជេ ត្រាំ ចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការជំរុញដំណើរការសន្តិភាពកម្ពុជា-ថៃ។ ជាមួយគ្នានេះ, សម្ដេចធិបតី បានស្នើឱ្យសហរដ្ឋអាម៉េរិកបន្តគាំទ្រដល់ដំណើរការសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សម្ដេចធិបតី ក៏បានជម្រាបឯកឧត្តមអនុរដ្ឋមន្ត្រី អំពីការវិវត្តចុងក្រោយនៃស្ថានការណ៍ជាក់ស្ដែងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់សាជាថ្មីអំពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និង កិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ។
មុននឹងបញ្ចប់, សម្ដេចធិបតី និងឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក បានបន្តពិភាក្សាអំពីវិធានការបន្ត សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត នៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច, សន្តិសុខ និងការពារជាតិ, ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ៕
🌐 https://www.facebook.com/share/p/1DsiZq5vjj
ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល
🌐 https://www.facebook.com/share/p/1DQd1nv9JH
ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ សហរដ្ឋអាមេរិក ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ កុម្ភៈ ២០២៦
🌐 https://www.facebook.com/share/v/17T21LfgKL
ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
+3
ឯកឧត្តម Christopher Landau អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។
សហរដ្ឋអាមេរិក រសៀលថ្ងៃព្រហស្បតិ៍ ទី១៩ កុម្ភៈ ២០២៦
Receiving a courtesy call and having a discussion with Honorable Christopher Landau, U.S. Deputy Secretary of State
USA, Thursday afternoon, 19 February 2026
🌐 https://www.facebook.com/share/p/18C1YQBJhA
ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
+9
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ។
សហរដ្ឋអាមេរិក ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ កុម្ភៈ ២០២៦
Attending the Inaugural Meeting of the Board of Peace at the Donald J. Trump U.S. Institute of Peace (USIP).
USA, Thursday morning, 19 February 2026
🌐 https://www.facebook.com/share/p/1857x5H1iT
ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
ឯកឧត្តម ឆាយ វណ្ណា អញ្ជើញចែកសញ្ញាបត្រ ផ្តល់ថេប្លេត និងចែកអំណោយរ៉ាម៉ាឌនជិត ៥០០កញ្ចប់ ដល់សិស្ស និងប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ ក្រចះ
🌐 https://www.facebook.com/share/p/1GG4fT9mQA
ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
ឯកឧត្តម ឆាយ វណ្ណា អញ្ជើញសំណេះសំណាល និងប្រគល់សញ្ញាបត្រដល់សិស្សានុសិស្សសាលាម៉ាដរ៉ាសាស នូរុលហាហ្វីហ្សោះអង្គរជា ដើម្បីត្រៀមអបអរសាទរខែបួសរ៉ាម៉ាឌន
🌐 https://www.facebook.com/share/p/1XWLD4TYFG
ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
+1
យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ផ្ញើលិខិតជូនពរ ឯកឧត្តម អាដុង (A DONG) លេខាទី១ នៃលេខាធិការដ្ឋាន នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិន និងសមាជិកទាំងអស់ នៃមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីសចិន ក្នុងឱកាសអបអរសារទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំ២០២៦
🌐 https://www.facebook.com/share/p/18NvAaLrae
ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
