851
订阅者
-124 小时
+37 天
+1630 天
帖子存档
+9
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ប្រគេនទៀនព្រះវស្សា និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា តាមវត្តអារាមចំនួន ៤១វត្ត នៅទូទាំងខេត្ត
មណ្ឌលគិរី ៖ ដើម្បីចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាការប្រតិបត្តិតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាខ្មែរ នាព្រឹកថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមទាំងមន្រ្តីក្រោមឱវាទ បានអញ្ជើញក្នុងពិធីប្រគេនទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស តាមវត្តអារាមចំនួន ៤១វត្ត នៅទូទាំងខេត្ត ពិធីនេះស្ថិតនៅវត្តសែនមនោរម្យ ក្រុងសែនមនោរម្យ។
+4
ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីរាជការ អញ្ជើញចូលរួមបុណ្យគម្រប់ខួប ៧ថ្ងៃ របស់លោក ឈួន យេ ដែលត្រូវជាឪពុកយោធិន ដែលកំពុងបម្រើការងារ នៅអង្គភាពកងពលលេខ៣
មណ្ឌលគិរី ៖ នារសៀលថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីរាជការ អញ្ជើញចូលរួមបុណ្យគម្រប់ខួប ៧ថ្ងៃរបស់ លោក ឈួន យេ ដែលត្រូវជាឪពុកយោធិន ឈ្មោះ វ៉ាន់ ភត្ត្រា ដែលកំពុងបម្រើការងារ នៅអង្គភាពកងពលលេខ៣ ស្ថិតនៅក្នុងភូមិអូយ៉េះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
+9
កិច្ចប្រជុំក្រុមការងារខេត្ត ដើម្បីចុះពិនិត្យ សិក្សា ករណីសំណើសុំចាត់វិធានការចំពោះប្រជាពលរដ្ឋដែលមករារាំងការឈូសឆាយសម្អាតដីរបស់ក្រុមហ៊ុន ដើម្បីអនុវត្តការងារដាំដុះតាមកិច្ចសន្យា ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នៅរសៀលថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក ជាក់ ម៉េងហ៊ាង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារខេត្ត ដើម្បីចុះពិនិត្យ សិក្សា ករណីសំណើសុំចាត់វិធានការចំពោះប្រជាពលរដ្ឋដែលមករារាំងការឈូសឆាយសម្អាតដីរបស់ក្រុមហ៊ុន ដើម្បីអនុវត្តការងារដាំដុះតាមកិច្ចសន្យា ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថិតក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំង លោកប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាល អភិបាលរង ក្រុង-ស្រុក លោកស្រីចៅសង្កាត់ មេភូមិ និងមន្ត្រីជំនាញពាក់ព័ន្ធ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសុខដុម អគាររដ្ឋបាលខេត្ត។
+9
អបអរសាទរ ពិធីបុណ្យរុក្ខទិវា ៩ កក្កដា
នៅព្រឹកថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរ ពិធីបុណ្យរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៦។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក មន្ត្រីជំនាញពាក់ព័ន្ធ ក្រុមយុវជន ប្រជាពលរដ្ឋ និងសិស្សានុសិស្ស។ ពិធីនេះប្រព្រឹត្តទៅនៅបរិវេណមុខរមណីយដ្ឋាន Hill Top ដែលមានទីតាំងស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
+9
កម្មវិធីប្រគល់-ទទួល និងដាក់ដំណើរការជាផ្លូវការប្រព័ន្ធចម្រោះទឹកទទួលទាន ប្រព័ន្ធសូឡា ទឹកក្តៅ និងប្រព័ន្ធស្តុកទឹកភ្លៀង
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា លោក ជាក់ ម៉េងហ៊ាង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញបើកកម្មវិធីប្រគល់-ទទួល និងដាក់ដំណើរការជាផ្លូវការប្រព័ន្ធចម្រោះទឹកទទួលទាន ប្រព័ន្ធសូឡា ទឹកក្តៅ និងប្រព័ន្ធស្តុកទឹកភ្លៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាលរងក្រុង អង្គការម្ចាស់គម្រោង លោកនាយកទីចាត់ការអន្តរវិស័យ បងប្អូនប្រជាពលរដ្ឋ និងមន្ត្រីជំនាញពាក់ព័ន្ធ។ ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំ មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។
+9
កិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធ សករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម គង់ គឹមនី អភិបាល នែគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្រោមអធិបតីភាព ឯកឧត្ដម សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្ថគោលនយោបាយ មានសុវត្ថិភាពស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិ(ប្រធានប្រតិភូ)។
ដោយមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្ដម លោក លោកស្រីប្រតិភូអមដំណេីរ តំណាងសាលាដំបូងខេត្ត លោក ចាន់ រតនា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានដឹកនាំចាត់តាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពខេត្ត លោកអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ/សង្កាត់ លោក លោកស្រីនាយក នាយិកា ទីចាត់ការ អង្គភាព ចំណុះរដ្ឋបាលសាលាខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគារ "ខ" រដ្ឋបាលសាលាខេត្ត។
+9
នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម គង់ គឹមនី អភិបាល នែគណៈអភិបាលខេត្ត បានអញ្ជើញទទួលស្វាគមន៍ ភ្ញៀវទេសចរអន្តរជាតិ ដែលបានមក ទស្សនាកម្សាន្តនៅមកខេត្តមណ្ឌលគិរី
+9
កិច្ចប្រជុំប្រចាំឆមាសទី១ និងប្រចាំខែកក្កដា ឆ្នាំ២០២៦ របស់អង្គភាព ច្រកចេញចូលតែមួយ ខេត្តមណ្ឌលគិរី
នៅព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក ហ៊ាញ ប៊ុណ្ណា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ចើញដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី១ និងប្រចាំខែកក្កដា របស់អង្គភាព ច្រកចេញចូលតែមួយ ខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពសំណាក់លោកប្រធាន អនុប្រធានអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអង្គភាពច្រកចេញចូលតែមួយ ខេត្តមណ្ឌលគិរី។
+9
កិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែកក្កដា និងទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្តមណ្ឌលគិរី
នៅព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែកក្កដា និងទិសដៅអនុវត្តការងារបន្តរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោកមេបញ្ជាការរងកងកម្លាំងទាំងបី លោកនាយក លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង លោក លោកស្រី នាយក នាយករងទីចាត់ការ អង្គភាពចំណុះរដ្ឋបាលសាលាខេត្ត ប្រធានស្នាក់ការច្រកទ្វារទ្វេភាគីទាំង៣ និងមន្ត្រីជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគារ «គ» អគាររដ្ឋបាលសាលាខេត្ត។
+9
វេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៧ ក្រោមប្រធានបទ «សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងបរិបទឌីជីថល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
នៅថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម គង់ គឹមនី អភិបាល នែគណៈអភិបាលខេត្ត អមដំណើរដោយ មេបញ្ជាការកងកម្លាំងទាំងបី លោកនាយករដ្ឋបាលសាលាខេត្ត បានអញ្ជើញចូលរួមវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៧ ក្រោមប្រធានបទ «សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងបរិបទឌីជីថល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
+6
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យនីត្យានុកូលភាពគម្រោងចំណូល ចំណាយថវិការបស់រដ្ឋបាលរាជធានី ខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧
នាថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ពន្ធ័ ចូលរួមក្នុងកិច្ចប្រជុំពិនិត្យនីត្យានុកូលភាពគម្រោងចំណូល ចំណាយថវិការបស់រដ្ឋបាលរាជធានី ខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
+9
សិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យ ការងារ និងផ្នែកថែទាំសុខភាព
នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ឌឹម នី អភិបាលខេត្តស្ដីទី ជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យ
ការងារ និងផ្នែកថែទាំសុខភាព ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី កែង សាវឿន អភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធ។
គោលបំណងចម្បងនៃសិក្ខាសាលានេះ គឺដើម្បីអប់រំ និងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយអំពី អត្ថប្រយោជន៍ និងនីតិវិធីនៃការទទួលបានរបបសន្តិសុខសង្គម (ប.ស.ស.) ក្នុងវិស័យសាធារណៈ ដោយផ្តោតលើរបបសំខាន់ៗចំនួនពីរ៖ ផ្នែកហានិភ័យការងារ៖ ការផ្តល់កិច្ចគាំពារ ការព្យាបាល ការបង់ប្រាក់ប៉ះប៉ូវ នៅពេលដែលមានគ្រោះថ្នាក់កើតឡើងក្នុងពេលបំពេញការងារ ឬក្នុងពេលធ្វើដំណើររវាងគេហដ្ឋាន និងកន្លែងធ្វើការ។ ផ្នែកថែទាំសុខភាព៖ ការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលដៃគូដោយមិនអស់ប្រាក់ ព្រមទាំងប្រាក់ឧបត្ថម្ភមាតុភាពសម្រាប់មន្ត្រីរាជការ និងបុគ្គលិកជាស្ត្រី។
ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំ ប.ស.ស ខេត្តមណ្ឌលគិរី។
+9
ខាងក្រោមនេះជាអត្ថបទដែលបានកែ តែអក្ខាវិរុទ្ធ និងពាក្យខុស ដោយរក្សាខ្លឹមសារដើមដដែល៖
កិច្ចប្រជុំចុះត្រួតពិនិត្យ និងទប់ស្កាត់សកម្មភាពលួចធ្វើរ៉ែមាសអនាធិបតេយ្យ ស្ថិតនៅចំណុចអូរលួងឈូង ស្រុកកោះញែក ខេត្តមណ្ឌលគិរី
នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក សាន់ ដារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំចុះត្រួតពិនិត្យ និងទប់ស្កាត់សកម្មភាពលួចធ្វើរ៉ែមាសអនាធិបតេយ្យ ស្ថិតនៅចំណុចអូរលួងឈូង ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់កងកម្លាំងពាក់ព័ន្ធ លោកប្រធាន-អនុប្រធានមន្ទីរ លោកអភិបាលស្រុក លោកនាយកទីចាត់ការ អន្តរវិស័យ ក្រុមហ៊ុនពាក់ព័ន្ធ និងមន្ត្រីជំនាញពាក់ព័ន្ធ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសុខដុម អគាររដ្ឋបាលខេត្ត។
+6
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា រដ្ឋបាលខេត្តមណ្ឌលគិរី អញ្ជើញចូលរួមគោរពទង់ជាតិ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។
+9
ពិធីពិនិត្យ និងព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋដែលរស់នៅឃុំស្រែព្រះ ភូមិអូរច្រាសាលាបឋមសិក្សាត្រពាំងទូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
នៅព្រឹកថ្ងៃអាទិត្យ ១២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធ សករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ លោក សាន់ ដារិទ្ឋិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម គង់ គឹមនី អភិបាល នែគណៈអភិបាលខេត្ត ឯកឧត្ដម សុទ្ឋ សឿន អនុរដ្ឋលេខាធិកា និងជាប្រធានក្រុមការងារចុះជួយឃុំស្រែព្រះ បានអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យ និងព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋដែលរស់នៅឃុំស្រែព្រះ ភូមិអូរច្រាសាលាបឋមសិក្សាត្រពាំងទូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ អង្កការ មណ្ឌលថែទាំសុខភាព កុមារចេនឡា អាជ្ញាធរស្រុក និងប្រជាពលរដ្ឋប្រមាណជាង៥០០នាក់ ។
+5
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា រដ្ឋបាលខេត្តមណ្ឌលគិរី អញ្ជើញចូលរួមគោរពទង់ជាតិ នៅរសៀលថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ។
+6
កិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើបញ្ជីគម្រោងអភិវឌ្ឍន៍ខេត្ត ដើម្បីដាក់បញ្ចូលជាគម្រោងអាទិភាពក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ (២០២៧-២០២៩) របស់រដ្ឋបាលខេត្ត
នៅរសៀលថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោក មួង ប៉ាង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើបញ្ជីគម្រោងអភិវឌ្ឍន៍ខេត្ត ដើម្បីដាក់បញ្ចូលជាគម្រោងអាទិភាពក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ (២០២៧-២០២៩) របស់រដ្ឋបាលខេត្ត។
ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការផែនការ និងវិនិយោគ លោកនាយកទីចាត់ការហិរញ្ញវត្ថុ និងការិយាល័យជំនាញពាក់ព័ន្ធ ចំណុះរដ្ឋបាលខេត្ត។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសុខដុម រដ្ឋបាលសាលាខេត្តមណ្ឌលគិរី។
+9
កិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ គ.ក.ស.ក អាណត្តិទី៤
នៅរសៀលថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ខៀវ ប៊ុនលីន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក ខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ គ.ក.ស.ក អាណត្តិទី៤។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី នាយិការងរដ្ឋបាលសាលាខេត្ត លោកនាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគារ គ រដ្ឋបាលសាលាខេត្តមណ្ឌលគិរី។
+9
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី (Video Conference)
នៅព្រឹកថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធ សករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម គង់ គឹមនី អភិបាល នែគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីដឹកនាំលោក លោកស្រីអភិបាលរងខេត្ត និង លោកមេបញ្ជាការ កងកម្លាំងទាំងបី ចូលរួមកិច្ចប្រជុំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាម (Video Conference) ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពបំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។
ដែលប្រព្រឹត្តទៅនៅសាលប្រជុំសន្តិភាព រដ្ឋបាលសាលាខេត្តមណ្ឌលគិរី។
