4 931
订阅者
无数据24 小时
+197 天
+3130 天
帖子存档
4 930
Repost from ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «ជំនាញ TVET ក៏មានគុណតម្លៃស្មើនឹងជំនាញផ្សេងៗទៀតដែរ មិនមែនជាជំនាញទី២ដូចការយល់ច្រឡំកន្លងមកនោះទេ ដូច្នេះសូមអ្នកដែលរៀនជំនាញ TVET ទាំងនេះយល់ពីគុណតម្លៃនៃការសិក្សារបស់ខ្លួន»
#MLVT #HENGSour #TVET
4 930
ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី “អបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦” ក្រោមប្រធានបទ “TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល”។
រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី១៥ មិថុនា ២០២៦
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
4 930
ជួបគ្នា! នៅ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
ថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦
#MLVT #HENGSour
#TVET
#9thNationalTVETday
4 930
Repost from HENG Sour
+9
ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
(ភ្នំពេញ)៖ នាល្ងាចថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ ខ្សែច្រវាក់ផលិតកម្ម និងផលិតផល សមិទ្ធផល ឧបករណ៍សម្ភារបច្ចេកទេសទំនើបៗ និងស្តង់នៅក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ បន្ទាប់ពីពិធីបើកជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំនេះ ក៏ត្រូវបានប្រារព្ធធ្វើឡើងផងដែរនៅតាមគ្រឹះស្ថាន TVET តាមបណ្តាខេត្តទូទាំងប្រទេស ដោយមានការដាក់តាំងបង្ហាញពិព័រណ៍សមិទ្ធផល សម្ភារ និងឧបករណ៍បណ្តុះបណ្តាល កម្មវិធីបណ្តុះបណ្តាល ស្នាដៃរបស់អង្គភាពនានាចំនួន ៤៣២ អង្គភាព ដែលស្មើនឹង ៥៨៥ ស្ដង់។
ដោយឡែកសម្រាប់ការប្រារព្ធនៅរាជធានីភ្នំពេញនេះ មានការតាំងបង្ហាញពីអង្គភាពចំនួន ១០៨ អង្គភាព ដែលស្មើនឹង ២៦១ ស្ដង់ និងអនុវិស័យចំនួន ១២ ដែលក្នុងនោះក៏មានការចូលរួមពីគ្រឹះស្ថាន TVET ល្បីៗមកពីប្រទេសចិនចំនួន ១០ គ្រឹះស្ថានផងដែរ។ ក្នុងទិវាដែលចាប់ផ្តើមនៅថ្ងៃទី១៥ ដល់ ១៦ ខែមិថុនា ឆ្នាំ២០២៦ ក៏មានការរៀបចំកម្មវិធីធ្វើតេស្តវាយតម្លៃសមត្ថភាពទទួលស្គាល់ជំនាញមានពីមុន (RPL) ការធ្វើបាឋកថាពីវាគ្មិននានា ដើម្បីចែករំលែកចំណេះដឹង បទពិសោធអំពីការសិក្សា ការចាប់យកអាជីព និងតម្រូវការទីផ្សារការងារ ក៏ដូចជាការណែនាំមុខជំនាញអាទិភាព ព្រមទាំងការបង្ហាញពីទំនាក់ទំនងរវាងការអប់រំទូទៅ និងកម្មវិធី TVET ដែលត្រូវបំពេញឱ្យគ្នាទៅវិញទៅមកស្របតាមក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា៕
#MLVT #HENGSour #TVET
4 930
សំឡេង៖ សម្រង់ខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងក្នុងពិធីប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ «TVET ផ្តល់ ជំនាញ ការងារ និង ប្រាក់ចំណូល»។
រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី១៥ មិថុនា ២០២៦
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
4 930
ការពង្រឹងគុណភាពអប់រំបណ្ដុះបណ្តាល គឺត្រូវពង្រឹងគុណភាពអប់រំបណ្ដុះបណ្តាលទាំងជំនាញរឹង និង ជំនាញទន់ ដើម្បីបង្កើតការងារឱ្យបានកាន់តែច្រើន ដោយមានទាំងបរិមាណ និងគុណភាព នឹងត្រូវធ្វើការត្រួតពិនិត្យ និងវាយតម្លៃឱ្យបានជាប់ជាប្រចាំ។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
4 930
Repost from ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
វឌ្ឍនភាព វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)
#MLVT #HENGSour #TVET
4 930
រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ «TVET ផ្តល់ ជំនាញ ការងារ និង ប្រាក់ចំណូល» នៅព្រឹកថ្ងៃទី ១៥ ខែ មិថុនា ឆ្នំា២០២៦ ថា ការប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ជារៀងរាល់ឆ្នាំ បាននិងកំពុងឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល លើការកសាងមូលធនមនុស្សនៅកម្ពុជា ឱ្យក្លាយជាសសរទ្រូងដ៏ពិតប្រាកដ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយ ប្រសិទ្ធភាព បរិយាប័ន្ន និងចីរភាព សំដៅលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ជាបន្តបន្ទាប់ និងកាត់បន្ថយគម្លាតវិសមភាពសង្គមជាលំដាប់ ឆ្ពោះទៅការបង្កើតសង្គមមួយដែលមានសិនិទ្ធភាព សមធម៌ និង យុត្តិធម៌ ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»។ ក្នុងន័យនេះ,រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យកការពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលជំនាញ, ទាំងជំនាញរឹង និងជំនាញទន់, ជាផ្នែកមួយនៃគោលដៅយុទ្ធសាស្រ្តទី២ នៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ គឺ «ការបង្កើតការងារឱ្យបានកាន់តែច្រើនទាំងបរិមាណ និងគុណភាព ជូនដល់ប្រជាជនកម្ពុជា ជាពិសេស សម្រាប់យុវជន» ។ ជាមួយគ្នានេះ, រាជរដ្ឋាភិបាលក៏បានកំណត់យកការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ដែលមានចំនួនសរុបប្រមាណជាង ១,៥ លាននាក់ នៅតាមបណ្តាគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ របស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ។ កិច្ចការនេះ គឺជាកម្មវិធីទី២ នៃកម្មវិធីគោលនយោបាយអាទិភាពទាំង៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាម ក្នុងឆ្នាំ២០២៣ នៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ។
ក្នុងឱកាសនោះដែរ, សម្ដេចធិបតី នាកយរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល បាននិងកំពុងខិតខំអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមួយ នៅកម្ពុជា ដែលនឹងបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយ, ដោយបំពាក់ជំនាញពិតប្រាកដ, កសាងសីលធម៌ និងវិន័យ, ទាំងក្នុងជីវភាពប្រចាំថ្ងៃ និងនៅកន្លែងការងារ, ដល់ប្រជាពលរដ្ឋ តាមរយៈការរៀបចំកម្មវិធីអប់រំបណ្តុះបណ្តាល ដែលមានលក្ខណៈបត់បែន ស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ ជាពិសេស យុវជន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅសម្រេចឱ្យបាននូវគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ឬ «មិនទុកឱ្យពលរដ្ឋណាម្នាក់គ្មានជំនាញនោះឡើយ» ។
មុននឹងបញ្ចប់, សម្ដេចធិបតី បានរំលឹកពីការណែនាំឱ្យក្រសួងអប់រំ យុវជន និង កីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំ «គន្លងអប់រំថ្មីនៅកម្ពុជា» ដោយបែងចែកជា គន្លងវិទ្យាសាស្ត្រ, គន្លងសង្គមសាស្ត្រ និង គន្លងវិជ្ជាជីវៈ ។ គន្លងវិជ្ជាជីវៈ មានគោលបំណងជួយតម្រង់ទិសសិស្ស ក្នុងការជ្រើសរើសអាជីពការងារ ដោយអនុញ្ញាតឱ្យសិស្សដែលប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ, ប៉ុន្ដែបានចូលរៀន និងប្រឡងជាប់កម្មវិធីស្ពានចម្លង ឬកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន សម្រាប់យុវជនដែលមានអាយុចាប់ពី ១៤ ឆ្នាំឡើងទៅ និងបានបោះបង់ការសិក្សា រៀនបញ្ចប់ថ្នាក់ទី៩ និងទទួលបានសញ្ញាបត្រសមមូល អាចចូលរៀនឆ្នាំទី១ នៃ គន្លងវិជ្ជាជីវៈ ។ បន្ថែមពីនេះ សម្តេចធិបតីបានថ្លែងថា ការបង្កើតថ្នាក់បណ្តុះបណ្តាលជំនាញចល័ត មានគោលបំណងនាំការបណ្តុះបណ្តាលជំនាញដល់មូលដ្ឋានសាមីរបស់ប្រជាពលរដ្ឋ ស្របតាមទិសស្លោក «នាំការបណ្តុះបណ្តាលឱ្យរត់រកបងប្អូនដល់ថ្នាក់មូលដ្ឋាន» របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ។ ជាមួយគ្នានេះ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills ក៏មានសារ:សំខាន់ ព្រោះជំនាញទន់នេះ សំដៅលើការអប់រំផ្នត់គំនិត ការគិត ដោយផ្ដោតសំខាន់ទៅលើការជំរុញលើកទឹកចិត្តខ្លួនឯង ដែលនេះគឺជាចំណុចដ៏សំខាន់។
ជាទីបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ឡើងវិញថា រាជរដ្ឋាភិបាល មិនបានកាត់បន្ថយថវិកាជាតិលើវិស័យអប់រំ និងវិស័យសុខាភិបាល ព្រោះសុខភាព និងការអប់រំគឺជាមូលដ្ឋានគ្រឹះក្នុងការកសាងមូលធនមនុស្ស សម្រាប់អភិវឌ្ឍប្រជាតិ ។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
现已上线!2025 年 Telegram 研究 — 年度关键洞察 
