ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

Build Bright University (BBU)

Build Bright University (BBU)

前往频道在 Telegram

សួស្តី សិស្សានុសិស្ស និងនិស្សិត..! Channel "Build Bright University «BBU»" បង្កេីតឡេីងជាចំបងសម្រាប់និស្សិតមកពីគ្រប់ខេត្ត-ក្រុងអាចធ្វេីការចែករំលែកចំណេះដឹង ព័ត៌មានទូទៅ ស្តីពីកម្មវិធីសិក្សា សេចក្តីជូនដំណឹង ព្រឹត្តិការណ៍របស់ BBU

显示更多
1 556
订阅者
无数据24 小时
-17 天
+430 天
帖子存档
ភាពខុសគ្នារវាង អាយធី (IT) និង វិទ្យាសាស្ត្រកុំព្យូទ័រ មុខជំនាញ Information Technology ឬ ហៅ ម៉្យាងទៀត អាយធី ត្រូវបាន ប្រើជំនួសគ្នា ទៅវិញទៅមក ជាមួយ មុខជំនាញ វិទ្យាសាស្ត្រកុំព្យូទ័រ យ៉ាងទូលំទូលាយ នៅប្រទេសកម្ពុជា។ ដូច្នេះ ប្អូនៗនិស្សិត ភាគច្រើន មានការ យល់ច្រលំ ថា មុខជំនាញ ទាំងពីរ គឺ ជាជំនាញ តែមួយ។ ប៉ុន្តែ មុខជំនាញ ទាំងពីរគឺ មានភាពខុសគ្នា ខ្លាំងណាស់ នៅក្នុងនិយមន័យ របស់ជំនាញ ទាំង ពីរ។ មុខជំនាញ ទាំងពីរ គឺ ផ្តល់ជំនាញ និង ឱកាស ការងារ ផ្សេងគ្នា។ជាងនេះទៅទៀត ជំនាញ នីមួយៗ ផ្តោត ទៅលើ មុខ វិជ្ជា ឯកទេស ផ្សេងគ្នា និង ជំនាញ ដែលត្រូវការ ក្នុងការ ធ្វើការងារ ផ្សេងគ្នា។ថ្ងៃនេះ អ្នកជំនាញ នឹង ធ្វើការ បកស្រាយ ពីរ ភាពខុសគ្នា រវាងមុខជំនាញ ទាំងពីរ នេះ ក្នុងគោលបំណង លុបបំបាត់ ការភាន់ច្រលំនេះ និង ជួយឲ្យ ប្អូនៗនិស្សិត យល់កាន់ តែច្បាស់ ដើម្បីងាយស្រួល ក្នុងការរើសជំនាញ ដែលខ្លួនឯង ចូលចិត្ត។ វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science) ក្នុងជំនាញ វិទ្យាសាស្ត្រកុំព្យូទ័រ និស្សិត ជាទូទៅ ត្រូវបានបណ្តុះបណ្តាល អំពី ទ្រឹស្តី នៃការគណនា របស់កុំព្យូទ័រ (Theory of Computation) និង ការរចនា ប្រព័ន្ធកុំព្យូទ័រ។វិទ្យាសាស្ត្រកុំព្យូទ័រ ជា មុខជំនាញ ដែលទាក់ទង យ៉ាងជិតស្និទ្ធ ទៅនឹងមុខវិជ្ជា គណិតវិទ្យា តាំងពីទ្រឹស្តី រហូតដល់ ការអនុវត្តន៍ ជាក់ស្តែង ដូចជាអនុវត្ត ទៅលើ ផ្នែករឹង និង ផ្នែកទន់ (សូហ្វវែរ) របស់ ប្រព័ន្ធ កុំព្យូទ័រ។វិទ្យាសាស្ត្រកុំព្យូទ័រ ត្រូវបាន ផ្តោតសំខាន់ ក្នុងការរចនា និង អភិវឌ្ឍកម្មវិធី កុំព្យូទ័រ ដែលមាន ប្រសិទ្ធភាព និង ឆ្លាត វៃដោយ ប្រើក្បួនដោះស្រាយ ដោយផ្អែក លើ គណិតវិទ្យា (Mathematical algorithms)។គណិតវិទ្យា ជាមុខវិជ្ជាស្នូល នៅក្នុង ជំនាញ វិទ្យាសាស្ត្រកុំព្យូទ័រ ដើម្បី អាចបង្កើតកម្មវិធី ដែលមានភាពឆ្លាតវៃ និង អាចក្លាយជាអ្នកស្រាវជ្រាវ នាពេលអនាគត។ ជាមួយ រយៈពេល ៤ឆ្នាំ មុខជំនាញ វិទ្យាសាស្ត្រកុំព្យូទ័រ ផ្តល់ ចំណេះដឹង ដល់ប្អូនៗ និស្សិត នូវចំណេះដឹង គណិតវិទ្យា, ទ្រឹស្តី នៅក្នុង វិទ្យាសាស្ត្រកុំព្យូទ័រ , design pattern, algorithms និង data structures។ និស្សិត ផ្នែកនេះ ភាគច្រើន រៀនតែ ភាសា កុំព្យូទ័រ (Programming languages) មួយ ឬ ពីរ ដូចជា C, C++, Java, ឬ Python។ភាសា ដទៃទៀត ភាគច្រើន រៀនដោយ ខ្លួន ឯង។ មិនមែនរៀន Programming តាំង ពីឆ្នាំ ទីមួយ ដល់ ទី៤ ទេ។សម្រាប់ ការងារ នៅ ឧស្សាហកម្ម សូហ្វវែរ ដែលបង្កើត កម្មវិធីធំៗ ខ្លះចេះតែ C++ គឺគ្រប់គ្រាន់។ ប៉ុន្តែ អ្នកបង្កើត កម្មវិធីកុំព្យូទ័រ អាជីព គួរចេះភាសា ផ្សេងទៀត ដូចជា JavaScript, MySQL, PHP, Python, Swift, និង Java និង ភាសា Markup ដូចជា HTML, CSS សម្រាប់បង្កើត និងរចនាគេហទំព័រ។នៅពេល បញ្ចប់ការសិក្សា និស្សិតអាចធ្វើការ នៅក្រុមហ៊ុនបច្ចេកវិទ្យា ឬ អ្នកបង្កើតកម្មវិធីកុំព្យូទ័រ និង ការងារជាច្រើនទៀត។ជម្រើស មួយទៀត គាត់អាចបន្តថ្នាក់ អនុបណ្ឌិត ដែលមានឱកាស ធ្វើការស្រាវជ្រាវ កាន់តែស៊ីជម្រៅ នៃជំនាញមួយ។ ព័ត៌មានវិទ្យា ក្នុងជំនាញ ព័ត៌មានវិទ្យា និស្សិត ទទួលការ បណ្តុះបណ្តាល អោយ ក្លាយជា អ្នកប្រើប្រាស់ បច្ចេកវិទ្យា ដើម្បី ដោះស្រាយ បញ្ហា ដែលមានក្នុង អាជីវកម្ម និង ជួយផ្លាស់ប្តូរ ពីការធ្វើ ការងារ ដោយដៃ តាមបែបបុរាណ មកប្រើ បច្ចេកវិទ្យា ដែលមាន ស្រាប់ សម្រាប់ ដោះស្រាយ។ការងារ របស់ អាយធី ភាគច្រើន ធ្វើការ ទាក់ទង ទៅនឹង ការតំឡើង ការរៀបចំ និង ថែរក្សា ប្រព័ន្ ធកុំព្យូទ័រ។ជាងនេះទៅទៀត អាចធ្វើកា រទាក់ទង ទៅនឹង ការរៀបចំ និង តំឡើងបណ្តាញ (Network) និង database។ នៅស្រុកគេ ការរៀនជំនាញ អាយធី គឺ មានរយៈពេល២ ឬ ៤ឆ្នាំ។ បន្ទាប់ ពីបញ្ចប់ ការងារ ពួកគេ អាចមាន ឱកាសការងារ ដូចជា អ្នកជំនាញ ផ្នែក សុវត្តិភាព ប្រព័ន្ធកុំព្យូទ័រ ឬ ព័ត៌មាន អ្នកគ្រប់គ្រងទិន្នន័យ (Database Administration) អ្នកគ្រប់គ្រង ប្រព័ន្ធ និង បណ្តាញ និង អ្នកជួយពេល កុំព្យូទ័រ មានបញ្ហា (Computer support)។ទោះជាយ៉ាងណា ក៏ដោយ មានការងារ អាយធី ខ្លះទាមទារ តម្រូវឱ្យមាន ចំណេះដឹង ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ខ្ពស់ និង ចំណេះដឹងផ្នែក Programming។

ភាពខុសគ្នារវាង អាយធី (IT) និង វិទ្យាសាស្ត្រកុំព្យូទ័រ។
ភាពខុសគ្នារវាង អាយធី (IT) និង វិទ្យាសាស្ត្រកុំព្យូទ័រ។

សូមតាមដានបណ្ដាញសង្គមផ្លូវការសាកលវិទ្យាល័យបៀលប្រាយ នៅតាមទីតាំងគោលរាជធានី-សាខាខេត្តទាំង៩ ៖ https://linktr.ee/bbu.edu.kh

✅ ជំនាញ រចនាប្រព័ន្ធផ្សព្វផ្សាយឌីជីថល Digital Media Design 💁‍♂️ បវេសនកាលថ្មី ឆ្នាំសិក្សា២០២៣-២០២៤ 👉សិស្សានុសិស្សទាំងអ្នកជាប
+4
✅ ជំនាញ រចនាប្រព័ន្ធផ្សព្វផ្សាយឌីជីថល Digital Media Design 💁‍♂️ បវេសនកាលថ្មី ឆ្នាំសិក្សា២០២៣-២០២៤ 👉សិស្សានុសិស្សទាំងអ្នកជាប់បាក់ឌុប និងធ្លាក់បាក់ឌុប អាចបន្តការសិក្សាកម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ 🎁 ចុះឈ្មោះចូលរៀនវគ្គទី១ សិស្ស និស្សិត អ្នកសិក្សា នឹងទទួលបានអាហារូបករណ៍៣០% 🗓 ផុតកំណត់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ 🧑‍💻 ចូលរៀនវគ្គទី១ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ (វេនសៅរ៍-អាទិត្យ) 🧑‍💻 ចូលរៀនថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ (វេនចន្ទ-សុក្រ) 🏢 ទីតាំងកណ្តាលរាជធានីភ្នំពេញ អគារ A និង B ផ្លូវ១០០៣ កែងផ្លូវ១៩៨៨ និងផ្លូវ១៩៩២ ភូមិ/សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ⌛️ សូមទាក់ទាងទូរស័ព្ទលេខ👇 ☎️023 987 700 ☎️012 682 777 ☎️015 682 777 ⌛️Telegram: https://t.me/faculty_IT_BBU 📍ទីតាង: https://goo.gl/maps/k9MtBUspHLKeFpqq9 🧾 Register Online: https://bit.ly/3dxAMWL

📸 Watch this video on Facebook https://fb.watch/oDRUgifgUT/?mibextid=ksseBe

និទ្ទេសណាក៏ដោយ ទោះបី A, B, C, D, E និង F អាចរៀនអាយធី (IT) បានទាំងអស់។ ទីនេះ Build Bright University 👉 រង់ចាំស្វាគមន៍យ៉ាងកក់ក្តៅ

សួស្តី! បងប្អូន! ថ្ងៃនេះ Admin សូមបង្ហាញវីដេអូ 3D មួយទៀតដែលជាស្នាដៃនិស្សិតជំនាន់ទី១៥ មហាវិទ្យាល័យ វិស្វកម្ម និងស្ថាបត្យកម្ម ឯកទេសស្ថាបត្យកម្មនិងនគររូបនីយកម្ម 👉គម្រោង សណ្ឋាគារនិងរីហ្សតបែបជនបទ ស្ថិតនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប 👉ដកនាំដោយលោកគ្រូ យ៉ង់ រតនៈ 👉រៀបរៀងដោយក្រុមនិស្សិត ១.សឿត សុគន្ធ ២. សុភាជ វិច្ចិកា ៣. ឡាយ វ៉ាន់ដា ៤. វង្ស គង្គា 🙏We are really proud of you!💪

ដើម្បីទទួលបានព័ត៌មានពិតប្រាកដផ្លូវការស្ដីពីកម្មវិធីសិក្សាកម្រិតបរិញ្ញាបត្រ​រង ​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងកម្រិតបណ្ឌិត ដែលមានក្នុងមហាវិទ្យាល័យចំនួនប្រាំបី និងសាលាសិក្សាកម្រិតបណ្ឌិតមួយ សូមតាមដានបណ្ដាញសង្គមផ្លូវការសាកលវិទ្យាល័យបៀលប្រាយ នៅតាមទីតាំងគោលរាជធានី-សាខាខេត្តទាំង៩ ៖ https://linktr.ee/bbu.edu.kh

គម្រោងសិក្សា មជ្ឈមណ្ឌលពាណិជ្ជកម្ម ម៉ុងឌីយ៉ាល់ រៀបរៀងដោយក្រុមនិស្សិត ជំនាន់ទី១៧: ១. និស្សិត ម៉ូត ហាន់ណាហ្វី ២.​ និស្សិត ឆែម រី ៣. និស្សិត ចៅ វន្នី មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ សាស្រ្តាចារ្យដឹកនាំដោយ ថៃ ស្រ៊ុន