982
订阅者
-124 小时
-177 天
-3130 天
帖子存档
😂🤣🥲☺️😊🙂
🚨ប៉ែកខាង អ ប ជ ទិសបន្ទាយមានជ័យ (ទំនប់ ដា.ច់)សំលេងផ្ទុះ 💥Mសី 🔫 M16 🔫ជិតមួយបង់ម៉ោង2:20នាទី 🔜 នេះជាការបង្កហេតុបង្កការញុះញង់‼️
25.06.2026
+4
🫡🇰🇭សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ លោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន អំឡុងពេលបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅទីក្រុងប៉េកាំង
(ប៉េកាំង, ចិន)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាការងារជាមួយ លោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន អំឡុងពេល នៃការអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ ពីថ្ងៃទី២៥-២៧ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
🚨រំលឹកប្រសាសន៍សម្ដេចពុក 🙏🏻🇰🇭 បានចោទជាសំណួរ❕ទៅកាន់ ភាគីសៀម 🇹🇭 ដែលតែងតែប្រាប់🔈ប្រជាជន 🇹🇭 ខ្លួនថាមិនបាន❗️បាត់បង់ទឹកដី 🇹🇭 បើការអះអាងនោះជាការពិត‼️ចុះហេតុអ្វីបានជាកន្លងមក❕ ខ្លួនបែរជាមកបង្កជម្លោះ⚠️ និងរំលោភបំពានលើទឹកដីកម្ពុជា 🇰🇭 ទៅវិញ⁉️
+9
😂🤣🥲☺️😊🙂
🚨សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ ភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដើម្បីធ្វើការពិនិត្យលើការគោរព និងអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម ក្រោយបទឈប់បាញ់ចូលជាធរមាន។
គួរបញ្ជាក់ផងដែរថា ទីតាំងទាំងនេះសុទ្ធសឹងតែជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដូចជា សាលារៀន មន្ទីរពេទ្យ វត្តអារាម និងផ្ទះសម្បែងរបស់ប្រជាជនស្លូតត្រង់កម្ពុជា ដែលត្រូវបានខូចខាតខ្ទេចខ្ទាំយ៉ាងដំណំ មិនអាចរស់នៅ និងប្រើប្រាស់បាន ដោយសារការវាយប្រហារប្រដាប់អាវុធជាបន្តបន្ទាប់ដោយមិនរើសគោលដៅរបស់កងកម្លាំងយោធាថៃកាលពីឆ្នាំ២០២៥កន្លងទៅ។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជាបន្តអំពាវនាវយ៉ាងម៉ឺងម៉ាត់នូវភាពចាំបាច់ក្នុងការអនុវត្តឱ្យបានពេញលេញ ខ្ជាប់ខ្ជួន និងជាបន្ទាន់នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធដែលមានស្រាប់ដ៏ទៃទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស ការវិលត្រឡប់ទៅរកប្រក្រតីភាព និងការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦
សម្រាប់បងប្អូនដែលចង់ដឹងថា ចុះ UNCLOS យើងជាមួយថៃដល់ណាហើយ?
• បន្ទាប់ពីប្រទេសទាំង២ជ្រើសរើសអ្នកផ្សះផ្សារួច ឥលូវចូលដល់ដំណាក់កាលសំខាន់បំផុតសម្រាប់ Compulsory Conciliation ហ្នឹងហើយ គឺជ្រើសរើសប្រធានម្នាក់។ ការតែងតាំងប្រធាននេះអាចកំណត់ទិសដៅនៃដំណើរការទាំងមូល។ ប្រធានគណៈកម្មការផ្សះផ្សានឹងមានសារៈសំខាន់ខ្លាំងណាស់ចំពោះភាពជោគជ័យនៃដំណើរការ UNCLOS ពីព្រោះតួនាទីនេះទាមទារច្រើនជាងជំនាញផ្នែកច្បាប់ គាត់ក៏ត្រូវតែមានជំនាញការទូត និងសមត្ថភាពក្នុងការកសាងការឯកភាពគ្នារវាងប្រទេសទាំងពីរដែលមានផលប្រយោជន៍ជាយុទ្ធសាស្ត្រខុសៗគ្នា។
• ប្រសិនបើដំណើរការនៃការផ្សះផ្សារយៈពេល 12 ខែបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង គណៈកម្មការផ្សះផ្សានឹងរៀបចំរបាយការណ៍អនុសាសន៍ដើម្បីណែនាំដំណាក់កាលបន្ទាប់នៃការចរចា។ របាយការណ៍នេះនឹងមិនមានកាតព្វកិច្ចផ្លូវច្បាប់ដូចគ្នានឹងសាលក្រមរបស់តុលាការទេ ក៏មិនមានអំណាចបង្ខំប្រទេសណាមួយឱ្យទទួលយកខ្សែព្រំដែន ឬសំណើផ្ទាល់ណាមួយឡើយ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍អនុសាសន៍នេះនឹងនៅតែមានទម្ងន់ជាក់ស្តែង ពីព្រោះវានឹងបង្កើតក្របខ័ណ្ឌកាន់តែច្បាស់លាស់សម្រាប់ការចរចាបន្ថែមទៀត។ ក្នុងន័យនេះ ស្របតាមដំណើរការនេះនឹងធ្វើឱ្យវាកាន់តែពិបាកសម្រាប់ភាគីណាមួយក្នុងការជៀសវាងការចរចា។ ប្រទេសទាំងពីរត្រូវបានគេរំពឹងថានឹងបន្តការពិភាក្សាក្រោមក្របខ័ណ្ឌដែលបានណែនាំ។
• ប្រសិនបើដំណើរការផ្សះផ្សាដំណើរការបរាជ័យក្នុងការបង្កើតកិច្ចព្រមព្រៀង ឬភាគីណាមួយមិនអាចទទួលយករបាយការណ៍អនុសាសន៍បានទៀតនោះ ជម្លោះអាចនឹងត្រូវលើកឡើងទៅកាន់តុលាការអន្តរជាតិនៅទីបំផុត។
រឿងថៃថា ពេញចិត្តបានទទួលយក មិនពេញចិត្តអត់ទទួល មិនងាយដូចថៃនិយាយទេ!
😂🤣🥲☺️😊🙂
🚨សៀម 🇹🇭 នាំប្រជាជន 🇹🇭 ចូលវាស់ដី បោះបង្គោលព្រំ‼️ចែកប្លង់⁉️នៅភូមិជោគជ័យ⚠️កម្ពុជា🇰🇭ទាមទារឱ្យបញ្ឈប់⁉️
25.06.2026
😂🤣🥲☺️😊🙂
🚨ស្ថានការណ៍តាមព្រំដែនកម្ពុជា 🇰🇭 ទិសបន្ទាយមានជ័យ⚠️ និងសៀម 🇹🇭 ស្រះកែវ⚠️
ម៉ោង 11:46នាទី 🕐រសៀលថ្ងៃត្រង់នេះ‼️ សៀម 🇹🇭 វាបាញ់ 6 គ្រាប់ 💥 ភ្នំខាវដាង 120 mm សងប្រយុទ្ធដូចជាលើសថ្ងៃហើយតើ⁉️ ពួកវាចង់ធ្វើអីឱ្យប្រាកដ❕
25.06.2026
😂🤣🥲☺️😊🙂
🚨 ប្រភព សៀម 🇹🇭 បានចោទយេីងថា👇
📶 ភាពតានតឹងតាមព្រំដែនខ្ពស់ណាស់ ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់ប 🤔 ញ្ជាក់ថាកម្ពុជា 🇰🇭 កំពុងលួចលាក់រត់ពន្ធ អាវុធ សម្ភារៈ និងកងទ័ពដើម្បី ពង្រឹងជួរមុខតាមព្រំដែន និងដាក់ពង្រាយកាំភ្លើង 🔫 ធំ តាមយុទ្ធសាស្ត្រតាម បណ្តោយខ្សែបន្ទាត់សមរភូមិទាំងមូល ‼️
😂🤣🥲☺️😊🙂
🚨សមត្ថភាពយោធាមាន់សម្លរសៀមវ៉ៃដណ្តើមទីតាំងឈរជើងកងទ័ពកម្ពុជា ម៉ោងបទឈប់បាញ់ចូលជាធរមាន ។
រូបភាពវីដេឣូរបានបញ្ជាក់ច្បាស់៖
📶1. រចនាសម្ព័ន្ធយោធាលេណដ្ឋានប្រយុទ្ធចំណុចខ្ពស់រឹងមាំ មិនងាយបំបែក គ្មានសាកសព គ្មានសព្វាវុធ ស្បៀងសេសសល់ គ្មានកងទ័ពប្រយុទ្ធវាយបកក្នុងរយៈចំងាយ ១៥០ ម៉ែត្រ មានន័យថាកងទ័ពកម្ពុជាដកថយយុទ្ធសាស្រ្តរៀបរយ កងទ័ពសៀមចូលបានជាង១០០ម៉ែត្រ រងការវាយបកវិញ។ កងទ័ពកម្ពុជាមិនខ្លាចទ័ពសាហាវរបស់សៀមឡើយ។
🙋2. ដកថយដើម្បីរក្សាគោរពបទឈប់បាញ់មានឣាមេរិកនាំមុខ បង្ហាញពីឆន្ទៈកម្ពុជា ស្រលាញ់សន្តិភាព ដោះស្រាយជម្លោះដោយសន្តិវិធី។
🔴3. ទ័ពសៀមឣន់ ផែនការសង្គ្រាមរៀបរាប់សិបឆ្នាំវ៉ៃមួួយទំហឹងរំកិលបានតែម៉ោងកម្ពុជាឣនុវត្តបទឈប់បាញ់ ហើយត្រូវត្រៀមចិត្តបត់ជើងសំពះប្រគល់ជូនកម្ពុជាវិញ តាមច្បាប់ឣន្តរជាតិ។
🛜4. កូនខ្មែរគ្រប់ជំនាន់ចងចាំសារជាតិចោរសៀមឣោយច្បាស់ សាហាវ ព្រៃផ្សៃណាស់
5. ចែករំលែកឣោយពិភពលោកដឹងថៃឈ្លានពានកម្ពុជាប្រាកដមែន
⏳🖋. 🫡😮💨😮💨😮💨🫡😮💨 😐😮
🚨 ភាគីថៃ បានធ្វើសកម្មភាពវាស់វែងដីនៅភូមិជោគជ័យ ក្នុងដែនដីប្រទេសកម្ពុជាដោយ ឯកតោភាគី ដោយគ្មានការយល់ព្រមណាមួយ ពីសំណាក់កម្ពុជា
+1
🚨កម្ពុជា បន្តតវ៉ាយ៉ាងខ្លាំង ចំពោះការរំលោភបំពាន ជាបន្តបន្ទាប់របស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
+9
កងទ័ពថៃត្រួតពិនិត្យការហ្វឹកហាត់ថ្នាក់ក្រុម និងកងតូច ប្រចាំឆ្នាំ ២០២៦
នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៦
