CAM-ASEAN YOUNG LEARNER PROGRAM
前往频道在 Telegram
387
订阅者
-124 小时
无数据7 天
+830 天
帖子存档
នៅថ្ងៃសៅរ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ សាលាខេម-អាស៊ានបានរៀបចំសិក្ខាសាលាមាតាបិតាអំពីប្រធានបទ "ការចិញ្ចឹម និងអប់រំបុត្រធីតាឱ្យមានប្រសិទ្ធភាពតាមបែបចិត្តសាស្ត្រ" ក្នុងគោលបំណងជាជំនួយដល់បងៗមាតាបិតាទាំងអស់ បានយល់ដឹងពីការចិញ្ចឹមកូនឱ្យក្លាយជាកូនល្អ មានអត្តចរិតវិជ្ជមាន និងមានទម្លាប់ល្អ។ ម៉្យាងទៀត សិក្ខាសាលានេះក៏ធ្វើឡើងដើម្បីឱ្យមាតាបិតាទាំងអស់មានទំនាក់ទំនងល្អជាមួយបុត្រធីតា និងស្វែងយល់ពីការជំរុញសុខភាពផ្លូវចិត្តរបស់កូនៗឱ្យកាន់តែល្អប្រសើរ។
យើងខ្ញុំជាគណៈគ្រប់គ្រងសាលា និងជាអ្នករៀបចំកម្មវិធីមានសេចក្តីសោមស្សរីករាយជាខ្លាំង និងសូមថ្លែងអំណរគុណដល់មាតាបិតាទាំងអស់ដែលបានផ្ដល់វត្តមានអញ្ជើញចូលរួមសិក្ខាសាលានាព្រឹកនេះ។
សាលានឹងបន្តរៀបចំកម្មវិធីសិក្ខាសាលាអំពីប្រធានផ្សេងៗទៀតជូនដល់មាតាបិតានាពេលខាងមុខ។
#camaseanyounglearnerprograms#seminar
អបអរសាទរ “ព្រះរាជពិធីបុណ្យខួបលើកទី១៨ នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជ្យសម្បត្ដិ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
សិក្ខាសាលាមាតាបិតាស្តីអំពី“ការចិញ្ចឹម និងអប់រំបុត្រធីតាឲ្យមានប្រសិទ្ធភាពតាមបែបចិត្តសាស្ត្រ”
+អត្ថប្រយោជន៍នៃការចូលរួម៖
-យល់ដឹងអំពីកត្តា ដែលមានឥទ្ធិពលមកលើការរីកលូតលាស់របស់កូនៗ
-ការចិញ្ចឹមកូនៗឲ្យមានអត្តចរិកវិជ្ជមាន និងទម្លាប់ល្អ
-កត្តាជួយជំរុញសុខភាពផ្លូវចិត្តកូនៗឲ្យបានល្អ
-គន្លឹះសំខាន់ៗដើម្បីគ្រប់គ្រងអាកប្បកិរិយារបស់កូនៗ
-វិធីសាស្ត្របង្កើតទំនាក់ទំនងល្អជាមួយកូនៗឲ្យមានប្រសិទ្ធភាព
-វិធីសាស្ត្រលើកទឹកចិត្តកូនៗឲ្យអានសៀវភៅ និងរៀនសូត្រឲ្យបានកូកែ
-សូមចុចលើតំណខាងក្រោម ដើម្បីចុះឈ្មោះចូលរួម
🔗Link: https://forms.gle/DMaLWuwJ3vCpFZkk6
—>កន្លែងមានកំណត់!
ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ គឺជាថ្ងៃប្រារព្ធព្រះរាជពិធីគម្រប់ខួប១០ឆ្នាំ នៃការយាងសោយព្រះទិវង្គត និងគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ “ព្រះបរមរតនកោដ្ឋ” (១៥ តុលា ២០១២ - ១៥ តុលា ២០២២)។
គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ នៃកម្មវិធីភាសាអង់គ្លេស-ចិន សម្រាប់កុមារ សាលាខេម-អាស៊ាន សូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសាររបស់ប្អូនៗ ។🌼
-ចុះឈ្មោះសិក្សាជូនបុត្រធីតារបស់លោក-លោកស្រី នៅសាលាខេម-អាស៊ាន
-បុត្រធីតាលោក-លោកស្រី នឹងសិក្សាចេះភាសាអង់គ្លេស ចិន គណិតវិទ្យា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងជំនាញសតវត្សរ៍ទី២១
សូមអនុមោទនា ពិធីកាន់បិណ្ឌ១៤
ថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២
#បិណ្ឌ១៤
កម្មវិធីនិទានរឿងបែបច្នៃប្រឌិត និងអប់រំ
សូមទស្សនា និងស្តាប់រឿងនិទានអំពី " The Dove & the Ant" ដោយប្អូនស្រី លី ស៊ីវអី ដែលសិក្សាក្នុងកម្មវិធីសិក្សាភាសាអង់គ្លេសសម្រាប់កុមារនៃសាលាខេម-អាស៊ាន។
—>វគ្គសិក្សាថ្មីចាប់ផ្តើមនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។
+ចុះឈ្មោះជូនបុត្រធីតាឥឡូវនេះ ដើម្បីទទួលបានការផ្តល់ជូនដូចខាងក្រោម៖
-ការបញ្ចុះតម្លៃ ១០% សម្រាប់ការចុះឈ្មោះ ២វគ្គសិក្សា
-ការបញ្ចុះតម្លៃ ២០% សម្រាប់ការចុះឈ្មោះ ៤វគ្គសិក្សា
-ផ្តល់ជូនបណ្ណាល័យអេឡិចត្រូនិចដោយឥតគិតថ្លៃ
-សិក្សាជាមួយគ្រូជាតិ និងគ្រូបរទេស ដែលមាន បទពិសោធន៍បង្រៀន និងគរុកោសល្យអប់រំជាច្រើនឆ្នាំ
-បុត្រធីតាលោក-លោកស្រី នឹងសិក្សាចេះភាសាអង់គ្លេស ចិន គណិតវិទ្យា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងជំនាញសតវត្សរ៍ទី២១
កម្មវិធីធ្វើបទបង្ហាញប្រចាំវគ្គសិក្សា ដោយប្អូនៗសិស្សានុសិស្សនៃកម្មវិធីសិក្សាភាសាអង់គ្លេសសម្រាប់កុមារ។
វគ្គសិក្សាថ្មីចាប់ផ្តើមនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។
កម្មវិធីធ្វើបទបង្ហាញប្រចាំវគ្គសិក្សា
កម្មវិធីធ្វើបទបង្ហាញប្រចាំវគ្គសិក្សា ដោយប្អូនៗសិស្សានុសិស្សនៃកម្មវិធីសិក្សាភាសាអង់គ្លេសសម្រាប់កុមារ។
🎒វគ្គសិក្សាថ្មីចាប់ផ្តើមនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។
