ជំរំឌីជីថល - Chumrum Digital
前往频道在 Telegram
1 422
订阅者
无数据24 小时
无数据7 天
无数据30 天
帖子存档
សួស្តីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មី(ពិធីបុណ្យសង្ក្រានឆ្នាំថ្មី) ប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ជំរំឌីជីថល សូមបួងសួងដល់ទេវតាឆ្នាំថ្មីនិងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមប្រសិទ្ធិពរជ័យ បវរសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនដល់អ្នកគាំទ្ររបស់យើងទាំងអស់ជាទីគោរព សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ🙏
នរណាខ្លះភ័យឡើងព្រលឹងចេញញ៉ាំប្រលិតស្មានតែមានគេហេកគណនី🤣😅?
បងម៉ាកចេះ Prank ទៀត😂
ចាំថា លុយជារបស់ក្រៅខ្លួន តែពេលដែលអត់លុយវានាំឱ្យពិបាកក្នុងខ្លួនណាភឿន🤣😂🤪
⛔ដូច្នេះដើម្បីកុំឱ្យទឹកភ្នែកបងស្រក់មិនមែនគ្មានបញ្ហាគួរតែកំណត់កម្រិតចំណាយប្រចាំថ្ងៃក្នុងកាតឥណទានរបស់អ្នកឱ្យបានត្រឹមត្រូវ។
បំណងល្អពីអេដមីនដាច់លុយ🤣
🤳📱តាមដានពួកយើងតាមរយៈ https://chumrumdigital.com/ & https://t.me/chumrumdigital
ហេកឃ័រនេះ ទំនងជាចេញហែកថ្ងៃដំបូង តែពិតជាសាហាវណាស់ បែបរន្ធត់ញាប់ញ័រ🤣។
🤳📱តាមដានពួកយើងតាមរយៈ https://chumrumdigital.com/ & https://t.me/chumrumdigital
ខំតែរំភើបឡើងញាប់ញ័របេះដូងពណ៌ស៊ីជម្ពូរបស់អេដមីន ពេលបើកសារអេឡិចត្រូនិចព្រោះគិតថាក្រាស់ណាត់ទៅយកផ្កាមានណា! ប្រូ Google ផ្ញើមករំលឹកថាគណនីយើងខានប្រើជាង 8ខែមកហើយ អ៊ីចឹងបើមិនចង់ដាច់ទេ សូមចូលប្រើឱ្យបានមុន ខែកញ្ញា។ អត់បានផ្កាមធ្យម ងំត្រង់ Google បូលូទៀត។
មានអ្នកណាទទួលបានសារនេះឬអត់?
🤳📱តាមដានពួកយើងតាមរយៈ https://chumrumdigital.com/ & https://t.me/chumrumdigital
ដៃណឹងកុំចុចញាប់ពេក ប្រយ័ត្នស្ពៃលាយចាប់ឆាយ🤣។ មើលឱ្យជាក់សិន ចាំញាក់ចិញ្ចើម😘។
🤳📱តាមដានពួកយើងតាមរយៈ https://chumrumdigital.com/ & https://t.me/chumrumdigital
ប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានប្រើប្រាស់យ៉ាងខ្លាំងក្នុងចំណោមមនុស្សគ្រប់វ័យ ជាពិសេសគឺក្មេង និងយុវវ័យ។ ខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាយសង្គមផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះអ្នកប្រើប្រាស់ វាក៏មានគ្រោះថ្នាក់ផងដែរ។
សូមអានលម្អិតអំពីគ្រោះថ្នាក់នៃការចែករំលែកទីតាំង ៖
https://chumrumdigital.com/digital-identity/risks-of-sharing-location-on-social-media/
លែងពិបាកដឹងទៀតហើយ ដោយគ្រាន់តែមើលរបៀបសម្គាល់ទាំងនេះ។
🤳📱តាមដានពួកយើងតាមរយៈ https://chumrumdigital.com/ & https://t.me/chumrumdigital
ពិនិត្យឱ្យច្បាស់ចាំញាត់ណាណព្វ! កុំដោតផ្តេសផ្តាសលឿនពេកប្រយ័ត្នឆ្លងរោគ🤣😂។
🤳📱តាមដានពួកយើងតាមរយៈ https://chumrumdigital.com/ & https://t.me/chumrumdigital
សួស្ដីឆ្នាំថ្មីពីក្រុមការងារជំរំឌីជីថល 🙏 សូមអោយដំណើរកំសាន្តទីជិតទីឆ្ងាយ មុខផ្ទះឬក្រោយផ្ទះ មានតែសេចក្ដីសោមនស្សរីករាយដល់ហ្វេនៗទាំងអស់គ្នា ជួបគ្នាឆ្នាំថ្មី🫶🏼
មុនទៅកាន់ដៃក្រាស់រាប់ថយក្រោយចុងឆ្នាំ មកកាន់ទូរសព្ទរាប់ថយក្រោយពីប្រការអនាម័យទាំង ៦ ដែលគួរតែអនុវត្តមុនមើលកាំជ្រួច😘
🤳📱តាមដានពួកយើងតាមរយៈ https://chumrumdigital.com/ & https://t.me/chumrumdigital
មុនពេលដែលអ្នករកមើលទិញលីអូលើអនឡាញទុកទៅរាប់មិនថយមុក សូមគិតពីសុវត្ថិភាពអ្នក នឹងទ្រព្យសម្បត្តិរបស់អ្នកមុនចែករំលែកអាសយដ្ឋាន និងលេខទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកជាសាធារណៈ។
#សុវត្ថិភាពមុនអីវ៉ាន់ក្រោយ
#ឈប់!គិតសិនចាំទម្លាក់
🤳📱តាមដានពួកយើងតាមរយៈ https://chumrumdigital.com/ & https://t.me/chumrumdigital
ទំលាក់លេខទំលាក់ទីតាំងជាសាធារណៈប្រយត្ន័ស្ពៃចុងឆ្នាំ។
#សុវត្ថិភាពមុនអីវ៉ាន់ក្រោយ
#ឈប់!គិតសិនចាំទម្លាក់
🤳📱តាមដានពួកយើងតាមរយៈ https://chumrumdigital.com/ & https://t.me/chumrumdigital
តស់! មុនទៅកាន់ដៃណព្វចិត្តឆ្លងឆ្នាំមកធ្វើបច្ចុប្បន្នភាពកម្មវិធីលើប្រព័ន្ធប្រតិបត្តិការ Android សិន។
🤳📱តាមដានពួកយើងតាមរយៈ https://chumrumdigital.com/ & https://t.me/chumrumdigital
⛔ទម្លាក់ទីតាំង ទម្លាយកំណប់!
សាកគិតលេងៗទៅមើលថាអាចមានបញ្ហាអ្វីខ្លះកើតឡើងដល់អ្នក បើអាសយដ្ឋាន និងលេខទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកត្រូវបានលាតត្រដាងជាសាធារណៈ ទៅដល់មនុស្សគ្រប់គ្នាដែលប្រើប្រព័ន្ធទំនាក់ទំនងសង្គម?
ចាំថាសង្គមមនុស្សមែនទែននៅមានមនុស្សល្អ និងមនុស្សអាក្រក់ ចុះទម្រាំសង្គមឌីជីថលទៀត គួរឱ្យខ្លាចប៉ុនណាទៅ!
🤳📱តាមដានពួកយើងតាមរយៈ https://chumrumdigital.com/ & https://t.me/chumrumdigital
គិតថារូបភាព វីដេអូផ្អែមល្ហែមស្អិតល្មួតរបស់អ្នកជាមួយក្រាស់ដែលអ្នកបានបង្ហោះនោះ ដឹងត្រឹមតែពីរនាក់យើងមែន🤣?
តស់! មកមើលទាំងអស់គ្នាថាតើ Facebook ដឹងអ្វីខ្លះពីអ្នក។
🤳📱តាមដានពួកយើងតាមរយៈ https://chumrumdigital.com/ & https://t.me/chumrumdigital
⛔លុបអត្តសញ្ញាណផ្សព្វផ្សាយពាណិជ្ជកម្មរបស់អ្នក។
សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android អ្នកគួរតែចូលទៅលុបអត្តសញ្ញាណផ្សព្វផ្សាយពាណិជ្ជកម្មរបស់អ្នក ដើម្បីកុំឱ្យកម្មវិធីដែលដំឡើងលើទូរស័ព្ទរបស់អ្នកអាចប្រើអត្តសញ្ញាណរបស់អ្នកក្នុងការបញ្ជូនការផ្សព្វផ្សាយពាណិជ្ជកម្មមកកាន់អ្នកបាន។
🤳📱តាមដានពួកយើងតាមរយៈ https://chumrumdigital.com/ & https://t.me/chumrumdigital
Pegasus គឺជាប្រភេទមេរោគចារកម្មកម្រិតខ្ពស់ (Spyware) ដែលត្រូវបានរចនាឡើងដើម្បីលួចបញ្ជ្រៀតខ្លួន និងដើម្បីដំឡើងមេរោគពីចម្ងាយទៅក្នុងឧបករណ៍ដែលប្រើប្រាស់ប្រព័ន្ធប្រត្តិបត្តិការ Android និង iOS។ មេរោគប្រភេទនេះ អាចចម្លងដល់ឧបករណ៍របស់អ្នកតាមរយៈការវាយប្រហារដោយបន្លំ (phishing attack) ក្នុងរូបភាពជាតំណភ្ជាប់ (Link) ជាដើម។
🤳📱តាមដានពួកយើងតាមរយៈ https://chumrumdigital.com/ & https://t.me/chumrumdigital
ដើម្បីជាការចូលរួមកាត់បន្ថយភាពចាស់ជាងវ័យដែលបង្កឡើងពីការស្ត្រេសច្រើនរឿងបញ្ហាសុវត្ថិភាពគណនីសង្គមរបស់អ្នក យើងសូមណែនាំវិធីសាស្ដ្រការពារងាយៗដែលអ្នកអាចធ្វើបាន។
ជិតដល់ថ្ងៃកាន់ដៃរាប់ថយក្រោយហើយ ដូច្នេះប្រយ័ត្នដាច់អាខោនអត់បានផុសរូបណព្វចិត្តណា🤣😂
🤳📱តាមដានពួកយើងតាមរយៈ https://chumrumdigital.com/ & https://t.me/chumrumdigital
កម្មវិធី (App) ប្រើសម្រាប់ការសន្ទនារបស់ក្មេងជំនាន់មុន ខុសពីជំនាន់នេះ 😂។ អ្នកណាខ្លះធ្លាប់មានអនុស្សាវម៉ៅលួចកំប៉ុងវាល់អង្កររបស់ម៉ែមកចោះគូទចងខ្សែខ្លះ?
🤳📱តាមដានពួកយើងតាមរយៈ https://chumrumdigital.com/ & https://t.me/chumrumdigital
