📡UME-KPC Channel
前往频道在 Telegram
Official Telegram Channel For University —————————-- Admin: @HeangBros F.Page: https://www.facebook.com/umekpc Telegram: https://t.me/umekpc2023 Website: www.ume-kpc.edu.kh E-mail: info@ume-kpc.edu.kh
显示更多1 137
订阅者
无数据24 小时
-47 天
-830 天
帖子存档
1 137
[សារអបអរសាទរ និងលើកទឹកចិត្តដល់បេក្ខនារី UME]
សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តកំពង់ចាម សូមសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រ និងអបអរសាទរចំពោះ កញ្ញា ហេង ពេជ្រធីតា និស្សិតឆ្នាំទី៣ ជំនាញច្បាប់ ដែលបានតំណាងឱ្យសាកលវិទ្យាល័យ ចូលរួមប្រកួតប្រជែងយ៉ាងស្វិតស្វាញ និងដណ្តើមបានចំណាត់ថ្នាក់លេខ៦ ថ្នាក់ជាតិ នៅក្នុង «កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ» វគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
🌟 សមិទ្ធផលដ៏គួរឱ្យកោតសរសើរ៖ ការដើរមកដល់វគ្គផ្តាច់ព្រ័ត្រ និងទទួលបានចំណាត់ថ្នាក់លេខ៦ ក្នុងចំណោមបេក្ខជនឆ្នើមៗជាច្រើនរូបមកពីបណ្តាសាកលវិទ្យាល័យ គឺជាសក្ខីភាពមួយបង្ហាញពីសមត្ថភាព ភាពក្លាហាន និងការខិតខំប្រឹងប្រែងយ៉ាងពិតប្រាកដរបស់ប្អូនស្រី។
«ចំណាត់ថ្នាក់ គ្រាន់តែជាលេខសម្គាល់មួយពេល ប៉ុន្តែបទពិសោធន៍ ចំណេះដឹង និងភាពក្លាហាននៅលើឆាកថ្នាក់ជាតិ គឺជាទ្រព្យសម្បត្តិដែលជាប់ជាមួយប្អូនពេញមួយជីវិត»
1 137
🎓 វិនិយោគលើចំណេះដឹងថ្ងៃនេះ ដើម្បីជំរុញអាជីពរបស់អ្នកទៅកាន់កម្រិតដឹកនាំ!
---------------------------------------
សាកលវិទ្យាល័យ UME ខេត្តកំពង់ចាម ចាប់ទទួលចុះឈ្មោះសិស្សចូលរៀន កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (ថ្នាក់អនុបណ្ឌិត) លើជំនាញសំខាន់ៗជាច្រើនដូចជា៖
✨ ជំនាញបណ្តុះបណ្តាល៖
📊 គ្រប់គ្រង (Management)
💰 គណនេយ្យ និងហិរញ្ញវត្ថុ (Accounting & Finance)
📈 ទីផ្សារ (Marketing)
⚖️ នីតិសាស្រ្ត (Law)
🇬🇧 ភាសាអង់គ្លេស (English)
💻 វិទ្យាសាស្រ្តព័ត៌មានវិទ្យា (Information Technology)
🏛 រដ្ឋបាលសាធារណៈ (Public Administration)
🎓 វិទ្យាសាស្រ្តអប់រំ (Educational Science)
🗓 កាលបរិច្ឆេទចូលរៀន៖ ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២៦ ⏰ កាលវិភាគសិក្សា៖ ថ្នាក់ចុងសប្តាហ៍ (សៅរ៍ - អាទិត្យ) សម្រួលដល់អ្នកកំពុងបំពេញការងារ ឬមានអាជីវកម្មផ្ទាល់ខ្លួន! 📍 ការទទួលចុះឈ្មោះ៖ ទទួលចុះឈ្មោះជារៀងរាល់ថ្ងៃ (សូមស្វាគមន៍មកកាន់សាកលវិទ្យាល័យ UME កំពង់ចាម!)
☎️ ព័ត៌មានបន្ថែម និងការចុះឈ្មោះ៖
ទូរស័ព្ទ៖ 096 66 55 575 | 014 26 44 44
Facebook៖ fb.com/umekpc
Telegram៖ t.me/umekpc2023
#UME
1 137
⏳ សល់តែ ២ សប្តាហ៍ទៀតប៉ុណ្ណោះ!
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជិតមកដល់ហើយ! សមរភូមិទឹកប៊ិកកំពុងរង់ចាំប្អូនៗ។ រក្សាជំនឿចិត្ត ថែរក្សាសុខភាព ហើយប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងរយៈពេលចុងក្រោយនេះ។ «អ្នកចេះ គឺជាប់» ជោគជ័យ និងនិទ្ទេសល្អៗរង់ចាំប្អូនៗនៅខាងមុខ! ✌️📚💪
1 137
ឆ្នាំសិក្សាថ្មី ២០២៦-២០២៧
ចាប់ផ្តើមទទួលចុះឈ្មោះ ពីថ្ងៃផ្សាយដំណឹងនេះតទៅ!
លើកទី១៖ ១៤ កញ្ញា ២០២៦
លើកទី២៖ ១៩ តុលា ២០២៦
លើកទី៣៖ ១៦ វិច្ឆិកា ២០២៦
ផ្តល់ជូនអាហារូបករណ៍ចាប់ពី ៣០-១០០%
ព័ត៌មានលម្អិតសូមទំនាក់ទំនង៖
096 66 55 575 | 014 26 44 44
066 75 44 44 | 066 77 73 05
066 81 44 44 | 066 77 78 57 ឬ
Facebook: www.facebook.com/umekpc
Telegram: t.me/umekpc2023
Email: info@ume-kpc.edu.kh
Website: www.ume-kpc.edu.kh
1 137
Repost from 📡UME-KPC Channel
🎓✨ បវេសនកាលឆ្នាំសិក្សាថ្មី ២០២៦–២០២៧ បានមកដល់ហើយ! ✨🎓
📚 សាខាសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម
សូមស្វាគមន៍សិស្សានុសិស្សទាំងអស់មកកាន់គ្រួសារ UME! យើងចាប់ផ្តើមបើកទទួលចុះឈ្មោះចូលរៀនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ!
💡 អ្វីដែលប្អូនៗនឹងទទួលបាន៖
👉អាហារូបករណ៍ពិសេសចាប់ពី 30% ដល់ 100% (ចំនួនមានកំណត់!)
👉ការសិក្សាជាមួយសាស្ត្រាចារ្យដែលមានបទពិសោធន៍ខ្ពស់
👉មានឯកទេសជាច្រើនសម្រាប់ជ្រើសរើស
👉បរិយាកាសសិក្សាធម្មជាតិ និងងាយស្រួលក្នុងការសិក្សា
📅 កាលបរិច្ឆេទចូលរៀនលើកទី១៖ ថ្ងៃទី ១៤ កញ្ញា ២០២៦
📍 ទីតាំង៖ សាកលវិទ្យាល័យ គ្រប់គ្រង និង សេដ្ឋកិច្ច ខេត្តកំពង់ចាម
📩 ចុះឈ្មោះឥឡូវនេះ ដើម្បីទទួលបានការផ្តល់ជូនពិសេស!
📞 ទំនាក់ទំនងព័ត៌មានបន្ថែម៖ 096 66 55 575 / 014 26 44 44
🌐 Facebook: fb.com/umekpc | 🌐Telegram: t.me/umekpc2023
🌐 Email: info@ume-kpc.edu.kh | 🌐 Website: www.ume-kpc.edu.kh
1 137
[🏆 ផ្លូវការ៖ លទ្ធផលជ័យលាភី នៃកម្មវិធីប្រកួតប្រជែង «សហគ្រិនមហាវិទ្យាល័យ» វគ្គផ្តាច់ព្រ័ត្រ! 🎉]
បន្ទាប់ពីបានឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញ និងស្មារតីតស៊ូយ៉ាងមុតមាំក្នុងវគ្គផ្តាច់ព្រ័ត្រ (Final Pitching) កាលពីម្សិលមិញនេះ កម្មវិធីប្រកួតប្រជែង «សហគ្រិនមហាវិទ្យាល័យ» ដែលរៀបចំដោយសាកលវិទ្យាល័យ UME សាខាខេត្តកំពង់ចាម ក្រោមការគាំទ្រពី សហគ្រិនខ្មែរ (Khmer Enterprise) បានស្វែងរកឃើញម្ចាស់ជ័យលាភីកំពូលទាំង ៣ ក្រុម និងបានបញ្ចប់ទៅដោយបរិយាកាសរីករាយ និងស្នាមញញឹម!
🥇 ជ័យលាភីលេខ ១៖ ក្រុម អង្កាម អេកូ (Husk-Eco)
🥈 ជ័យលាភីលេខ ២៖ ក្រុម ដំណាប់ដូងរសជាតិផាសិន និងម្នាស់
🥉 ជ័យលាភីលេខ ៣៖ ក្រុម តែត្រឡាចធម្មជាតិ (Lach_Lach)
សូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះក្រុមជ័យលាភីទាំង ៣ ដែលបានបញ្ចេញសមត្ថភាព និងគំនិតច្នៃប្រឌិតអាជីវកម្មយ៉ាងលេចធ្លោរហូតទទួលបានពានរង្វាន់នាពេលនេះ! 👏🎉
❤️ ទឹកចិត្តសប្បុរស និងការលើកទឹកចិត្តយ៉ាងជ្រាលជ្រៅ៖
បន្ថែមពីលើជ័យលាភី នៅក្នុងពិធីបិទកម្មវិធី ឯកឧត្តម មួន វាសនា សាកលវិទ្យាធិការរង UME សាខាខេត្តកំពង់ចាម បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងខ្លាំងចំពោះគំនិតច្នៃប្រឌិតរបស់បេក្ខភាពទាំងអស់។ ដើម្បីជាការលើកទឹកចិត្តដល់ ក្រុមដែលមិនបានជាប់ជ័យលាភី (សរុប ៦ ក្រុម) ឯកឧត្តមបានឧបត្ថម្ភថវិកាបន្ថែមចំនួន ១០០ ដុល្លារ ក្នុងមួយក្រុមបន្ថែមពី ថវិការពីសហគ្រិនខ្មែរ ១៥០ ដុល្លារ ដើម្បីឱ្យប្អូនៗមានដើមទុន និងកម្លាំងចិត្តបន្ថែម ក្នុងការបន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍ផលិតផលរបស់ខ្លួនឱ្យចេញជារូបរាង និងមានវត្តមាននៅលើទីផ្សារពិតប្រាកដនាពេលខាងមុខ!
💖 «គ្មានអ្នកចាញ់ឡើយ មានតែអ្នករៀនសូត្រ និងសហគ្រិនជំនាន់ថ្មីដែលកាន់តែរឹងមាំ!»
សាកលវិទ្យាល័យ UME និងសហគ្រិនខ្មែរ សូមជូនពរដល់ប្អូនៗនិស្សិត និងព្រះសង្ឃគ្រប់អង្គ/រូប ទទួលបានជោគជ័យកាន់តែធំធេងលើផ្លូវសហគ្រិនភាពនេះ!
សូមមើលរូបភាពអនុស្សាវរីយ៍ និងស្នាមញញឹមនៃពិធីប្រគល់រង្វាន់ទាំងអស់គ្នា! 👇📸
#សហគ្រិនមហាវិទ្យាល័យ #សហគ្រិនខ្មែរ #UMEKampongCham #FinalPitching2026 #HuskEco #LachLach #Entrepreneurship
1 137
[🏆 ផ្លូវការ៖ លទ្ធផលជ័យលាភី នៃកម្មវិធីប្រកួតប្រជែង «សហគ្រិនមហាវិទ្យាល័យ» វគ្គផ្តាច់ព្រ័ត្រ! 🎉]
បន្ទាប់ពីបានឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញ និងស្មារតីតស៊ូយ៉ាងមុតមាំក្នុងវគ្គផ្តាច់ព្រ័ត្រ (Final Pitching) កាលពីម្សិលមិញនេះ កម្មវិធីប្រកួតប្រជែង «សហគ្រិនមហាវិទ្យាល័យ» ដែលរៀបចំដោយសាកលវិទ្យាល័យ UME សាខាខេត្តកំពង់ចាម ក្រោមការគាំទ្រពី សហគ្រិនខ្មែរ (Khmer Enterprise) បានស្វែងរកឃើញម្ចាស់ជ័យលាភីកំពូលទាំង ៣ ក្រុម និងបានបញ្ចប់ទៅដោយបរិយាកាសរីករាយ និងស្នាមញញឹម!
🥇 ជ័យលាភីលេខ ១៖ ក្រុម អង្កាម អេកូ (Husk-Eco)
🥈 ជ័យលាភីលេខ ២៖ ក្រុម ដំណាប់ដូងរសជាតិផាសិន និងម្នាស់
🥉 ជ័យលាភីលេខ ៣៖ ក្រុម តែត្រឡាចធម្មជាតិ (Lach_Lach)
សូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះក្រុមជ័យលាភីទាំង ៣ ដែលបានបញ្ចេញសមត្ថភាព និងគំនិតច្នៃប្រឌិតអាជីវកម្មយ៉ាងលេចធ្លោរហូតទទួលបានពានរង្វាន់នាពេលនេះ! 👏🎉
❤️ ទឹកចិត្តសប្បុរស និងការលើកទឹកចិត្តយ៉ាងជ្រាលជ្រៅ៖
បន្ថែមពីលើជ័យលាភី នៅក្នុងពិធីបិទកម្មវិធី ឯកឧត្តម មួន វាសនា សាកលវិទ្យាធិការរង UME សាខាខេត្តកំពង់ចាម បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងខ្លាំងចំពោះគំនិតច្នៃប្រឌិតរបស់បេក្ខភាពទាំងអស់។ ដើម្បីជាការលើកទឹកចិត្តដល់ ក្រុមដ
1 137
[🔥 ទិដ្ឋភាពប្រកួតប្រជែងយ៉ាងស្វិតស្វាញ៖ បទបង្ហាញពីបេក្ខភាពទាំង ១០ ក្រុម ក្នុងវគ្គផ្តាច់ព្រ័ត្រ! 🏆]
បន្ទាប់ពីបានឆ្លងកាត់ការហ្វឹកហាត់ និងរៀបចំខ្លួនយ៉ាងមុតមាំ អស់រយៈពេលជាច្រើនសប្តាហ៍មក ម្សិលមិញនេះ បរិយាកាសនៅក្នុងសាលប្រកួតប្រជែង «សហគ្រិនមហាវិទ្យាល័យ» វគ្គផ្តាច់ព្រ័ត្រ (Final Pitching) បានឆេះកម្ដៅយ៉ាងខ្លាំងក្លា!
បេក្ខជន/បេក្ខនារី និងព្រះសង្ឃទាំង ១០ ក្រុម បានឡើងធ្វើបទបង្ហាញ (Pitching) ផ្ទាល់មុខគណៈកម្មការទាំង ៥ រូប យ៉ាងស្វិតស្វាញ បញ្ចេញអស់នូវគំនិតច្នៃប្រឌិត ផែនការអាជីវកម្ម និងយុទ្ធសាស្ត្រទីផ្សារយ៉ាងក្លាហាន និងរ៉ឹងប៉ឹងជាទីបំផុត!
✨ ភាពស្វិតស្វាញ និងការតស៊ូនៅលើឆាក៖
រៀបរយ និងជឿជាក់៖ គ្រប់ក្រុមបានការពារគំនិតអាជីវកម្មរបស់ខ្លួនយ៉ាងមុតមាំ និងឆ្លើយតបទៅនឹងសំណួរជជីកសួរយ៉ាងស៊ីជម្រៅពីសំណាក់គណៈកម្មការជំនាញៗ ដោយភាពឆ្លាតវៃ។
ស្នាដៃបង្កើតថ្មី៖ ផលិតផល និងសេវាកម្មច្នៃប្រឌិតទាំង ១០ (តាំងពីទឹកស្វាយចន្ទី, ឈូកខ្មែរ Organic, លំអងផ្ការមៀត, អង្កាមអេកូ និងផលិតផលផ្សេងៗទៀត) ត្រូវបានគណៈកម្មការវាយតម្លៃខ្ពស់ចំពោះសក្ដានុពល និងការខិតខំប្រឹងប្រែង។
បច្ចុប្បន្ន ក្រុមទាំង ១០ បានជ្រាប និងទទួលបានលទ្ធផលនៃការប្រកួតម្សិលមិញរួចរាល់ហើយ!
