5 729
订阅者
-1124 小时
-747 天
-10530 天
帖子存档
+9
ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញចូលរួមកិច្ចប្រជុំគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាលលើកទី២២
==================
រាជធានីភ្នំពេញ,នៅរសៀលថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ នាវិមាន៧មករា, ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញចូលរួមកិច្ចប្រជុំគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាលលើកទី២២ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ។
កិច្ចប្រជុំគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល លើកទី២២នេះ បានពិនិត្យពិភាក្សា និងសម្រេចលើរបៀបវារៈសំខាន់ៗ ជាពិសេសការរៀបចំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលនាពេលខាងមុខ។
Connect with បណ្ឌិត គឹម សនិ្តភាព - Kim Santepheap ⏬
🌐 Facebook
🌐 Telegram
🌐 TikTok
+9
ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារអនុវត្តច្បាប់ស្តីពីយុត្តិធម៌អនីតិជនជាមួយប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
====================
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលដឹកនាំដោយឯកឧត្តម ធូ ស៊ុន រដ្ឋលេខាធិការ លើការងារអនុវត្តច្បាប់ស្តីពីយុត្តិធម៌អនីតិជន។
កិច្ចប្រជុំនេះ ភាគីទាំងពីរផ្តោតលើការពិភាក្សានូវចំណុចគន្លឹះមួយចំនួនរួមមាន៖ ការគាំទ្ររបស់ភ្នាក់ងារសង្គមកិច្ចនៅតាមសាលាដំបូងរាជធានី-ខេត្ត, ការបង្កើតក្រុមការងារយុត្តិធម៌អនីតិជន និងការប្រឈមរបស់មណ្ឌលយុវនីតិសម្បទារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងយុត្តិធម៌ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាផងដែរ ។
Connect with បណ្ឌិត គឹម សនិ្តភាព - Kim Santepheap ⏬
🌐 Facebook
🌐 Telegram
🌐 TikTok
Repost from ក្រសួងការពារជាតិ Ministry of National Defence
សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
កាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១២:៣៥ នាទីរសៀល កងកម្លាំងរបស់យើងបានដើរល្បាតនៅតំបន់ចំការស្វាយចន្ទី ភូមិសាស្ត្រចូកគ្រួស ក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយក៏បានជួបជាមួយនឹងក្រុមល្បាតរបស់យោធាថៃ ដែលកំពុងដើរល្បាតនៅម្ខាងទៀតលួសបន្លា។ នៅពេលកងកម្លាំងកម្ពុជាបានធ្វើដំណើរហួសផុតគ្នាបន្តិច ក៏ស្រាប់តែមានការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់នៅពីក្រោយកងល្បាតរបស់យើង ដែលបណ្តាលឱ្យយោធិនកម្ពុជារងរបួសចំនួន ៤នាក់ ដោយសារអម្បែងគ្រាប់ ដែលពេលនេះកំពុងទទួលការព្យាបាលដោយយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធ។
ចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់បែកនេះ គណៈបញ្ជាការនៅជួរមុខ និងក្រុមអ្នកជំនាញកំពុងបន្តធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកការពិតជូនដល់កងកម្លាំង និងសាធារណជនរបស់យើង។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួន ក្នុងការគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ និងការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦
Unofficial Translation
Press Release
The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia wishes to inform the public as well as members of national and international media as follows:
On Sunday, July 05, 2026, at approximately 12:35 PM, our forces were conducting a patrol operation in the Cashew plantation area in Chouk Kruos village, Thma Don village, Kouk Mon commune, Banteay Ampil district, Oddar Meanchey province, when they encountered a patrol from the Royal Thai Armed Forces operating on the other side of the barbed wire fence. Shortly after both patrols had passed one another, an explosive device detonated behind our patrol, wounding 04 Cambodian personnel with shrapnel injuries. The wounded soldiers are currently receiving attentive medical care from medical teams and relevant personnel.
Concerning the above explosive incident, the frontline Command Post and expert teams are conducting a comprehensive and meticulous investigation to determine the cause of the explosion, so as to bring forth facts for both our forces and the public.
Taking this opportunity, the Royal Government and the Ministry of National Defence of Cambodia reaffirm our firm, sincere, and unwavering commitment to fully and faithfully respect and implement the Joint Statement of the Third Special Meeting of the Cambodia–Thailand General Border Committee (GBC) on December 27, 2025, the Joint Declaration on the Peace Agreement between Cambodia and Thailand on October 26, 2025, and all other relevant agreements. This commitment is made with the aim of ensuring rapid recovery and restoring normalcy, and long-lasting peace and stability.
The public, as well as national and international journalists, are hereby informed of the facts regarding this matter.
Monday, July 06, 2026
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
+9
ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំកានៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញចូលរួមជំនួបពិភាក្សាទ្វេភាគី និងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩
==================
ពីរដ្ឋធានីប៉េកាំង,នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ នាទីស្នាក់ការកណ្តាលសម្ព័ន្ធយុវជនកុម្មុនីស្តចិន នារដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន, ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញចូលរួមក្នុងជំនួបពិភាក្សាទ្វេភាគីរវាងយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំដោយឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ជាមួយសម្ព័ន្ធយុវជនកុម្មុយនីស្ត ដឹកនាំដោយឯកឧត្តម អា ដុង លេខាទី១ នៃគណៈកម្មាធិការមជ្ឈិមនៃសម្ព័ន្ធយុវជនកុម្មុនីស្តចិន ព្រមទាំងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩ ។ កម្មវិធីនេះ រៀបចំឡើងក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចមិត្តភាពផ្លូវការ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។
ការចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនេះគឺជាជំហានយុទ្ធសាស្ត្រមួយដ៏មានសារៈសំខាន់ ដែលនឹងក្លាយជាកម្លាំងចលករ ក្នុងការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន ឱ្យកាន់តែស៊ីជម្រៅ ស្អិតរមួត និងផ្លែផ្កាជាអតិបរមា ស្របតាមទំនាក់ទំនងកម្ពុជា-ចិន កំពុងរីកចម្រើនយ៉ាងក្លាំងក្លា ពីដៃគូយុទ្ធសាស្ត្រទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប រួមគ្នាកសាងសហគមន៍ជោគវាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ ស្តង់ដាខ្ពស់ គ្រប់រដូវកាល និងបង្កើតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។
Connect with បណ្ឌិត គឹម សនិ្តភាព - Kim Santepheap ⏬
🌐 Facebook
🌐 Telegram
🌐 TikTok
+9
ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញបន្តដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌
==========================
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។
ការរៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស ធ្វើឡើងក្នុងគោលបំណងផ្តល់ភាពងាយស្រួលសម្រាប់គណៈកម្មការគ្រប់ថ្នាក់ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងការសម្រេច បញ្ជូន រក្សាទុកទិន្នន័យ និងប្រើប្រាស់ទិន្នន័យក្នុងប្រព័ន្ធរួមទាំងនេះប្រកបដោយតម្លាភាព និងប្រសិទ្ធិភាព។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌក្រសួងយុត្តិធម៌, ក្រុមការងារបច្ចេកទេសដើម្បីអនុវត្តការងារជម្រុញឌីជីថលូបនីយកម្ម និងលោក លោកស្រី ជាប្រធាននាយកដ្ឋានចំណុះទាំងអស់ផងដែរនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌផងដែរ។
Connect with បណ្ឌិត គឹម សនិ្តភាព - Kim Santepheap ⏬
🌐 Facebook
🌐 Telegram
🌐 TikTok
+9
ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញដឹកនាំប្រតិភូ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា
==================
រាជធានីភ្នំពេញ, នារសៀលថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ប្រធានផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានអញ្ជើញដឹកនាំប្រតិភូ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា សមាជិកគណៈអចិន្ត្រៃយ៍ និងជាអនុប្រធានក្រុមការងារចល័ត នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ ដែលបានទទួលមរណភាពនាថ្ងៃ ចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៦:៣០ នាទីល្ងាច ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។
តាមរយៈសាររំលែកទុក្ខនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅ និងក្តីក្តុកក្តួលជាទីបំផុត ចំពោះការបាត់បង់ឧបាសិក លី ផលគុន ដែលជាការបាត់បង់នូវឪពុកក្មេង ឪពុក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម ដែលក្នុងមួយជីវិតរបស់ឧបាសិក បានខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតា រហូតក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់សង្គមជាតិ។ បន្ថែមពីនេះ ឧបាសិក ក៏ជាពុទ្ធសាសនិកដ៏ខ្ជាប់ខ្ជួន ដែលបានបរិច្ចាគនូវកម្លាំងកាយចិត្ត និងទ្រព្យធន ក្នុងការទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើននាពេលកន្លងមក។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព និងប្រតិភូ ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ និងការអាណិតស្រឡាញ់ពីសំណាក់សម្តេចធិបតី ជូនចំពោះឯកឧត្តម សុខ សុមនា និងក្រុមគ្រួសារ ព្រមទាំងបានចូលរួមបូជាទៀនធូប សង្រួមចិត្តឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិក លី ផលគុន សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
Connect with បណ្ឌិត គឹម សនិ្តភាព - Kim Santepheap ⏬
🌐 Facebook
🌐 Telegram
🌐 TikTok
+9
ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញចូលរួមក្នុងវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សក្រសួងស្ថាប័ន» លើកទី២
==================
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញចូលរួមក្នុងវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សក្រសួងស្ថាប័ន» លើកទី២ នាវិមាន៧មករា ។
«ពិភាក្សាជាមួយយុវជនគណបក្សក្រសួងស្ថាប័ន» លើកទី២ ដែលបានរៀបចំនាពេលនេះ នឹងបន្តរៀបចំក្នុងក្របខណ្ឌយុវជនគណបក្សថ្នាក់ជាតិ និងថ្នាក់រាជធានីខេត្តទូទាំងប្រទេស ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ក្នុងគោលបំណងស្វែងយល់ពីសុខទុក្ខ និងមនោសញ្ចេតនារបស់បងប្អូនយុវជននៅគ្រប់មូលដ្ឋាន, ស្តាប់មតិយោបល់ និងសំណូមពរនានា ក្នុងគោលដៅដោះស្រាយរាល់បញ្ហាប្រឈម និងតម្រូវការជាក់ស្តែងរបស់យុវជន ដើម្បីសម្រួចទិសដៅការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់ការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាខែមិថុនា ឆ្នាំ២០២៧ ខាងមុខនេះ។
Connect with បណ្ឌិត គឹម សនិ្តភាព - Kim Santepheap ⏬
🌐 Facebook
🌐 Telegram
🌐 TikTok
ខ្ញុំបានឆ្លៀតជជែកគ្នាក្រៅផ្លូវការជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ នៅទីក្រុងកាហ្សាន, សហព័ន្ធរុស្សី។ ខ្ញុំបានលើកឡើងនូវចំណុចមួយចំនួនពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ៖
១. កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។
២. ពាក់ព័ន្ធនឹងព្រំដែនសមុទ្រ គឺសូមភាគីទាំងពីរបន្តដោះស្រាយ តាមរយៈយន្តការ Compulsory Conciliation ក្រោម UNCLOS ដែលបាននិងកំពុងដំណើរការ។
៣. ពាក់ព័ន្ធនឹងព្រំដែនគោក កម្ពុជាមកដល់ពេលនេះ នៅតែជ្រើសរើសយកការដោះស្រាយតាមយន្តការទ្វេភាគីដែលមានស្រាប់គឺ JBC និងផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់។ ប៉ុនែ្តកម្ពុជាជំរុញឱ្យភាគីថៃរៀបចំតែងតាំងប្រធានJBC ថៃ និងជំរុញឱ្យចាប់ផ្តើមដំណើរការចុះវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់ ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃ ២៧ ធ្នូ ២០២៥ ចំណុចទី៣ ដែលភាគីទាំងពីរបានចុះហត្ថលេខា។
៤. ពាក់ព័ន្ធនឹងការបើកច្រកព្រំដែនគោក មិនមានការចាំបាច់ក្នុងការជជែកគ្នាក្នុងពេលនេះទេ។
I had an informal chat with Thai Prime Minister Anutin Charnvirakul in Kazan, Russian Federation. I reiterated Cambodia's position related to Cambodia-Thailand border issue:
1. Cambodia adheres to peaceful resolution in accordance with international law regarding border issue with Thailand.
2. Regarding maritime border, both sides should continue to proceed with Compulsory Conciliation under UNCLOS, which both Cambodia and Thailand are already engaged in.
3. Regarding land border, up until now Cambodia still chooses existing bilateral mechanism, which is the Joint Boundary Commission (JBC), in accordance with existing agreements. However, Cambodia urges Thailand to appoint its JBC chief and to begin joint survey and demarcation works as soon as possible, in accordance with Joint Statement of 27 December 2025, Point #3, which both Cambodia and Thailand signed.
4. Regarding the opening of land border, no need to talk at this time.
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
