3 240
订阅者
无数据24 小时
-17 天
+230 天
帖子存档
🚀 វគ្គសិក្សាថ្មី៖ Node.js RESTful API with MySQL & Cybersecurity
(ចេះទាំងបង្កើត និងការពារ — ជំនាញទ្វេដងក្នុងវគ្គសិក្សាតែមួយ!)
💡 តើនិស្សិត IT គួរដឹងអ្វីខ្លះមុនពេលចុះកន្លែងធ្វើការ (Internship)?
ក្នុងពិភពការងារជាក់ស្តែង ការចេះត្រឹមតែសរសេរ Code ឱ្យដើរ គឺលែងគ្រប់គ្រាន់ទៀតហើយ ។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនាពេលបច្ចុប្បន្ន តែងតែផ្តល់ឱកាស និងផ្តល់តម្លៃខ្លួនខ្ពស់បំផុត ដល់បេក្ខជនណាដែលយល់ដឹងទាំងរឿងការអភិវឌ្ឍប្រព័ន្ធ (Build) និងការការពារសុវត្ថិភាព (Protect) ក្នុងពេលតែមួយ។
📚 អ្វីដែលអ្នកនឹងទទួលបានពីវគ្គសិក្សានេះ៖
1. API Development with Node.js & MySQL៖ ចេះលំអិតពីការបង្កើត Server, បង្កើត Database និងការអភិវឌ្ឍ RESTful API កម្រិតអាជីពជាមួយ Express.js
2. Advanced Authentication & Access Control៖ ជំនាញរៀបចំប្រព័ន្ធ Login, បង្កើត Token (JWT) និងការគ្រប់គ្រងសិទ្ធិអ្នកប្រើប្រាស់ (Permissions) មិនឱ្យមានចន្លោះប្រហោង។
3. Defensive Coding against Top Web Attacks៖ យល់ដឹង និងចេះវិធីសរសេរកូដការពារការវាយលុកដូចជា Injection Attacks (SQLi), Cross-Site Scripting (XSS) និង File Upload Attacks។
4. API Security & Penetration Testing ៖ រៀនស្វែងរក និងវាយតម្លៃចន្លោះប្រហោងនៃប្រព័ន្ធ រួមទាំងការអនុវត្តផ្ទាល់លើការទប់ស្កាត់ និងវាយលុកសាកល្បង
5. Real Project, Presentation & Pentest Report៖ ធ្វើការងារជាក្រុមដើម្បីបង្កើតគម្រោងពិតប្រាកដ ឆ្លងកាត់ការធ្វើ Project Defense និងបង្កើតរបាយការណ៍សន្តិសុខប្រព័ន្ធ (Pentest Report) សម្រាប់ដាក់ក្នុង Resume
📅 ព័ត៌មានលម្អិត៖
កាលវិភាគ៖ ចន្ទ - សុក្រ | ម៉ោង 01:50 – 04:50 រសៀល
ផុតកំណត់ចុះឈ្មោះចូលរៀន ៖ 22 ខែមិថុនា ឆ្នាំ 2026
👉 ចុះឈ្មោះតាមរយៈ Link ផ្លូវការរបស់សាលា នឹងទទួលបានការបញ្ចុះតម្លៃអាហារូបករណ៍ ចាប់ពី 20% រហូតដល់ 50% ៖ Google Form
✨ បណ្តាញសង្គមផ្លូវការ និងទីតាំង Facebook Page | Facebook | Telegram |YouTube | Location
🚀 វគ្គបើកថ្មី៖ មូលដ្ឋានគ្រឹះនៃការសរសេរកូដ C++ OOP ($35/ខែ)
🎯 សាកសមសម្រាប់៖ អ្នកមានមូលដ្ឋាន C++ ខ្លះៗរួចហើយ ចង់ពង្រឹងសមត្ថភាពទៅកម្រិតខ្ពស់
🏫 ទម្រង់សិក្សា៖ រៀនផ្ទាល់នៅសាលា (Offline) អនុវត្តគម្រោងជាក់ស្តែងជាក្រុម
📅 ថ្ងៃចូលរៀន៖ 22 មិថុនា 2026
⏱️ ម៉ោងសិក្សា៖ ០1h50 ដល់ 03:20 រសៀល (ពីថ្ងៃ ចន្ទ ដល់ សុក្រ)
⏳ រយៈពេល៖ 4 ខែ (120 ម៉ោង)
🎓 ឱកាសការងារ និងលទ្ធផលទទួលបាន៖
📜 ទទួលបាន៖ ការវាយតម្លៃពិន្ទុ — ប្រតិបត្តិពិន្ទុ (Transcript) និង វិញ្ញាបនបត្រ (Certificate) បញ្ជាក់ការសិក្សា
💼 ឱកាសការងារ & ស្នាដៃ (Portfolio): បង្កើតបាននូវគម្រោងកម្មវិធីពិតប្រាកដជាក្រុមដ៏រឹងមាំមួយ សម្រាប់ដាក់ក្នុង CV បង្ហាញសមត្ថភាពយ៉ាងជឿជាក់ទៅកាន់ក្រុមហ៊ុនពេលដាក់ពាក្យធ្វើការ។
🤝 បទពិសោធន៍៖ ចេះធ្វើការងារជាក្រុម (Group Assignment) បែងចែកតួនាទី និងដោះស្រាយបញ្ហាកូដរួមគ្នា
📺 ទស្សនាវីដេអូគម្រូស្នាដៃសិស្សច្បងកន្លងមក ៖
♦️ ចុះឈ្មោះចូលរៀនវគ្គបើកថ្មីៗតាមរយៈ Link នេះ ទទួលបានការបញ្ចុះតម្លៃពី 20% ទៅ 50% ៖ 🔗 Google Form
✨ បណ្តាញសង្គមផ្លូវការ និងទីតាំង Facebook Page | Facebook | Telegram |YouTube | Location
See less
+6
🎉 👏 អបអរសាទរភាពជោគជ័យនៃការការពារ Project របស់និស្សិតជំនាន់ទី ២!
នៅថ្នាក់បណ្តុះបណ្តាលបច្ចេកវិទ្យាអាន-ANT យើងបំប្លែង "ទ្រឹស្តីនៅក្នុងថ្នាក់រៀន មកជាស្នាដៃពិត"! នាថ្ងៃទី ០៥ មិថុនា ២០២៦ កន្លងទៅនេះ ប្អូនៗនិស្សិតអាហារូបករណ៍វគ្គ JavaScript & Vue.js បានឆ្លងកាត់កម្មវិធីការពារ Project បញ្ចប់វគ្គសិក្សា ប្រកបដោយជោគជ័យ និងផ្លែផ្កាយ៉ាងត្រចះត្រចង់។
ជំហានបន្ទាប់៖ ឆ្ពោះទៅកាន់វគ្គចុងក្រោយ !!
ប្អូនៗនឹងបន្តដំណើរទៅកាន់វគ្គ Node.js & Cybersecurity — ចេះទាំងបង្កើត និងការពារ បិទគ្រប់ច្រកចន្លោះប្រហោងពី Hacker ក្នុងវគ្គសិក្សាតែមួយ!
«Frontend ធ្វើឱ្យ App ស្អាត, Backend ធ្វើឱ្យ App ដើរ, តែ Cybersecurity ធ្វើឱ្យ App រស់រានមានជីវិត!»
ហេតុអ្វីបានជា ANT ជម្រុញឱ្យប្អូនៗត្រូវរៀនជំនាញទាំង ២ នេះរួមគ្នា?
ព្រោះនៅក្នុងពិភពការងារពិត "សរសេរកូដឱ្យដើរ... នរណាក៏ធ្វើបានដែរ ប៉ុន្តែសរសេរកូដឱ្យមានសុវត្ថិភាពខ្ពស់ ទើបជាអ្នកជំនាញពិតប្រាកដ
ទស្សនាសមិទ្ធផល និងវីដេអូបង្ហាញពីស្នាដៃ Project របស់ប្អូនៗ ដែលសាលានឹងបង្ហោះផ្សព្វផ្សាយនៅលើ៖
ទំព័រ Facebook ផ្លូវការ៖ https://www.facebook.com/anttrainning
ឆានែល YouTube ផ្លូវការ៖ https://www.youtube.com/@ANTTechnologyTrainingCenter/videos
ឆានែល Telegram ផ្លូវការ៖ https://t.me/AntTechnologyTrainingCenter
✨ សម្រាប់សកម្មភាពនៃការធ្វើបទបង្ហាញ ជាច្រើនទៀត 👉 https://web.facebook.com/share/p/1EHttQevZh/
លែងចង់រៀនត្រឹមតែទ្រឹស្តី? មកបង្កើតស្នាដៃពិតជាមួយអាន- ANT ឥឡូវនេះ!
♦️ ចុះឈ្មោះចូលរៀនវគ្គបើកថ្មីៗតាមរយៈ Link នេះ ទទួលបានការបញ្ចុះតម្លៃពី 20% ទៅ 50% ៖ 🔗 Google Form
✨ បណ្តាញសង្គមផ្លូវការ និងទីតាំង Facebook Page | Facebook | Telegram |YouTube | Location
🔔 សកម្មភាពការពារ Project ថ្ងៃទី ១ កាលពីថ្ងៃពុធ ទី ០៣ ខែមិថុនា ឆ្នាំ ២០២៦
មុននឹងចាប់ផ្តើមកម្មវិធីការពារ Project ដ៏សំខាន់នេះ គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ និងប្អូនៗនិស្សិតទាំងអស់ បានរួមគ្នាគោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងនូវស្មារតីស្នេហាជាតិ វិន័យ និងការដឹងគុណ មុននឹងឈានទៅដល់ការបង្ហាញសមត្ថភាពពិត។
https://www.facebook.com/reel/2681100778958324
🦾 AI ជួយអភិវឌ្ឍកម្មវិធីលឿន ប៉ុន្តែត្រូវប្រុងប្រយ័ត្ន
ក្នុងយុគសម័យបច្ចេកវិទ្យា AI យើងមិនអាចប្រកែកបានទេថា AI បានជួយបង្កើនល្បឿនការអភិវឌ្ឍកម្មវិធីយ៉ាងខ្លាំង មិនថាជា Desktop App, Mobile App ឬ Web App។ ការងារមួយចំនួនដែលធ្លាប់ត្រូវការពេលយូរ ឥឡូវអាចបង្កើតបានលឿនជាងមុនយ៉ាងច្រើន ជួនកាលអាចមិនដល់១អាទិត្យផង។ ប៉ុន្តែ នៅពីក្រោយល្បឿនដ៏គួរឱ្យចាប់អារម្មណ៍នេះ ក៏មានហានិភ័យមួយដែល Developers និងអង្គភាពជាច្រើនមិនគួរមើលរំលង
...ចុចទីនេះសម្រាប់មើលព័ត៌មានលម្អិត
✍️ ប្រភពអត្ថបទដើម KAKADA SAM
📍 «កូដគ្រប់ជួរដែលប្អូនៗសរសេរនៅក្នុង Project មិនមែនត្រឹមតែជាលំហាត់នោះទេ ប៉ុន្តែវាជាគ្រឹះនៃភាពជោគជ័យក្នុងអាជីព IT។ អាន-ANT — ទីកន្លែងបំប្លែងការគិត ឱ្យទៅជាសមិទ្ធផលពិតប្រាកដ!» 📍
🎬 ទស្សនាវីដេអូសកម្មភាព៖ នេះជាទិដ្ឋភាពនៃការសរសេរកូដ និងការបង្ហាញគម្រោងពិតរបស់ប្អូនៗក្រុមទី 2 ក្នុងវគ្គសិក្សាកញ្ចប់ពិសេស C++/C++OOP ក្នុងកម្មវិធី «ការការពារគម្រោង» កាលពីថ្ងៃពុធ ទី 3 ខែមិថុនា កន្លងទៅ 👉 https://web.facebook.com/share/p/18pGQkzhuy/
ពួកគេបានរួមគ្នាបង្កើត «ប្រព័ន្ធគ្រប់គ្រងដំណើរការកម្សាន្ត - TMS» ចេញជារូបរាង និងដំណើរការបានយ៉ាងរលូន!
💼 នៅថ្នាក់បណ្តុះបណ្តាលបច្ចេកវិទ្យាអាន- ANT រាល់គម្រោងបញ្ចប់វគ្គសិក្សាទាំងអស់ មិនមែនគ្រាន់តែធ្វើឡើងដើម្បីយកពិន្ទុនោះទេ ប៉ុន្តែវាជាស្នាដៃជាក់ស្តែងលំដាប់ប្រកបដោយវិជ្ជាជីវៈ ដែលសិស្សអាចយកទៅដាក់ចូលក្នុងប្រវត្តិរូបសង្ខេប (CV) ឬ Portfolio របស់ខ្លួន ដើម្បីបង្ហាញពីសមត្ថភាពពិតទៅកាន់ក្រុមហ៊ុន ។
📺 ទស្សនាសមិទ្ធផល និងវីដេអូបង្ហាញពីស្នាដៃ Project របស់ប្អូនៗ ដែលសាលានឹងបង្ហោះផ្សព្វផ្សាយនៅលើ៖
🌐 ទំព័រ Facebook ផ្លូវការ៖ https://www.facebook.com/anttrainning
🎥 ឆានែល YouTube ផ្លូវការ៖ https://www.youtube.com/@ANTTechnologyTrainingCenter/videos
📢 ឆានែល Telegram ផ្លូវការ៖ https://t.me/AntTechnologyTrainingCenter
📥 ប្អូនៗអាចទាញយកកម្មវិធី (Project) នេះទៅតេស្តសាកល្បងដោយសេរីតាម Link នេះ៖ https://bit.ly/4gbevi8
💡 ហេតុអ្វីបានជានិស្សិត IT ដែលចង់ខ្លាំង ត្រូវតែមកផ្ដើមគ្រឹះ C++ ឱ្យស៊ីជម្រៅនៅ អាន-ANT?
✅ ម្ចាស់ការលើ Memory (RAM)៖ យល់ច្បាស់ពីរបៀបបញ្ជាកូដលើ RAM ជួយឱ្យសរសេរ App ដើរលឿនមិនគាំង (គ្រឹះ Web/Mobile) និងងាយរកចំណុចខ្សោយប្រព័ន្ធ (គ្រឹះ Cyber Security)。
✅ Logic & Algorithm ខ្លាំង៖ មុននឹងទៅធ្វើ App ស្អាតៗ ត្រូវមាន Logic រឹងមាំជាមុនសិន។ ការហ្វឹកហាត់គិតបែបនេះ គឺជាអាវុធដ៏មុតស្រួចរបស់ Programmer。
✅ ស្ពានចម្លងទៅកាន់ OOP៖ យល់ធ្លុះធ្លាយពី Classes, Objects និង Inheritance ទៅរៀនភាសាកម្រិតខ្ពស់ដទៃទៀត (Java, C#, Python) លឿនដូចហែកចេក。
✅ វិន័យក្នុងការដោះស្រាយ Bug៖ បង្វឹកចិត្តឱ្យល្អិតល្អន់ និងអត់ធ្មត់ក្នុងការស្វែងរក Error ដែលជាគុណសម្បត្តិរបស់ Programmer ឆ្នើម。
♦️ ចុះឈ្មោះចូលរៀនវគ្គបើកថ្មីៗតាមរយៈ Link នេះ៖ 🔗 Google Form
✨ បណ្តាញសង្គមផ្លូវការ និងទីតាំង Facebook Page | Facebook | Telegram |YouTube | Location
+5
✨🎓 «ទ្រឹស្តីជាគ្រឹះ ប៉ុន្តែ Project ជាក់ស្តែងជាអ្នកបង្កើតសមត្ថភាពពិត។ នៅ ថ្នាក់បណ្តុះបណ្តាលបច្ចេកវិទ្យាអាន-ANT យើងបំប្លែងចំណេះដឹងឱ្យទៅជាស្នាដៃ!»🎓✨
[សមិទ្ធផល និងមោទនភាព] ទស្សនារូបភាពអនុស្សាវរីយ៍នៃកម្មវិធីការពារ Project បញ្ចប់វគ្គសិក្សា! 🎉
📆 នាថ្ងៃព្រហស្បតិ៍ ទី ០៤ មិថុនា ឆ្នាំ ២០២៦ នេះ ថ្នាក់បណ្តុះបណ្តាលបច្ចេកវិទ្យាអាន-ANT បានបន្តរៀបចំកម្មវិធី «ការការពារ Project បញ្ចប់វគ្គសិក្សា» សម្រាប់ថ្ងៃទី ២ ប្រកបដោយភាពជោគជ័យ និងផ្លែផ្កាយ៉ាងត្រចះត្រចង់ ពីនិស្សិតកញ្ចប់សិក្សាពិសេសចំនួន ៥ ក្រុមបន្ថែមទៀត បន្ទាប់ពីការការពារគម្រោងយ៉ាងលេចធ្លោរបស់និស្សិតទាំង ៨ ក្រុមដំបូង កាលពីថ្ងៃពុធ ទី ០៣ មិថុនា កន្លងទៅនេះ។
ឆ្លងកាត់ការសិក្សាយ៉ាងយកចិត្តទុកដាក់អស់រយៈពេល ៦ ខែ (១៨០ ម៉ោង) ពេញ ពេលនេះប្អូនៗនិស្សិតទាំង ២ ថ្ងៃ (សរុប ១៣ ក្រុម) បានបំប្លែងពី "ទ្រឹស្តីនៅក្នុងថ្នាក់រៀន មកជាការអនុវត្តគម្រោង (Project) ជាក់ស្តែង" យ៉ាងលេចធ្លោ និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីគណៈកម្មការចំពោះភាពច្នៃប្រឌិត និងសមត្ថភាពដោះស្រាយបញ្ហាពិតៗ។
📺 សូមរង់ចាំតាមដានទស្សនាសមិទ្ធផល និងវីដេអូបង្ហាញពីស្នាដៃ Project របស់ប្អូនៗ ដែលសាលានឹងបង្ហោះផ្សព្វផ្សាយនៅលើ៖
🌐 ទំព័រ Facebook ផ្លូវការ៖ https://www.facebook.com/anttrainning
🎥 ឆានែល YouTube ផ្លូវការ៖ https://www.youtube.com/@ANTTechnologyTrainingCenter/videos
📢 ឆានែល Telegram ផ្លូវការ៖ https://t.me/AntTechnologyTrainingCenter
💡 សមិទ្ធផលថ្ងៃនេះគឺជាគ្រឹះដ៏រឹងមាំ! ដើម្បីឈានទៅកាន់កម្រិតបន្ទាប់ និងក្លាយជាអ្នកជំនាញ IT ដ៏ពិតប្រាកដ កុំភ្លេចបន្តដំណើរទៅមុខទៀតជាមួយវគ្គសិក្សាកម្រិតខ្ពស់ (Advance Level) ជាមួយគ្នា។ សាលានៅតែបន្តគាំទ្រ និងរង់ចាំស្វាគមន៍ប្អូនៗជានិច្ច! 🚀
👉 រៀនពីកម្រិតដំបូង រហូតអាចបង្កើត Project ជាក់ស្តែងបានដោយខ្លួនឯង សូមចុះឈ្មោះចូលរៀនវគ្គថ្មីនៅទីនេះ៖ 🔗 Google Form
✨ បណ្តាញសង្គមផ្លូវការ និងទីតាំង Facebook Page | Facebook | Telegram |YouTube | Location
+9
📌 សម្រាប់ Post ការពារ Project (ថ្ងៃពុធ ទី ០៣ មិថុនា)
[សកម្មភាពថ្ងៃទី ០១] ៖ សមិទ្ធផល និងរូបភាពអនុស្សាវរីយ៍ពីប្អូនៗនិស្សិត! 🎓✨
[ស្នាមញញឹម និងមោទនភាព] ទស្សនារូបភាពអនុស្សាវរីយ៍នៃកម្មវិធីការពារ Project បញ្ចប់វគ្គសិក្សា! 🎉
📆 កាលពីថ្ងៃពុធ ទី ០៣ ខែមិថុនា ឆ្នាំ ២០២៦ កន្លងទៅនេះ ថ្នាក់បណ្តុះបណ្តាលបច្ចេកវិទ្យាអាន-ANT បានរៀបចំកម្មវិធី «ការការពារ Assignment បញ្ចប់វគ្គសិក្សា» សម្រាប់ថ្ងៃដំបូង ប្រកបដោយភាពជោគជ័យ ពីនិស្សិតកញ្ចប់សិក្សាពិសេសទាំង ៨ ក្រុម។
ឆ្លងកាត់ការសិក្សាយ៉ាងយកចិត្តទុកដាក់អស់រយៈពេល ៦ ខែ (១៨០ ម៉ោង) ពេញ ពេលនេះប្អូនៗបានបំប្លែងពី "ទ្រឹស្តីនៅក្នុងថ្នាក់រៀន មកជាការអនុវត្តគម្រោងជាក់ស្តែង" យ៉ាងលេចធ្លោ និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីគណៈកម្មការ។
📸 ស្តែងចេញតាមរយៈរូបភាពទាំងនេះ៖
ភាពជឿជាក់៖ ស្ទីលធ្វើ Presentation យ៉ាងទាក់ទាញ និងមានទំនុកចិត្តនៅលើឆាក។
ស្នាដៃពិត៖ គម្រោង Project ជាក់ស្តែងដែលកើតចេញពីការច្នៃប្រឌិត និងការជ្រើសរើសបច្ចេកវិទ្យាយកមកដោះស្រាយបញ្ហា។
អនុស្សាវរីយ៍៖ បរិយាកាសរីករាយ ស្នាមញញឹម និងការថតរូបទុកជាការចងចាំរួមគ្នារវាងសិស្ស និងលោកគ្រូ-អ្នកគ្រូ។
🎉ថ្នាក់បណ្តុះបណ្តាលបច្ចេកវិទ្យាអាន-ANT សូមអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តចំពោះប្អូនៗគ្រប់ក្រុមទាំងអស់ដែលបានបញ្ចប់វគ្គសិក្សា និងការពារគម្រោងដោយជោគជ័យ! សាលាពិតជាមានមោទនភាពចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធផលដែលប្អូនៗសម្រេចបាននៅថ្ងៃនេះណាស់។ 🌟🎉
📺 សូមរង់ចាំតាមដានទស្សនាសមិទ្ធផល និងស្នាដៃ Project របស់ប្អូនៗ ដែលសាលានឹងបង្ហោះផ្សព្វផ្សាយនៅលើ៖
🌐 ទំព័រ Facebook ផ្លូវការ៖ https://www.facebook.com/anttrainning
🎥 ឆានែល YouTube ផ្លូវការ៖ https://www.youtube.com/@ANTTechnologyTrainingCenter/videos
💡 សមិទ្ធផលថ្ងៃនេះគឺជាគ្រឹះដ៏រឹងមាំ! ដើម្បីឈានទៅកាន់កម្រិតបន្ទាប់ កុំភ្លេចបន្តដំណើរទៅមុខទៀតជាមួយវគ្គបន្តជាមួយគ្នា ។ សាលានៅតែបន្តគាំទ្រ និងរង់ចាំស្វាគមន៍ប្អូនៗជានិច្ច! 🚀
👉 រៀនពីកម្រិតដំបូង រហូតអាចបង្កើតគម្រោងជាក់ស្តែងបានដោយខ្លួនឯង សូមចុះឈ្មោះចូលរៀនវគ្គថ្មីនៅទីនេះ៖ 🔗 Google Form
✨ សម្រាប់សកម្មភាពនៃការធ្វើបទបង្ហាញ ជាច្រើនទៀត 👉 https://web.facebook.com/share/p/1EB3JPMbgp/
✨ បណ្តាញសង្គមផ្លូវការ និងទីតាំង Facebook Page | Facebook | Telegram |YouTube | Location
🚀 វគ្គសិក្សាថ្មី៖ Frontend Web Development (UI/UX, JavaScript និង Vue.js)
[ កញ្ចប់សិក្សាពិសេស 5 ខែពេញ | សិក្សា 150 ម៉ោង ]
📚 អ្វីដែលអ្នកនឹងទទួលបានពីវគ្គសិក្សានេះ៖
- មុខវិជ្ជា UI/UX Design៖ ធានាថាវិបសាយដែលបង្កើតឡើងមានភាពងាយស្រួលក្នុងការប្រើប្រាស់ មិនមែនត្រឹមតែមានសោភ័ណភាពស្អាតនោះទេ។
- មុខវិជ្ជានេះជួយឱ្យនិស្សិតយល់ច្បាស់ពីតម្រូវការរបស់អ្នកប្រើប្រាស់ ដែលជាកត្តាដ៏សំខាន់ក្នុងការកាត់បន្ថយការសរសេរកូដខុសគោលដៅ និងជួយបង្កើនអត្រានៃការពេញចិត្តពីអ្នកប្រើប្រាស់ពិតប្រាកដ។
- មុខវិជ្ជា JavaScript & Vue.js៖ ផ្ដោតលើការអភិវឌ្ឍសមត្ថភាព JavaScript កម្រិតខ្ពស់ និងការបង្កើតគម្រោងជាក់ស្តែងជាមួយ Vue.js Framework ដើម្បីបណ្តុះបណ្តាលនិស្សិតឱ្យក្លាយជា Frontend Web Developer អាជីព។ និស្សិតនឹងអាចបង្កើតគេហទំព័រដែលមានភាពរស់រវើក ល្បឿនលឿន និងស្របតាមស្តង់ដារឧស្សាហកម្មបច្ចេកវិទ្យា ។
- រៀនទ្រឹស្តីផង ធ្វើគម្រោងជាក់ស្តែងជាក្រុមផង គឺជាវិធីសាស្ត្រសិក្សាដ៏មានប្រសិទ្ធភាពបំផុតនៅ ANT!
👁 នេះជាស្នាដៃរបស់សិស្សច្បងក្រោយបញ្ចប់វគ្គសិក្សា៖
ℹ️ ព័ត៌មានថ្នាក់សិក្សា៖
🗓 កាលវិភាគ៖ ចន្ទ - សុក្រ | ⏰ ម៉ោង 01:50 រសៀល –– 03:20 រសៀល
⏳ ផុតកំណត់ចុះឈ្មោះ៖ 15 ខែមិថុនា 2026
🚀 ចុះឈ្មោះសិក្សាតាម Link នេះ 🔗 Google Form
✨ បណ្តាញសង្គមផ្លូវការ និងទីតាំង Facebook Page | Facebook | Telegram |YouTube | Location
🎉 ថ្នាក់បណ្តុះបណ្តាលបច្ចេកវិទ្យាអាន-ANT សូមអបអរសាទរ ក្រុមគេហទំព័រ «នាំសារ - NOAM-SAR» (សមាសភាពព្រះសង្ឃ ២ព្រះអង្គ និងសិស្សានុសិស្ស) ដែលបានដណ្ដើមចំណាត់ថ្នាក់១ ក្នុងវគ្គសិក្សា JavaScript & Vue.js។
🔜 គោលដៅបន្ទាប់៖ បន្តទៅមុខទៀតជាមួយវគ្គ Backend Development (Node.js) & Security ដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រង និងសុវត្ថិភាពឱ្យកាន់តែរឹងមាំ!
facebook.com/reel/2076778523222594/?s=single_unit
+4
"កុំចំណាយពេលស្វែងរកអាវក្រោះមកពាក់ឱ្យកូដដែលទន់ជ្រាយ។ ចូរចំណាយពេលបណ្តុះ 'ប្រព័ន្ធភាពស៊ាំ' នៅក្នុងសាច់កូដរបស់អ្នក ចាប់តាំងពីបន្ទាត់ដំបូងដែលអ្នកសរសេរ!"
✨ នៅពេលដែល Developer បង្កើត Web ឬ Mobile App ឡើងមកដោយផ្ដោតតែលើពាក្យថា "ឱ្យតែដើរ" ប៉ុន្តែមិនខ្វល់ពីសុវត្ថិភាព នេះជាមហន្តរាយដែលនឹងកើតឡើង៖
🚪 បើកទ្វារចំហឱ្យចោរ៖ កូដទន់ជ្រាយ ប្រៀបដូចជាការសាងផ្ទះវីឡាយ៉ាងស្អាត តែភ្លេចដាក់សោទ្វារ។ Hacker អាចចូលមកលួចទិន្នន័យ (Username, Password, ព័ត៌មានសម្ងាត់) របស់ User រាប់លាននាក់ទៅលក់បានយ៉ាងងាយ ។
💸 បាត់បង់ចំណូលក្រុមហ៊ុន ៖ App ត្រូវគេ Hack ធ្វើឱ្យប្រព័ន្ធគាំង ក្រុមហ៊ុនត្រូវខាតបង់ថវិកាច្រើនក្នុងការជួសជុល ថែមទាំងអាចត្រូវរងការផាកពិន័យតាមផ្លូវច្បាប់ទៀតផង ។
📉 បាត់បង់ទំនុកចិត្តត្រឹម ១ វិនាទី៖ App ងាយរងគ្រោះ ធ្វើឱ្យអ្នកប្រើប្រាស់ភ័យខ្លាច លែងហ៊ានប្រើ និងនាំគ្នា Delete ចោល។ កេរ្តិ៍ឈ្មោះដែលខំសាងរាប់ឆ្នាំ ត្រូវរលាយបាត់ត្រឹមតែមួយយប់ ។
🧑💻 អាជីព Developer ត្រូវប្រឡាក់ប្រឡូស៖ គ្មានក្រុមហ៊ុនណា ចង់ជួល Developer ដែលសរសេរកូដបណ្តាលឱ្យ App របស់គេត្រូវរងការវាយប្រហារនោះទេ។ កំហុស Security តែមួយបន្ទាត់ អាចបំផ្លាញអនាគតការងាររបស់អ្នកបាន!
👨🏫 ឈប់ធ្វើជា Developer ដែលបង្កើត App ឱ្យគេប្រើផង ឱ្យគេ Hack ផង!
🔗 ចាប់ផ្តើមពង្រឹងសមត្ថភាពកូដរបស់អ្នក ចុះឈ្មោះកញ្ចប់សិក្សាថ្មីៗតាមរយៈ Link៖ https://forms.gle/Qz7RcycZCdZStVWr6
✨ បណ្តាញសង្គមផ្លូវការ និងទីតាំង Facebook Page | Facebook | Telegram |YouTube | Location
+4
🌐 📱 ចេះបង្កើតប្រព័ន្ធ (Dev) មិនទាន់គ្រប់គ្រាន់... គឺត្រូវចេះការពារ (Sec) ឱ្យបានរឹងមាំបំផុត! 🛡🔒
💡 «កូដដែលល្អឥតខ្ចោះ មិនមែនត្រឹមតែដំណើរការល្បឿនលឿន ហើយគ្មាន Error នោះទេ ប៉ុន្តែជាកូដដែលមានខែលការពារយ៉ាងរឹងមាំពីការវាយប្រហារខាងក្រៅ។» 💡
ឆ្លងកាត់បេសកកម្មសិក្សាយ៉ាងហ្មត់ចត់ និស្សិតអាហារូបករណ៍ជំនាន់ទី ២ របស់យើងត្រូវបានបំពាក់បំប៉ននូវ «ជំនាញសន្តិសុខសាយប័រ (Cybersecurity)» ដែលជាចំណេះដឹងយុទ្ធសាស្ត្រមិនអាចខ្វះបាន។ មិនថាសិក្សាលើជំនាញ Web (Node.js) ឬ Mobile App (Flutter/Python/FastAPI) ឡើយ ពួកគាត់ត្រូវបានបណ្តុះបណ្តាលឱ្យយល់ដឹងស៊ីជម្រៅពីប្រភេទមេរោគ ហានិភ័យឌីជីថល (Cyber Threats) និងបច្ចេកទេសការពារកូដ ដើម្បីធានាថារាល់ប្រព័ន្ធដែលបង្កើតឡើងមានរបាំងការពាររឹងមាំ។
🚀 បច្ចុប្បន្នភាពដ៏គួរឱ្យមោទនៈ៖ ការអនុវត្តសហការរវាង Dev & Sec ជាក់ស្តែង!
គិតត្រឹមបច្ចុប្បន្ននេះ និស្សិតរបស់យើងកំពុងឈានដល់វគ្គចុងក្រោយដ៏រំភើប! បញ្ចប់វគ្គគម្រោង ទាំង ១១ ក្រុមរបស់និស្សិតផ្នែក Web Development កំពុងត្រៀមខ្លួនទទួលការធ្វើតេស្តវាយប្រហារសាកល្បង និងវាយតម្លៃប្រព័ន្ធផ្ទាល់ (Penetration Testing) ពីសំណាក់ក្រុមនិស្សិតអាហារូបករណ៍ជំនាន់ទី ២ ផ្នែកឯកទេស Cybersecurity (ជំនាញ SOC និង Pentest)។
⚠️ នេះជាការប្រឡងសមត្ថភាពពិតប្រាកដ! ក្រុម Dev ត្រូវការពារ ឯក្រុម Sec ត្រូវស្វែងរកចំណុចខ្សោយ។ ការសហការបែបនេះ ជួយឱ្យពួកគាត់ចេះរក្សាការសម្ងាត់ ទប់ស្កាត់ការលួចទិន្នន័យ និងបិទរាល់ចន្លោះប្រហោងកូដឱ្យបានល្អឥតខ្ចោះ មុននឹងឈានជើងចូលទីផ្សារការងារអាជីព។
⚠️ ផលប៉ះពាល់ជាក់ស្តែង បើ Dev មើលរំលង Sec៖
👤 ចំពោះអ្នកប្រើប្រាស់ (Users)៖ ប្រឈមនឹងការលេចធ្លាយព័ត៌មានឯកជន (Passwords, លេខកាត) នាំឱ្យបាត់បង់លុយកាក់ និងរងការគំរាមកំហែង។
💻 ចំពោះអ្នកអភិវឌ្ឍន៍ (Developers)៖ ខំបង្កើត App រាប់ខែ តែត្រូវបំផ្លាញចោលត្រឹមប៉ុន្មាននាទីដោយសារចន្លោះប្រហោងកូដ (Code Vulnerabilities) ព្រមទាំងបាត់បង់កេរ្តិ៍ឈ្មោះអាជីព។
🏢 ចំពោះស្ថាប័ន/អាជីវកម្ម៖ បាត់បង់ទំនុកចិត្តពីអតិថិជនភ្លាមៗ រងការផាកពិន័យតាមផ្លូវច្បាប់ និងខាតបង់ថវិកាស្តារប្រព័ន្ធឡើងវិញ។
📸 រំលឹកអនុស្សាវរីយ៍ ១ ឆ្នាំមុន៖ ដំណើរដើមទងនៃក្តីស្រមៃ និងការតស៊ូ!
រំលឹកកាលពី ១ ឆ្នាំមុន ក្នុងដំណើរការជ្រើសរើសសិស្សអាហារូបករណ៍ ១០០% ជំនាន់ទី ២ (ឧបត្ថម្ភដោយមូលនិធិ ស.អ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍)។ ក្នុងចំណោមបេក្ខជន ២៣៩ នាក់ ពួកគាត់ត្រូវឆ្លងកាត់ការរៀនសាកល្បងយ៉ាងស្វិតស្វាញរយៈពេល ២ សប្តាហ៍ រហូតជ្រើសរើសបានបេក្ខជនឆ្នើមចុងក្រោយចំនួន ៨០ រូប បែងចែកតាមជំនាញ Mobile App និង Web Development។
🎉 ឃើញការរីកចម្រើនរបស់សិស្សម្នាក់ៗពីថ្ងៃដំបូង មកដល់ថ្ងៃដែលចេះទាំងបង្កើត និងការពារប្រព័ន្ធនៅថ្ងៃនេះ ពិតជាធ្វើឱ្យយើងមានមោទនភាពខ្លាំងណាស់ ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធានឌីជីថលដ៏រឹងមាំ និងមានសុវត្ថិភាពខ្ពស់សម្រាប់សង្គមជាតិ! 🎓✨
+5
📯🛡 សេចក្តីជូនដំណឹងស្តីពី៖ ការការពារគម្រោងបញ្ចប់វគ្គសិក្សា និងការបោះជំហានទៅកាន់ជំនាញសន្តិសុខសាយប័រ (Cybersecurity)
សូមជម្រាបជូនសិស្សានុសិស្ស ដែលមានចំណាប់អារម្មណ៍ក្នុងវិស័យបច្ចេកវិទ្យាទាំងអស់ឱ្យបានជ្រាបថា៖ ថ្នាក់បណ្តុះបណ្តាលបច្ចេកវិទ្យា អាន-ANT នឹងរៀបចំកម្មវិធីការពារគម្រោងបញ្ចប់វគ្គសិក្សា ជូនដល់សិស្សអាហារូបករណ៍ជំនាញបង្កើតគេហទំព័រជាមួយ JavaScript & Vue.js ដែលបានខិតខំសិក្សាយ៉ាងសកម្មអស់រយៈពេលជិត 11 ខែកន្លងមកនេះ។
📅 កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី 05 ខែមិថុនា ឆ្នាំ 2026
⏰ ពេលវេលា៖ ចាប់ពីម៉ោង 01:00 ដល់ម៉ោង 05:00 រសៀល
🚀 ជំហានបន្ទាប់៖ ការបង្កើតប្រព័ន្ធ និងការការពារ (Cybersecurity)
បន្ទាប់ពីបញ្ចប់ការការពារគម្រោងនេះ សិស្សអាហារូបករណ៍ 30% និង 35% ជំនាន់ទី 2 នឹងបន្តបោះជំហានទៅមួយកម្រិតថែមទៀត រួមមានការសិក្សាលើមុខវិជ្ផា ៖
🟢 Node.js + Express & MySQL
⚡️ RESTful API Development
🛡 និងមុខវិជ្ជាដ៏សំខាន់បំផុតគឺ Introduction to Cybersecurity
សាលា-ANT តែងតែយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលដែលស្របតាមស្តង់ដារឧស្សាហកម្មបច្ចេកវិទ្យា។ យើងមិនត្រឹមតែបង្រៀនឱ្យសិស្សចេះសរសេរកូដបង្កើត App ឬ Website ឱ្យដើរនោះទេ ប៉ុន្តែត្រូវចេះបង្កើតវាឡើងដោយមានសុវត្ថិភាពខ្ពស់។
⚠️ ហានិភ័យធ្ងន់ធ្ងរ៖ ប្រសិនបើការអភិវឌ្ឍន៍ប្រព័ន្ធ (Development) មិនគិតគូរពីសុវត្ថិភាព (Security) ⚠️
បច្ចុប្បន្ននេះ ទោះបីជាគេហទំព័រ ឬកម្មវិធីត្រូវបានរចនាមកល្អ និងមានមុខងារដើរលឿនយ៉ាងណាក៏ដោយ ប្រសិនបើអ្នកអភិវឌ្ឍន៍ (Developers) មើលរំលងផ្នែកសន្តិសុខសាយប័រ វានឹងបង្កើតជាគ្រោះថ្នាក់ និងមហន្តរាយធំៗដូចជា៖
- ការលេចធ្លាយទិន្នន័យ : ព័ត៌មានសម្ងាត់របស់សហគ្រាស និងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ (Passwords, លេខកាតធនាគារ) អាចនឹងត្រូវគេលួចយកទៅលក់ ឬប្រើប្រាស់ក្នុងផ្លូវខុស។
- ការខូចខាតកេរ្តិ៍ឈ្មោះ និងទំនុកចិត្ត : ប្រព័ន្ធដែលងាយរងការវាយប្រហារ (Hacked) នឹងធ្វើឱ្យបាត់បង់ទំនុកចិត្តពីអតិថិជន និងដៃគូអាជីវកម្មភ្លាមៗ។
- ការខាតបង់ថវិកា និងផ្លូវច្បាប់ : ស្ថាប័នអាចនឹងត្រូវរងការផាកពិន័យតាមផ្លូវច្បាប់ស្តីពីការការពារទិន្នន័យ និងចំណាយថវិកា ដើម្បីស្រោចស្រង់ប្រព័ន្ធឡើងវិញ។
- ចន្លោះប្រហោងកូដ : ការមិនយល់ដឹងពីការការពារទម្រង់វាយប្រហារ នឹងធ្វើឱ្យ App ដែលខំបង្កើតរាប់ខែ ត្រូវបំផ្លាញចោលក្នុងរយៈពេលប៉ុន្មាននាទី។
🛡 🔐 "កូដដែលល្អ មិនមែនត្រឹមតែជាកូដដែលដំណើរការគ្មាន Error នោះទេ ប៉ុន្តែជាកូដដែលមានរបាំងការពាររឹងមាំពីការគំរាមកំហែងខាងក្រៅ។" 🛡 🔐
🎉 សាលា-ANT សូមជូនពរឱ្យប្អូនៗគ្រប់ក្រុមទាំងអស់ទទួលបានជោគជ័យ និងធ្វើបានល្អបំផុតក្នុងការឡើងការពារ Project ខាងមុខនេះ!
📺 ទស្សនាសមិទ្ធផល និងស្នាដៃ Project ជាក់ស្តែងរបស់សិស្សសាលា ANT កន្លងមក
🛠 [ផ្នែកអភិវឌ្ឍន៍កម្មវិធី Desktop & Mobile] (មាន Link Download សាកល្បងនៅខាងក្រោម Project នីមួយៗ)
»» 🔵 មុខវិជ្ជា៖ C/C++ & OOP
»» 🟣 មុខវិជ្ជា៖ C# Programming
»» 💙 មុខវិជ្ជា៖ Mobile App Development (Flutter)
🚀 [ផ្នែកអភិវឌ្ឍន៍គេហទំព័រ Web Development] (មាន Link ចូលមើល Website ផ្ទាល់នៅខាងក្រោម Project នីមួយៗ)
»» 🎨 Frontend: HTML5, CSS3, Bootstrap, JavaScript (Vue.js)
»» 🟢 Backend (Node.js): Node.js, Express, MySQL (RESTful API Development)
»» 🐘 Backend (PHP): PHP, MySQL, Laravel Framework (Web Application)
✨ បណ្តាញសង្គមផ្លូវការ និងទីតាំង Facebook Page | Facebook | Telegram |YouTube | Location
+4
📅 ការការពារ Project ថ្ងៃទី2 ៖ ថ្ងៃព្រហស្បតិ៍ ទី 04 ខែមិថុនា ឆ្នាំ 2026
📢 បន្តជួបជាមួយ «ការការពារ Assignment បញ្ចប់វគ្គសិក្សា» ពីនិស្សិតកញ្ចប់សិក្សាពិសេសទាំង 5 ក្រុម ផ្សេងទៀត ។
[ពីទ្រឹស្តីមកជាការអនុវត្តគម្រោងជាក់ស្តែង] មកទស្សនាការការពារ Project បញ្ចប់វគ្គសិក្សាទាំងអស់គ្នា!
ចង់ដឹងទេថារយៈពេល 6 ខែ (180 ម៉ោង) នៅសាលា ANT ប្អូនៗនិស្សិតអាចអភិវឌ្ឍខ្លួន និងបង្កើតសមិទ្ធផលអ្វីបានខ្លះ?
មកស្វែងរកចម្លើយ និងដកស្រង់បទពិសោធន៍ផ្ទាល់នៅក្នុងកម្មវិធី៖
📅 កាលបរិច្ឆេទ៖ ថ្ងៃព្រហស្បតិ៍ ទី 04 ខែមិថុនា ឆ្នាំ 2026
⏰ ពេលវេលា៖ ម៉ោង 08:30 ព្រឹក - 11:00 ថ្ងៃត្រង់
🚀 អត្ថប្រយោជន៍ពិសេសសម្រាប់អ្នកចូលរួមទស្សនា (លើកទឹកចិត្តសម្រាប់សិស្ស-និស្សិតឆ្នាំទី 1 ឡើងទៅ)៖
1️⃣ ទទួលបានគំនិតច្នៃប្រឌិតថ្មីៗ និងយល់ដឹងពីស្ទីលធ្វើ
Presentation ឱ្យមានភាពទាក់ទាញ ។
2️⃣ ស្វែងយល់ពីរបៀបបង្កើត Project ជាក់ស្តែង និងការជ្រើសរើស
បច្ចេកវិទ្យាមកប្រើប្រាស់ ។
3️⃣ ចូលរួមបង្កើតបរិយាកាសរីករាយ និងផ្តល់កម្លាំងចិត្តដល់មិត្តភក្តិ ក៏
ដូចជារៀមច្បងទាំងអស់គ្នា។
🎉 សាលា-ANT សូមជូនពរឱ្យប្អូនៗគ្រប់ក្រុមទាំងអស់ ទទួលបានជោគជ័យ និងធ្វើបានល្អបំផុតក្នុងការឡើងការពារ Project ខាងមុខនេះ!
📺 ទស្សនាសមិទ្ធផល និងស្នាដៃ Project ជាក់ស្តែងរបស់សិស្សសាលា ANT កន្លងមក៖
👉 ចុះឈ្មោះវគ្គបើកថ្មីៗតាមរយៈ 🔗 Google Form
✨ បណ្តាញសង្គមផ្លូវការ និងទីតាំង Facebook Page | Facebook | Telegram |YouTube | Location
#ITCourse #LearnToCode #CPlusPlus #OOP #WebDevelopment #HTML5 #CSS3 #Bootstrap #mobileappdevelopment #flutter #ពីទ្រឹស្តីទៅការអនុវត្តជាក់ស្តែង #ស្នាដៃសិស្សANT
📢 [ការយល់ដឹងពី Cybersecurity] ស្វែងយល់អំពី ChatGPhish៖ ទម្រង់វាយប្រហារបែបថ្មីលើ AI
🚨 ChatGPhish គឺជាអ្វី?
ChatGPhish គឺជាទម្រង់នៃការវាយប្រហារតាមអ៊ីនធឺណិតប្រភេទថ្មីមួយ ដែលបច្ចេកទេសហៅថា Prompt Injection។ នៅក្នុងការវាយប្រហារនេះ ហេគឃ័រ (Hackers) បានឆ្លៀតឱកាសពីមុខងារសង្ខេបអត្ថបទ ឬការអានទិន្នន័យរបស់ AI (ដូចជា ChatGPT ជាដើម) ដើម្បីបោកប្រាស់អ្នកប្រើប្រាស់។
ពោលគឺ វាកើតឡើងនៅពេលដែលវិបសាយធម្មតាមួយ ត្រូវបានគេលួចបង្កប់កូដបញ្ជាសម្ងាត់ (Malicious Instructions)។ នៅពេលដែលអ្នកប្រើប្រាស់យក Link វិបសាយនោះទៅឱ្យ AI សង្ខេបកូដសម្ងាត់នោះនឹងបញ្ជាឱ្យ AI ...ចុចទីនេះសម្រាប់មើលព័ត៌មានលម្អិត
✍️ ប្រភពអត្ថបទដើម KAKADA SAM
+7
📯 សេចក្តីជូនដំណឹងស្តីពី៖ ការការពារ Assignment បញ្ចប់វគ្គសិក្សា
📅 ដឹងទេថា 6ខែកន្លងមកនេះ និស្សិតវគ្គសិក្សាពិសេសនៅ ANT សម្រេចបានសមិទ្ធផលអ្វីខ្លះ?
សាលាបណ្តុះបណ្តាលបច្ចេកវិទ្យា អាន-ANT មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ប្អូនៗសិស្សានុសិស្សទាំងអស់ឱ្យបានជ្រាបថា៖ និស្សិតដែលបានបញ្ចប់ «កញ្ចប់សិក្សាពិសេស រយៈពេល 6ខែ (ស្មើនឹង 180ម៉ោង)» សរុបមាន 8 ក្រុម នឹងត្រូវឡើងធ្វើបទបង្ហាញ (Presentation) ដើម្បីការពារ Assignment បញ្ចប់វគ្គសិក្សារបស់ខ្លួន តាមក្រុម Project នីមួយៗ។
📅 កាលបរិច្ឆេទ៖ ថ្ងៃពុធ ទី 03 ខែមិថុនា ឆ្នាំ 2026
⏰ ពេលវេលា៖ ចាប់ពីម៉ោង 01:00 នាទី ដល់ ០5:០០ នាទីរសៀល
📍 ឱកាសពិសេសសម្រាប់សិស្ស-និស្សិត៖
សាលាសូមលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្ស ដែលកំពុងសិក្សាជំនាញទាក់ទងនឹងបច្ចេកវិទ្យា (ចាប់ពីឆ្នាំទី 1 ឡើងទៅ) ចូលរួមទស្សនាឱ្យបានកុះករដើម្បី៖
✅ ចូលរួមគាំទ្រ និងលើកទឹកចិត្តមិត្តភក្តិ ក៏ដូចជារៀមច្បង
✅ ស្វែងយល់ពីរបៀបធ្វើ Project ជាក់ស្តែង និងបច្ចេកវិទ្យាដែលគេយកមកប្រើ
✅ ទទួលបានគំនិតច្នៃប្រឌិត និងបទពិសោធន៍ល្អៗ
📺 ទស្សនាសមិទ្ធផល និង គំរូគម្រោងស្នាដៃសិស្ស ANT កន្លងមក
🎉 សូមជូនពរឱ្យគ្រប់ក្រុមទាំងអស់ធ្វើបានល្អបំផុត ក្នុងការឡើងការពារ Project ខាងមុខនេះ! ពួកយើងទន្ទឹងរង់ចាំមើលសមិទ្ធផលដ៏អស្ចារ្យរបស់ប្អូនៗគ្រប់គ្នា! 💯🙌
🛍 សម្រាប់ប្អូនៗដែលចង់ចូលរួមទស្សនា៖ សូមទាក់ទងមក 📩 @ANT_Training
📢 [ព័ត៌មានវគ្គសិក្សាថ្មី] សម្រាប់ប្អូនៗដែលចង់រៀនបង្កើត Project ផ្ទាល់ខ្លួនដូចរៀមច្បង អាចជ្រើសរើសចុះឈ្មោះចូលរៀន «វគ្គសិក្សាពិសេស រយៈពេល 6 ខែ (180ម៉ោង)» លើមុខវិជ្ជា៖
1. មូលដ្ឋានគ្រឹះសរសេរកូដ C++ & C++OOP
2. បង្កើតគេហទំព័រកម្រិតដំបូង HTML5 + CSS3 + Bootstrap
👉 [📝 ចុះឈ្មោះវគ្គបើកថ្មីៗទីនេះ] Google Form
✨ បណ្តាញសង្គមផ្លូវការ និងទីតាំង Facebook Page | Facebook | Telegram |YouTube | Location
#ANT #ITCourse #LearnToCode #CPlusPlus #OOP #WebDevelopment #HTML5 #CSS3 #Bootstrap #វគ្គសិក្សាIT #រៀនសរសេរកូដ
✨ រីករាយថ្ងៃចុងសប្តាហ៍! សម្រាកកាយបន្តិច កុំឱ្យស្មុគស្មាញពេកណា៎! 😆💻(វីដេអូសកម្មភាពក្រៅឆាក ផ្ដល់ជូនដោយក្រុមគុណម្ចាស់ 🎬)
👀 ចាំអ៊ុតមើលដល់វគ្គបន្ត Node.js & Cybersecurity ជឿជាក់ថា ក្រុមគុណម្ចាស់ច្បាស់ជាសូត្រធម៌ចងខ្សែសីមាការពារប្រព័ន្ធបន្ថែមមិនខាន! ចេះទាំង Backend ផង បូករួមទាំងជំនាញសន្តិសុខសាយប័រ (Cybersecurity) ទៀត... Hacker ណាលួចទិន្នន័យបាន😆🥹 ? 🛡📜✨
🙏 អាន-ANT មិនហ៊ានជូនពរក្រុមគុណម្ចាស់ដែលនឹងត្រូវឡើងធ្វើបទបង្ហាញ (Presentation) មុខវិជ្ជា JavaScript & Vue.js នៅសប្តាហ៍ក្រោយនេះទេ ព្រោះកម្រិតធម៌ការពារខ្លួនរបស់ក្រុមគុណម្ចាស់ ដឹងតែឆ្លងផុត «ឧបសគ្គកូដ» ទាំងឡាយបានយ៉ាងរលូនហ្មង! 🙏🔜🎉
🎯 សម្រួចសមត្ថភាពវគ្គចុងក្រោយ ជាមួយជំនាញស្តង់ដារ៖
បច្ចុប្បន្ន និស្សិតអាហារូបករណ៍ជំនាញ Web Development កំពុងឈានចូលដល់ការសម្រួចសមត្ថភាពលើការបញ្ចូលគ្នារវាង Node.js និង Cybersecurity។
🔥 «បង្កើត Web ឱ្យដើរបានត្រឹមជាជំហានដំបូង... តែការពារប្រព័ន្ធឱ្យមានសុវត្ថិភាព ទើបជាតម្លៃពិតប្រាកដ!»
🔒 ជំហានចុងក្រោយនេះ នឹងបំពាក់ខែលការពារការលួចទិន្នន័យ និងការវាយប្រហារផ្សេងៗ ដែលជាស្តង់ដារដាច់ខាតសម្រាប់ក្រុមហ៊ុន និងស្ថាប័នអាជីព។
https://web.facebook.com/reel/955768073739867/?s=single_unit
🎉 សូមអបអរសាទរ និងស្វាគមន៍ស្នាដៃ 🌟 "គេហទំព័រផ្តល់ឈាម" ដែលជាគម្រោងបញ្ចប់វគ្គសិក្សា របស់ប្អូនៗនិស្សិត ក្រុមទី 9 ក្នុងវគ្គសិក្សា JavaScript & Vue.js!
💡 ពីការរៀនសូត្រក្នុងថ្នាក់ ទៅជាដំណោះស្រាយជាក់ស្តែងក្នុងសង្គម៖
ក្រុមទី 9 បានបង្កើតប្រព័ន្ធឌីជីថលមួយ ដែលជួយផ្លាស់ប្តូរការតម្រង់ជួររង់ចាំបំពេញឯកសារបែបប្រពៃណី មកជាការចុះឈ្មោះតាមអនឡាញវិញ។ ប្រព័ន្ធនេះមិនត្រឹមតែទំនើបទេ តែថែមទាំងជួយសម្រាលបន្ទុកគ្រូពេទ្យ និងផ្តល់ភាពងាយស្រួលដល់អ្នកបរិច្ចាគឈាមយ៉ាងខ្លាំង។
🔥 មុខងារនៃគម្រោងនេះ៖
- ចុះឈ្មោះ និងផ្ទៀងផ្ទាត់គណនីតាមលេខសម្ងាត់ OTP ប្រកបដោយសុវត្ថិភាពខ្ពស់ ។
- បំប្លែងទិន្នន័យជា QR Code សម្រាប់ឱ្យបុគ្គលិកពេទ្យស្កេនផ្ទៀងផ្ទាត់ និងដំណើរការការបូមឈាមភ្លាមៗ ។
- បង្ហាញទីតាំងមន្ទីរពេទ្យ/មជ្ឈមណ្ឌលបរិច្ចាគឈាមដែលនៅជិតបំផុត និងផ្ដល់ព័ត៌មានណែនាំចាំបាច់ ។
- ផ្ទាំងគ្រប់គ្រងទិន្នន័យដ៏ឆ្លាតវៃសម្រាប់ Admin និងគ្រូពេទ្យ ក្នុងការគ្រប់គ្រងគណនី ពិនិត្យសារ និងបញ្ចូលទិន្នន័យសុខភាព។
- កាត់បន្ថយការប្រើប្រាស់ក្រដាស លុបបំបាត់កំហុសទិន្នន័យ និងសន្សំពេលវេលាបានយ៉ាងច្រើន។
🌐 ចូលទៅកាន់ Link ខាងក្រោមដើម្បីទស្សនាស្នាដៃជាក់ស្តែង៖
👉 https://frontend-blooddonation.g2.ant.com.kh/
✨ បណ្តាញសង្គមផ្លូវការ និងទីតាំង Facebook Page | Facebook | Telegram |YouTube | Location
[ អនុស្សាវរីយ៍អាហារូបករណ៍ជំនាន់ទី ១ ]
"ពេលវេលាពិតជាដើរលឿនណាស់... មួយឆ្នាំជាងហើយដែលពួកយើងបានបែកផ្លូវគ្នា បន្សល់ទុកត្រឹមការចងចាំដ៏មានន័យ ❤️
ពេលដែលត្រលប់មកមើលវីដេអូនេះឡើងវិញ (ដែលថតដោយដៃប្អូនៗផ្ទាល់) ធ្វើឲ្យនឹកឃើញកាលពីប្អូនៗកំពុងរៀន ទាំងសំណើច ទាំងភាពម៉ឺងម៉ាត់ក្នុងការសិក្សា និងភាពជោគជ័យដែលប្អូនៗធ្លាប់ឆ្លងកាត់
✨ បណ្តាញសង្គមផ្លូវការ និងទីតាំង Facebook Page | Facebook | Telegram |YouTube | Location
现已上线!2025 年 Telegram 研究 — 年度关键洞察 
