2 963
订阅者
+124 小时
-77 天
+930 天
帖子存档
2 963
Repost from Startup Cambodia
[English below]
💡 ឱកាសពិសេសសម្រាប់អ្នកកំពុងអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជាមកដល់ហើយ!
មូលនិធិ Swiss Re Foundation រួមជាមួយ Digital Connected Care Coalition (DCCC), AXA EssentiALL, Sanofi’s Global Health Unit Impact Fund និង មូលនិធិ Philips Foundation កំពុងគាំទ្រយ៉ាងពេញទំហឹងដល់ស្ថាបនិកដែលមានដំណោះស្រាយនវានុវត្តន៍ក្នុងការលើកកម្ពស់ការទទួលបានសេវាថែទាំសុខភាពបឋមប្រកបដោយគុណភាព និង តម្លៃសមរម្យនៅតាមសហគមន៍ដែលខ្វះខាត ក្នុងបណ្តាប្រទេសដែលមានប្រាក់ចំណូលទាប និង មធ្យម (LMICs)។
អត្ថប្រយោជន៍ដែលធុរកិច្ចថ្មី/សហគ្រាសសង្គម ជ្រើសរើសនឹងទទួលបាន៖
💵 ការឧបត្ថម្ភថវិកា៖ ដើមទុនសម្រាប់ពង្រីកដំណោះស្រាយសុខាភិបាលដែលមានផលប៉ះពាល់វិជ្ជមាន
🗣 ការប្រឹក្សាយោបល់៖ ការតម្រង់ទិស និង បទពិសោធន៍ផ្ទាល់ពីថ្នាក់ដឹកនាំសាជីវកម្មកំពូលៗ
🌏 បណ្តាញទំនាក់ទំនងសកល៖ ពង្រីកខ្លួនបានរហ័សជាមួយដៃគូអន្តរជាតិ និង សហគ្រិនឈានមុខ
📅 កាលបរិច្ឆេទផុតកំណត់៖ ថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២៦
🔗 ដាក់ពាក្យនៅទីនេះ៖ https://www.swissrefoundation.org/e4r27.html
🏵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://bit.ly/SC_SocialMedia
💡 A rare opportunity has arrived for those transforming Cambodia's healthcare sector!
The Swiss Re Foundation, together with the Digital Connected Care Coalition (DCCC), including AXA EssentiALL and Sanofi’s Global Health Unit Impact Fund, as well as the Philips Foundation, is seeking founders with innovative solutions to improve access to affordable, quality primary healthcare in underserved communities across Low and Middle Income Countries (LMICs).
Selected startups/social enterprises will receive:
💵 Grant Funding: Capital to scale high-impact healthcare solutions
🗣 Tailored Advisory: Direct mentorship and expertise from top corporate leaders
🌏 Global Network: Fast-track growth alongside international partners and leading entrepreneurs
📅 Deadline: 4 October 2026
🔗 Apply here: https://www.swissrefoundation.org/e4r27.html
🏵 Official social media channels: https://bit.ly/SC_SocialMedia
#E4R27 #Brick&Click #DigitalHealth #SocialEnterprise #HealthEquity #StartupCambodia #HealthTech
2 963
Repost from ក្រសួងពាណិជ្ជកម្ម Ministry of Commerce
ត្រៀមខ្លួនហើយឬនៅ?
ព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំប្រចាំឆ្នាំ នឹងមកដល់វិញ ៣ ថ្ងៃទៀត!
ត្រៀមខ្លួន ចូលរួមជំរុញពាណិជ្ជកម្មឌីជីថលទាំងអស់គ្នា!
ជួបគ្នានៅ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០»!
- ជំនួបថ្នាក់ដឹកនាំ និងធុរជន
- វិធីសាស្ត្រជំរុញវិស័យពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០២៣០
- កម្មវិធីជជែកដេញដោលយុវជន
- ពិព័រណ៍ផលិតផលខ្មែរ និងសេវាកម្ម
- ការប្រគំតន្ត្រីពីតារាល្បីៗ ...!
ព័ត៌មានលម្អិត 👇
📍 ទីតាំង៖ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញ
📅 កាលបរិច្ឆេទ៖ ថ្ងៃទី១១–១៣ ខែកញ្ញា ឆ្នាំ២០២៦
⏰ វេលាម៉ោង៖ ៩:០០ ព្រឹក ដល់ ៩:០០ យប់
#ក្រសួងពាណិជ្ជកម្ម #MinistryOfCommerce #MOC #វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា #CambodiaDigitalTradeForum2026 #CDTF2026 #DigitalTrade #TEDxPhnomPenhSalon #Hackathon #KhmerProducts #OnlineExhibition #MadeInCambodia #DigitalTradeForum2026 #DigitalTradeCambodia #DTFCambodia
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)
2 963
Repost from ក្រសួងពាណិជ្ជកម្ម Ministry of Commerce
⏳ Countdown ចាប់ផ្តើមហើយ — នៅសល់តែ ៧ ថ្ងៃទៀតប៉ុណ្ណោះ! 🚨
✨ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំប្រចាំឆ្នាំ កំពុងនឹងត្រឡប់មកវិញហើយ! ✨
ឆ្នាំនេះ ធំជាងមុន អស្ចារ្យជាង មុន
- សុន្ទរកថាគន្លឹះ និងកិច្ចពិភាក្សាថ្នាក់ដឹកនាំ
- កម្មវិធីយុវជន និងស្ត្រី ក្នុងវិស័យពាណិជ្ជកម្មឌីជីថល
- កម្មវិធី TEDxPhnom Penh Salon
- កម្មវិធីប្រកួតប្រជែង Hackathon
- ពិព័រណ៍ផលិតផលខ្មែរ និងការប្រគំតន្រ្តី
🤝 ចូលរួមជួបអ្នកជំនាញ និងធុរជន ដែលមានបទពិសោធន៍ក្នុងវិស័យពាណិជ្ជកម្មឌីជីថល 💡
ជួបគ្នានៅ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» ក្រោមមូលបទជំរុញពាណិជ្ជកម្មឌីជីថល កម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០៖
📍ទីតាំង៖ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញ
✅ កាលបរិច្ឆេទ៖ ថ្ងៃទី១១–១៣ ខែកញ្ញា ឆ្នាំ២០២៦
⏰វេលាម៉ោង៖ ៩:០០ ព្រឹក ដល់ ៩:០០ យប់
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)
2 963
Repost from MISTI News
+9
ក្រុមហ៊ុន Panasonic មើលឃើញសក្តានុពលកំណើននៅកម្ពុជា និងស្វែងរកកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា ជំនាញ និងស្តង់ដាផលិតផល
ព័ត៌មានលម្អិត៖ https://www.misti.gov.kh/pressroom/news-and-events/ogN7QDp0QGJc
Telegram | Facebook | Instragram | Website | Tiktok |
2 963
+1
📢 ខិតប័ណ្ណព័ត៌មានស្ដីពី «បញ្ញាសិប្បនិម្មិត៖ លើកកម្ពស់នវានុវត្តន៍ ក្រមសីលធម៌ និងបរិយាបន្ននៅកម្ពុជា»!
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) សហការជាមួយ ESCAP សូមណែនាំខិតប័ណ្ណផ្សព្វផ្សាយអំពី «សហគមន៍អនុវត្ត AI» (COPAI) ដែលជាគំនិតផ្តួចផ្តើមក្នុងការប្រែក្លាយ កម្ពុជាទៅជាប្រទេសត្រៀមខ្លួនប្រើប្រាស់ AI ប្រកបដោយទំនុកចិត្ត និងក្រមសីលធម៌។
ខ្លឹមសារសំខាន់ៗនៅក្នុងខិតប័ណ្ណ៖
• ជំរុញវិស័យឯកជន៖ បង្កើតក្រុមការងារ AI ជាតិ និងបរិស្ថានសាកល្បងបទប្បញ្ញត្តិ
• ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ៖ អភិវឌ្ឍប្រព័ន្ធឌីជីថល និងអភិបាលកិច្ចទិន្នន័យ
• អភិវឌ្ឍមូលធនមនុស្ស៖ បណ្តុះបណ្តាលជំនាញ និងកម្លាំងពលកម្ម AI
• ការស្រាវជ្រាវ (R&D)៖ បង្កើតបណ្តាញ «ពីមន្ទីរពិសោធន៍ទៅទីផ្សារ»
• ក្រមសីលធម៌ និងអភិបាលកិច្ច៖ រៀបចំក្របខ័ណ្ឌក្រមសីលធម៌ AI ជាតិ
• ការប្រើប្រាស់ក្នុងរដ្ឋ៖ រៀបចំផែនទីបង្ហាញផ្លូវប្រើប្រាស់ AI ក្នុងស្ថាប័នរដ្ឋ
លោកអ្នកអាចស្កែន QR Code លើខិតប័ណ្ណដើម្បីទាញយក និងអានឯកសារពិស្តារ (ភាសាខ្មែរ និងអង់គ្លេស)!
#MISTI #ESCAP #COPAI #ArtificialIntelligence #AICambodia #FlyerDissemination #DigitalTransformation
2 963
📢 ឱកាសសិក្សា AI និង Data Science ដោយឥតគិតថ្លៃ! 🇰🇭🇯🇵
ទីភ្នាក់ងារ JICA សហការជាមួយសាកលវិទ្យាល័យតូក្យូ (University of Tokyo) ជូនដំណឹងអំពី "វគ្គសិក្សា GCI World 2026 September"៖
• ប្រធានបទ៖ មូលដ្ឋានគ្រឹះ AI, Data Science និងការអនុវត្តជាក់ស្តែង
• ទម្រង់៖សិក្សា Online ឥតគិតថ្លៃ (ជាភាសាអង់គ្លេស)
• កាលបរិច្ឆេទចាប់ផ្តើម៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
• បេក្ខជន៖ បើកទូលាយសម្រាប់សិស្ស-និស្សិត និងមន្ត្រី/បុគ្គលិកវិស័យសាធារណៈ (កំណត់ត្រឹម ១០ នាក់សម្រាប់កម្ពុជា)
🔗 ព័ត៌មានបន្ថែម និងការចុះឈ្មោះ៖
[https://weblab.t.u-tokyo.ac.jp/en/lecture/gci/](https://weblab.t.u-tokyo.ac.jp/en/lecture/gci/)
2 963
Repost from ព័ត៌មានអប់រំ យុវជន និងកីឡា - MoEYS News
ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម (CJES)
👉 ទាញយក សៀវភៅ តាមតំណភ្ជាប់នេះ https://sala.moeys.gov.kh/kh/library/00007737
ប្រមូលផ្តុំ អត្ថបទស្រាវជ្រាវចំនួន ៧ ដែលគ្របដណ្តប់លើប្រធានបទសំខាន់ៗក្នុងវិស័យ អប់រំ បច្ចេកវិទ្យាឌីជីថល និងកសិកម្ម រួមមាន គណនេយ្យភាពសាលារៀន ការអប់រំសម្រាប់ទេពកោសល្យឌីជីថល ការរៀនដំបូងរបស់កុមារ ភាពជាអ្នកដឹកនាំអប់រំឌីជីថល និងការស្រាវជ្រាវពាក់ព័ន្ធនឹងវិស័យកសិកម្ម។
📖 Cambodian Journal of Education and STEM (CJES)
#CJES #Education #STEM #Research #ការអប់រំ #ស្ទែម #ការស្រាវជ្រាវ #អប់រំកម្ពុជា
2 963
📘 សៀវភៅ «ការរៀន និងបង្រៀន STEM នៅកម្រិតមធ្យមសិក្សាទុតិយភូមិ»!
ឯកសារណែនាំដ៏សំខាន់សម្រាប់គ្រូបង្រៀន និងអ្នកអប់រំ ក្នុងការផ្សារភ្ជាប់មុខវិជ្ជា STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ទៅនឹងជីវភាពជាក់ស្តែង!
ខ្លឹមសារសង្ខេប៖
* ទ្រឹស្តី និងកម្រិតនៃការអប់រំ STEM (ពី level ០ ដល់ ៣)
* ការអនុវត្តក្នុងមុខវិជ្ជា៖ គណិត រូប គីមី ជីវ និងផែនដីវិទ្យា
👉 ទាញយកសៀវភៅឥតគិតថ្លៃ៖ [https://sala.moeys.gov.kh/kh/library/00007894](https://sala.moeys.gov.kh/kh/library/00007894)
---
#STEM #STEMEducation #ការអប់រំSTEM #សៀវភៅអប់រំ #MoEYS
2 963
Repost from Khmer Times Breaking News
Cambodia’s MISTI seeks to boost innovation by strengthening university-industry ties
August 27, 2026
#Business
The Ministry of Industry, Science, Technology & Innovation (MISTI) is seeking to transform university research into market-ready products and create skilled jobs by strengthening collaboration among the government, academia and the private sector, senior officials said.
READ HERE: https://www.khmertimeskh.com/502013133/cambodias-misti-seeks-to-boost-innovation-by-strengthening-university-industry-ties/
#Cambodia #CambodiaInnovation #Industry #MISTI #Scienceandtechnology #University
2 963
📢 សេចក្តីជូនដំណឹងស្តីពីការរៃអង្គាសជំនួយសម្ភារៈសិក្សា ឧបករណ៍អេឡិចត្រូនិច និងសៀវភៅទាក់ទងនឹងមុខជំនាញ វិទ្យាសាស្ត្រ សម្រាប់ «បណ្ណាល័យវិទ្យាសាស្ត្រ» នៅស្រុកសង្កែ ខេត្តបាត់ដំបង!
ដើម្បីលើកកម្ពស់ការអប់រំ និងជំរុញការស្រឡាញ់មុខវិជ្ជា STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ដល់សិស្សានុសិស្ស៖
👉 សម្ភារៈទទួលបរិច្ចាគរួមមាន៖
ឧបករណ៍អេឡិចត្រូនិច
សម្ភារៈសិក្សា
សៀវភៅទាក់ទងនឹងមុខជំនាញវិទ្យាសាស្ត្រ
🗓 កាលបរិច្ឆេទឈប់ទទួល៖ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
📞 ព័ត៌មានបន្ថែម & ទំនាក់ទំនង៖ 077 629 380 (Telegram)
ចូលរួមចែករំលែកទាំងអស់គ្នា ដើម្បីអនាគតសិក្សា និងការអភិវឌ្ឍរបស់យុវជនយើង!
2 963
+3
📢 ឱកាសការងារ!
មូលនិធិស្រាវជ្រាវជាតិ ប្រកាសជ្រើសរើសប្រធានផ្នែកចំនួន ៣ រូប!
មូលនិធិស្រាវជ្រាវជាតិ កំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីមកបំពេញការងារលើតំណែង៖
១. ប្រធានផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ (១ រូប)
២. ប្រធានផ្នែកហិរញ្ញប្បទានស្រាវជ្រាវ និងនវានុវត្តន៍ (១ រូប)
៣. ប្រធានផ្នែកផែនការយុទ្ធសាស្ត្រ និងវាយតម្លៃ (១ រូប)
កម្រិតវប្បធម៌៖ បរិញ្ញាបត្រជាន់ខ្ពស់ឡើងទៅ
បទពិសោធន៍៖ យ៉ាងតិច ៨ ឆ្នាំ (រាប់ចាប់ពីចប់បរិញ្ញាបត្រ)
ភាសា៖ ស្ទាត់ជំនាញភាសាខ្មែរ និងអង់គ្លេស
កាលបរិច្ឆេទផុតកំណត់៖ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៥:៣០ នាទីល្ងាច
📩 វិធីដាក់ពាក្យ៖ ស្កេន QR Code ក្នុងសេចក្តីជូនដំណឹងដើម្បីបំពេញទម្រង់អនឡាញ (ភ្ជាប់ CV & Cover Letter ជាភាសាអង់គ្លេស រួមបញ្ជូលជា PDF តែមួយ)។
📞 ព័ត៌មានបន្ថែម៖
ទូរស័ព្ទ៖ 096 599 8177
អ៊ីមែល៖ info@ncsti.gov.kh
2 963
+1
សម្រាប់សិស្សដែលបានប្រឡងជាប់ ឬត្រៀមបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២៦!
ជំហានបន្ទាប់របស់អ្នក គឺសំខាន់បំផុតសម្រាប់អនាគត។ មុននឹងជ្រើសរើសជំនាញ ឬសាកលវិទ្យាល័យ សូមកុំភ្លេចអានសៀវភៅ STEM នេះ!
📘 សៀវភៅនេះនឹងជួយអ្នកស្វែងយល់ពីជំនាញ STEM ទំនើបៗ ដែលទីផ្សារការងារកំពុងត្រូវការខ្លាំង ព្រមទាំងបង្ហាញពីឱកាសសិក្សា និងអាជីពដែលមានសក្តានុពលខ្ពស់ ក្នុងពេលអនាគត។
បើអ្នកចង់ក្លាយជាវិស្វករ អ្នកវិទ្យាសាស្ត្រ អ្នកបច្ចេកវិទ្យា ឬអ្នកច្នៃប្រឌិតជំនាន់ថ្មី សៀវភៅនេះគឺជាមគ្គុទ្ទេសក៍ដ៏ល្អសម្រាប់អ្នក!
តណភ្ជាប់ទៅកាន់សៀវភៅ:
• STEM_KH
• STEM_ENG
2 963
Repost from MISTI News
+9
កម្ពុជាជំរុញការភ្ជាប់ទំនាក់ទំនងសាកលវិទ្យាល័យ-ឧស្សាហកម្ម ដើម្បីប្រែក្លាយការស្រាវជ្រាវទៅជានវានុវត្តន៍
ព័ត៌មានលម្អិត៖ https://www.misti.gov.kh/pressroom/news-and-events/VlTe9MxiRcQ7
Telegram | Facebook | Instragram | Website | Tiktok |
2 963
+1
📣 សូមអញ្ជើញចូលរួមកម្មវិធីចែករំលែកព័ត៌មានតាមអនឡាញស្តីពី «មូលនិធិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អាស៊ាន (ASTIF) Call 2026»!
កម្មវិធីនេះ រៀបចំឡើងដោយលេខាធិការដ្ឋានអាស៊ាន ក្នុងគោលបំណងផ្តល់ព័ត៌មានលម្អិត និងឥតគិតថ្លៃ ជូនដល់អ្នកស្រាវជ្រាវ មន្ត្រីរាជការ ក្រុមហ៊ុនបង្កើតថ្មី (Startups) និងតំណាងវិស័យឯកជន។
🗓 កាលបរិច្ឆេទ៖ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦
⏰ ម៉ោង៖ ១០:០០ ដល់ ១១:៣០ ព្រឹក (ម៉ោងនៅភ្នំពេញ/ហ្សាការត)
📍 ទម្រង់៖ តាមអនឡាញ (Online)
💡 ប្រធានបទបទបង្ហាញ៖ ASEAN Grand Challenge: AI-enabled Competitive and Resilient Region
ខ្លឹមសារសំខាន់ៗ៖
• ប្រធានបទនៃការស្នើសុំគម្រោង
• ទម្រង់នៃការផ្តល់កញ្ចប់ថវិកា (Funding tracks)
• លក្ខខណ្ឌនៃការជ្រើសរើស (Eligibility)
• នីតិវិធី និងដំណើរការដាក់ពាក្យ
• លក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃ
• វគ្គសួរ និងឆ្លើយផ្ទាល់ (Q&A)
🔗 ចុះឈ្មោះចូលរួម៖ https://bit.ly/ASTIFCALL_2026
⏰ កាលបរិច្ឆេទឈប់ទទួលការចុះឈ្មោះ៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៥:០០ ល្ងាច
(តំណភ្ជាប់ចូលរួមការប្រជុំ/Meeting link នឹងត្រូវផ្ញើជូនតាមអ៊ីមែល បន្ទាប់ពីលោកអ្នកបានចុះឈ្មោះរួចរាល់)
2 963
+1
📢 សិក្ខាសាលា៖ «ការកសាងគំរូត្រីវ័ណ្ណកម្ពុជា៖ ករណីសិក្សា និងចែករំលែកបទពិសោធន៍មេរៀន ស្តីពីកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ និងសហគ្រាស»!
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងប្រធានបទ «ការកសាងគំរូត្រីវ័ណ្ណកម្ពុជាដើម្បីជំរុញនវានុវត្តន៍នាពេលអនាគត»។
📅 កាលបរិច្ឆេទ៖ ថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦
📍 ទីតាំង៖ ជាន់ទី៩ សាលប្រជុំអង្គរ អគារ ចម ប្រសិទ្ធ ទីស្តីការក្រសួងឧស្សាហកម្ម
👉 Scan QR Code លើរូបភាពដើម្បីចុះឈ្មោះ និងទទួលបានឯកសារពាក់ព័ន្ធ!
2 963
Repost from MISTI News
+9
ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បង្ហាញបច្ចេកវិទ្យាទំនើបៗសម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា
ព័ត៌មានលម្អិត៖ https://www.misti.gov.kh/pressroom/news-and-events/3JlqDu62hKnj
Telegram | Facebook | Instragram | Website | Tiktok |
2 963
📢 ការដាក់ពាក្យស្នើសំណើគម្រោង ASEAN Science, Technology and Innovation Fund (ASTIF) Call 2026 ចាប់ផ្ដើមហើយ!
ក្រោមប្រធានបទ “ASEAN Grand Challenge: AI-Enabled Competitive and Resilient Region” ដែលមានវិស័យអាទិភាពទាំង ៤ ខាងក្រោម៖
១. AI for Health, Bioeconomy and Food Security
២. AI for Space, Earth, Ocean and Climate Intelligence
៣. AI for Advanced Materials and Energy Transition
៤. AI for MSME Productivity and Workforce Development
📅 កាលបរិច្ឆេឈប់ទទទួលពាក្យ៖ ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៦
📩 ដាក់ស្នើតាមរយៈអ៊ីមែល៖ costi.project@misti.gov.kh
ℹ️ សម្របសម្រួលដោយ៖
អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
📌 (លោកអ្នកអាចស្កេន QR Code នៅក្នុងរូបភាព ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម និងឯកសារពាក់ព័ន្ធ)។
2 963
Repost from Khmer Times Breaking News
China-ASEAN AI training programme highlights Cambodia’s push for digital talent
August 6, 2026
#National
Cambodia is stepping up efforts to develop artificial intelligence (AI) talent and strengthen regional technology cooperation, with officials participating in a China-backed training programme
READ HERE:
https://www.khmertimeskh.com/?p=1991109
#artificial_intelligence #Asean_China #digital_transformation
