រដ្ឋបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង
前往频道在 Telegram
ព័ត៌មានផ្លូវការពីរដ្ឋបាលស្រុកកំពង់ត្របែក
显示更多未指定国家未指定类别
344
订阅者
无数据24 小时
无数据7 天
-230 天
帖子存档
+9
នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦
ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្របែក អមដំណើរដោយ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រុមការងារស្រុក លោកអភិបាលស្រុក បានអញ្ជើចុះសួរសុខទុក្ខ និងនាំយកថវិការំលែកទុក្ខគ្រួសារសពទាំង៥គ្រួសារ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ។
🌐|Facebook
🌐|Telegram
+6
កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់ត្របែក
ព្រឹកថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦
លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជការឯកភាពរដ្ឋបាលស្រុកកំពង់ត្របែក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជការឯកភាព ប្រចាំខែឧសភា ឆ្នាំ២០២៦ ដែលមានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១-មតិចូលរួម បញ្ហាប្រឈម សំណើ សំណូមពរ របស់ការិយាល័យអង្គភាព
២-បទអន្តរាគមន៍ការងារសន្ដិសុខដោយលោកអធិការនគរបាលស្រុក
៣-មតិចូលរួមរបស់ លោក លោកស្រី អភិបាលរងស្រុក
៤-ប្រសាសន៍បូកសរុបលទ្ធផលកិច្ចប្រជុំ និងដាក់ផែនការអនុវត្តបន្ត ដោយលោកអភិបាលស្រុក
សមាសភាពចូលរួមកិច្ចប្រជុំគណៈបញ្ជការឯកភាពរួមមាន៖ លោក លោកស្រី អភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលសាលាស្រុក អធិការ មេបញ្ជការ កងកម្លាំងទាំង៣ ប្រធានការិយាល័យ អង្គភាពទាំង១៣ នៃរដ្ឋបាលស្រុក ប្រធានការិយាល័យ អង្គភាពជុំវិញស្រុក មេឃុំ ស្មៀន នាយកវិទ្យាល័យ អនុវិទ្យាល័យ ប្រធានកម្រងបឋមសិក្សា នាយប៉ុស្ដិ៍នគរបាល ប្រធានមណ្ឌលសុខភាព និងមន្រ្តីកសិកម្មឃុំ សរុបចំនួន ១២៣នាក់។
🌐|Facebook
🌐|Telegram
+9
នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦
លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្របែក បាននាំយកថវិកា ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ជូនគ្រួសារសពដែលជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត ៥នាក់ ស្ថិតក្នុងឃុំព្រៃពោន ស្រុកកំពង់ត្របែក ក្នុងមួយសព ថវិកា ១ ០០០ ០០០ រៀល ។
🌐|Facebook
🌐|Telegram
+8
ថ្ងៃអាទិត្យ ៨កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦
ឯកឧត្ដម ហ៊ី ធួក អភិបាលរងខេត្ដ តំណាង ឯកឧត្ដម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ដ លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុក អញ្ជើញអមដំណើរគណៈប្រតិភូកាកបាទក្រហម កម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតជាមួយក្រុមគ្រួសារសពទាំង ៥នាក់ ដែលរស់នៅក្នុងភូមិព្រៃក្រាំង ឃុំ ព្រៃពោន ស្រុកកំពង់ត្របែក ដើម្បីជួយសម្រាលបន្ទុកក្នុងគ្រួសារ កាកបាទក្រហមកម្ពុជាបានឧបត្ថម្ភក្នុងមួយសពថវិកាចំនួន ៤ ០០០ ០០០រៀល អង្ករ ១០០គីឡូ មី ៥កេស ទឹកក្រូច ៥កេស ត្រីខ ៥ យួរ ។ ឆ្លៀតក្នុងឱកាសនេះផងដែរ គណៈប្រតិភូ បានអញ្ជើញបន្ដចុះសួសុខទុក្ខកម្មករ កម្មការនីដែលរងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំនួន៣៩ នាក់ និងបាននាំយកនូវថវិកាកាកបាទក្រមកម្ពុជាឧបត្ថម្ភ ជូនកម្មករ កម្មការិនីផងដែរ។
🌐|Facebook
🌐|Telegram
+2
នាសៀលថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦
លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្របែក បានអញ្ជើញអមដំណើរ ឯកឧត្តម ហ៊ី ធួក អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្តព្រៃវែង ដោយបានការអញ្ជើញចូលរួមពី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលរងស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក អធិការ មេ បញ្ជាការកម្លាំងទាំង៣ ប្រធានការិយាល័យ អង្គភាពជុំវិញស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ បានអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសពកម្មករនិយោជិត ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅ ក្នុងក្រុងស្វាយរៀង ចំនួន ៥នាក់ ស្រី ២នាក់ ស្មើនឹង ៣គ្រួសារ និងបាននាំយកថវិការបស់ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ចូលរួមរំលែកទុក្ខ ក្នុងមួយសពថវិកា ១ ០០០ ០០០រៀល។
🌐|Facebook
🌐|Telegram
+3
រសៀលថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦
លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្ដីពី ការរៀបចំយុទ្ធនាការ "១ម៉ឺនរៀល ១នាក់" ក្នុងស្រុកកំពង់ត្របែក ដើម្បីឧបត្ថម្ភទ្រទ្រង់ដល់មូលនិធិគន្ធបុប្ផា ដែលកិច្ចប្រជុំនេះបានការអញ្ជើញចូលរួមពី លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡា និងលោក លោកស្រីមេឃុំទាំង១៣ សរុបចំនួន១៥នាក់។
🌐|Facebook
🌐|Telegram
+1
រសៀលថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦
លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្ដីពី ការពង្រឹងវិស័យសុខាភិបាលឯកជនក្នុងស្រុកកំពង់ត្របែក ដែលកិច្ចប្រជុំនេះបានការអញ្ជើញចូលរួមពី លោកអភិបាលរងស្រុក លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងគ្រូពេទ្យប្រកបរបរវិស័យសុខាភិបាលឯកជនទូទាំងស្រុកកំពង់ត្របែក សរុបចំនួន ១៣៧នាក់។
🌐|Facebook
🌐|Telegram
+6
ព្រឹកព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦
លោក មឿន សាម៉ូន អភិបាលរងស្រុក តំណាងលោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពី ការចុះហត្ថលេខាលើកិច្ចសន្យាប្រមូលសម្រាម រវាងរដ្ឋបាលឃុំទាំង១៣ និងក្រុមហ៊ុនប្រមូលសម្រាម។
កិច្ចប្រជុំនេះបានការអញ្ជើញចូលរួមពី តំណាងរតនាគារខេត្តព្រៃវែង ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន មេឃុំ ស្មៀន ជំនួយការហិរញ្ញវត្ថុ និងតំណាងក្រុមហ៊ុនប្រមូលសម្រាម សរុបចំនួន ៤៦នាក់។
🌐|Facebook
🌐|Telegram
+7
រដ្ឋបាលស្រុកកំពង់ត្របែក សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ Mr. PATRICK និងក្រុមគួសារ ដែលបានឧបត្ថម្ភផ្ទះ០១ខ្នង សង់ពីឈើ ប្រក់ស័ង្កសី ទំហំ ៤ X ៥ ម៉ែត្រ អណ្ដូងទឹកប្រើម៉ូទ័រ១គ្រឿង បន្ទប់ទឹក១ កង់2គ្រឿង និងមាន់១០ក្បាល សរុបគិតជាថវិកាមានចំនួនៈ ៥២០០ដុល្លាអាមេរិច ជូនគ្រួសារស្រ្ដីមេម៉ាយក្រីក្រជួបការលំបាកមួយគ្រួសារ ស្ថិតភូមិត្រពាំងរុន ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
សូមជូនពរ លោក និងលោកស្រី ព្រមទាំងបុត្រាបុត្រី សមប្រកបនូវពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
🌐|Facebook
🌐|Telegram
+2
រដ្ឋបាលស្រុកកំពង់ត្របែក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅប្រគេន និងជូចំពោះ ព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការវត្ដក្រចាប់ ឃុំពាមមន្ទារ ដែលបានឧបត្ថម្ភ អង្ករ ភេសជ្ជៈ សម្ភារៈប្រើប្រាស់ គ្រឿឧបភោគ បរិភោគជាច្រើនមុខ និងបច្ច័យចំនួន២០០ ០០០រៀល ជូនដល់រដ្ឋបាលស្រុកកំពង់ត្របែកសម្រាប់បម្រើឱ្យការងារមនុស្សធម៌។
សូមប្រគេនពរព្រះអង្គគ្រូចៅអធិការ និងជូនពរលោកអាចារ្យ គណៈវត្តក្រចាប់ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
🌐|Facebook
🌐|Telegram
កិច្ចប្រជុំសាមញ្ញលើកទី ២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកំពង់ត្របែក
នាព្រឹកថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលស្រុកកំពង់ត្របែកបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកំពង់ត្របែក ក្រោមអធិបតីភាព លោក ប៉ិល ឆន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុក។
សមាសភាពចូលរួមកិច្ចប្រជុំនេះរួមមាន៖ លោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាល លោក លោកស្រី នាយករងរដ្ឋបាល លោកអធិការ មេបញ្ជការកងកម្លាំងទាំង៣ ប្រធានការិយាល័យ អង្គភាពទាំង១៣ ប្រធានការិយាល័យប្រជាពលរដ្ឋ ប្រធានមន្ទីរពេទ្យបង្អែក។
កិច្ចប្រជុំសាមញ្ញាលើកទី២៣អាណត្តិទី៤របស់ក្រុមប្រឹក្សាស្រុកកំពង់ត្របែកមានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១- ការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង របៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ ក្រុមប្រឹក្សាស្រុក។
២- ការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក។
៣- ការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង របាយការណ៍លទ្ធផលការងារប្រចាំ ខែមេសា ឆ្នាំ២០២៦ របស់រដ្ឋបាលស្រុក និងផែនការអនុវត្តបន្ត។
៤- ការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង សេចក្ដីសម្រេច ស្ដីពីការបង្វែរឥណទានអប់រំ របស់រដ្ឋបាលស្រុក សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦
៥- ផ្សេងៗ
-របាយការណ៍បូកសរុប ស្តីពីសកម្មភាពសមាជិកក្រុមប្រឹក្សាស្រុក ជាតំណាងអង្គក្រុមប្រឹក្សាស្រុក ទៅចូលរួមក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាឃុំ។
-មតិលោកអភិបាល នៃគណៈអភិបាលស្រុកពាក់ព័ន្ធលទ្ធផលការងារ និងផែនការអនុវត្តបន្ត។
-មតិបូកសរុប និងបិទអង្គប្រជុំដោយលោកប្រធានអង្គប្រជុំ។
🌐|Facebook
🌐|Telegram
