CAM-ASEAN YOUNG LEARNER PROGRAM
前往频道在 Telegram
387
订阅者
-124 小时
无数据7 天
+830 天
帖子存档
[𝐘𝐋𝐏 𝐊𝐢𝐝𝐩𝐫𝐞𝐧𝐞𝐮𝐫 𝐏𝐫𝐨𝐣𝐞𝐜𝐭]
ក្រៅពីការផ្តល់ការអប់រំភាសាអង់គ្លេស បែប STEM ប្រកបដោយគុណភាពខ្ពស់ កម្មវិធីសិក្សាភាសាអង់គ្លេសសម្រាប់កុមារនៃសាលាខេម-អាស៊ាន ក៏បានបញ្ចូលនូវចំណេះដឹងសហគ្រិនភាពសម្រាប់កុមារ (Kidpreneur) ទៅក្នុងកម្មវិធីសិក្សា ដើម្បីឱ្យប្អូនៗសិស្សានុសិស្សយើងមានចំណេះដឹងមូលដ្ឋានគ្រឹះក្នុងការធ្វើអាជីវកម្ម ដូចជា ការសរសេរផែនការអាជីវកម្មជាលក្ខណៈមូលដ្ឋានគ្រឹះ ការបង្កើតឈ្មោះអាវជីកម្មដោយភាពច្នៃប្រឌិត ការចាត់ចែងហិរញ្ញវត្ថុ និងជាពិសេស ការអនុវត្តទ្រឹស្តីជាក់ស្តែង។
ឆ្លៀតក្នុងឱកាសដ៏មង្គលសួស្តីប្រសើរថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់ខាងមុខនេះ គណៈគ្រប់គ្រងសាលា និងលោកគ្រូអ្នកគ្រូទាំងអស់ សូមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ពិសេសទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំខាលចត្វាស័ក ព្រះនាមកិរិណីទេវី សូមព្រះអង្គតាមជួយប្រោះព្រំ នូវសព្ទសាធុការពរជ័យគ្រប់ប្រការចំពោះមាតាបិតា អាណាព្យាបាល និង ប្អូនៗសិស្សានុសិស្ស ទាំងអស់សូមបានសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ 🙏🙏🙏
វេយ្យាករណ៍គឺជាផ្នែកមួយដ៏សំខាន់ក្នុងការសិក្សាភាសាអង់គ្លេស ដើម្បីនិយាយ និងសរសេរឲ្យមានប្រសិទ្ធភាព។
កម្មវិធីសិក្សាភាសាអង់គ្លេសសម្រាប់កុមារនៃសាលាខេម-អាស៊ាន បានរៀបចំកម្មវិធីតាំងពិព័រណ៍វេយ្យាករណ៏ក្នុងគោលបំណង៖
-ផ្តល់ឱកាសឲ្យប្អូនៗសិស្សានុសិស្ស ចេះធ្វើការស្រាវជ្រាវលើប្រធានបទវេយ្យាករណ៏ផ្សេងៗ
-ចែករំលែកចំណេះដឹងជាមួយសិស្សានុសិស្ស ដែលមកពីកម្រិតសិក្សាផ្សេងៗ
-បង្កើនទំនុកចិត្ត ក្នុងការធ្វើបទបង្ហាញអំពីប្រធានបទរបស់ខ្លួនជាសាធារណៈ
-បង្រៀនប្អូនៗសិស្សានុសិស្សឱ្យចេះមានវប្បធម៌ចែករំលែកចំណេះរវាងគ្នា និងគ្នា
+វគ្គសិក្សាថ្មី ចាប់ផ្តើមនៅថ្ងៃច័ន្ទ ទី០៩ ខែឧសភា ឆ្នាំ២០២២។
🆓បញ្ចុះតម្លៃ ១០% សម្រាប់ការចុះឈ្មោះសិក្សា ០១ វគ្គសិក្សា
🆓បញ្ចុះតម្លៃ ២០% សម្រាប់ការចុះឈ្មោះសិក្សា ០២ វគ្គសិក្សា
🆓បញ្ចុះតម្លៃ ៣០% សម្រាប់ការចុះឈ្មោះសិក្សារយៈពេល ១ ឆ្នាំ
✍️សមអញ្ជើញនាំបុត្រធីតាមកធ្វើតេស្តវាស់ស្ទង់សមត្ថភាព និងសិក្សាសាកល្បងចាប់ពីថ្ងៃនេះតទៅ។
[សកម្មភាពនៃការប្រឡងពាក់កណ្ដាលវគ្គសិក្សា]
✅សកម្មភាពប្រឡងពាក់កណ្ដាលវគ្គសិក្សាទី ១៩ របស់ប្អូនៗសិស្សានុសិស្ស Young Learner Program
✍️ សមជូនពរប្អូនៗទាំងអស់គ្នា ទទួលបានលទ្ធផលល្អ និងជោគជ័យទាំងអស់គ្នា។
🎯វគ្គសិក្សាថ្មី ចាប់ផ្តើម នៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។
🔗ចចតាម Link នេះសម្រាប់ពាក្យស្នើសុំចូលរៀន
https://forms.gle/Zqgg6tcnxhX9DQHi8
- ឬក៏អាចមកកាន់សាលាផ្ទាល់បាន។
🔗សមចុចចូលរួមក្រុម Telegram
https://t.me/camaseanyounglearnerprogram ដើម្បីទទួលបានព័ត៌មានថ្មីៗ
