ch
Feedback
SFA-Events and Scholarships

SFA-Events and Scholarships

前往频道在 Telegram

Channel នេះបង្កើតឡើង ដើម្បីផ្សព្វផ្សាយពីអាហារូបករណ៍ និងកម្មវិធីផ្សេងៗពីស្ថាប័ន SFA 1. អាហារូបករណ៍ពីប្រទេសចិន 2. គន្លឹះយុទ្ធសាស្រ្ដសិក្សា 3. កម្មវិធីស្ម័គ្រចិត្ត និងសិក្ខាសាលា 4. ការប្រឹក្សាយោបល់ពីអាហារូបករណ៍

显示更多
5 471
订阅者
-224 小时
-107
-8030
帖子存档
ភ្នំពេញ៖ ថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ សាលា ស្ទេបហ្វរវើដ អន្តរជាតិ (Step Forward International School) មានកិត្តិយសបានចូលរួមក្នុងកម្មវិធី “Keys to Achieve Grade A and Scholarship Fairs” ដែលរៀបចំឡើងដោយ NCT Group ក្នុងគោលបំណងចែករំលែកព័ត៌មានសំខាន់ៗអំពីការត្រៀមខ្លួនសម្រាប់ការប្រឡងថ្នាក់ទី១២ និងបើកទូលាយឱកាសអាហារូបករណ៍សិក្សាទាំងក្នុង និងក្រៅប្រទេសដល់សិស្សានុសិស្សកម្ពុជា។ ក្នុងឱកាសនេះ ស្តង់របស់សាលា ស្ទេបហ្វរវើដ អន្តរជាតិ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សិស្សានុសិស្សមកពីសាលារៀនសុវណ្ណភូមិ ដែលបានអញ្ជើញមកសាកសួរ និងទទួលការប្រឹក្សាដោយផ្ទាល់អំពីព័ត៌មានអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន កម្មវិធីផ្លាស់ប្តូរការសិក្សាអន្តរជាតិ ក៏ដូចជាព័ត៌មានអំពីកម្មវិធីសិក្សាភាសាចិន និងការត្រៀមខ្លួនសម្រាប់ការសិក្សានៅប្រទេសចិន។ បន្ថែមពីនេះ សិស្សានុសិស្សទាំងអស់ក៏បានចូលរួមក្នុងសកម្មភាពកម្សាន្ត និងល្បែងល្បងប្រាជ្ញា។ សូមជូនពរបេក្ខជនប្រឡងបាក់ឌុប ២០២៦ ជាប់និទ្ទេសល្អទាំងអស់គ្នា។

វិទ្យាស្ថានបច្ចេកវិទ្យាវិជ្ជាជីវៈធនធានទឹក និងវារីអគ្គិសនី ខេត្តគួយចូវ សាធារណរដ្ឋប្រជាមានិតចិន (Guizhou Water Resources and Hy
+5
វិទ្យាស្ថានបច្ចេកវិទ្យាវិជ្ជាជីវៈធនធានទឹក និងវារីអគ្គិសនី ខេត្តគួយចូវ សាធារណរដ្ឋប្រជាមានិតចិន (Guizhou Water Resources and Hydropower Vocational and Technical College) ដោយមានការសម្របសម្រួលពីសាលា ស្ទេបហ្វរវើដ អន្តរជាតិ (Step Forward International School) បានអញ្ជើញចុះពិនិត្យលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ដែលជាដៃគូសហការយ៉ាងតាំងពីឆ្នាំ២០១៩ មក។ ក្នុងឱកាសនេះភាគីទាំងអស់បានពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត ដោយផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ និងការបង្កើតឱកាសការងារសម្រាប់សិស្សានុសិស្ស និងយុវជនកម្ពុជាជំនាន់ក្រោយ។ ជាមួយគ្នានេះ សាលា ស្ទេបហ្វរវើដ អន្តរជាតិ នឹងបន្តដើរតួនាទីជាស្ពានតភ្ជាប់ដ៏សំខាន់ ក្នុងការសម្របសម្រួល និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

វិទ្យាស្ថានបច្ចេកវិទ្យាវិជ្ជាជីវៈធនធានទឹក និងវារីអគ្គិសនី ខេត្តគួយចូវ សាធារណរដ្ឋប្រជាមានិតចិន (Guizhou Water Resources and Hy
+3
វិទ្យាស្ថានបច្ចេកវិទ្យាវិជ្ជាជីវៈធនធានទឹក និងវារីអគ្គិសនី ខេត្តគួយចូវ សាធារណរដ្ឋប្រជាមានិតចិន (Guizhou Water Resources and Hydropower Vocational and Technical College) រួមសហការជាមួយក្រុមហ៊ុនដៃគូចិននៅខេត្តកំពតដើម្បីបង្កើតថ្នាក់បណ្តុះបណ្តាជំនាញឯកទេសសម្រាប់យុវជនកម្ពុជា ក្នុងគោលបំណងបង្កើតផ្លូវអភិវឌ្ឍធនធានមនុស្សដោយមានការសម្របសម្រួលដោយ សាលា ស្ទេបហ្វរវើដ អន្តរជាតិ។ ជាមួយគ្នានេះផងដែរ វិទ្យាស្ថានបច្ចេកវិទ្យាវិជ្ជាជីវៈធនធានទឹក និងវារីអគ្គិសនី ខេត្តគួយចូវ ក៏ជាដៃគូសហការក្នុងការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជាដើម្បីបន្តការសិក្សានៅប្រទេសចិនផងដែរ។ បន្ទាប់ពីនិស្សិតកម្ពុជាបានបញ្ចប់ការសិក្សាពីប្រទេសចិន ប្អូនៗអាចមកចុះកម្មសិក្សា ឬធ្វើការផ្ទាល់ជាមួយក្រុមហ៊ុនបាន។ បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតកម្ពុជានឹងមានឱកាសត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីចូលរួមកម្មសិក្សា ឬបំពេញការងារផ្ទាល់ជាមួយក្រុមហ៊ុនដៃគូចិននៅខេត្តកំពត ដែលជាការបង្កើតផ្លូវច្បាស់លាស់ពី «ការអប់រំទៅកាន់ការងារ» និងរួមចំណែកអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ប្រទេសកម្ពុជា។

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ សាលា ស្ទេបហ្វរវើដ អន្តរជាតិ បានរៀបចំកិច្ចប្រជុំ និងជំនួបពិភាក្សាកាជាមួយគណៈប្រតិភូមកពីវិទ្យាស្ថានបច្ចេកវិទ្យាវិជ្ជាជីវៈធនធានទឹក និងវារីអគ្គិសនី ខេត្តគួយចូវ សាធារណរដ្ឋប្រជាមានិតចិន (Guizhou Water Resources and Hydropower Vocational and Technical College) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបង្កើតឱកាសសិក្សាសម្រាប់សិស្សានុសិស្សកម្ពុជា។ កម្មវិធីនេះមានការចូលរួមពី លោក Li Chao អនុប្រធានវិទ្យាស្ថានបច្ចេកវិទ្យាវិជ្ជាជីវៈធនធានទឹក និងវារីអគ្គិសនី ខេត្តគួយចូវ លោក ចូវ ជាំង នាយកសាលា ស្ទេបហ្វរវើដ អន្តរជាតិ លោក ផន សុភី នាយករងសាលា ស្ទេបហ្វរវើដ អន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងសមាជិកទាំងអស់នៃស្ថាប័នទាំងពីរ។ ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងពិភាក្សាអំពីឱកាសអាហារូបករណ៍សិក្សានៅប្រទេសចិន កម្មវិធីផ្លាស់ប្តូរការសិក្សា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការរៀនភាសាចិន និងការពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។ #stepforwardinternationalschool #stepforwardabroadschool #SFA #sisSchool

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ កម្មវិធីសំណេះសំ
+7
រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ កម្មវិធីសំណេះសំណាលរវាង វិទ្យាស្ថានបច្ចេកវិទ្យាវិជ្ជាជីវៈធនធានទឹក និងវារីអគ្គិសនី ខេត្តគួយចូវ (ប្រទេសចិន) សមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំកម្ពុជា អាស៊ាន-ចិន និងសាលា ស្ទេបហ្វរវើដ អន្តរជាតិ។ កម្មវិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏កក់ក្តៅ និងប្រកបដោយភាពស្និទ្ធស្នាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងនៃស្ថាប័នទាំងបី រួមមាន លោក Li Chao អនុប្រធាន វិទ្យាស្ថានបច្ចេកវិទ្យាវិជ្ជាជីវៈធនធានទឹក និងវារីអគ្គិសនី ខេត្តគួយចូវ លោកបណ្ឌិត សរ រិទ្ធី ប្រធាន សមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំកម្ពុជា-អាស៊ាន-ចិន លោក ចូវ ជាំង នាយកសាលា ស្ទេបហ្វរវើដ អន្តរជាតិ លោក ផន សុភី នាយករងសាលា ស្ទេបហ្វរវើដ អន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងសមាជិកទាំងអស់។ ការជួបសំណេះសំណាលនេះធ្វើឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។ #stepforwardinternationalschool #stepforwardabroadschool #sfa #sisSchool

និស្សិតជាច្រើនគិតថា ការទៅសិក្សានៅបរទេសតែងតែចំណាយថ្លៃខ្ពស់ ប៉ុន្តែការពិតមិនមែនតែងតែដូច្នោះទេ។ 💰 ថ្លៃសិក្សា៖ មានកម្រិតប្រហាក់ប
និស្សិតជាច្រើនគិតថា ការទៅសិក្សានៅបរទេសតែងតែចំណាយថ្លៃខ្ពស់ ប៉ុន្តែការពិតមិនមែនតែងតែដូច្នោះទេ។ 💰 ថ្លៃសិក្សា៖ មានកម្រិតប្រហាក់ប្រហែលនឹងសាកលវិទ្យាល័យឯកជនជាច្រើននៅកម្ពុជា ហើយប្រសិនបើទទួលបានអាហារូបករណ៍ អាចកាត់បន្ថយការចំណាយបានយ៉ាងច្រើន។ 🏠 ថ្លៃស្នាក់នៅ៖ អន្តេវាសិកដ្ឋានក្នុងសាកលវិទ្យាល័យនៅប្រទេសចិនមានតម្លៃសមរម្យ ហើយសាកលវិទ្យាល័យជាច្រើនក៏មានអន្តេវាសិកដ្ឋានសម្រាប់និស្សិតអន្តរជាតិផងដែរ។ 🍜 ថ្លៃអាហារ៖ អាហារប្រចាំថ្ងៃនៅអាហារដ្ឋានសាកលវិទ្យាល័យមានតម្លៃសន្សំសំចៃ ដែលជួយកាត់បន្ថយការចំណាយលើការរស់នៅ។ 📥 Contact us : https://t.me/sfaschooladmin ☎️ Tel : 010469903, 070619762 📢 Join our Telegram Channel : https://bit.ly/3UXxukI ✅ Follow us on TikTok: http://bit.ly/3I3kffd 📍ទីតាំងការិយាល័យ: http://bit.ly/4lYIQzY #sfascholarship #stepforwardabroadschool #Scholarships2025 #ScholarshipOpportunity #stepforwardabroadschool

🇨🇳 ថ្នាក់សិក្សាភាសាចិនទូទៅ (សម្រាប់អ្នកដែលចេះចិនស្រាប់) 🙌🏼 👉🏻 ថ្នាក់សិក្សា HSK3 & GCP4 (Term 2) ✨ថ្នាក់​ HSK 3 ( អង្គារ
🇨🇳 ថ្នាក់សិក្សាភាសាចិនទូទៅ (សម្រាប់អ្នកដែលចេះចិនស្រាប់) 🙌🏼 👉🏻 ថ្នាក់សិក្សា HSK3 & GCP4 (Term 2) ✨ថ្នាក់​ HSK 3 ( អង្គារ-ព្រហស្បតិ៍-សៅរ៍) » ម៉ោងសិក្សា 6:00ល្ងាច - 7:30ល្ងាច » ចូលរៀននៅថ្ងៃទី21 ខែមិថុនា ឆ្នាំ2026 ✨ថ្នាក់​ GCP 4 Term 2 ( សៅរ៍-អាទិត្យ) » ម៉ោងសិក្សា 8:00ព្រឹក - 10:00ព្រឹក » ចូលរៀននៅថ្ងៃទី18 ខែមិថុនា ឆ្នាំ2026 ✅ សញ្ញាបត្រទទួលស្គាល់ដោយមន្ទីរអប់រំ ✅ សិក្សាជាមួយគ្រូជនជាតិចិន ✅ សិក្សាតាមស្តង់ដារ​ HSK ✅ មានឱកាសចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សានៅប្រទេសចិន 👋🏻 ទទួលចុះឈ្មោះចូលរៀនចាប់ពីថ្ងៃផ្សាយដំណឹងនេះ _______ 📲 Admin: https://t.me/SIS_SCHOOL_ADMIN ☎️ Tel : 098 899 6280 / 69 317 933 / 086 457 549 📚 Facebook: https://surl.li/efmqss ⏰ TikTok: https://surl.li/ceurgk 📍 Location: https://surl.li/ngnwll #stepforwardinternationalschool #chineseclass #sisSchool #ថ្នាក់ភាសាចិន #រៀនភាសាចិន

We’re looking for passionate and motivated interns to join our Creative Production Team! 🎨 Open Positions: 📱 Content Creato
We’re looking for passionate and motivated interns to join our Creative Production Team! 🎨 Open Positions: 📱 Content Creator (Basic Chinese is a big plus!) 🖌 Graphic Designer 💡 What you'll gain: ✅ Incentive ✅ Real project experience ✅ Creative portfolio development ✅ Mentorship & skill development ✅ A fun and supportive working environment 📍 Location: Toul Tom Poung, Phnom Penh 📩 Apply now via Telegram: @sfaschooladmin

✨ អបអរសាទរ ពិធីចុះអនុស្សារណៈយោគយល់រវាង សាលា ស្ទេបហ្វរវើដ អន្តរជាតិ និង សាកលវិទ្យាល័យ សៅស៍អុីសថ៍អេយសៀ។ ✨ ខេត្តសៀមរាប៖ នារសៀលថ្
+3
✨ អបអរសាទរ ពិធីចុះអនុស្សារណៈយោគយល់រវាង សាលា ស្ទេបហ្វរវើដ អន្តរជាតិ និង សាកលវិទ្យាល័យ សៅស៍អុីសថ៍អេយសៀ។ ✨ ខេត្តសៀមរាប៖ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ពិធីចុះអនុស្សារណៈយោគយល់មានការចូលរួមដោយ លោក ចូវ ជាំង នាយកសាលា ស្ទេបហ្វរវើដ អន្តរជាតិ លោក មាន សុធី សាកលវិទ្យាធិការ សាកលវិទ្យាល័យសៅស៍អុីសថ៍អេយសៀ លោកស្រី HAN XING គ្រូឧទ្ទេស មហាវិទ្យាល័យ វិចិត្រសិល្បៈ នៃសាកលវិទ្យាល័យជាតិគរុកោសល្យឈានណាន លោក លោកស្រី អ្នកនាង កញ្ញា លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត កម្ពុជា-ចិន។ ការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហការយុទ្ធសាស្ត្រ ដើម្បីបង្កើតឱកាសអប់រំថ្មីៗសម្រាប់សិស្សានុសិស្ស ព្រមទាំងបណ្តុះបណ្តាលធនធានមនុស្ស និងជាស្ពានថ្មីមួយកសាងឡើងក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា តាមរយៈឱកាសអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សារវាង និស្សិតកម្ពុជា-ចិន នាពេលបច្ចុប្បន្ន និងអនាគត និងសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ។ #stepforwardinternationalschool #stepforwardabroadschool #sfa #sisschool #sfaexchangeprogram #exchangeprogram2026

កម្មវិធីផ្លាស់ប្ដូរការសិក្សា របស់និស្សិតខេត្តគួយចូវ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ផែនការនិស្សិតឆ្នើម ទៅសិក្សានៅបរទេសរាប់ពាន់នាក់” មានការគាំទ្រយ៉ាងពេញទំហឹងពី មន្ទីរអប់រំ​ ខេត្តគួយចូវ និងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។ ដោយ​មានការរៀបចំរួមគ្នាដោយ សមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំកម្ពុជា-អាស៊ាន-ចិន (CACE) សាកលវិទ្យាល័យជាតិ គរុកោសល្យ ឈានណាន (QNUFN) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងសាលា ស្ទេបហ្វរវើដ អន្តរជាតិ (SIS)​ ដែលរួមសហការរៀបចំដោយ រាជបណ្ឌិតសភាកម្ពុជា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សាកលវិទ្យាលល័យ ប៊ូណាម៉ារី (BMU) សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ (USEA) CamEd Business School សាលាភាសាខេមអេស៊ាន សាលារៀន សុវណ្ណភូមិ មជ្ឈមណ្ឌលស្តាឌីអ៊ីនឆាយណា សាលាទី១ អន្តរជាតិកម្ពុជា-អាមេរិកាំង (FICAS)​ និងមានគាំទ្រដោយ ក្រសួងអប់រំ យុជនជន​ និងកីឡា។ ដែលមានចូលរួមឧបត្ថម្ភGOLD ដោយ Le Condè BKK 1 អ្នកឧបត្ថម្ភ In Kind សាកលវិទ្យាល័យ BELTIE អន្តរជាតិ និងដៃគូ Media Partner AMS Education។ គួរបញ្ជាក់ផងដែរកម្មវិធីផ្លាស់ប្តូរការសិក្សានេះមានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅក្នុងភ្នំពេញ​និងខេត្តសៀមរាប។​ #sfaexchangeprogram2026 #stepforwardinternationalschool #stepforwardabroadschool #SFA

ពិធីបិទនៃកម្មវិធីផ្លាស់ប្តូរការសិក្សា និស្សិតខេត្តគួយចូវ លើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ “ផែនការនិស្សិតឆ្នើមសិក្សានៅបរទេសរាប់ពាន់នាក់” ។ រាជធានីភ្នំពេញ៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានរៀបចំកម្មវិធីបិទកម្មវិធីផ្លាស់ប្តូរការសិក្សា ក្រោមវត្តរបស់លោកស្រី ឆេង សុគន្ធី អនុប្រធាន នាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ លោក គង់ ភូមីកា ប្រធាននាយកដ្ឋាន គ្រប់គ្រងឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡាលោកបណ្ឌិត សរ រិទ្ធី ប្រធានសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំកម្ពុជា-អាស៊ាន-ចិន លោកស្រី HAN XING គ្រូឧទ្ទេស មហាវិទ្យាល័យ វិចិត្រសិល្បៈ នៃសាកលវិទ្យាល័យជាតិ គរុកោសល្យ ឈានណាន លោក ចូវ ជាំង នាយកសាលា ស្ទេបហ្វរវើដ អន្តរជាតិ ឯកឧត្តម ប្រធាន នាយក នាយិកា សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតចិន នៃសាកលវិទ្យាល័យ ឈានណាន។ លោកស្រី ឆេង សុគន្ធី អនុប្រធាន នាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ លោក គង់ ភូមីកា ប្រធាននាយកដ្ឋាន គ្រប់គ្រងឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា កម្មវិធីផ្លាស់ប្តូរសិស្ស និស្សិត មានតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងការយល់ដឹងអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងប្រព័ន្ធអប់រំរវាងកម្ពុជា និងចិន។ លោកស្រីបានបង្ហាញក្តីសង្ឃឹមថា នាពេលអនាគត កម្មវិធីនេះនឹងត្រូវពង្រីកពីការផ្លាស់ប្តូររយៈពេលខ្លី ទៅជាការផ្លាស់ប្តូររយៈពេលវែង ដែលអាចឱ្យនិស្សិតនៃប្រទេសទាំងពីរ សិក្សា ២ឆ្នាំនៅប្រទេសរបស់ខ្លួន និង ២ឆ្នាំនៅប្រទេសដៃគូ ដើម្បីទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយនៅពេលបញ្ចប់ការសិក្សា។ លោកស្រី HAN XING គ្រូឧទ្ទេស មហាវិទ្យាល័យ វិចិត្រសិល្បៈ នៃសាកលវិទ្យាល័យជាតិ ឈានណាន បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរួសរាយរាក់ទាក់ពីភាគីកម្ពុជា។ លោកស្រីបានសម្តែងក្តីសង្ឃឹមថា កម្មវិធីផ្លាស់ប្តូររយៈពេល ១៤ ថ្ងៃនេះ នឹងរួមចំណែកពង្រឹងចំណងមិត្តភាពរវាងចិន និងកម្ពុជាឱ្យកាន់តែស៊ីជម្រៅ និងស្ថិតស្ថេរយូរអង្វែង ព្រមទាំងជួយបន្តផ្សព្វផ្សាយពីមិត្តភាពដ៏ប្រពៃនេះទៅកាន់មនុស្សជំនាន់ក្រោយ។ លោកបណ្ឌិត សរ រិទ្ធី ប្រធានសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំកម្ពុជា-អាស៊ាន-ចិម បានសម្តែងនូវការកោតសរសើរចំពោះនិស្សិតចិនទាំង ៣០នាក់ ដែលបានសិក្សារៀនសូត្រ និងចូលរួមផ្លាស់ប្តូរសកម្មភាព វប្បធម៍ ក្នុងកំឡុងពេល ២សប្តាហ៍នេះ។ លើសពីនេះលោកបណ្ឌិតបានទទូច និងស្នើសុំ ទៅដល់សាកលវិទ្យាល័យជាតិ គរុកោសល្យ ឈានណាន សាលា ស្ទេបហ្វរវើដ អន្តរជាតិ និងដៃគូសហការទាំងអស់ នៅបន្តគាំទ្រ រៀបចំ សហការរៀបចំ និងឧបត្ថម្ភ ទៅលើកម្មវិធី ផ្លាស់ប្តូរការសិក្សា ក្រោមប្រធានបទ៖ “ផែនការនិស្សិតឆ្នើមសិក្សានៅបរទេសរាប់ពាន់នាក់”ដើម្បីជាការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា និងជាស្ពានក្នុងការរិតចំណងមិត្តភាពកម្ពុជា-ចិនឲ្យកានើតែរឹងមាំបន្ថែមទៀត។ កម្មវិធីនេះផ្លាស់ប្តូរការសិក្សានេះ ជាគម្រោងផ្តួចផ្តើម ឡើងដោយ មន្ទីរអប់រំខេត្ត គួយចូវ និងមានគោលបំណងជំរុញលិទ្ធភាពនិស្សិតចិនក្នុង ខេត្តគួយចូវ ចេញមកសិក្សាស្វែងយល់អំពីវប្បធម៌ប្រវត្តិសាស្រ្តនិងទេសចរណ៍នៅតាមបណ្តាប្រទេសនានា និងដើម្បីលើកកម្ពស់សេដ្ឋកិច្ចខេត្តគួយចូវ​ តាមរយៈការផ្លាស់ប្តូរ និស្សិត និងនិស្សិត សាកលវិទ្យាល័យ ខេត្តគួយចូវ​ និងគ្រឹះស្ថានអប់រំនានា ដែលនឹង​ក្លាយជាដៃគូរសហការគ្នានាពេលអនាគត។ លោក ចូវ ជាំង នាយកសាលា ស្ទេបហ្វរវើដ អន្តរជាតិ បានថ្លែងអំណរគុណដល់ដៃគូសហការទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យកម្មវិធីផ្លាស់ប្តូរនេះអាចប្រព្រឹត្តទៅដោយជោគជ័យ។ លោកបានលើកឡើងថា កម្មវិធីនេះមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការផ្តល់ឱកាសដល់យុវជន និងនិស្សិត បានសិក្សាស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍ និងផ្សព្វផ្សាយអំពីវប្បធម៌រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ កម្មវិធីក៏បានរួមចំណែកលើកកម្ពស់វិស័យអប់រំឱ្យកាន់តែរីកចម្រើន និងពង្រឹងចំណងមិត្តភាពរវាងចិន និងកម្ពុជាឱ្យកាន់តែជិតស្និទ្ធថែមទៀត។ ជាមួយគ្នានេះ លោកក៏បានបង្ហាញក្តីសង្ឃឹមថា កម្មវិធីផ្លាស់ប្តូរបែបនេះនឹងបន្តរៀបចំជារៀងរាល់ឆ្នាំ ដោយមិនត្រឹមតែផ្តល់ឱកាសឱ្យនិស្សិតចិនមកផ្លាស់ប្តូរការសិក្សានៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏អាចផ្តល់ឱកាសដល់និស្សិតកម្ពុជាទៅផ្លាស់ប្តូរការសិក្សានៅប្រទេសចិនវិញផងដែរ។

✨ អបអរសាទរ ពិធីចុះអនុស្សារណៈយោគយល់រវាង សាលា ស្ទេបហ្វរវើដ អន្តរជាតិ និង សាលាទី១ អន្តរជាតិ កម្ពុជា-អាមេរិកាំង។ ✨ រាជធានីភ្នំពេញ
+3
✨ អបអរសាទរ ពិធីចុះអនុស្សារណៈយោគយល់រវាង សាលា ស្ទេបហ្វរវើដ អន្តរជាតិ និង សាលាទី១ អន្តរជាតិ កម្ពុជា-អាមេរិកាំង។ ✨ រាជធានីភ្នំពេញ៖ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ពិធីចុះអនុស្សារណៈយោគយល់មានការចូលរួមដោយ លោក ចូវ ជាំង នាយកសាលា ស្ទេបហ្វរវើដ អន្តរជាតិ លោក ប៊ុនលី សំរិទ្ធិ នាយកប្រតិបត្តិ នៃសាលាទី១ អន្តរជាតិកម្ពុជា-អាមេរិកាំង លោកបណ្ឌិត សរ រិទ្ធី ប្រធានសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន លោលោកស្រី HAN XING គ្រូឧទ្ទេស មហាវិទ្យាល័យ វិចិត្រសិល្បៈ នៃសាកលវិទ្យាល័យជាតិគរុកោសល្យឈានណាន លោក លោកស្រី អ្នកនាង កញ្ញា លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត កម្ពុជា-ចិន។ ការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហការយុទ្ធសាស្ត្រ ដើម្បីបង្កើតឱកាសអប់រំថ្មីៗសម្រាប់សិស្សានុសិស្ស ព្រមទាំងបណ្តុះបណ្តាលធនធានមនុស្ស និងជាស្ពានថ្មីមួយកសាងឡើងក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា តាមរយៈឱកាសអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សារវាង និស្សិតកម្ពុជា-ចិន នាពេលបច្ចុប្បន្ន និងអនាគត និងសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ។ #sfaexchangeprogram2026 #stepforwardinternationalschool #stepforwardabroadschool #Mou #CAMASEAN #SFA

✨ អបអរសាទរ ពិធីចុះអនុស្សារណៈយោគយល់រវាង សាលា ស្ទេបហ្វរវើដ អន្តរជាតិ និង សាលាទី១ អន្តរជាតិ កម្ពុជា-អាមេរិកាំង។ ✨ រាជធានីភ្នំពេញ
+4
✨ អបអរសាទរ ពិធីចុះអនុស្សារណៈយោគយល់រវាង សាលា ស្ទេបហ្វរវើដ អន្តរជាតិ និង សាលាទី១ អន្តរជាតិ កម្ពុជា-អាមេរិកាំង។ ✨ រាជធានីភ្នំពេញ៖ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ពិធីចុះអនុស្សារណៈយោគយល់មានការចូលរួមដោយ លោក ចូវ ជាំង នាយកសាលា ស្ទេបហ្វរវើដ អន្តរជាតិ លោក ប៊ុនលី សំរិទ្ធិ នាយកប្រតិបត្តិ នៃសាលាទី១ អន្តរជាតិកម្ពុជា-អាមេរិកាំង លោកបណ្ឌិត សរ រិទ្ធី ប្រធានសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន លោលោកស្រី HAN XING គ្រូឧទ្ទេស មហាវិទ្យាល័យ វិចិត្រសិល្បៈ នៃសាកលវិទ្យាល័យជាតិគរុកោសល្យឈានណាន លោក លោកស្រី អ្នកនាង កញ្ញា លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត កម្ពុជា-ចិន។ ការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហការយុទ្ធសាស្ត្រ ដើម្បីបង្កើតឱកាសអប់រំថ្មីៗសម្រាប់សិស្សានុសិស្ស ព្រមទាំងបណ្តុះបណ្តាលធនធានមនុស្ស និងជាស្ពានថ្មីមួយកសាងឡើងក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា តាមរយៈឱកាសអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សារវាង និស្សិតកម្ពុជា-ចិន នាពេលបច្ចុប្បន្ន និងអនាគត និងសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ។ #sfaexchangeprogram2026 #stepforwardinternationalschool #stepforwardabroadschool #Mou #CAMASEAN #SFA

ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតចិននៃសាកលវិទ្យាល័យជាតិ គរុកោសល្យ ឈានណាន មកកាន់សាលាទី​១ អន្តរជាតិ កម្ពុជា អាមេរិកាំង (FICAS) ក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សានិស្សិតខេត្តគួយចូវ​ លើកទី៣​ ឆ្នាំ២០២៦​ ក្រោមប្រធានបទ៖​ «​ផែនការនិស្សិតឆ្នើម សិក្សានៅបរទេសរាប់ពាន់នាក់»។ ក្រោមការសម្របសម្រួលពីសំណាក់​ សាលា ស្ទេបហ្វរវើដ អន្តរជាតិ នាសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ សាកលវិទ្យាល័យ​ជាតិ គរុកោសល្យ ឈានណាន បានដឹកនាំនិស្សិតចិនចំនួន ៣០នាក់ ធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់សាលាទី​១ អន្តរជាតិ កម្ពុជា អាមេរិកាំង។ ក្នុងឱកាសនោះ លោក ប៊ុនលី សំរិទ្ធិ នាយកប្រតិបត្តិនៃសាលាទី១ អន្តរជាតិ កម្ពុជា-អាមេរិកាំង បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងនិស្សិតចិន ដែលបានចំណាយពេលវេលាមកទស្សនកិច្ច និងសិក្សាស្វែងយល់អំពីប្រព័ន្ធអប់រំនៅកម្ពុជា។ ជាមួយគ្នានេះដែរ លោកបណ្ឌិត សរ រិទ្ធី ប្រធានសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំកម្ពុជា អាស៊ាន-ចិន បានធ្វើបទបង្ហាញអំពីវឌ្ឍនភាព និងសមិទ្ធផលនៃកម្មវិធីផ្លាស់ប្តូរការសិក្សា ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនឱកាសសិក្សា និងការយល់ដឹងអន្តរវប្បធម៌រវាងយុវជននៃប្រទេសទាំងពីរ។ លោក ចូវ ជាំង នាយកសាលា ស្ទេបហ្វរវើដ អន្តរជាតិ និងលោកស្រី HAN XING គ្រូឧទ្ទេស សាលាវិចិត្រសិល្បៈនៃ Qiannan Normal University for Nationalities បានឡើងថ្លែងចំណាប់អារម្មណ៍ទៅកាន់គណៈប្រតិភូ និងសិស្សានុសិស្សទាំងអស់។ កម្មវិធីបានប្រព្រឹត្តទៅយ៉ាងអធិកអធម ដោយមានការសម្តែងសិល្បៈចម្រុះពីសំណាក់សិស្សានុសិស្សនៃសាលា FICAS រួមមានបទចម្រៀង «មោទនភាពជាតិខ្មែរ» ការសម្តែងរបាំគោះត្រឡោក ការសម្តែងរាំបទ «Little Crew – SpongeBob SquarePants» និង «We Will Rock You» ដែលបានបង្ហាញពីសមត្ថភាព ភាពច្នៃប្រឌិត និងទេពកោសល្យគួរឱ្យកោតសរសើរ។ ក្រៅពីនេះ មានការសម្តែងទស្សនីយភាពសិល្បៈរបស់និស្សិតចិននៃសាកលវិទ្យាល័យជាតិ គរុកោសល្យ ឈាន ណាន ការទស្សនកិច្ចតាមថ្នាក់រៀននីមួយៗ​ ព្រមទាំងការលេងកម្សាន្តល្បែងប្រជាប្រិយរវាងនិស្សិតចិន និងកម្ពុជាយ៉ាងសប្បាយរីករាយក្រៃលែង។ កម្មវិធីផ្លាស់ប្ដូរការសិក្សា របស់និស្សិតខេត្តគួយចូវ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ផែនការនិស្សិតឆ្នើម ទៅសិក្សានៅបរទេសរាប់ពាន់នាក់” មានការគាំទ្រយ៉ាងពេញទំហឹងពី មន្ទីរអប់រំ​ ខេត្តគួយចូវ និងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។ ដោយ​មានការរៀបចំរួមគ្នាដោយ សមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំកម្ពុជា-អាស៊ាន-ចិន (CACE) សាកលវិទ្យាល័យជាតិ គរុកោសល្យ ឈានណាន (QNUFN) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងសាលា ស្ទេបហ្វរវើដ អន្តរជាតិ (SIS)​ ដែលរួមសហការរៀបចំដោយ រាជបណ្ឌិតសភាកម្ពុជា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សាកលវិទ្យាលល័យ ប៊ូណាម៉ារី (BMU) សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ (USEA) CamEd Business School សាលាភាសាខេមអេស៊ាន សាលារៀន សុវណ្ណភូមិ មជ្ឈមណ្ឌលស្តាឌីអ៊ីនឆាយណា សាលាទី១ អន្តរជាតិកម្ពុជា-អាមេរិកាំង (FICAS)​ និងមានគាំទ្រដោយ ក្រសួងអប់រំ យុជនជន​ និងកីឡា។ ដែលមានចូលរួមឧបត្ថម្ភGOLD ដោយ Le Condè BKK 1 អ្នកឧបត្ថម្ភ In Kind សាកលវិទ្យាល័យ BELTIE អន្តរជាតិ និងដៃគូ Media Partner AMS Education។ កម្មវិធីផ្លាស់ប្តូរការសិក្សានេះមានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅក្នុងភ្នំពេញ​និងខេត្តសៀមរាប។ #sfaexchangeprogram2026 #stepforwardinternationalschool #stepforwardabroadschool #SFA

កិច្ចប្រជុំពិភាក្សា រវាង សាលា ស្ទេបហ្វរវើដ អន្តរជាតិ សមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំកម្ពុជា-អាស៊ាន-ចិន និង រាជបណ្ឌិតស
+4
កិច្ចប្រជុំពិភាក្សា រវាង សាលា ស្ទេបហ្វរវើដ អន្តរជាតិ សមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំកម្ពុជា-អាស៊ាន-ចិន និង រាជបណ្ឌិតសភាកម្ពុជា។ រាជធានីភ្នំពេញ៖ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ កិច្ចប្រជុំមានការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា លោក សរ រិទ្ធី ប្រធានសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំកម្ពុជា-អាស៊ាន-ចិន លោក ចូវ ជាំង នាយកសាលា ស្ទេបហ្វរវើដ អន្តរជាតិ និងសមាជិកនៃសាលា ស្ទេបហ្វរវើដ អន្តរជាតិ។ កិច្ចប្រជុំនេះមានគោលបំណង ក្នុងការសហការកិច្ចការងារនាពេលអនាគតក្នុងការផ្លាស់ប្តូរការសិក្សា វប្បធម៍ និង ទេសចរណ៍ រវាងកម្ពុជា-ចិន អភិវឌ្ឍការអប់រំនៅកម្ពុជាឲ្យមានល្អប្រសើរបន្ថែមទៀត។ #sfaexchangeprogram2026 #stepforwardinternationalschool #stepforwardabroadschool #royalacademyofcambodia

✨ អបអរសាទរ ពិធីចុះអនុស្សារណៈយោគយល់រវាង សាលា ស្ទេបហ្វរវើដ អន្តរជាតិ និង សាលា CAM-ASEAN។ ✨ រាជធានីភ្នំពេញ៖ ថ្ងៃទី២៣ ខែមិថុនា ឆ្
+4
✨ អបអរសាទរ ពិធីចុះអនុស្សារណៈយោគយល់រវាង សាលា ស្ទេបហ្វរវើដ អន្តរជាតិ និង សាលា CAM-ASEAN។ ✨ រាជធានីភ្នំពេញ៖ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ពិធីចុះអនុស្សារណៈយោគយល់មានការចូលរួមដោយ លោក ចូវ ជាំង នាយកសាលា ស្ទេបហ្វរវើដ អន្តរជាតិ លោក ហេង វណ្ណពុធបណ្ឌិត នាយកប្រតិបត្តិនៃសាលា CAM-ASEAN លោក លោកស្រី អ្នកនាង កញ្ញា លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត កម្ពុជា-ចិន។ ការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហការយុទ្ធសាស្ត្រ ដើម្បីបង្កើតឱកាសអប់រំថ្មីៗសម្រាប់សិស្សានុសិស្ស ព្រមទាំងបណ្តុះបណ្តាលធនធានមនុស្ស និងជាស្ពានថ្មីមួយកសាងឡើងក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា តាមរយៈឱកាសអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សារវាង និស្សិតកម្ពុជា-ចិន នាពេលបច្ចុប្បន្ន និងអនាគត និងសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ។ #sfaexchangeprogram2026 #stepforwardinternationalschool #stepforwardabroadschool #Mou #CAMASEAN #SFA