យុវជនគណបក្សថ្នាក់កណ្តាល-CYCPP
前往频道在 Telegram
📈 Telegram 频道 យុវជនគណបក្សថ្នាក់កណ្តាល-CYCPP 的分析概览
频道 យុវជនគណបក្សថ្នាក់កណ្តាល-CYCPP (@cycpp) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 017 名订阅者,在 政治 类别中位列第 5 132,并在 柬埔寨 地区排名第 609 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 10 017 名订阅者。
根据 21 六月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 125,过去 24 小时变化为 -1,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 16.73%。内容发布后 24 小时内通常能获得 13.33% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 1 676 次浏览,首日通常累积 1 335 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 25。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 22 六月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。
10 017
订阅者
-124 小时
+297 天
+12530 天
帖子存档
សម្តេចធិបតីនាយករដ្ឋមន្រ្តី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន Shenzhen Power Solution ចូលជួបសម្តែងការគួរសម នៅប្រទេសស្វីស
នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Xia Li ស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន Shenzhen Power Solution ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។
ក្នុងជំនួបនេះ លោកស្រី Xia Li បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូន សម្តេចធិបតី អំពីផលិតផលរបស់ក្រុមហ៊ុន ដែលអាចជួយដល់ការកាត់បន្ថយការចំណាយ និងលើកកម្ពស់ជីវភាពរបស់ប្រជាជននៅតាមតំបន់ជនបទ តាមរយៈការផលិតឧបករណ៍អគ្គិសនីច្រើនប្រភេទដើរដោយថាមពលព្រះអាទិត្យ ដែលមានតម្លៃសមរម្យ និងមានផលប្រយោជន៍ច្រើនសម្រាប់ផាសុកភាព និងតម្រូវការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបជាមួយលោកស្រីស្ថាបនិក និង អគ្គនាយិកាក្រុមហ៊ុន និងបានបង្ហាញនូវការស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេស ការផលិតឧបករណ៍អគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ព្រមទាំងបានលើកទឹកចិត្តឱ្យមានការចាប់ដៃគូសហការជាមួយក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា ដែលចាប់អារម្មណ៍លើគម្រូអាជីវកម្មប្រភេទថ្មីនេះ ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Shenzhen Power Solution គឺជាក្រុមហ៊ុនអភិវឌ្ឍនិងផលិតឧបករណ៍អគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ ដែលមានតម្លៃសមរម្យលំដាប់ពិភពលោក និងមានមូលដ្ឋាននៅទីក្រុងសុិនជិន ប្រទេសចិន ៕
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា #peaceofcambodia
អគ្គនាយិកាក្រុមហ៊ុនទេសចរណ៍លំដាប់ពិភពលោក Trip.com ប្តេជ្ញានាំភ្ញៀវទេសចរឱ្យបានកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា
នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Jane Sun អគ្គនាយិកាក្រុមហ៊ុន Trip.com ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។
ក្នុងជំនួបនេះ លោកស្រី Jane Sun បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូន សម្តេចធិបតី អំពីដំណើរការអាជីវកម្ម និងសក្តានុពលរបស់ក្រុមហ៊ុន Trip.com ដែលមានប្រតិបត្តិការអាជីវកម្មផ្តោតជាសំខាន់លើវិស័យទេសចរណ៍ ។ ជាមួយគ្នានេះ លោកស្រី ក៏បានបញ្ជាក់ផងដែរអំពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការបន្តសហការជាមួយក្រុមហ៊ុនដៃគូនៅកម្ពុជា ដើម្បីនាំភ្ញៀវទេសចរឱ្យបានកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា ដែលជាប្រទេសដ៏ស្រស់ស្អាត និងមានគោលដៅទេសចរណ៍ ដែលមានភាពទាក់ទាញខ្លាំង។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបជាមួយលោកស្រីអគ្គនាយិកា និងសហការី និងបានបង្ហាញនូវការស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកសកម្មភាពវិនិយោគនៅកម្ពុជា ជាពិសេស តាមរយៈកិច្ចសហការជាមួយនឹងបណ្តាក្រុមហ៊ុនដៃគូក្នុងស្រុក ស្របពេលដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បាន និងកំពុងដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់ សំដៅជំរុញកំណើននៃវិស័យទេសចរណ៍ នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ។
គួរបញ្ជាក់ថា Trip.com គឺជាវេបសាយធ្វើដំណើរមួយឈានមុខគេលើពិភពលោក ដោយរួមបញ្ចូលនូវកញ្ចប់ផលិតផល និងសេវាកម្មទេសចរណ៍ដ៏ទូលំទូលាយ សម្រាប់ការធ្វើដំណើរជុំវិញពិភពលោក ។ អ្នកទេសចរទូទាំងពិភពលោក ក៏អាចកក់សេវាកម្មទេសចរណ៍ ដូចជា សំបុត្រយន្តហោះ កន្លែងស្នាក់នៅ និងសំបុត្ររថយន្តជាដើម នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈវេបសាយ Trip.com ហើយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ក្រុមហ៊ុន Cambodia Angkor Air របស់កម្ពុជា ក៏បានចុះអនុស្សរណៈយោគយល់គ្នាក្នុងភាពជាដៃគូជាមួយនឹង Trip.com ក្នុងការបង្កើតអាកាសយានដ្ឋានឆ្លាតវៃ (smart airport) នៅក្នុងខេត្តសៀមរាបផងដែរ ៕
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា #peaceofcambodia
អបអរសាទរ «ប្រាសាទអង្គរវត្ត» ជាប់ជាទីតាំងដ៏ល្អបំផុតចំណាត់ថ្នាក់លេខ១ សម្រាប់មើលថ្ងៃរះ នៅអាសុីអាគ្នេយ៍ និងពិភពលោក
តាមរយៈគេហទំព័រ Mornings.co.uk ដែលប្រមូលទិន្នន័យ និងស្វែងរកពាក្យគន្លឹះ “ថ្ងៃរះ” នៅក្នុងប្រទេសប្រមាណ៧២ នៅជុំវិញពិភពលោក ក្នុងនោះប្រាសាទអង្គរវត្តរបស់កម្ពុជា បានជាប់ជាទីតាំងដែលទទួលបានការលើកឡើងច្រើនជាងគេ និងចាត់ទុកថាជាកន្លែងដែលល្អបំផុតសម្រាប់ការមើលថ្ងៃរះ។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា #peaceofcambodia
អបអរសាទរពិធីបិទការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដើម្បីអបអរថ្ងៃជ័យជំនះ៧មករា រដូវកាលទី៣ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ឆាយ វណ្ណា និងឯកឧត្ដម ជាម ច័ន្ទសោភ័ណ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
🌐 https://www.facebook.com/100064755034350/posts/754301983404963
ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
ឯកឧត្តម ឆាយ វណ្ណា ៖ អរគុណសន្តិភាព រួមគ្នាថែរក្សា ការពារសន្តិភាពឱ្យបានគង់វង្ស ដើម្បីប្រទេសជាតិ កាន់តែរីកចម្រើន
🌐 https://www.facebook.com/100064755034350/posts/753158776852617
ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
វីដេអូប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយ “សិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត៣” ។
រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ទី៩ មករា ២០២៤
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា #peaceofcambodia
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៥ ថ្ងៃជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៤) នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ
🌐 https://www.facebook.com/100064755034350/posts/752457293589432
ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ រួមជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវែ់លហ្សេឡង់ ព្រមទាំងក្រុមការងារ ចូលរួមពិធីអបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ជាមួយសហគមន៍ខ្មែរនៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី
🌐 https://www.facebook.com/100064755034350/posts/751263237042171
ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
Repost from គណបក្សប្រជាជនកម្ពុជា-Cambodian People's Party
សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីញរំព្ញកខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩- ០៧.០១.២០២៤)
សូមទស្សនាបទ "អបអរបុណ្យកំណើតថ្មី ៧ មករា"
- ដឹកនាំផលិត និងគ្រប់គ្រងខ្លឹមសារ ៖ បណ្ឌិត អេង កេងឈុន
- លំនាំបទ ៖ យើងបោះជំហានស្វាហាប់ (ផលិតក្នុងសម័យរដ្ឋកម្ពុជា)
- ច្រៀងដោយ ៖ កញ្ញា សុវត្ថិឌី ធារិកា
- សម្រួលបទភ្លេងឡើងវិញ ៖ លោក រ៉ុង សេរីវណ្ណ
- កាត់តវីដេអូ ៖ លោក សាន សុធា
- ផ្នែកអក្ខរាវិរុទ្ធ ៖ លោក ស៊ុំ សំអាត
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា #peaceofcambodia
Repost from Samdech Hun Sen of Cambodia
បទយកការណ៍៖ សន្តិភាព និងការអភិវឌ្ឍន៍ ក្រោយថ្ងៃ៧មករា
ឯកឧត្តម ឆាយ វណ្ណា សមាជិកអចិន្រ្តៃយ៍នៃយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានផ្នែកវប្បធម៌ និងសាសនា បានចុះជួបសំណេះ សំណាល និងសួសុខទុក្ខ ក្រុមប្រឹក្សាឃុំ បឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
🌐 https://www.facebook.com/100064755034350/posts/750851920416636
ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
អបអរសាទរពិធីបើកការប្រកួតកីឡាបាលទាត់ដណ្ដើមពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដើម្បីអបអរថ្ងៃជ័យជំនះ៧មករា រដូវកាលទី៣ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ឆាយ វណ្ណា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
🌐 https://www.facebook.com/100064755034350/posts/750805847087910
ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានកាកបាទក្រហមកម្ពុជា នាឱកាសខួប ១៨ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍។ https://www.facebook.com/100064755034350/posts/750752677093227/
នាព្រឹកថ្ងៃអង្គារ ៦ រោច ខែមិគសិរ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២ ខែមករាឆ្នាំ ២០២៤ ឯកឧត្តម ឈិត សុគន្ធី អនុប្រធានផ្នែកវប្បធម៌ និងសាសនា នៃយុវជនគណបក្សថ្នាក់កណ្ដាល និងប្រធានយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយ ឧកញ៉ា ហួរ សុជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ ព្រះគ្រូចៅអធិការវត្តកល្បព្រឹក ហៅវត្តជង្រុក ដែលស្ថិតនៅក្នុងភូមិ ជង្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ, មុននឹងបញ្ចប់ឯកឧត្តម ឈិត សុគន្ធី រួមជាមួយឯកឧត្តម លោកជំទាវ លោកឧកញ្ញ៉ា លោក លោកស្រីដែលជាថ្នាក់ដឹកទាំងអស់បានអញ្ជើញចូលរួមរាប់បាត្រ នៅក្នុងវត្តកល្បព្រឹកទាំងអស់គ្នា៕
🌐 https://www.facebook.com/100064755034350/posts/749078690593959
ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៤ ដែលនឹងឈានចូលមកដល់ ខ្ញុំនិងភរិយាសូមជូនពរចំពោះបងប្អូនជនរួមជាតិទាំងអស់ ឱ្យសមប្រកបដោយសុខភាពល្អ សេចក្តីសុខ សុភមង្គល និងទទួលបានជោគជ័យនៅក្នុងគ្រប់ភារកិច្ច។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok
#ហ៊ុនម៉ាណែត #Hunmanet
#កម្ពុជា #Cambodia
លិខិតជូនពររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជូនចំពោះ បង ប្អូនក្រុមគ្រួសារ នៃអង្គការចាត់តាំងយុវជនគណបក្សគ្រប់លំដាប់ថ្នាក់ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៤ នាពេលខាងមុខនេះ។ https://www.facebook.com/centralyouthcpp/posts/pfbid0A5Ly5tdVSfr4qiTe17yre2CkmeCHKtmY8zCRHH6LVPvSEJtWi5jbJQuf8wHqTWojl
អបអរសាទរ ទិវានយោបាយឈ្នះ ឈ្នះ
#យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល (យ.គ.ក.)
🌐 https://www.facebook.com/100064755034350/posts/745945280907300
ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
កិច្ចប្រជុំរបស់ផ្នែកបណ្ដុះបណ្ដាល នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលប្រចាំខែធ្នូ ២០២៣ នៅវិមាន៧មករា
🌐 https://www.facebook.com/100064755034350/posts/745278900973938
ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
សម្រង់ខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ជើងឯក នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ
រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី២៧ ធ្នូ ២០២៣
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok
#ហ៊ុនម៉ាណែត #Hunmanet
#កម្ពុជា #Cambodia
现已上线!2025 年 Telegram 研究 — 年度关键洞察 
