ch
Feedback
First-Class Solutions

First-Class Solutions

前往频道在 Telegram

Your hub for all things First-Class Translation, Visa, Immigration, and Education www.firstclass.com.kh ☎️ 016/012 595 605

显示更多
1 261
订阅者
无数据24 小时
无数据7
+430
帖子存档
ការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសលក្ខណៈជាក្រុមទេសចរណ៍ ផ្តល់ភាពងាយស្រួលមួយបែបសម្រាប់បងប្អូន ដែលពុំសូវមានបទពិសោធន៍ធ្វើដំណើរកម្សា
ការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសលក្ខណៈជាក្រុមទេសចរណ៍ ផ្តល់ភាពងាយស្រួលមួយបែបសម្រាប់បងប្អូន ដែលពុំសូវមានបទពិសោធន៍ធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសច្រើន និងដឹងពីទីកន្លែងទេសចរណ៍ដែលផ្តល់ភាពសប្បាយ និងមិនចំណាយហួសពីផែនការ។ គ្រង់យ៉ាងងាយៗ និងដើរតាមតែអ្នកដឹកនាំក្រុម (Tour Leader) ជាការស្រេច 1. ផែនការធ្វើដំណើរ និងទៅគោលដៅទេសចរណ៍នីមួយៗ 2. សុំទិដ្ឋាការ និងរៀបចំជើងហោះហើរ 3. មានកន្លែងស្នាក់នៅជាស្រេចពេលទៅដល់ 4. ធ្វើដំណើរជាក្រុមធំ និងបង្កើតមិត្តភាពថ្មីៗ ការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសដោយខ្លួនឯង គឺសម្រាប់បងប្អូនដែលចូលចិត្តបែបម្ចាស់ការលើផែនការធ្វើដំណើរទាំងស្រុងដូចជា៖ 1. ការរៀបចំស្នើសុំទិដ្ឋាការ រៀបជើងហោះហើរ និងកក់សណ្ឋាគារដោយខ្លួនឯង 2. កាលវិភាគធ្វើដំណើរទៅកាន់គោលដៅទេចរណ៍នីមួយៗដែលខ្លួនចង់ទៅ 3. រៀបចំមធ្យោបាយធ្វើដំណើរនៅស្រុកគេផ្ទាល់ 4. ធ្វើដំណើរបែបឯកជន និងឯករាជ្យ ដោយកំណត់ពេលកម្សាន្ត និងស្នាក់នៅកន្លែងណាមួយដោយខ្លួនឯង មិនត្រូវការប្រញាប់ទៅតាមក្រុម 5. ទទួលបានបទពិសោធន៍ថ្មីៗក្នុងការធ្វើគ្រង់យ៉ាងដោយខ្លួនឯង ជាម្ចាស់ការលើដំណើរខ្លួនឯង។ ត្រូវការសុំទិដ្ឋាការ ទុកចិត្តលើ ហ្វឺស ក្លាស ដើម្បីសម្រេចបំណងមួយនេះ។ ©️ First-Class Solutions

រឿងសំខាន់ៗដែលអ្នកត្រូវដឹងអំពីវប្បធម៌ការងារនៅអាមេរិក 🇺🇸💼 ដើម្បីជោគជ័យក្នុងការងារដំបូងនៅសហរដ្ឋអាមេរិក បងប្អូនត្រូវស្វែងយល់ពី
រឿងសំខាន់ៗដែលអ្នកត្រូវដឹងអំពីវប្បធម៌ការងារនៅអាមេរិក 🇺🇸💼 ដើម្បីជោគជ័យក្នុងការងារដំបូងនៅសហរដ្ឋអាមេរិក បងប្អូនត្រូវស្វែងយល់ពីច្បាប់ទម្លាប់មួយចំនួនដែលនិយោជក (Boss) រំពឹងទុកពីយើង៖ 🕘 ម៉ោងសម្រាក (Break Times)៖ ជាទូទៅ អ្នកនឹងមានម៉ោងសម្រាកញ៉ាំបាយ (Lunch Break) ៣០ នាទី ទៅ ១ ម៉ោង (ពុំទទួលបានប្រាក់កម្រៃទេ) និងម៉ោងសម្រាកខ្លីៗ ១០-១៥ នាទី (បានប្រាក់កម្រៃធម្មតា)។ ⚠️ សំខាន់៖ ត្រូវគោរពម៉ោងឱ្យច្បាស់លាស់! បើសម្រាក ១៥ នាទី គឺត្រូវត្រឡប់មកធ្វើការវិញឱ្យចំពេល ហាមលើសម៉ោង។ 📱 ហាមលេងទូរស័ព្ទ ឬបណ្តាញសង្គម (Social Media)៖ នេះជារឿងដែលនិយោជកនៅអាមេរិកតឹងរ៉ឹងបំផុត។ នៅពេលអ្នកកំពុងស្ថិតក្នុងម៉ោងការងារ (On the clock) និយោជកចាត់ទុកថាគាត់បានទិញពេលវេលារបស់អ្នកហើយ។ សុំកុំប្រើពេលនេះ ប្រើប្រាស់ Facebook TikTok ឬឆាតលេងជាមួយមិត្តភក្តិ។ ✅ ទូរស័ព្ទគួរទុកក្នុងកាបូប ឬកន្លែងទុកដាក់ ហើយប្រើបានតែពេលមានករណីបន្ទាន់បំផុតប៉ុណ្ណោះ។ 📈 កុំនៅស្ងៀមពេលទំនេរ៖ បើអ្នកធ្វើការងារដែលគេដាក់ឱ្យចប់ហើយ កុំអង្គុយលេង។ អ្នកគួរដើរទៅសួរមេការ ឬអ្នកគ្រប់គ្រងថា "តើមានអ្វីឱ្យខ្ញុំជួយទៀតទេ?" នេះបង្ហាញថាអ្នកជាមនុស្សឧស្សាហ៍ និងយកចិត្តទុកដាក់។ 🗣️ ពេលវេលា និងការនិយាយស្តី៖ មកធ្វើការឱ្យបានមុនម៉ោងបន្តិចជានិច្ច ហើយបើមានចម្ងល់ត្រូវហ៊ានសួរ។ នៅទីនេះគេមិនប្រកាន់ការសួរនាំទេ តែគេមិនចូលចិត្តអ្នកដែលស្ងាត់ៗហើយធ្វើខុស។ ការគោរពវិន័យទាំងនេះ នឹងជួយឱ្យបងប្អូនទទួលបានការគោរព និងរក្សាការងារបានយូរអង្វែង! 💪 ©️ First-Class Immigration

នរណាក៏ដឹងថា បារាំង 🇫🇷 ជាប្រទេសដ៏សែនស្រស់ស្អាត ប្រជុំទៅដល់គោលដៅទេសចរណ៍រាប់រយ។ ថ្ងៃនេះ ហ្វឺស ក្លាស សូមណែនាំទីកន្លែងថ្មីមួះយនៅ
+3
នរណាក៏ដឹងថា បារាំង 🇫🇷 ជាប្រទេសដ៏សែនស្រស់ស្អាត ប្រជុំទៅដល់គោលដៅទេសចរណ៍រាប់រយ។ ថ្ងៃនេះ ហ្វឺស ក្លាស សូមណែនាំទីកន្លែងថ្មីមួះយនៅបារាំងដែលមានសកម្មភាពប្លែកៗនាខែខាងមុខ។ គួរបញ្ជាក់ផងដែរថា បារាំងជាប់ឈ្មោះជា ប្រទេសទទួលបានភ្ញៀវទេសចរណ៍ច្រើនបំផុតលើលោក រយៈពេលពេលជាង ៣០ ហើយ។ គ្រាន់តែនៅឆ្នាំ ២០២៤ មានភ្ញៀវទេសចរណ៍ប្រហែល ១០២ លាននាក់បានធ្វើដំណើរទៅប្រទេសបារាំងទៅហើយ! 😱

អាមេរិកផ្អាកចេញទិដ្ឋាការសម្រាប់ ៧៥ ប្រទេស! តើគម្រោងទៅលេងអាមេរិករបស់អ្នកនឹងមានបញ្ហាដែរឬទេ? 🚫✈️🇺🇸 កុំទាន់អាលភ័យ! ចម្លើយគឺមាននៅក្នុងវីដេអូនេះ។

ចម្លើយគឺ៖ មែន! សម្រាប់ថ្នាក់មត្តេយ្យដល់វិទ្យាល័យ (K-12)។ នេះជាអ្វីដែលបងប្អូនចំណូលថ្មីគួរយល់ដឹង៖ 1️⃣ សាលារដ្ឋ (Public Schools)
ចម្លើយគឺ៖ មែន! សម្រាប់ថ្នាក់មត្តេយ្យដល់វិទ្យាល័យ (K-12)។ នេះជាអ្វីដែលបងប្អូនចំណូលថ្មីគួរយល់ដឹង៖ 1️⃣ សាលារដ្ឋ (Public Schools)៖ កុមារគ្រប់រូបមានសិទ្ធិចូលរៀននៅសាលារដ្ឋដោយឥតគិតថ្លៃ ចាប់ពីអាយុ 5 ឆ្នាំ ដល់ 18 ឆ្នាំ។ ទោះបីជាបងប្អូនមិនទាន់មានសញ្ជាតិក៏ដោយ ក៏កូនៗនៅតែអាចចូលរៀនបានដោយស្របច្បាប់។ ទទួលបានការអប់រំមានគុណភាពដោយមិនមានការចំណាយ ពិតជាពិសេសណាស់។ 2️⃣ មហាវិទ្យាល័យ (College)៖ ការរៀននៅមហាវិទ្យាល័យមិនឥតគិតថ្លៃទាំងស្រុងដូចវិទ្យាល័យទេ ប៉ុន្តែរដ្ឋជាច្រើនមានកម្មវិធី Promise Program ដែលផ្តល់ការសិក្សាឥតគិតថ្លៃរយៈពេល 2 ឆ្នាំនៅមហាវិទ្យាល័យបែបសហគមន៍ (Community College)។ តែបងប្អូនត្រូវដឹងថា ការផ្តល់ជូននេះអាស្រ័យលើរដ្ឋដែលបងប្អូនរស់នៅផ្ទាល់ ខុសពីករណីសាលារដ្ឋខាងលើ។ 3️⃣ ជំនួយហិរញ្ញវត្ថុ៖ ប្រសិនបើគ្រួសារមានចំណូលទាប សិស្សអាចដាក់ពាក្យសុំអាហារូបករណ៍ពីរដ្ឋាភិបាល (ហៅថា Pell Grant) ដើម្បីយកមកបង់ថ្លៃសិក្សាដោយមិនចាំបាច់សងវិញឡើយ។ 🟢 សរុបមក បងប្អូនទៅធ្វើនៅសហរដ្ឋអាមេរិក តាមរយៈកម្មវិធី EB3 លែងមានកង្វល់រឿងការសិក្សារបស់កូនៗហើយ។ ©️ First-Class Immigration

👏🏻 សូមចូលរួមអបអរសាទរអតិថិជន EB-3 របស់យើងទាំង 7 គ្រួសារ​ ដែលទើបតែទទួលបានការអនុម័តពីក្រសួងអន្តោរប្រវេសន៍របស់សហរដ្ឋអាមេរិក 🇺�
👏🏻 សូមចូលរួមអបអរសាទរអតិថិជន EB-3 របស់យើងទាំង 7 គ្រួសារ​ ដែលទើបតែទទួលបានការអនុម័តពីក្រសួងអន្តោរប្រវេសន៍របស់សហរដ្ឋអាមេរិក 🇺🇸 (USCIS) និងត្រៀមចូលមជ្ឈមណ្ឌលស្នើសុំទិដ្ឋាការជាតិ (NVC) ឆាប់ៗនេះ។ 👋🏻 បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ដឹងលម្អិតពីឱកាសការងារ និងរស់នៅសហរដ្ឋអាមេរិកតាមរយៈកម្មវិធី EB-3 សូមរួសរាន់ទាក់ទងមកយើងឥឡូវនេះ។ បច្ចុប្បន្នយើងមានឱកាសការងារជាច្រើន ជម្រើសរដ្ឋល្អៗ រួមជាមួយប្រាក់ចំណូលខ្ពស់រហូតដល់ជាង 40,000 ដុល្លារក្នុងមួយឆ្នាំ និងអត្ថប្រយោជន៍ជាច្រើនថែមទៀតផង។

🌅 គយគន់ព្រះសូរិយាអស្ដង្គត ដ៏ស្រស់ស្រាយជាមួយមនុស្សជាទីស្រលាញ់ ឬក្រុមគ្រួសារដើម្បីបង្កើតជាអនុស្សាវរីយ៍ដ៏ពិសេសក្នុងជីវិត។ 📅 ពេ
+3
🌅 គយគន់ព្រះសូរិយាអស្ដង្គត ដ៏ស្រស់ស្រាយជាមួយមនុស្សជាទីស្រលាញ់ ឬក្រុមគ្រួសារដើម្បីបង្កើតជាអនុស្សាវរីយ៍ដ៏ពិសេសក្នុងជីវិត។ 📅 ពេលវេលាសាកសមបំផុត? ខែកុម្ភៈ និងមីនា ខាងមុខតែម្តង ✈️ ងាយស្រួលទៅលេងដែរឬទេ? ពិតណាស់! ជើងយន្តហោះពីកម្ពុជាទៅតួកគីផ្ទាល់តែម្តងតាមរយៈព្រលានថ្មីនៅភ្នំពេញ 🎫 សុំទិដ្ឋាការតាមណា? គឺតាម ហ្វឺស ក្លាស។ បើលោកអ្នកមានទិដ្ឋការអាមេរិក អង់គ្លេស ឬ Schengen ដែលនៅមានសុពលភាពស្រាប់ក៏កាន់តែងាយ។ 012/016595605 @firstclasssolutionsltd (Telegram) fcinfo@firstclass.com.kh www.firstclass.com.kh

តើអ្វីទៅជាពន្ធលើប្រាក់ចំណូលបុគ្គល (Personal Income Tax) នៅសហរដ្ឋអាមេរិក? 🇺🇸🇰🇭 សម្រាប់បងប្អូនដែលទើបតែមកដល់សហរដ្ឋអាមេរិកថ្ម
តើអ្វីទៅជាពន្ធលើប្រាក់ចំណូលបុគ្គល (Personal Income Tax) នៅសហរដ្ឋអាមេរិក? 🇺🇸🇰🇭 សម្រាប់បងប្អូនដែលទើបតែមកដល់សហរដ្ឋអាមេរិកថ្មីថ្មោង ឬត្រៀមខ្លួនទៅរស់នៅនាពេលខាងមុខ ការយល់ដឹងអំពីប្រព័ន្ធពន្ធដារគឺជារឿងសំខាន់បំផុត។ ពន្ធលើប្រាក់ចំណូលបុគ្គល គឺជាប្រាក់ដែលរដ្ឋាភិបាលតម្រូវឱ្យយើងបង់ជូនរដ្ឋ ដោយផ្អែកលើចំនួនប្រាក់ចំណូលដែលយើងរកបានក្នុងរយៈពេលមួយឆ្នាំ។ ចំណុចសំខាន់ៗដែលអ្នកត្រូវដឹង៖ ✅ ប្រភពចំណូល៖ មិនមែនតែប្រាក់ខែពីការងារប៉ុណ្ណោះទេ សូម្បីតែប្រាក់ចំណេញពីការលក់ដូរ អាជីវកម្មផ្ទាល់ខ្លួន ឬប្រាក់ចំណេញពីការវិនិយោគ ក៏ត្រូវរាប់បញ្ចូលជាប្រាក់ចំណូលជាប់ពន្ធដែរ។ ✅ ប្រព័ន្ធពន្ធតាមកម្រិត (Progressive Tax): អ្នករកបានកាន់តែច្រើន អត្រាពន្ធនឹងកើនឡើងទៅតាមកម្រិតប្រាក់ចំណូលរបស់អ្នក។ ✅ ទំនួលខុសត្រូវផ្ទាល់ខ្លួន៖ នៅអាមេរិក បើទោះបីជានិយោជកបានកាត់ពន្ធពីប្រាក់ខែយើងខ្លះហើយក៏ដោយ យើងនៅតែមានភារកិច្ចប្រកាសពន្ធដោយខ្លួនឯងរៀងរាល់ឆ្នាំ (ជាទូទៅត្រឹមថ្ងៃទី ១៥ ខែមេសា) ដើម្បីផ្ទៀងផ្ទាត់ថា តើយើងបានបង់គ្រប់ ឬលើស។ ក្នុងករណីលើស រដ្ឋសងវិញ។ ក្នុងករណីខ្វះ សងរដ្ឋវិញ។ ការបង់ពន្ធត្រឹមត្រូវ ជួយឱ្យអ្នកមានប្រវត្តិល្អក្នុងនាមជាអ្នករស់នៅស្របច្បាប់ និងអាចទទួលបាន ប្រាក់ពន្ធត្រឡប់មកវិញ (Tax Refund) ក្នុងករណីត្រូវលក្ខខណ្ឌ។

Stepping into 2026 with a vision of clarity and a heart full of hope. May this year bring you the perfect blend of prosperity
Stepping into 2026 with a vision of clarity and a heart full of hope. May this year bring you the perfect blend of prosperity, tranquility, and victory. ✨#HappyNewYear2026

DV Lottery ត្រូវបានផ្អាកការចេញទិដ្ឋាការជាបណ្តោះអាសន្ន និងរង់ចាំការជូនដំណឹងជាថ្មីពីរដ្ឋាភិបាលអាមេរិក ខណៈដែលក្រសួងការបរទេសអាមេរ
DV Lottery ត្រូវបានផ្អាកការចេញទិដ្ឋាការជាបណ្តោះអាសន្ន និងរង់ចាំការជូនដំណឹងជាថ្មីពីរដ្ឋាភិបាលអាមេរិក ខណៈដែលក្រសួងការបរទេសអាមេរិកកំពុងពិនិត្យឡើងវិញអំពីដំណើរការត្រួតពិនិត្យសុវត្ថិភាព និងឯកសាររបស់អ្នកដាក់ពាក្យដើម្បីធានាសុវត្ថិភាពជាតិ។ សម្រាប់អ្នកដែលទទួលបានថ្ងៃសម្ភាសន៍ហើយ នៅតែអាចចូលសម្ភាសន៍បានជាធម្មតា។

Merry Christmas to all dearest friends and subscribers here 🎄
Merry Christmas to all dearest friends and subscribers here 🎄

មុខងារសំខាន់ៗនៃប័ណ្ណបៃតង (Green Card) ដែលលោកអ្នកនឹងទទួលបានតាមកម្មវិធី EB3 គឺ 1️⃣ ភស្តុតាងនៃការស្នាក់នៅអចិន្ត្រៃយ៍៖ ប័ណ្ណនេះ ដ
មុខងារសំខាន់ៗនៃប័ណ្ណបៃតង (Green Card) ដែលលោកអ្នកនឹងទទួលបានតាមកម្មវិធី EB3 គឺ 1️⃣ ភស្តុតាងនៃការស្នាក់នៅអចិន្ត្រៃយ៍៖ ប័ណ្ណនេះ ដែលហៅជាផ្លូវការថាប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ គឺជាភស្តុតាងជាក់ស្តែងនៃឋានៈ និងសិទ្ធិស្របច្បាប់របស់បុគ្គលម្នាក់ក្នុងការរស់នៅ និងធ្វើដំណើរនៅក្នុងសហរដ្ឋអាមេរិក ដែលផ្ទុយពីអ្នកដែលចូលមកទឹកដីអាមេរិក ដោយខុសច្បាស់ ដែលប្រឈមនឹងការចាត់បញ្ចូនទៅស្រុកកំណើតវិញ ឬផ្តន្ទាទោសតាមច្បាស់។ 2️⃣ ការអនុញ្ញាតការងារ៖ អ្នកកាន់ប័ណ្ឌមានសិទ្ធិក្នុងដាក់ពាក្យចូលបម្រើការងារនៅសហរដ្ឋអាមេរិក ផ្លាស់ប្តូរការងារ ឬចាប់ផ្តើមអាជីវកម្មដោយមិនប៉ះពាល់ដល់ស្ថានភាពអន្តោប្រវេសន៍របស់ខ្លួនឡើយ។ តែសូមចំណាំថា ការចាប់ផ្តើមអាជីវកម្មនឹងតម្រូវឱ្យអ្នកកាន់ប័ណ្ឌបំពេញតាមលក្ខខណ្ឌបន្ថែមមួយចំនួនទៀតផងដែរ)។ 3️⃣ ការធ្វើដំណើរ៖ ប័ណ្ណនេះគឺចាំបាច់សម្រាប់ការចូលសហរដ្ឋអាមេរិកឡើងវិញនៅពេលធ្វើដំណើរទៅក្រៅប្រទេសជាមួយនឹងលិខិតឆ្លងដែន ដូចជាមកកម្ពុជា ឬប្រទេសទី ៣ ជាដើម។ 4️⃣ វិថីទៅកាន់ការចូលសញ្ជាតិ៖ ប័ណ្ណបៃតងជាស្ពានឆ្ពោះទៅកាន់ការមានសិទ្ធិដាក់ពាក្យសុំសញ្ជាតិអាមេរិក បន្ទាប់ពីបំពេញតាមលក្ខណ្ឌដូចជា ការស្នាក់នៅពេញ ៣២ ខែក្នុងរយៈពេល ៥ឆ្នាំ។ 5️⃣ ការទទួលបានអត្ថប្រយោជន៍៖ អ្នកកាន់ប័ណ្ណមានសិទ្ធិទទួលបានអត្ថប្រយោជន៍មួយចំនួន ដូចជាការដាក់ពាក្យសុំចូលរៀននៅសាលារដ្ឋ ការទទួលបានជំនួយហិរញ្ញវត្ថុនៅមហាវិទ្យាល័យរដ្ឋ និងការចូលរួមជាមួយកងកម្លាំងប្រដាប់អាវុធ (លក្ខខណ្ឌផ្សេងៗនៅក្នុងករណីនឹងត្រូវអនុវត្ត)។ ©️ First-Class Immigration

លោកអ្នកដែលមានទិដ្ឋាការ អាមេរិក 🇺🇸 អង់គ្លេស 🇬🇧 ឬ Schengen 🇪🇺 ដែលនៅមានសុពលភាព នឹងមិនចាំបាច់ទៅតម្រង់ជួរដាក់ពាក្យសុំទិដ្ឋាក
លោកអ្នកដែលមានទិដ្ឋាការ អាមេរិក 🇺🇸 អង់គ្លេស 🇬🇧 ឬ Schengen 🇪🇺 ដែលនៅមានសុពលភាព នឹងមិនចាំបាច់ទៅតម្រង់ជួរដាក់ពាក្យសុំទិដ្ឋាការនៅស្ថានទូតទៀតទេ។ ហើយកាន់តែពិសេសថែមទៀតនោះគឺជើងយន្តហោះទៅតួគីពីព្រលានយន្តហោះតេជោថ្មីនឹងចាប់ដំណើរការពីថ្ងៃទី 11 ខែធ្នូ ខាងមុខនេះ។ លោកអ្នកអាចស្នើសុំ eVisa (ទិដ្ឋាការអេឡិចត្រូនិក) តាមអនឡាញបានយ៉ាងងាយស្រួល យ៉ាងឆាប់រហ័ស ធ្វើការបំពេញបែបបទ និងទូទាត់សេវាតាមអនឡាញ ហើយមិនបាច់រង់ចាំយូរ ឬទៅសម្ភាសន៍ឡើយ។ 📌 ចំណាំ៖ ទិដ្ឋាការ អាមេរិក អង់គ្លេស ឬ Schengen  របស់លោកអ្នកត្រូវតែនៅមានសុពលភាពនៅថ្ងៃដែលអ្នកចូលទៅដល់ប្រទេសតួគី។ 🤲🏻 បើត្រូវការជំនួយលើការស្មើសុំទិដ្ឋាការ ហ្វឺស ក្លាស ត្រៀមខ្លួនជាស្រេចសម្រាប់ការពិគ្រោះយោបល់លើករណីទៅកម្សាន្ត ទៅសិក្សា និងទៅរស់នៅ ជាមួយនឹងបទពិសោធន៍ជិត ១៧ ឆ្នាំ និងជោគជ័យប្រមាណជាង ១២ពាន់ករណី។

ឱកាសការងារ 💼👜 ពិសេសៗនៅសហរដ្ឋអាមេរិក 🇺🇸 តាមរយៈកម្មវិធី EB-3 បានមកដល់ទៀតហើយ! បានទាំងប្រាក់ចំណូលខ្ពស់ អត្ថប្រយោជន៍ក៏ច្រើន ហើ
+2
ឱកាសការងារ 💼👜 ពិសេសៗនៅសហរដ្ឋអាមេរិក 🇺🇸 តាមរយៈកម្មវិធី EB-3 បានមកដល់ទៀតហើយ! បានទាំងប្រាក់ចំណូលខ្ពស់ អត្ថប្រយោជន៍ក៏ច្រើន ហើយថែមទាំងទទួលបានសញ្ជាតិទាំងគ្រួសារទៀតផង។ ទាក់ទងមកយើងឥលូវនេះដើម្បីទទួលបានព័ត៌មានលម្អិតតាម រយៈលេខ 📞 010 789 032 / 085 688 687

ដើរលេងប៉ាណាម៉ា (Panama) 🇵🇦 ដោយមិនចាំបាច់សុំទិដ្ឋាការថ្មី! តើអ្នកដឹងទេ? បើមានទិដ្ឋាការអាមេរិក 🇺🇸 នៅក្នុងដៃ អាចទៅលេងប្រទេសប
ដើរលេងប៉ាណាម៉ា (Panama) 🇵🇦 ដោយមិនចាំបាច់សុំទិដ្ឋាការថ្មី! តើអ្នកដឹងទេ? បើមានទិដ្ឋាការអាមេរិក 🇺🇸 នៅក្នុងដៃ អាចទៅលេងប្រទេសប៉ាណាម៉ាបានដោយសេរី ដោយមិនចាំបាច់ដាក់ពាក្យសុំទិដ្ឋាការប៉ាណាម៉ាម្តងទៀតទេ! សាកសមបំផុតសម្រាប់អ្នកចង់ដើរលេងអាមេរិកឡាទីន។ 🌎✨ លក្ខខណ្ឌសំខាន់ៗងាយៗដែលបងប្អូនត្រូវដឹង៖ ✅ លិខិតឆ្លងដែន៖ ត្រូវមានសុពលភាពយ៉ាងតិច 6 ខែ។ ✅ ទិដ្ឋាការអាមេរិក៖ ត្រូវតែជាប្រភេទចេញចូលច្រើនដង (Multiple Entry) និងមានសុពលភាពយ៉ាងតិច 6 ខែ។⚠️ សំខាន់៖ វីសាអាមេរិកនោះ ត្រូវតែធ្លាប់ប្រើ ចូលទឹកដីអាមេរិកយ៉ាងតិច 1 ដងរួចមកហើយ។ ✅ ថវិកា៖ ត្រូវមានសាច់ប្រាក់ឬទឹកប្រាក់ក្នុងកាតយ៉ាង តិច $500។ ✅ សំបុត្រយន្តហោះ៖ ត្រូវមានសំបុត្រហោះត្រឡប់មកវិញ (Return Ticket) រួចជាស្រេច។ ត្រៀមខ្លួនរួចរាល់ឬនៅ? 🧳📸

💰 តើ 401K គឺជាអ្វី? ចំណេះដឹងហិរញ្ញវត្ថុសម្រាប់អ្នកត្រៀមទៅអាមេរិក! នេះជាគណនីសន្សំប្រាក់សម្រាប់ ចូលនិវត្តន៍ ដែលក្រុមហ៊ុននៅអាមេ
💰 តើ 401K គឺជាអ្វី? ចំណេះដឹងហិរញ្ញវត្ថុសម្រាប់អ្នកត្រៀមទៅអាមេរិក! នេះជាគណនីសន្សំប្រាក់សម្រាប់ ចូលនិវត្តន៍ ដែលក្រុមហ៊ុននៅអាមេរិកបង្កើតឡើងសម្រាប់បុគ្គលិករបស់ខ្លួន។ ប្រាក់មួយផ្នែកត្រូវបានកាត់ពីប្រាក់កម្រៃរបស់បុគ្គលិកដើម្បីដាក់ចូលទៅក្នុងគណនីនេះដោយស្វ័យប្រវត្តិមុនពេលបង់ពន្ធ (ចំណេញពន្ធ)។ ហើយ ក្រុមហ៊ុនភាគច្រើននឹងថែមប្រាក់ចូលក្នុងគណនីនោះស្មើនឹងចំនួនដែលកាត់ចេញពីបុគ្គលិកដែរ (ស្រដៀង បសស នៅកម្ពុជាយើង)។ 💰 ដកប្រាក់បានពេលណា? នៅអាយុ 59 ឆ្នាំកន្លះ ម្នាក់ៗមានសិទ្ធិដកប្រាក់សន្សំ 401K នេះដោយពុំមានការពិន័យនោះឡើយ ផ្ទុយពីការដកមុនការកំណត់។ ហើយនៅអាយុ 73 ឡើង ការដកប្រាក់នេះគឺក្លាយទៅជាការតម្រូវពីរដ្ឋាភិបាលអាមេរិកតែម្តង (យើងមិនអាចទុកបានរហូត មិនយកមកប្រើនោះទេ)។

👋🏻 លាហើយត្រាលើលិខិតឆ្លងដែន! បច្ចុប្បន្ននេះប្រទេសដែលជាសមាជិកសហភាពអឺរ៉ុប បាននឹងកំពុងអនុវត្តប្រើប្រាស់ប្រព័ន្ធចេញចូលថ្មីបែបឌីធ
+1
👋🏻 លាហើយត្រាលើលិខិតឆ្លងដែន! បច្ចុប្បន្ននេះប្រទេសដែលជាសមាជិកសហភាពអឺរ៉ុប បាននឹងកំពុងអនុវត្តប្រើប្រាស់ប្រព័ន្ធចេញចូលថ្មីបែបឌីធីថលសុទ្ធជាបណ្តើរៗហើយ ដើម្បីជំនួសការវាយត្រាលើលិខិតឆ្លងដែនទាំងស្រុង។ 🛬 ប្រព័ន្ធថ្មីនេះគឺប្រើប្រាស់សម្រាប់តែអ្នកធ្វើដំណើរពីប្រទេសមិនមែនសមាជិកសហភាពអឺរ៉ុបប៉ុណ្ណោះ (កម្ពុជាយើងតែម្តង)។ 🚪 ពេលទៅដល់ច្រកចូលថ្មី នឹងមានការស្កេនមុខ និងស្នាមមេដៃដើម្បីចុះបញ្ចីរអេឡិចត្រូនិចថាយើងពិតជាបុគ្គល ដែលទទួលបានទិដ្ឋាការ ហើយពិតជាបានទៅដល់មែន។ ប្រព័ន្ធនេះមានបំណងតាមដានការស្នាក់នៅរបស់យើង បង្កើនសន្តិសុខ ហើយកាត់បន្ថយ និងលុបបំបាត់ចំនួនអ្នកដែលស្នាក់នៅលើស ៩០ ថ្ងៃ ដែលជាពេលវេលាមានសុពលភាពរបស់ទិដ្ឋាការ Schengen។ 🗓️ គ្រោងនៃការអនុវត្តទាំងស្រុងទូទាំងប្រទេសទាំង ២៩ នៃសហភាពអឺរ៉ុបនឹងធ្វើឡើងនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៦ ខាងមុខ។ យ៉ាងណា សូមរក្សាទុកលិខិតឆ្លងដែនជាប់ខ្លួនជានិច្ចពេលធ្វើដំណើរ។ 👋🏻 Goodbye, Passport Stamps! The way you enter the EU is changing. The new Entry/Exit System (EES) is replacing manual passport stamping with a fully digital process. 🛬 It applies to non-EU citizens visiting the Schengen area (for short stays). Instead of a stamp, the border control will scan your face and take fingerprints to register your entry. 🚪 It aims to improve security and accurately track the "90-day rule" for tourists to reduce and eliminate cases of overstaying. 🗓️ Full implementation across all EU countries is set on April 10, 2026. Even so, please always keep your passport with you when traveling.

ការជ្រើសរើសក្រុមហ៊ុនបកប្រែឯកសារគឺពិតជាសំខាន់ ហើយខាងក្រោមនេះជាមូលហេតុដែល​ ហ្វឺស ក្លាស ជាដៃគូឈានមុខគេរបស់លោកអ្នក៖ 1️⃣ អាចទុកចិត
ការជ្រើសរើសក្រុមហ៊ុនបកប្រែឯកសារគឺពិតជាសំខាន់ ហើយខាងក្រោមនេះជាមូលហេតុដែល​ ហ្វឺស ក្លាស ជាដៃគូឈានមុខគេរបស់លោកអ្នក៖ 1️⃣ អាចទុកចិត្តបាន | ពិន្ទុខ្ពស់ 4.8 (Google Reviews) ការបកប្រែមាន 5 ដំណាក់កាល គឺ ពិនិត្យ 1) សម្រង់ចំនុចសំខាន់ៗ និងពាក្យបច្ចេកទេស 2) បកប្រែដំណាក់កាលបឋម 3) ពិនិត្យដោយក្រុមការងារដើម្បីលុបបំបាត់កំហុស ឬកន្លែងមិនមានសង្គតភាពគ្នា 4) កែលម្អដោយអ្នកជំនាញតាមប្រធានបទ និងជំនាញបច្ចេកទេស និង 5) ពិនិត្យមួយសារទៀត រួចសម្រេចលើធាតុចេញចុងក្រោយពីមុនផ្ញើជូនអតិថិជន។ 2️⃣ ឆាប់រហ័ស និងមានទទួលស្គាល់ ត្រឹម ២ ម៉ោងក៏លោកអ្នកអាចទទួលបានការបកប្រែសម្រាប់ប្រើប្រាស់ហើយរួចជាស្រេចដែលមានការទទួលស្គាល់ និងទទួលយកពីបណ្តាស្ថានទូត និងស្ថានកុងសុលជាង ២០។ នេះក៏ដោយសារគុណភាព បទពិសោធន៍ និងគុណវុឌ្ឍិរបស់អ្នកជំនាញម្នាក់ៗរបស់យើង។ ការទទួលស្គាល់នេះធានាថានឹងពុំមានការរុញច្រានឯកសារចេញមកវិញពីសំណាក់ស្ថានទូត ឬស្ថានកុលសុលនោះឡើយ ជាពិសេសក្នុងករណីលោកអ្នកដាក់ពាក្យសុំទិដ្ឋាការ។ 3️⃣ ងាយស្រួល និងចំណេញពេល ហ្វឺស ​ក្លាស ផ្តល់ជូននូវបទពិសោធន៍ដ៏រលូន និងងាយស្រួល ដើម្បីសន្សំសំចៃពេលវេលាលោកអ្នក។ គ្រាន់តែបញ្ជូនឯកសារមកតាមសារអេឡិចត្រូនិក តាម Messenger ឬ តាម Telegram ធ្វើការទូទាត់ពីចម្ងាញ់តាមធនាគារ រួចទទួលបានការបកប្រែជាទម្រង់ឌីជីថត និងរូបវ័ន្ត (ក៏អាចដឹងជូនលោកអ្នកក្នុង និងក្រៅប្រទេសផងដែរ)។

មានទេ? ជិះទូកកម្សាន្តនៅម៉ោង ១១ យប់លើផ្ទៃទឹកពណ៌មាស។ ពាក្យថា រាត្រី ពេលខ្លះមិនដូចការគិតរបស់យើងទេនៅហ្វាំងឡង់នោះ។ តោះ ដាក់ពាក្យសុ
មានទេ? ជិះទូកកម្សាន្តនៅម៉ោង ១១ យប់លើផ្ទៃទឹកពណ៌មាស។ ពាក្យថា រាត្រី ពេលខ្លះមិនដូចការគិតរបស់យើងទេនៅហ្វាំងឡង់នោះ។ តោះ ដាក់ពាក្យសុំវីសាឆាប់ៗដើម្បីភ្លក់រស់ជាតិព្រះសូរិយាកណ្តាលរាត្រី ជាមួយ ហ្វឺស ក្លាស។ Imagine rowing through liquid gold at 23:00. The concept of 'night' is different here in Finland. Let's apply for a visa to experience this Midnight Sun with FirstClass.

ប្លែកទៀតហើយ!!! តើនឹងមានអ្វីកើតឡើងនៅថ្ងៃទី ១៩ វិច្ឆិកា ២០២៥ ខាងមុននេះ? តស់! កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់!
ប្លែកទៀតហើយ!!! តើនឹងមានអ្វីកើតឡើងនៅថ្ងៃទី ១៩ វិច្ឆិកា ២០២៥ ខាងមុននេះ? តស់! កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់!