366
订阅者
无数据24 小时
无数据7 天
无数据30 天
帖子存档
366
🇰🇭 «អបអរសាទរខួប ៣០ឆ្នាំ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ»
កាលពី៣០ឆ្នាំមុន គឺនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ អតីតមហាវីរក្សត្រព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហត្ថលេខា លេីព្រះរាជក្រម ប្រកាសឱ្យប្រេីប្រាស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ជាផ្លូវការ។
រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ដែលរាល់ច្បាប់ និងឯកសារគតិយុត្តិទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋត្រូវអនុលោមទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត ដេីម្បីបង្ហាញពីធម្មនុញ្ញភាព ហេីយប្រជាជនគ្រប់រូបត្រូវគោរព និងអនុវត្តតាម។
រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា បានផ្តល់ឱ្យប្រជាពលរដ្ឋមាននូវសិទ្ធិ សេរីភាព ក្នុងការរស់នៅក្នុងសង្គម ដែលប្រកបទៅដោយ សេចក្តីសុខ សុភមង្គល និងសន្តិភាពពេញលេញពិតប្រាកដ 🕊
#Cambodia #Constitution
#សសយក #សសយកខេត្តស្វាយរៀង #UYFC #UYFCSvayRieng
366
🇰🇭 អបអរសាទរ ប្រាសាទកោះកេរ្តិ៍ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ «១៧ កញ្ញា ២០២៣» ✨
គណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចដាក់បញ្ចូល ប្រាសាទកោះកេរ្តិ៍ អតីតរាជធានីលិង្គបុរៈ ឬ ឆោកគគ្យ៍រ ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នាកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។
#Cambodia #KohKer #Lingapura #ChokGargyar #UNESCO #UYFC #UYFCSvayRieng
366
🇰🇭 សូមគោរពអបអរសាទរ និងគោរពជូនពរ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានគោរមងារជា «សម្តេចមហាបវរធិបតី» ✨
គោរពជូនពរពី គណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងក្រុមការងារទាំងអស់។
#CambodianPrimeMinister #Samdech #HunManet #សសយក #សសយកខេត្តស្វាយរៀង #យុវជនស្វាយរៀង #UYFC #UYFCSvayRieng #SvayRiengYouths
366
🇰🇭 សូមគោរពអបអរសាទរ និងគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសដែលត្រូវបានរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា «រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ» ✨
គោរពជូនពរពី គណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងក្រុមការងារទាំងអស់។
#HunMany #សសយក #សសយកខេត្តស្វាយរៀង #យុវជនស្វាយរៀង #UYFC #UYFCSvayRieng #SvayRiengYouths
366
🇰🇭 សូមគោរពអបអរសាទរ និងគោរពជូនពរ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលត្រូវបានរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា «នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា» ✨
គោរពជូនពរពី គណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងក្រុមការងារទាំងអស់។
#CambodianPrimeMinister #HunManet #សសយក #សសយកខេត្តស្វាយរៀង #យុវជនស្វាយរៀង #UYFC #UYFCSvayRieng #SvayRiengYouths
366
✨ សូមចូលរួមអបអរសាទរ និងគោរពជូនពរដល់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ✨
គោរពជូនពរពី គណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងក្រុមការងារទាំងអស់ 🙏🏻
#សសយក #សសយកខេត្តស្វាយរៀង #យុវជនស្វាយរៀង #UYFC #UYFCSvayRieng #SvayRiengYouths
366
🇰🇭 ព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ ៧០ព្រះវស្សា យាងចូល ៧១ព្រះវស្សា ✨
ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវគារវកិច្ចភក្តីភាពប្រកបដោយមហាករុណាទិគុណដ៏ធំធេង សូមគោរពដឹងគុណព្រះគុណូបការៈដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះអម្ចាស់ជីវិតលើត្បូង ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់បានលះបង់ព្រះរាជបញ្ញាញាណ និងព្រះកាយពលក្នុងព្រះរាជបេសកកម្ម ដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ដើម្បីកូនចៅ ចៅទួត របស់ព្រះអង្គ។
សូមក្រាបថ្វាយបង្គំពី គណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងក្រុមការងារទាំងអស់។
#Cambodia #សសយក #សសយកខេត្តស្វាយរៀង #UYFC #UYFCSvayrieng
366
✨ អបអរសាទរ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល🇰🇭
ថ្ងៃចន្ទ ៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃដែលព្រះរាជាណាចក្រកម្ពុជាប្រារព្ធនូវព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ ព្រះរាជពិធីច្រត់ព្រះនង្គ័លនេះផងដែរ គឺធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។
សូមជូនពរបងប្អូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា និងចៀសផុតពីជំងឺទាំងឡាយទាំងពួង 🙏🏻🙏🏻🙏🏻
#Cambodia #NationalDay #សសយក #សសយកខេត្តស្វាយរៀង #UYFC #UYFCSvayrieng
366
🇰🇭 អបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលបាននូវមេដាយមរតកអូឡាំពិកអន្តរជាតិ ដែលជាមេដាយខ្ពស់បំផុតរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ✨
#អរគុណសន្តិភាព #សសយក #សសយកខេត្តស្វាយរៀង #ស៊ីហ្គេម២០២៣
#កីឡារស់ក្នុងសន្តិភាព #Cambodia #SamdechTechoHunSen #PrimeMinisterofCambodia #UYFC #UYFCSvayRieng #SEAGames32 #SportsLiveinPeace
366
✨ អបអរសាទរទិវា ពលកម្មអន្តរជាតិ ១ ឧសភា ២០២៣ 🇰🇭
#Cambodia #InternationalLaborDay #សសយក #សសយកខេត្តស្វាយរៀង #UYFC #UYFCSvayrieng #យុវជនខេត្តស្វាយរៀង #SvayRiengYouths
366
🇰🇭 សិរីសួស្តីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦-២៥៦៧ ✨
សូមបួងសួងដល់វត្ថុសក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មីព្រះនាម កិមិរាទេវី សូមប្រសិទ្ធពរជ័យសិរីសួស្ដីជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងក្រុមគ្រួសារ សូមឱ្យជួបតែសេចក្ដីសុខ សុភមង្គល វិបុលសុខ សុខដុមរមនាគ្រប់ពេលវេលា។ ❤️❤️❤️🙏🏻🙏🏻🙏🏻
#សសយក #សសយកខេត្តស្វាយរៀង #UYFC #UYFCSvayrieng #HappyNewYear
366
✨ សូមបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាស ទិវាអន្តរជាតិនារី ៨មីនា លើកទី១១២ ឆ្នាំ២០២៣ ✨
គោរពជូនពរពី គណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងក្រុមការងារទាំងអស់ 🙏🏻
#ទិវាអន្តរជាតិនារី #សសយក #សសយកខេត្តស្វាយរៀង #យុវជនស្វាយរៀង #InternationalWomensDay #UYFC #UYFCSvayRieng #SvayRiengYouths
366
🇰🇭 អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា លើកទី១១២ ឆ្នាំ២០២៣ ក្រោមមូលបទ «សមភាពយេនឌ័រនាថ្ងៃនេះ ដេីម្បីចីរភាពនាពេលអនាគត» ✨
#Cambodia #InternationalWomensDay #សសយក #សសយកខេត្តស្វាយរៀង #UYFC #UYFCSvayrieng
366
✨ សូមអនុមោទនា «បុណ្យមាឃបូជា» ១៥កេីត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ 🇰🇭
បុណ្យមាឃបូជាជាបុណ្យមួយ ដែលមានសារៈសំខាន់ក្នុងពុទ្ធសាសនា ដែលប្រារព្ធរំលឹកឡើងដោយហេតុ ៣យ៉ាង ៖
-ព្រះសម្មាសម្ពុទ្ធទ្រង់ធ្វើចតុរង្គសន្និបាត
-ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងឱវាទបាតិមោក្ខ
-ព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុសង្ខារ។
គួរបញ្ជាក់ផងដែរថា ព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសេចក្តីសុខ សេចក្តីចម្រេីនខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង។
សូមប្រគេនពរដល់ព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរដល់បងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ សេចក្តីចម្រេីនគ្រប់ៗគ្នា។
#Cambodia #NationalReligion #MeakBochea #UYFC #UYFCSvayRieng
366
📣កុំឱ្យឱកាសនេះរំលងផុតទៅ! DO NOT MISS THIS CHANCE❗️
ឱកាសរបស់បងប្អូនយុវជន ដែលស្រឡាញ់ក្នុងវិស័យនេះ ហើយអាចចូលរួមផ្ទាល់ ដើម្បីទទួលបាននូវបទពិសោធន៍ដ៏ពិសេស ពីជំនាញក្នុងវិស័យដ៏កម្រមួយនេះ ក្នុងការអនុវត្តគម្រោង គ្រប់គ្រងកម្មវិធី និងដឹកនាំក្រុមការងារ ពិព័ណ៌យន្តហោះ និងបច្ចេកវិទ្យា ឆ្នាំ២០២៣ ត្រូវការជ្រើសរើស "ប្រធានប្រតិបត្តិ (ATS Executive Manager)" ០១កន្លែង! ⚜️សូមចុចតំណភ្ជាប់ និងបំពេញពាក្យខាងក្រោមនេះ (បិទឈប់ទទួលពាក្យត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១១:៥៩យប់ GMT+7)៖
👉https://docs.google.com/forms/d/1XFf_UMYJckmqAWUALPobx6Sa-mPwVhXXJRAswH-LfO8/edit?pli=1
----------------------------
By enhancing and offering opportunities to all Cambodian youths and fellows who are passionate and interested in this sector in order to obtain this utmost experiences from this rare skill sector in implementing the project, managing programmes, and teams; Air & Tech Show 2023 is NOW OPEN for a ATS EXECUTIVE MANAGER! #Cambodia #ATS #airandtechshow #ATC #airandtechcompetitions
366
🇰🇭 អបអរសាទរខួបលេីកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៣) ✨
យេីងខ្ញុំមិនភ្លេចឡេីយនូវគុណូបការៈ ដែលបានរំដោះជាតិ និងប្រជាជនចេញពីភ្នក់ភ្លេីងសង្គ្រាមនៃរបបប្រល័យពូជសាសន៍ ឱ្យរស់រានមានជីវិតទី២ ដោយបន្តរស់នៅក្នុងម្លប់សន្តិភាពរហូតមកដល់បច្ចុប្បន្នក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
យេីងខ្ញុំជាយុវជនសូមប្តេជ្ញារួមគ្នាថែរក្សាសន្តិភាព ដែលមាននេះបន្តទៅជានិច្ចនិរន្តរ៍តរៀងទៅ! អរគុណសន្តិភាព!
#Cambodia #៧មករា #សសយក #សសយកខេត្តស្វាយរៀង #UYFC #UYFCSvayRieng
366
🇰🇭 នាឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៣ សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសេីរ ជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា! សូមគោរពជូនពរឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងចម្រើនរុងរឿងជានិច្ចនិរន្តរ៍ ✨
#Cambodia #HappyNewYear #សសយក #សសយកខេត្តស្វាយរៀង #UYFC #សសយកខេត្តស្វាយរៀង
366
🇰🇭 នាឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៣ សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសេីរ ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា! សូមគោរពជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងចម្រើនរុងរឿងជានិច្ចនិរន្តរ៍ ✨
#Cambodia #HappyNewYear #សសយក #សសយកខេត្តស្វាយរៀង #UYFC #សសយកខេត្តស្វាយរៀង
366
🇰🇭 នាឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៣ សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសេីរ ជូនចំពោះ ឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង! សូមគោរពជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងចម្រើនរុងរឿងជានិច្ចនិរន្តរ៍ ✨
#Cambodia #HappyNewYear #2023 #សសយក #សសយកខេត្តស្វាយរៀង #UYFC #UYFCSvayRieng
366
🇰🇭 អបអរសាទរ ខួបលើកទី៣០ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២២)
✨ ថ្ងៃនេះ គឺជាខួបលើកទី៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក។
មោទនភាពជាតិដ៏វិសេសវិសាលមួយនេះ គឺជាការរំឭកស្មារតីកូនខ្មែរគ្រប់រូបឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌ ជាពិសេសគឺសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរ ដែលបានពលិកម្មដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអតីតកាល និងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេសក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយ ការពារឲ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល ជាពិសេស ការរក្សាបាននូវសុខសន្តិភាពពេញលេញនាពេលបច្ចុប្បន្ននេះ។
កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។
#អរគុណសន្តិភាព #Cambodia #WorldHeritage #AngkorWat #UYFC #UYFCSvayRieng #សសយក #សសយកខេត្តស្វាយរៀង
