CAM-ASEAN YOUNG LEARNER PROGRAM
前往频道在 Telegram
387
订阅者
-124 小时
无数据7 天
+830 天
帖子存档
[English Below]
សូមជម្រាបមាតាបិតា និងប្អូនៗសិស្សានុសិស្សទាំងអស់!
Think! Think! Cambodia ដែលជាដៃគូរសហការ លើកម្មវិធីអភិវឌ្ឈន៏IQ កុមារ របស់សាលា CAM-ASEAN នឹងរៀបចំការប្រកួតមួយដែលមានឈ្មោះថា Think! Think! សង្រ្កាន្ត Challenge សម្រាប់ប្អូនដែលមានអាយុពី៤-១២ឆ្នាំ ចាប់ពីថ្ងៃទី ៩-១៨ មេសា។ ការប្រកួតនេះ បែងចែកជាបីក្រុមដូចខាងក្រោម៖
១. Banana Cup (អាយុ ៤-៦ឆ្នាំ)
២. Flower Cup (អាយុ ៧-៩ឆ្នាំ)
៣.Star Cup (១០-១២ ឆ្នាំ)
👉ដើម្បីចូលរួមការប្រកួត ប្អូនៗត្រូវ ដោនឡូតកម្មវិធីលើទូរសព័្ទដៃដែលមានឈ្មោះថា Think Think School Edition!
👉សមទាញយកកម្មវិធីនេះតាមរយៈតំណភ្ជាប់ខាងក្រោម៖
Android: https://bit.ly/think2android
iOS: https://bit.ly/think2ios
ចំពោះ លេខ ID និង Password ប្អូន ៗនឹងទទួលបានពីគណៈកម្មការរៀបចំការប្រកួតបន្ទាប់ពីបានចុះឈ្មោះចូលរួមប្រកួត។
សូមអរគុណ!
Dear Parents and Beloved Students!
Think! Think! Cambodia, our Child IQ Boosting Program partner, is going to organized a challenge—called Think! Think! Sangkran Challenge for students aged 4-12 from April 9-18. The challenge is split into three categories:
1.Banana Cup ( 4 - 6 years old)
2.Flower Cup ( 7 - 9 years old)
3.Star Cup ( 10 -12 years old)
👉Please download through the link below:
Android: https://bit.ly/think2android
iOS: https://bit.ly/think2ios
-ID & Password will be given by competition committee after registration.
Regards,
📝What do Bill Gates (founder of Microsoft), Elon Musk (founder of Tesla and Space X) and Mark Zukerberg (founder of Facebook) have in common? Aside from being some of the richest people on earth, they all started to learn how to program computers (or "code") when they were 10-12 years old.
You are never too young to learn how how to code. Coding is creative, fun and challenging. It expands your maths abilities and your problem solving skills. It forces you to collaborate on projects with your peers and is incredibly rewarding. And if those are not enough reasons, there is currently a worldwide shortage of good programmers and it is often reported that this problem will only get worse in the future.
At CAM-ASEAN, we equip our students with all the armoury they will need when the time comes for them to make their own mark on the world. Who knows? The next Bill Gates could be in our classrooms right now...💻🔏
[English Below] - COVID-19 COMIC FOR CHILDREN
សៀវភៅនេះនឹងពន្យល់មិត្តភក្តិតូចៗយើងអំពីជំងឺកូវីដ-១៩ និងវិធីការពារខ្លួន ដើម្បីជៀសវាងការឆ្លងមេរោគនេះ។ 🤗❤️
This lovely illustration will explain to our little friends what COVID-19 is and what we can do to prevent from getting the virus. 🤗❤️by UNICEF
✅សកម្មភាពសិក្សារបស់ប្អូនៗសិស្សានុសិស្សនៃកម្មវិធីសិក្សាតាមប្រព័ន្ធពីចម្ងាយ
🙏យើងខ្ញុំសូមថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូ ប្អូនៗសិស្សានុសិស្ស ព្រមទាំងមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សទាំងអស់ ដែលបន្តការគាំទ្រ និងសហការយ៉ាងល្អក្នុងការចូលរួមអនុវត្តកម្មវិធីសិក្សាតាមប្រព័ន្ធពីចម្ងាយទំនើប របស់យើងបានយ៉ាងទៀងទាត់ និងមានប្រសិទ្ធភាព។
ចាក់វ៉ាក់សាំងរួច ត្រូវបន្ថែម ៣ការពារ និង ៣កុំ ទៀត ដើម្បីបង្កើតកងការពារឱ្យបានពេញលេញ! 🇰🇭
រំលឹក | វ៉ាក់សាំងផ្ដល់ជូនដោយ ឥតគិតថ្លៃ!!!
ឯកសារមន្ត្រីសាធារណៈ JOIN ⏬
☑️Gratitude Project
🎯Purpose: To get our students to learn and appreciate what they have been given in lives and be thankful!
អ្នកនាំពាក្យក្រសួងអប់រំ ផ្ញើសារ៥ចំណុចជូនគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសមាតាបិតា និងសិស្សានុសិស្ស ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍
(ភ្នំពេញ)៖ ដោយសារការផ្ទុះឡើងនៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ទើបក្រសួងអប់រំ យុវជន និងកីឡា បានផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិតជាបណ្តោះអាសន្ន នៅទូទាំងប្រទេស ចាប់ពីថ្ងៃ២០ ខែមីនា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។
ស្ថិតក្នុងបរិបទនៃការផ្ទុះការរីករាលដាលជំងឺកូវីដ១៩ ដែលតម្រូវឲ្យសិស្សានុសិស្សត្រូវធ្វើការសិក្សាពីចម្ងាយ ឬតាមអនឡាញនេះ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា សូមអនុញ្ញាតគោរពផ្ញើសារ៥ចំណុច ជូនគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសមាតាបិតា និងសិស្សានុសិស្ស៖
១៖ ក្រសួងអប់រំ យុវជន និងកីឡាសូមគោរពថ្លែងអំណរគុណ និងសូមអំពាវនាវមាតាបិតា មេត្តាបន្តជួយដំណើរការរៀនសូត្រតាមអនឡាញ ការអាន និងគ្រប់ទម្រង់នៃការអប់រំតាមគន្លងថ្មីនៃវិស័យអប់រំ។ ជាក់ស្តែង មាតាបិតាគួរចំណាយពេលនៅផ្ទះក្បែរកូន ដើម្បីអានឲ្យកូនស្តាប់ និងឲ្យកូនអានឲ្យស្តាប់វិញ ដោយជ្រើសរើសសៀវភៅអាន ឬខ្លឹមសារឌីជីថលដែលកូនចូលចិត្តអាន បន្ថែមពីសៀវភៅមេរៀនជាដើម។
២៖ សូមមាតាបិតាឲ្យកូននៅផ្ទះរៀនសូត្រ កម្សាន្ត គូររូប ហាត់ប្រាណ ធ្វើកិច្ចការផ្ទះទៅតាមលទ្ធភាព តែសូមកុំឲ្យកូនចេញទៅក្រៅផ្ទះធ្វើកិច្ចការផ្សេងដែលមិនចាំបាច់។
៣៖ សូមប្អូនៗសិស្សានុសិស្សញាំឲ្យគ្រប់ គេងឲ្យគ្រាន់។
៤៖ ខ្ញុំសូមឲ្យយើងទាំងអស់គ្នា បន្តមានចិត្តអាណិតខ្លួនឯង និងអាណិតគ្រូពេទ្យដោយគិតថា «គុណជាតិជីវិត អាណិតខ្លួនពេទ្យ» គឺបន្តមានគុណជាតិសម្រាប់បន្តចូលរួមប្រតិបត្តិ «៣ការពារ និង៣កុំ» ដើម្បីរក្សាសុខភាពនិងជីវិត។ គុណជាតិ បី យ៉ាង គឺ សីល សមាធិ និងបញ្ញា៖
* សីល៖ ញ៉ាំងកាយ វាចាឲ្យបរិសុទ្ធ (ក្នុងការស្តាប់ និង អនុវត្តវិធានការសុវត្ថិភាពសុខភាពមានជាធរមាន)
* សមាធិ៖ ញ៉ាំងចិត្តឲ្យស្ងប់ (ទោះមាន រឺគ្មានផ្ទុកកូវីដ-១៩)
* បញ្ញា៖ នាំឲ្យស្គាល់ខុសត្រូវ, ឲ្យស្គាល់ការណ៍ពិត។
៥៖ ក្រសួងអប់រំ យុវជន និងកីឡា សូមគោរពថ្លែងអំណរគុណ និងសូមអំពាវនាវបុគ្គលិកអប់រំ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ និងគ្រប់ភាគីពាក់ព័ន្ធ សូមបន្តអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនបំផុត។
ចំពោះមុខនេះ សិស្សានុសិស្សអាចបន្តរៀនសូត្រតាមផ្ទះរៀងៗខ្លួន នៅទូទាំង២៥ខេត្ត រាជធានី តាមរយៈវេទិកាឌីជីថលរបស់ក្រសួងអប់រំ យុវជន និងកីឡា៖
១. មជ្ឈមណ្ឌលសិក្សាតាមរយ:អេឡិចត្រូនិច elearning.moeys.gov.kh
២. បណ្តាញ Youtube ផ្លូវការ youtube.com/moeyscambodia
៣. ហ្វេសប៊ុកផ្លូវការ facebook.com/moeys.gov.kh
៤. ការអប់រំកុមារតូច youtube.com/eccdcambodia
ក្រៅពីនេះ សិស្សានុសិស្សក៏អាចរៀនសូត្រតាមរយៈ៖
* ប៉ុស្តិ៍ទូរទស្សន៍អប់រំថ្មី "ទទក២" របស់ក្រសួងព័ត៌មាន
* Appក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
* Appសហភាពសហព័ន្ធយុវជនកម្ពុជា
* Appវិស័យឯកជននានា
កិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងវិស័យឯកជន ដើរតួនាទីសំខាន់មួយ ក្នុងការលើកកម្ពស់ការផ្តល់សេវាសិក្សាពីចម្ងាយ ដែលក្រសួងអប់រំ យុវជន និងកីឡា បង្វែបញ្ហាប្រឈមដោយសារកូវីដ-១៩ ឲ្យក្លាយជាឱកាសពង្រឹងការអប់រំបែបឌីជីថល ដូចមានចែងក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំឆ្នាំ២០១៩-២០២៣៕
វ៉ាក់សាំង Sinovac ដែលកម្ពុជាបានទិញ ចំនួន 1.5 លានដូស នឹងមកដល់កម្ពុជា នៅថ្ងៃនេះ 🇰🇭
សូមរង់ចាំសេចក្ដីប្រកាសផ្លូវការរបស់ក្រសួងសុខាភិបាល!
ឯកសារមន្ត្រីសាធារណៈ JOIN ⏬
ការវិនិយោគលើការអប់រំសម្រាប់បុត្រធីតា គឺជារឿងសំខាន់បំផុតសម្រាប់អាណាព្យាបាល។
យើងខ្ញុំសូមថ្លែងអំណរគុណដល់មាតាបិតា ឬអ្នកអាណាព្យាបាលសិស្សទាំងអស់ ដែលបន្តផ្តល់ទំនុកចិត្ត ការគាំទ្រ និងសហការយ៉ាងល្អក្នុងការចូលរួមអនុវត្តកម្មវិធីសិក្សាតាមប្រព័ន្ធពីចម្ងាយទំនើប របស់ CAM-ASEAN បានយ៉ាងទៀងទាត់ និងមានប្រសិទ្ធភាពខ្ពស់ដូចការសិក្សាក្នុងថ្នាក់។
នេះជាកំលាំងចិត្តដល់ គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ របស់យើងឲ្យកាន់តែខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់លើការបង្រៀនពីចម្ងាយ ទោះជាស្ថិតក្នុងស្ថានភាពដ៏លំបាកនៃការរីករាលដាលកូវីដ១៩ យ៉ាងណាក៏ដោយ។
📣📣📣វគ្គសិក្សាថ្មីពីចម្ងាយ!
⏰ចាប់ផ្តើមនៅ ថ្ងៃច័ន្ទ ទី២២ ខែមីនា!
✔️ចះឈ្មោះជូនបុត្រធីតាឥឡូវនេះ លោក លោកស្រីនឹងទទួលបានការផ្តល់ជូនតទៅ៖
🆓បញ្ចុះ ២០% លើថ្លៃសិក្សា
🆓តេស្តវាស់ស្ទង់សមត្ថភាព (១០$) ដោយឥតគិតថ្លៃ
🆓ថលៃចុះឈ្មោះ (៥០$) ដោយឥតគិតថ្លៃ
🆓អាវយឺតមួយ
👉ការផ្តល់ជូននេះ មានសុពលភាពចាប់ថ្ងៃនេះ រហូតដល់ថ្ងៃទី ០៥ ខែមេសា!
📩សមចុចលើតំណខាងក្រោម ដើម្បីទទួលបានព័ត៌មានបន្ថែម!
https://t.me/camaseanyounglearnerprogram
☎️023 976 999 /093 900314/012 36 46 44
🏘CAM-ASEAN មានអាសយដ្ឋាននៅអគារលេខ ១៨B ផ្លូវ ២០៥ សង្កាត់ទួលស្វាយព្រៃ២
វ៉ាក់សាំង Sinovac ចំនួន១.៥លានដូស ដែលកម្ពុជាបានបញ្ជាទិញពីចិននឹងមកដល់កម្ពុជានៅព្រឹកថ្ងៃទី២៦ មីនា ២០២១។
---------
Join us @socialandlaw
https://www.facebook.com/moeys.gov.kh/videos/529974411301153/
សូមមានទំនួលខុសត្រូវសង្គម ដើម្បីចូលរួមទប់ស្កាត់ការរីករាលជំងឺកូវីដ១៩
📖 សៀវភៅណែនាំបង្កាជំងឺកូវីដ១៩
👉 ដើម្បីទទួលបានព័ត៌មានថ្មីៗ
